Daily interviews-logo

Daily interviews

RFI

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Location:

France

Networks:

RFI

Description:

បទសម្ភាស​ជាមួយ​​អ្នក​នយោបាយ តំណាង​សង្គម​ស៊ីវិល ឬ​អ្នកឯកទេស​ផ្សេងៗ ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Language:

Khmer


Episodes
Ask host to enable sharing for playback control

លោក សុខ ឥសាន៖ សន្និបាតបក្សវាយតម្លៃជោគជ័យខ្ពស់ចំពោះដំណើរការរបស់រដ្ឋាភិបាលឈាមថ្មី

1/26/2025
សន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជាលើកទី៤៥ ក្នុងរយៈពេល២ថ្ងៃបានបិទបញ្ចប់នៅល្ងាចថ្ងៃអាទិត្យទី២៦ មករានេះ។ នាឱកាសនោះ បក្សប្រជាជនកម្ពុជាបានវាយតម្លៃលើវិស័យសេដ្ឋកិច្ច សង្គម នយោបាយ និងទំនាក់ទំនងការបរទេសថា មានភាពល្អប្រសើរ និងខ្ពស់ត្រដែតលើឆាកអន្តរជាតិ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនាថ្ងៃអាទិត្យទី២៦ មករានេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា សន្និបាតបានវាយតម្លៃនូវជោគជ័យខ្ពស់របស់រដ្ឋាភិបាលឈាមថ្មីដែលទើបចេញដំណើរបាន ១ឆ្នាំ និង៧ខែ។

Duration:00:12:06

Ask host to enable sharing for playback control

លោក អឿង ចន្ថា៖ ពលរដ្ឋស្រុកបាទីនឹងមានទឹកគ្រប់គ្រាន់សម្រាប់ដំណាំស្រូវនៅសប្តាហ៍ក្រោយ

1/24/2025
ក្រសួងធនធានទឹក និងឧត្តុនិយមកំពុងបន្តបូមទឹកពីទន្លេបាទីបញ្ចូលទៅកាន់ប្រឡាយប្រវែង១៨គីឡូម៉ែត្រ ដើម្បីជួយសង្គ្រោះស្រូវប្រជាពលរដ្ឋជាង ៤ពាន់ហិចតាស្ថិតក្នុងស្រុកបាទីខេត្តតាកែវ ដែលប្រឈមនឹងការខ្វះទឹក។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នេះ លោក អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹកបានថ្លែងថា នៅសប្តាហ៍ក្រោយ ក្រសួងនឹងអនុញ្ញាតឲ្យពលរដ្ឋប្រើប្រាស់ទឹកព្រមៗគ្នានៅពេលដែលទឹកត្រូវបានបូមពេញប្រឡាយ។ ក្នុងន័យនេះ លោក អឿង ចន្ថា ស្នើឲ្យពលរដ្ឋកុំបារម្ភពីការខូចខាតដំណាំស្រូវ។

Duration:00:09:55

Ask host to enable sharing for playback control

លោក ណុប វី៖ គួរអប់រំសារព័ត៌មានដែលសម្ភាសប្រភពមិនស្ថិតក្នុងភាពប្រក្រតី ជាជាងដកអាជ្ញាបណ្ណ

1/22/2025
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ នាថ្ងៃទី២១ មករាថា ក្រសួងមានគម្រោងដកអាជ្ញាបណ្ណសារព័ត៌មានទាំងឡាយណាដែលសម្ភាសប្រភពស្ថិតក្នុងស្ថានភាពមិនប្រក្រតី តួយ៉ាងក្នុងស្ថានភាពញៀនថ្នាំ ឬគ្រឿងស្រវឹង។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២២ មករានេះ លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ ខេមបូចា យល់ថា គម្រោងរបស់លោក នេត្រ ភក្ត្រា នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេរីភាពសារព័ត៌មាននៅកម្ពុជាដែលកំពុងតែរួមតូចស្រាប់។ តាមលោកណុប វី ក្រសួងគួរអប់រំជាជាងព្រមានដកអាជ្ញាបណ្ណ។

Duration:00:13:47

Ask host to enable sharing for playback control

លោក វ៉ី សំណាង៖ កសិករធ្វើស្រែដល់ទៅ៤ពាន់ហិចតា ខណៈទឹកធានាបានតែ២ពាន់ហិចតា

1/21/2025
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ កសិករជាច្រើននាក់មកពីឃុំចំនួន៥ ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ បាននាំគ្នាបិទផ្លូវជាតិលេខ២ ដើម្បីជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយរឿងខ្វះទឹកដើម្បីសង្គ្រោះស្រូវប្រាំងរបស់ពួកគេ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវបានបញ្ជាក់ថា អាជ្ញាធរខេត្តតាកែវ និងអង្គភាពពាក់ព័ន្ធបានជួយអន្តរាគមន៍ឆ្លើយតបនឹងសំណូមពររបស់កសិករហើយ។ តាមលោកអភិបាលខេត្ត កង្វះទឹកដោយសារតែកសិករបានធ្វើស្រែលើសពីផែនការកំណត់ដល់ទៅពីរដង ខណៈអាជ្ញាធរបានជូនដំណឹងពីដើមរដូវថា អាជ្ញាធរមានការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រផ្នែកខាងលើឲ្យប្រសើរឡើង៕

Duration:00:07:50

Ask host to enable sharing for playback control

ភរិយាលោកលិម គិមយ៉ា៖ខ្ញុំទុកចិត្តលើប្រព័ន្ធយុត្តិធម៌បារាំង និងថៃជាងប្រព័ន្ធយុត្តិធម៌កម្ពុជា

1/20/2025
លោកលិម គិមយ៉ា អតីតអ្នកតំណាងរាស្រ្តបក្សប្រឆាំងត្រូវបានខ្មាន់កំាំភ្លើងជាជនជាតិថៃឈ្មោះអេកាឡាក់ ភាណយបាញ់សម្លាប់កាលពីថ្ងៃទី៧ មករាក្នុងក្រុងបាងកក ប្រទេសថៃ។ កាលពីថ្ងៃទី១៦ មករា សហគមន៍ខ្មែរនៅប្រទេសបារាំងបានរៀបចំពិធីបុណ្យសពរំលឹកវិញ្ញាណក្ខន្ធលោកលិម គិមយ៉ានៅក្នុងវត្តពោធិវង្សស្ថិតជាយក្រុងប៉ារីស។ នៅក្នុងឱកាសនោះ លោកស្រីលិម អានម៉ារីហៅអានីដែលជាភរិយាលោកលិម គិមយ៉ាបានផ្តល់សម្ភាសឲ្យវិទ្យុបារាំងអន្តរជាតិដែលបានចុះទៅយកការណ៍ផ្ទាល់នៅក្នុងពិធីបុណ្យនោះ។ លោកស្រីអានម៉ារីបានរៀបរាប់ពីហេតុការណ៍ដែលខ្មាន់កាំភ្លើងធ្វើឃាតស្វាមី និងថា លោកស្រីមានជំនឿ និងទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌បារាំង និងថៃជាងប្រព័ន្ធយុត្តិធម៌កម្ពុជា ដើម្បីស្វែងរកយុត្តិធម៌ឲ្យលោកលិម គិមយ៉ា។

Duration:00:11:09

Ask host to enable sharing for playback control

លោក ហេង រតនា៖ កម្ពុជាបន្តប្រឈមនឹងគ្រាប់មីន ខណៈមន្ត្រីCMAC ១៨នាក់ស្លាប់ និងរបួស៨០នាក់

1/17/2025
មន្ត្រីជំនាញរបស់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(CMAC) ចំនួន២រូប បានបាត់បង់ជីវិតដោយការផ្ទុះគ្រាប់មីនតោនកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ក្នុងពេលបំពេញការងារនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នេះ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃមជ្ឈមណ្ឌល CMAC បានសម្តែងការសោកស្តាយចំពោះការបាត់បងជីវិតយុទ្ធជនរបស់លោក ដែលជាធនធានមនុស្សជំនាញ។ តាមលោក ហេង រតនា កម្ពុជានៅតែប្រឈមនឹងគ្រោះថ្នាក់ដោយសារគ្រាប់មីន ដែលបានសម្លាប់មន្ត្រីជំនាញរបស់ CMAC ចំនួន១៨នាក់ រងរបួសជាង៨០នាក់ និងពលរដ្ឋប្រមាណ ៦ម៉ឺននាក់បានរងគ្រោះគិតចាប់តាំងពីជាង៣០ឆ្នាំកន្លងទៅនេះ៕

Duration:00:11:55

Ask host to enable sharing for playback control

បណ្ឌិត ហុង វណ្ណៈ៖ លំហូរវិនិយោគិនចិនកាន់តែច្រើនក៏ព្រោះទំនាក់ទំនងកម្ពុជា-ចិនកាន់តែស្អិតរមួត

1/16/2025
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានប្រកាសនៅថ្ងៃទី១៣ មករាថា ក្នុងឆ្នាំ២០២៤ កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោងដែលជាចំនួនបំបែកកំណត់ត្រាប្រចាំឆ្នាំ។ ចិននៅតែជាវិនិយោគិនបរទេសឈរលេខរៀងទី១ នៅកម្ពុជា ពោលមានចំនួន ៤៩.៨២% ក្នុងចំនួនវិនិយោគិនបរទេសសរុប។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៦ មករានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាកត់សម្គាល់ថា វិនិយោគិនចិនកាន់តែច្រើនមកវិនិយោគនៅកម្ពុជាក៏ព្រោះតែពួកគេមើលឃើញឱកាស និងបូកផ្សំជាមួយទំនាក់ទំនងស្អិតរមួតរវាងកម្ពុជា និងចិន។

Duration:00:09:31

Ask host to enable sharing for playback control

លោកស្រី ដោ សម្ផស្ស៖សមត្ថកិច្ចនឹងពង្រឹងច្បាប់ចរាចរណ៍លើផ្លូវ៦០ម៉ែត្រ ក្រោយដាក់កាម៉េរ៉ាចាប់ល្បឿន

1/15/2025
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នេះ សាលាខណ្ឌមានជ័យ និងសាលាខណ្ឌដង្កោបាននិមន្តព្រះសង្ឃជាច្រើនអង្គធ្វើពិធីសូត្រមន្តរំដោះគ្រោះនៅលើផ្លូវ៦០ម៉ែត្រ។ ពិធីសាសនានេះធ្វើឡើង ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ដែលភាគច្រើនបណ្តាលមកពីការបើកបរលើសល្បឿនកំណត់។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៥ ខែមករានេះ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងថា ពិធីសាសនានេះធ្វើឡើងដើម្បីរំងាប់អារម្មណ៍ពលរដ្ឋ និងក៏ជាជំនឿក្នុងការជំរះគ្រោះចង្រៃតាមប្រពៃណីផងដែរ។ តាមលោកស្រី ដោ សម្ផស្ស សមត្ថកិច្ចនឹងពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍បន្ថែមទៀត ក្រោយដាក់កាម៉េរាចាប់ល្បឿនរួចរាល់៕

Duration:00:07:54

Ask host to enable sharing for playback control

លោក ប្រាក់ សេរីវឌ្ឍន៍៖ដាំពូជស្រូវ OM ទទួលបានទិន្នផលខ្ពស់ តែត្រូវពឹងលើឈ្មួញបរទេស

1/14/2025
ថ្មីៗ​នេះ ប្រជា​កសិករ​នៅ​ស្រុក​មោង​ឬស្សី ខេត្ត​បាត់​ដំបង​បាន​នាំ​គ្នា​តវ៉ា​ដោយបិទ​កំណាត់​ផ្លូវ​ជាតិ​៥ ​ដើម្បី​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​ជួយ​រក​ទីផ្សារ​លក់​ស្រូវ​ដែល​ពួក​គេ​ទើប​ប្រមូល​បាន​នៅ​ដើម​ឆ្នាំ​២០២៥​ នេះ​។​ រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​អះ​អាង​ថា កង្វះ​ទី​ផ្សារ​លក់​ស្រូវ​ពេល​នេះ​ដោយ​សារ​តែ​កសិករ​សម្រុក​ដាំ​ស្រូវ​ OM ​ដែល​ជា​ពូជ​នាំ​ចូល​ពី​បរទេស​ (វៀតណាម)​។​ តាម​អ្នក​ជំនាញ​ ពូជ​ស្រូវ​ OM​ នេះ​គឺ​សម្រាប់​តែ​នាំ​ចេញ​ទៅ​វៀត​ណាម​។ តែ​ដោយ​វៀត​ណាម​មិន​ចូល​ទិញ​ ឆ្នាំ​នេះក៏​ធ្វើ​ឲ្យ​ស្រូវ​របស់​កសិករ​ខ្មែរ​ត្រូវ​កក​ស្ទះ។​ ក្នុង​បទ​សម្ភាសជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI នៅ​ថ្ងៃ​ទី​១៤ ខែ​មករា​ លោក ប្រាក់ សេរីវឌ្ឍន៍ ប្រធាន​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ និង​អភិវឌ្ឍន៍​ជន​បទ​កម្ពុជា(CIRD)​ បញ្ជាក់​ថា​ ការ​ដាំ​ពូជ​ស្រូវ ​OM​ ពិត​ជា​ទទួល​បាន​ទិន្នផល​ខ្ពស់​ តែ​ត្រូវ​ពឹង​លើ​ឈ្មួញ​បរទេស​ដើម្បី​លក់​ចេញ​៕

Duration:00:10:20

Ask host to enable sharing for playback control

លោក ឆេង មករា៖ បើមានការគាំទ្រអង្ករមិត្តក្រៀល សត្វក្រៀលនឹងនៅគង់វង្សយូរអង្វែង

1/13/2025
លទ្ធផលជំរឿនឆ្នាំ២០២៣ ដែលចេញផ្សាយដោយអង្គការជីវិតធម្មជាតិនៅកម្ពុជាបង្ហាញថា សត្វក្រៀលនៅសល់តែ ១៨០ក្បាលប៉ុណ្ណោះ។ តែដើម្បីជួយបង្កើនសត្វក្រៀលឡើងវិញ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានសហការជាមួយកសិករនៅក្នុងតំបន់អន្លង់ព្រីង ស្រុកកំពង់ត្រាច ខេត្តកំពតដោយបង្កើត«គម្រោងស្រូវមិត្តក្រៀល»ក្នុងឆ្នាំ២០១៩។ ជាគម្រោងដែលជំរុញឲ្យមានការដាំដុះពូជស្រូវដែលសត្វក្រៀលចូលចិត្តស៊ីដោយមិនប្រើថ្នាំគីមីកសិកម្ម ឬជីគីមីកសិកម្ម។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ លោក ឆេង មករា អគ្គនាយកក្រុមហ៊ុនដាវ៉ាន់បានឲ្យដឹងថា បើមានការគាំទ្រពីមហាជនដល់«អង្ករមិត្តក្រៀល» នោះសត្វក្រៀលនៅកម្ពុជានឹងស្ថិតនៅគង់វង្សយូរអង្វែង៕

Duration:00:11:19

Ask host to enable sharing for playback control

លោក អួន ស៊ីឡុត៖ ស្វាយចន្ទីខ្មែរមានគុណភាព តែកម្ពុជានៅមិនទាន់មានលទ្ធភាពកែច្នៃដើម្បីនាំចេញ

1/10/2025
ក្នុងឆ្នាំ២០២៤ កម្ពុជាប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីឆៅបានចំនួន ៨៥០ ០០០ តោនដែលភាគច្រើននាំចេញទៅបរទេស ក្នុងនោះមាន ៧៩៥ ០០០តោននាំទៅវៀតណាម។ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី១០ មករា លោក អួន ស៊ីឡុតប្រធានសមាគមស្វាយចន្ទីកម្ពុជាលើកឡើងថា គ្រាប់ស្វាយចន្ទីខ្មែរមានគុណភាព និងគ្រាប់មានទំហំធំ តែបញ្ហានៅត្រង់ថា កម្ពុជានៅមិនទាន់មានលទ្ធភាពកែច្នៃគ្រាប់ស្វាយចន្ទីស្រស់ទៅជាផលិតផលសម្រេចដើម្បីនាំចេញបាននៅឡើយ។ ត្រង់ចំណុចនេះត្រូវបានលោក អួន ស៊ីឡុតបញ្ជាក់ថា គឺមកពីសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីគ្មានទុនបង្វិល ខណៈថ្លៃដើមផលិតវិញមានតម្លៃខ្ពស់កប់ពពក។

Duration:00:10:55

Ask host to enable sharing for playback control

មេធាវីសុក សំអឿន៖ តុលាការថៃ កម្ពុជា និងបារាំងមានសមត្ថកិច្ចដូចគ្នាលើឃាតកម្មលោក លិម គិមយ៉ា

1/10/2025
ឃាតកម្មលើ លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិនៅក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ បានក្លាយជាករណីព្រហ្មទណ្ឌឆ្លងដែនដ៏កម្រមួយ និងជាប្រធានបទសំខាន់ ដែលមានការចាប់អារម្មណ៍ច្រើនពីមហាជន និងអ្នកសិក្សាផ្នែកច្បាប់នៅកម្ពុជា។ ចាប់អារម្មណ៍ ព្រោះជនរងគ្រោះមានសញ្ជាតិខ្មែរ និងបារាំង ទីតាំងកើតហេតុស្ថិតក្នុងប្រទេសថៃ ជនសង្ស័យខ្មាន់កាំភ្លើង ដែលជាជនជាតិថៃបានរត់គេចចូលទឹកដីខ្មែរ និងត្រូវបានចាប់ខ្លួនក្នុងទឹកដីខ្មែរ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ លោក សុក សំអឿន ទីប្រឹក្សាច្បាប់មេធាវីអមរិន្ទបញ្ជាក់ថា តុលាការកម្ពុជា តុលាការថៃ និងតុលាការបារាំងមានសមត្ថកិច្ចកាត់ក្តីដូចគ្នាលើឃាតកម្មលោក លិម គិមយ៉ា៕

Duration:00:11:50

Ask host to enable sharing for playback control

លោក កត្តា អ៊ន៖កម្មករចង់បានប្រាក់ខែច្រើន តែក្រសួងការងារត្រូវថ្លឹងថ្លែងពីសេដ្ឋកិច្ចជាតិនិងអន្តរជាតិ

1/9/2025
ចាប់ពីថ្ងៃទី១ មករា ២០២៥ ប្រាក់ឈ្នួលអប្បបរមាកម្មករក្នុងវិស័យកាត់ដេរនឹងទទួលបានចំនួន ២០៨ដុល្លារក្នុងមួយខែ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃព្រហស្បតិ៍ ទី៩ មករានេះ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបញ្ជាក់ថា ប្រាក់ឈ្នួល ២០៨ដុល្លារជាកម្រិតប្រាក់ឈ្នួលមួយខ្ពស់សម្រាប់ការចាយវាយរបស់កម្មករ បើប្រៀបធៀបជាមួយបណ្តាប្រទេសក្នុងតំបន់។ តែលោកមិនភ្លេចបញ្ជាក់ថា ក្រសួងពិតជាយល់ច្បាស់ថាកម្មករចង់បានប្រាក់ខែច្រើនជាងនេះ ហើយក្រសួងក៏ត្រូវការថ្លឹងថ្លែងពីកត្តាសេដ្ឋកិច្ចជាតិ និងអន្តរជាតិដែរ។

Duration:00:11:55

Ask host to enable sharing for playback control

លោក ខ្វៃ អាទិត្យា៖ យុទ្ធនាការសម្អាតផ្លូវជាតិនឹងធ្វើឲ្យផ្លូវជាតិមានបរិស្ថាន និងសោភណភាពល្អ

1/8/2025
ក្រសួងបរិស្ថានបានចាប់ផ្តើមបើកយុទ្ធនាការកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ដើម្បីសម្អាតផ្លវជាតិក្រោមប្រធានបទ«ផ្លូវជាតិគ្មានសំរាមប្លាស្ទិក»។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នេះ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់ឲ្យដឹងថា យុទ្ធនាការនេះនឹងប្រែក្លាយផ្លូវជាតិនៅទូទាំងប្រទេសកម្ពុជាពីកន្លែងបោះសំរាមចោលយ៉ាងអាណាធិបតេយ្យទៅជាផ្លូវជាតិដែលមានបរិស្ថាន និងអនាម័យល្អប្រកបដោយសោភណភាព។

Duration:00:11:40

Ask host to enable sharing for playback control

ឧកញ៉ា ភូ ពុយ៖ ស្រូវធ្លាក់ថ្លៃ និងកកស្ទះដោយសារឈ្មួញវៀតណាមមិនទិញ

1/7/2025
ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ​កសិករ​នៅ​ខេត្ត​បាត់​ដំបង​បាន​អំពាវ​នាវ​តាម​បណ្តាញ​សង្គម​ឲ្យ​រដ្ឋា​ភិបាល​ជួយ​អន្តរាគមន៍​រក​ទី​ផ្សារ​ស្រូវ​ ខណៈ​ស្រូវ​ដែល​ប្រមូល​រួច​គ្មាន​ទី​ផ្សារ ​និង​ត្រូវ​បាន​ឈ្មួញ​ក្នុង​ស្រុក​ទម្លាក់​តម្លៃ​។ នៅក្នុង​បទសម្ភាស​ជា​មួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI នា​ថ្ងៃ​ទី​៧ មករា ឆ្នាំ​២០២៥ ​ឧកញ៉ា ភូ ពុយ ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ បៃតង​កម្ពុជា ​បាន​បញ្ជាក់​ថា ស្រូវ​របស់​កសិករ​នៅ​ខេត្ត​បាត់​ដំបង​ដែល​កំពុង​ធ្លាក់​ថ្លៃ ​និងកក​ស្ទះមិន​អាច​លក់​ចេញ​បាន​ពេល​នេះ គឺដោយ​សារ​ឈ្មួញ​វៀត​ណាម​មិន​ចូល​មក​ទិញ​ដូច​រាល់​ឆ្នាំ។​ ឧកញ៉ា ភូ ពុយ ថា​រោង​ម៉ាស៊ីន​កិន​ស្រូវ​របស់​លោក​ទិញ​ស្រូវ​សម្រាប់​តែ​កិន​ជា​អង្ករ​ដើម្បី​នាំ​ចេញ​តែប៉ុណ្ណោះ និង​ថា ស្រូវ​ដែល​កសិករ​លក់​មិន​ចេញ​ពេល​នេះ​ជា​ប្រភេទ​ស្រូវ​«នាងខុន»​ ដែល​កន្លង​មក​ពឹងទាំង​ស្រុង​លើ​ឈ្មួញពី​វៀត​ណាម​៕

Duration:00:09:20

Ask host to enable sharing for playback control

លោក សុខ ឥសាន៖ គណបក្សប្រជាជនស្វាគមន៍ការចូលរួមពីខ្មែរគ្រប់និន្នាការនយោបាយក្នុងខួប៧មករា

1/6/2025
គណបក្សប្រជាជនកម្ពុជាត្រៀមប្រារព្ធពិធីដ៏ធំមួយនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅកោះពេជ្រ ដើម្បីអបអរខួប៤៦ឆ្នាំ ថ្ងៃជ័យជម្នះលើរបបប្រល័យពូជសាសន៍ដោយមានអ្នកចូលរួមប្រមាណ៥ម៉ឺននាក់។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រាប់ឲ្យដឹងថា ការប្រារព្ធពិធីថ្ងៃ៧ មករា ត្រូវធ្វើឡើងដូចសព្វមួយដង ដោយមានការចូលរួមពីតំណាងស្ថានទូតនានា ដែលមានទំនាក់ទំនងការទូតជាមួយកម្ពុជា។ លោក សុខ ឥសាន ក៏បានបន្ថែមដែរថាគណបក្សនយោបាយ ដែលជាសម្ព័ន្ធភាពរបស់គណបក្សប្រជាជនក៏ត្រូវបានអញ្ជើញឲ្យចូលរួម ព្រមទាំងស្វាគមន៍ដល់គណបក្សប្រឆាំងផងដែរ ប្រសិនបើពួកគេចង់ចូលរួម៕

Duration:00:07:57

Ask host to enable sharing for playback control

លោក ចាន់ យុត្ថា៖ សីតុណ្ហភាពឆ្នាំនេះនៅកម្ពុជាត្រជាក់ខ្លាំងរហូត១៣អង្សារសេនៅតំបន់ខ្លះ

1/3/2025
ចាប់ពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ទៅប៉ុន្មានថ្ងៃខាងមុខ សីតុណ្ហភាពអប្បបរមានៅក្នុងប្រទេសកម្ពុជានឹងចុះត្រជាក់ខ្លាំងរហូតដល់ ១៣អង្សារសេ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥នេះ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម បានឲ្យដឹងថាអាកាសធាតុនៅរដូវរំហើយ ឬរដូវរងារនៅឆ្នាំនេះត្រជាក់ខ្លាំងជាងឆ្នាំកន្លងទៅ។ តែលោកថា មិនមែនជាទូទៅទេ ពោលគឺការចុះត្រជាក់ខ្លាំង ភាគច្រើននៅតំបន់ជួរភ្នំ តំបន់ខ្ពង់រាប និងខេត្តមួយចំនួន។

Duration:00:09:36

Ask host to enable sharing for playback control

លោកសុខ គឹមសេង៖បក្សកម្លាំងជាតិនឹងពិចារណារើសប្រធានថ្មី ពេលប្រកាសសាលក្រមលោកស៊ុន ចន្ធី

1/2/2025
រហូតមកដល់ពេលនេះ គណបក្សកម្លាំងជាតិនៅបន្តរក្សាភាពស្ងៀមស្ងាត់ ខណៈលោក ស៊ុន ចន្ធីដែលជាប្រធានគណបក្សត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃព្រហស្បតិ៍ ទី២ មករា ឆ្នាំ ២០២៥ នេះ លោកសុខ គឹមសេង អនុប្រធានគណបក្សកម្លាំងជាតិបានទទួលស្គាល់ថា ការកាត់ទោសលោក ស៊ុន ចន្ធីបានប៉ះពាល់ដល់ដំណើរការរបស់គណបក្ស តែគណបក្សនៅតែបន្តគោលជំហរឈានឆ្ពោះទៅរកការបោះឆ្នោត និងកំពុងពិចារណារៀបចំសមាជដើម្បីរើសប្រធានថ្មី នៅពេលសាលក្រម កាត់ទោស លោក ស៊ុន ចន្ធីចប់ជាស្ថាពរ។

Duration:00:08:42

Ask host to enable sharing for playback control

លោក នួន ប៊ុនថុល៖ទេសចរជាតិ និងបរទេសជាច្រើនបានជ្រើសរើសកោះរ៉ុងជាកន្លែងឆ្លងឆ្នាំសកល

1/1/2025
ផ្ទះសំណាក់ និងបឹងកាឡូនៅលើកោះរ៉ុងពេញទៅដោយទេសចរជាតិ និងអន្តរជាតិអំឡុងពេលឆ្លងឆ្នាំសកល ២០២៥ កាលពីយប់ថ្ងៃអង្គារ ទី៣១ ធ្នូ ឆ្នាំ ២០២៤។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង ដែលជាដែនដីមួយស្ថិតក្នុងរដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត១ម៉ឺននាក់ បានជ្រើសរើសកោះរ៉ុងជាទីតាំងដ៏ពិសិដ្ឋសម្រាប់អបអរឆ្នាំសកល ២០២៥។ តែលោកមិនភ្លេចបញ្ជាក់ថា កន្លែងស្នាក់នៅ នៅមិនទាន់អាចឆ្លើយតបនឹងចំនួនទេសចរដ៏ច្រើនសន្ធឹកសន្ធាប់ ដែលទាមទារឲ្យមានការចូលរួមកសាងបន្ថែមទៀតពីសំណាក់ម្ចាស់កម្មសិទ្ធិដីធ្លីលើកោះរ៉ុង និងពីសំណាក់វិនិយោគិនបរទេស៕

Duration:00:09:07

Ask host to enable sharing for playback control

លោកឡុង ឌីម៉ង់៖ខេត្តព្រះសីហនុរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល ២០២៥ នៅតាមឆ្នេរកោះ

12/31/2024
លោកឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអង្គារ ទី៣១ ធ្នូនេះថា រដ្ឋបាលខេត្តបានត្រៀមរៀបចំរួចរាល់សម្រាប់ការអបអរពិធីបុណ្យឆ្លងឆ្នាំសកល ២០២៥។ តាមលោកឡុង ឌីម៉ង់ បណ្តាឆ្នេរកោះនានាត្រូវបានរៀបចំតុបតែងលម្អយ៉ាងស្រស់ស្អាតដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិដោយបន្ថែមថា រដ្ឋបាលខេត្តក៏បានត្រៀមកម្លាំងសមត្ថកិច្ចសម្រាប់ត្រួតពិនិត្យសន្តិសុខ និងការពារសុវត្ថិភាពយ៉ាងយកចិត្តទុកដាក់ដែរ។ ក្រៅពីនេះ និងបើតាមអភិបាលរងខេត្តព្រះសីហនុរូបនេះដដែល ភ្ញៀវទេសចរជាច្រើនបានមកកម្សាន្តនៅក្នុងខេត្តព្រះសីហនុ ហើយសណ្ឋាគារ រួមទាំងផ្ទះសំណាក់ត្រូវបានកក់ពេញស្ទើរតែគ្រប់កន្លែង។ តាមលោកឡុង ឌីម៉ង់ ចំនួនភ្ញៀវទេសចរមកលេងខេត្តព្រះសីហនុមានសឹងប្រហាក់ប្រហែល ឬអាចលើសពីចំនួនភ្ញៀវទេសចរមុននឹងជំងឺកូវីដ១៩ទៅទៀត។ សូមស្តាប់ប្រសាសន៍លោកឡុង ឌីម៉ង់៖

Duration:00:07:40