
Cambodia's daily events
RFI
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។
Location:
Paris, France
Genres:
News & Politics Podcasts
Networks:
RFI
Description:
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។
Language:
Khmer
Episodes
ទស្សនកិច្ចលោក ស៊ី ជីនពីង នៅកម្ពុជាចំថ្ងៃ១៧ មេសា ជារឿងចៃដន្យ ឬយ៉ាងណា?
4/11/2025
តាមព័ត៌មានរដ្ឋចិន ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចនៅប្រទេសសមាជិកអាស៊ានចំនួន៣ គឺវៀតណាម ម៉ាឡេស៊ី និងកម្ពុជាចាប់ពីថ្ងៃទី១៤ ដល់១៨ ខែមេសា ឆ្នាំ២០២៥។ កម្ពុជាគឺជាប្រទេសចុងក្រោយដែលលោកស៊ីនឹងបំពេញទស្សនកិច្ចពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ មេសា តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជាព្រះបាទសម្តេចព្រះមរមនាថ នរោត្តម សីហមុនី។ មហាជននៅកម្ពុជាបានលើកជាចម្ងល់ថាហេតុអ្វីលោក ស៊ី ជីនពីង មកដល់កម្ពុជាចំថ្ងៃ១៧ មេសា ២០២៥ ដែលចំថ្ងៃខួប ៥០ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហមដោយបានបង្កសោកនាដកម្មដ៏ធំធេងនៅប្រទេសកម្ពុជា និងដែលប្រវត្តិសាស្ត្របានបញ្ជាក់ពីការបានជាប់ពាក់ព័ន្ធនឹងប្រទេសចិន។ ដូច្នេះតើវាជារឿងចៃដន្យ ឬយ៉ាងណាដែលប្រមុខរដ្ឋចិនមកបំពេញទស្សនកិច្ចនៅកម្ពុជាចំថ្ងៃ១៧ មេសា ២០២៥?
Duration:00:13:08
តើកម្ពុជាគួរយកគុណសម្បត្តិអ្វីខ្លះទៅអួតប្រាប់អាមេរិកដើម្បីទទួលបានការបន្ធូរបន្ថយពន្ធ?
4/10/2025
នៅថ្ងៃទី១០ ខែមេសានេះ កម្ពុជាបានស្ថិតក្នុងចំណោមប្រទេសចំនួន ៧៥ ដែលអាមេរិកប្រកាសព្យួរការអនុវត្តពន្ធគយបដិការរបស់ខ្លួនមកត្រឹម ១០% ក្នុងរយៈពេល ៩០ថ្ងៃ។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចយល់ថា នេះជាសញ្ញាបើកផ្លូវទៅរកភាពវិជ្ជមាននៃការចរចារវាងកម្ពុជា និងអាមេរិក បន្ទាប់ពីការសម្រេចរបស់អាមេរិកដែលត្រៀមដាក់ពន្ធគយបដិការចំនួន ៤៩% លើទំនិញកម្ពុជានាំចូលអាមេរិក។ ទោះជាយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ចក៏គិតថា កម្ពុជាត្រូវចេះអួតប្រាប់អាមេរិកពីគុណសម្បត្តិរបស់ខ្លួននៅក្នុងការចរចាដើម្បីទទួលបានការបន្ធូរបន្ថយពន្ធគយបដិការពីរដ្ឋបាលអាមេរិក។
Duration:00:13:20
តើមានមេរៀនអ្វីខ្លះដែលពលរដ្ឋខ្មែរគួរតែចងចាំពីព្រឹត្តិការណ៍ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥?
4/9/2025
នៅថ្ងៃទី១៧ មេសា ឆ្នាំ២០២៥ ខាងមុខ គឺជាខួបទី៥០ឆ្នាំនៃការឡើងកាន់អំណាចនៃរបបកម្ពុជាប្រជាធិបតេយ្យ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះកាលណោះបាននាំមកនូវវិនាសកម្មដល់ប្រទេសជាតិ និងប្រជាជនខ្មែរយ៉ាងធ្ងន់ធ្ងរជាទីបំផុត។ អ្នកប្រវត្តិសាស្ត្រ និងអ្នកតាមដានសង្គមនានាបានឆ្លៀតឱកាសយកខួប៥០ឆ្នាំ នៃការឡើងកាន់អំណាចរបស់ប៉ុលពតនេះដើម្បីផ្តាំផ្ញើដល់ខ្មែរជំនាន់ក្រោយឲ្យមានការប្រុងប្រយ័ត្នដើម្បីធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យសោកនាដកម្មដូចគ្នានេះវិលត្រឡប់វិញជាលើកទីពីរ។
Duration:00:13:05
តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីជៀសកុំជួបបញ្ហាដូចវៀតណាមក្នុងករណីក្លែងបន្លំផលិតផលនាំចូលអាមេរិក?
4/8/2025
ទីប្រឹក្សាកំពូលផ្នែកពាណិជ្ជកម្មរបស់លោក ដូណាល់ ត្រាំ គឺលោក Peter Navarro បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន Fox News នៅថ្ងៃទី៧ខែមេសាថា អាមេរិកមិនយល់ព្រមបញ្ចុះពន្ធដល់វៀតណាមនោះទេ បើទោះជាប្រទេសកំម្មុយនីស្តមួយនេះខំទម្លាក់ពន្ធលើទំនិញអាមេរិកដែលនាំចូលវៀតណាមដល់សូន្យភាគរយក៏ដោយ។ ហេតុផលធំទី១ គឺវៀតណាមបានបន្លំនាំទំនិញចិនទៅអាមេរិក ជ្រកក្រោមស្លាកផលិតផលវៀតណាម និងទី២ គឺដោយសារតែទម្ងន់ជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឃ្លាតគ្នាច្រើនពេកដល់ទៅ ១២០ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ចុះកម្ពុជាវិញ តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីបញ្ចៀស កុំឲ្យករណីទាំងអស់នេះកើតឡើងចំពោះកម្ពុជា?
Duration:00:11:03
រវាងតម្លៃដីច្រើនលានដុល្លារ និងសុខមាលភាពពលរដ្ឋតើរដ្ឋគួរវិនិយោគមួយណា?
4/7/2025
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសក្បាលថ្នល់(ស្ពានមរតកតេជោ) នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថារដ្ឋាភិបាលត្រៀមផ្ទៃដីជាង៧០ហិចតា នៅតំបន់កប់ស្រូវ ដើម្បីធ្វើជាសួនសាធារណៈសម្រាប់ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញកម្សាន្តសប្បាយ។ ការប្រែក្លាយដីធ្លីតម្លៃរាប់លានដុល្លារទៅជាទីតាំងសួនសាធារណៈ ផ្ទៃបៃតងនេះ ត្រូវអ្នកតាមដានសង្គម បរិស្ថាន និងទេសចរណ៍នានាមើលឃើញថាជារបត់ថ្មីមួយដែលរដ្ឋាភិបាលចាំបាច់ត្រូវតែបង្កើតឲ្យមាន ដើម្បីសុខមាលភាពពលរដ្ឋជាជាងការយកដីទៅវិនិយោគផ្សេងពីនេះ។
Duration:00:11:37
ការបញ្ចុះពន្ធរបស់កម្ពុជាមកត្រឹម៥%លើទំនិញអាមេរិក អាចធ្វើឲ្យអាមេរិកព្រមបន្ថយពន្ធពី៤៩%បានឬទេ?
4/5/2025
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី៤មេសា បានបោះដៃរកការចរចាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញការត្រៀមដំឡើងពន្ធ៤៩% ដែលកម្ពុជាត្រូវនាំចូលទំនិញទៅអាមេរិក។ ជាការបើកផ្លូវស្វែងរកការចរចា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជានឹងទម្លាក់ពន្ធពី៣៥%មកត្រឹម៥%ចំពោះទំនិញ១៩មុខ។ អ្នកជំនាញសេដ្ឋកិច្ច យល់ថា ការបន្ថយពន្ធរបស់កម្ពុជាលើទំនិញអាមេរិក ជាជំហានដ៏ប្រសើរដើម្បីបន្ធូរភាពតានតឹងនៃលំហូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ តើការបញ្ចុះពន្ធរបស់កម្ពុជាមកត្រឹម៥%សម្រាប់ទំនិញអាមេរិក១៩មុខ ជាឱកាសឲ្យអាមេរិកព្រមបន្ថយពន្ធពី៤៩%លើទំនិញកម្ពុជា?
Duration:00:09:33
តើកម្ពុជាគួរត្រៀមសេណារីយ៉ូអ្វីខ្លះដើម្បីចរចារឿងពន្ធជាមួយរដ្ឋបាលអាមេរិក?
4/4/2025
នៅថ្ងៃទី៩ ខែមេសាខាងមុខ វិធានការដំឡើងពន្ធលើសពី ១០% របស់រដ្ឋបាលអាមេរិកទៅលើប្រទេសមួយចំនួននឹងត្រូវចូលជាធរមាន។ មានប្រទេសជាច្រើនបានផ្តើមការចរចាជាមួយរដ្ឋបាលលោក ដូ ណាល់ត្រាំដើម្បីសម្រួលរឿងតម្លៃពន្ធលើទំនិញរបស់ពួកគេនាំចូលអាមេរិក។ ចំណែកកម្ពុជាត្រូវបានមន្ត្រីក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ក្រុមការងារជំនាញកំពុងពិនិត្យ និងកំណត់យកវិធីសាស្ត្រជាក់លាក់ដែលមានប្រសិទ្ធភាពដើម្បីជជែកជាមួយភាគីអាមេរិក។ អ្នកជំនាញសេដ្ឋកិច្ចខ្លះចង់ឃើញកម្ពុជារួសរាន់ចរចាជាមួយអាមេរិកដោយប្រើវិធីលួងលោម និងស្តាប់តាមការចង់បានរបស់អាមេរិក ដើម្បីទទួលបាននូវការបន្ធូរបន្ថយពន្ធ។ ចំណែកអ្នកជំនាញសេដ្ឋកិច្ចខ្លះទៀតស្នើឲ្យកម្ពុជាបើកការចរចាក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ឬប្រមូលផ្តុំសំឡេងជាមួយប្រទេសដែលត្រូវបានអាមេរិកដំឡើងពន្ធដូចជាសមាជិកអាស៊ានខ្លះ។
Duration:00:14:33
តើសេដ្ឋកិច្ចកម្ពុជាអាចប្រឈមកម្រិតណានឹងវិធានការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក?
4/3/2025
នៅព្រឹកថ្ងៃទី៣ ខែមេសា រដ្ឋបាលអាមេរិករបស់លោក ដូ ណាល់ត្រាំបានប្រកាសដំឡើងពន្ធកម្រិត ៤៩% លើទំនិញកម្ពុជានាំទៅទីផ្សារអាមេរិក។ ពន្ធនេះនឹងចូលជាធរមាននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ តែរដ្ឋបាលអាមេរិកទុកពេលឲ្យកម្ពុជារកផ្លូវចរចាត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។ ខណៈនេះ មន្ត្រីរដ្ឋាភិបាលកម្ពុជានៅមិនទាន់អាចវាយតម្លៃពីកម្រិតផលប៉ះពាល់ដល់សេដ្ឋកិច្ច ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយអាមេរិកបាននៅឡើយទេ។ តែអ្នកវិភាគសេដ្ឋកិច្ចមើលឃើញពីកម្រិតហានិភ័យធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកម្ពុជា ពិសេសបាត់បង់ការប្រកួតប្រជែង ការបាត់បង់ឱកាសវិនិយោគពីបរទេស និងការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ។
Duration:00:15:02
ហេតុអ្វីលោក ស៊ី ជីនពីង ជ្រើសយកម៉ាឡេស៊ី វៀតណាមនិងកម្ពុជាសម្រាប់ទស្សនកិច្ចខែមេសា ២០២៥?
4/2/2025
ប្រសិនមិនមានអ្វីប្រែប្រួលទេ លោក ស៊ី ជីនពីង ប្រធានាធិបតីចិននឹងធ្វើទស្សនកិច្ចក្នុងតំបន់អាស៊ាននាខែមេសា ឆ្នាំ២០២៥នេះ នៅក្នុងប្រទេសចំនួន៣ គឺម៉ាឡេស៊ី វៀតណាម និងកម្ពុជា។ អ្នកតាមដានភូមិសាស្ត្រនយោបាយនានាមើលឃើញថា ទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នៅតាមប្រទេសសមាជិកអាស៊ានទាំង៣ មានអត្ថប្រយោជន៍នៃទំនាក់ទំនងដាច់ដោយឡែកៗរវាងចិន និងបណ្តាប្រទេសទាំងនោះ និងចាំបាច់ជាងបណ្តាប្រទេសសមាជិកអាស៊ានផ្សេងទៀត។
Duration:00:14:58
តើយុទ្ធនាការនិយាយថា « ទេ » ចំពោះព័ត៌មានក្លែងក្លាយអាចមានប្រសិទ្ធិភាពកម្រិតណា?
4/1/2025
នៅថ្ងៃអង្គារ ទី១ មេសានេះ ក្រសួងព័ត៌មានបានប្រកាសដាក់ចេញនូវយុទ្ធនាការនិយាយថា « ទេ » ចំពោះព័ត៌មានក្លែងក្លាយ។ យុទ្ធនាការនេះត្រូវបានរដ្ឋមន្ត្រីព័ត៌មានអះអាងថា ជាការបង្ក្រាបរាល់ព័ត៌មានក្លែងក្លាយដែលកំពុងកើនឡើងក្នុងសម័យបច្ចេកវិទ្យាឌីជីថល និងជាការស្តារទំនុកចិត្តរបស់ពលរដ្ឋចំពោះប្រព័ន្ធផ្សព្វផ្សាយដែលមានវិជ្ជាជីវៈ។ អ្នកជំនាញថា យុទ្ធនាការនេះមានប្រសិទ្ធិភាពទៅបាន លុះត្រាណាតែក្រសួងចុះអប់រំពលរដ្ឋនៅតាមមូលដ្ឋានដោយផ្ទាល់។
Duration:00:11:50
ហេតុអ្វីអ្នករិះគន់បញ្ហាសង្គមតែងរងការឃាត់ខ្លួន និងហៅទៅសួរនាំ?
3/30/2025
ថ្មីៗនេះ មានករណីហៅទៅសួរនាំ និងឃាត់ខ្លួនអ្នករិះគន់បញ្ហាសង្គមជាហូរហែ។ ជាក់ស្ដែងនៅថ្ងៃទី២៧ មីនា មានការឃាត់ខ្លួនម្ចាស់គេហទំព័រ Business Advisor ដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់។ ចំណែកស្នងការនគរបាលរាជធានីភ្នំពេញបានកោះហៅលោក ប៊ុន ផាក ដែលជាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមម្នាក់ទៅសួរនាំ ក្រោយពីលោកបានរិះគន់បញ្ហាអសន្ដិសុខសង្គម។ អ្នកជំនាញសិទ្ធិមនុស្ស និងប្រជាធិបតេយ្យចាត់ទុកទង្វើនេះថាជាការរំលោភលើសិទ្ធិបញ្ចេញមតិ។ តែគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលើកឡើងថា ការឃាត់ខ្លួន និងហៅបុគ្គលមួយចំនួនទៅសួរនាំ គឺជាការអនុវត្តច្បាប់ ពោលមិនមែនជាការរំលោភសិទ្ធិសេរីភាពនោះទេ។
Duration:00:13:36
តើកម្ពុជាគួរត្រៀមខ្លួនយ៉ាងណាក្នុងករណីមានគ្រោះរញ្ជួយដី?
3/29/2025
គ្រោះធម្មជាតិរញ្ជួយដីនៅភូមានិងបន្តរាលដាលដល់ប្រទេសថៃ នៅថ្ងៃសុក្រទី២៨មីនា បានបណ្តាលឲ្យមនុស្សជាច្រើនបាត់បង់ជីវិត។ បើទោះជាកម្ពុជាមិនមានសញ្ញាអាសន្នណាមួយ នៃការរញ្ជួយដីនេះក៏ដោយ ក៏ប៉ុន្តែប្រជាពលរដ្ឋដែលធ្វើការនៅអគារខ្ពស់ៗមួយចំនួនក្នុងទីក្រុងភ្នំពេញ បានសម្រុកចាកចេញមកទីវាលដើម្បីសុវត្ថិភាព។ អ្នកឃ្លាំមើលសង្គម យល់ថា កម្ពុជាត្រូវត្រៀមខ្លួនអន្តរាគមន៍និងឆ្លើយតបក្នុងហេតុការណ៍ដែលកម្ពុជាអាចជួបប្រទះ។
Duration:00:09:15
អ្វីទៅជាស្ថានភាពពិតនៃសេវាសុខភាពនៅក្នុងពន្ធនាគារកម្ពុជា?
3/28/2025
នៅថ្ងៃទី២៦ មីនា មានករណីទណ្ឌិតម្នាក់លេបថ្នាំសម្លាប់ខ្លួននៅមណ្ឌលអប់រំកែប្រែទី១ ។ តែតាមអគ្គនាយកដ្ឋានពន្ធនាគារ មន្ត្រីពន្ធនាគារក៏បានជួយប្រឹងប្រែងសង្គ្រោះ និងបញ្ជូនទណ្ឌិតរូបនោះទៅកាន់មន្ទីរពេទ្យ។ សង្គមស៊ីវិល និងអតីតអ្នកធ្លាប់ជាប់ទោសបានលើកឡើងថា សេវាថែទាំសុខភាពនៅពន្ធនាគារនៅខ្វះខាត បើទោះបីមានប៉ុស្ដិ៍សុខភាពក្នុងនោះក៏ដោយ។ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធនាគារកំពុងសិក្សាចំណុចខ្វះខាតបន្ថែម ដើម្បីកុំឲ្យមានករណីធ្វើអត្តឃាតដោយការលេបថ្នាំបែបនេះទៀត។ អ្វីទៅជាស្ថានភាពពិតនៃសេវាសុខភាពនៅក្នុងពន្ធនាគារកម្ពុជា?
Duration:00:16:06
តើវិស័យអប់រំនៅកម្ពុជាសព្វថ្ងៃពិតជាចុះខ្សោយខ្លាំងមែន ឬយ៉ាងណា?
3/27/2025
ក្នុងឆ្នាំ២០២៥ កម្ពុជាជាប់ឈ្មោះជាប្រទេសមានវិស័យអប់រំខ្សោយខ្លាំងនៅលើពិភពលោក ដោយជាប់ចំណាត់ថ្នាក់លេខរៀងទី១២០ ក្នុងចំណោមប្រទេសចំនួន ២០៣។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ World Population Review ដែលបានដកស្រង់របាយការណ៍ប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។ ចំណែកនៅក្នុងតំបន់អាស៊ានវិញត្រូវបានរបាយការណ៍បញ្ជាក់ថា កម្ពុជាស្ថិតនៅបាតតារាង។ អ្នកស្រាវជ្រាវសង្គមក៏បានទទួលស្គាល់ពីប្រព័ន្ធអប់រំកម្ពុជានៅមានកម្រិតទាប បើធៀបនឹងបណ្តាប្រទេសជាច្រើនក្នុងតំបន់។ មូលហេតុត្រូវបានអ្នកជំនាញកត់សម្គាល់ថា គឺមកពីខ្វះកង្វះការស្រាវជ្រាវ កង្វះសម្ភារៈសិក្សា និងកម្មវិធីសិក្សាដែលក្រសួងដាក់ចេញនៅមិនទាន់សមស្របនឹងនិន្នាការបច្ចុប្បន្ន។
Duration:00:15:18
តើការងារជាន់គ្នារបស់ក្រសួងមួយចំនួនប៉ះពាល់អ្វីខ្លះដល់ប្រសិទ្ធភាពការងាររដ្ឋាភិបាល?
3/26/2025
នៅក្នុងពិធីបិទសន្និបាតការងាររបស់ក្រសួងមុខងារសាធារណៈកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថាលោកនឹងហៅរដ្ឋមន្រ្តីក្រសួងចំនួន២ មកជជែកបញ្ហាធ្វើការងារជាន់គ្នា និងបែងចែកភារកិច្ចឲ្យបានច្បាស់លាស់។ អ្នកតាមដានសង្គមនានាបានសម្តែងការសាទរចំពោះគោលបំណងញែកការងារដែលជាន់គ្នារបស់ប្រមុខរដ្ឋាភិបាល និងថាដំណើរការរបស់រដ្ឋាភិបាលអាចឈានទៅមុខបានប្រកបដោយប្រសិទ្ធភាព លុះត្រាតែមិនមានការងារជាន់គ្នា និងត្រូវផ្តល់ការទទួលខុសត្រូវដល់ក្រសួងនីមួយៗឲ្យដាច់ស្រឡះ។
Duration:00:12:48
តើការសម្រេចរបស់ក្រសួងមហាផ្ទៃផ្តល់ឧបសគ្គអ្វីខ្លះដល់គណបក្សដែលចងសម្ព័ន្ធភាពគ្នារួចហើយ?
3/25/2025
នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃបានចេញសេចក្តីសម្រេចមួយស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសម្ព័ន្ធភាពគណបក្សនយោបាយ។ ក្នុងប្រការ៨ នៃសេចក្តីសម្រេចនេះបានចែងថា គណបក្សដែលបានធ្វើសម្ព័ន្ធភាពជាមួយគ្នាមិនអាចលើកស្លាករួមតែមួយដោយដាក់ឈ្មោះ និងសញ្ញាសម្គាល់របស់គណបក្សនយោបាយក្នុងសម្ព័ន្ធភាពជាមួយគ្នាបានទេ។ គណបក្សនយោបាយអាចលើកស្លាកដោយដាក់ឈ្មោះ និងសញ្ញាសម្គាល់ដាច់ដោយឡែកពីគ្នា។ គណបក្សដែលបានចងសម្ព័ន្ធភាពជាមួយគ្នារួចហើយ ដូចជា គណបក្សភ្លើងទៀន ចាត់ទុកការសម្រេចរបស់ក្រសួងមហាផ្ទៃថា ជាឧបសគ្គមួយសម្រាប់គណបក្សជំទាស់ និងថាពួកគេអាចកែសម្រួលការលើកស្លាកគណបក្សឡើងវិញបាន៕
Duration:00:08:37
ហេតុអ្វីរដ្ឋាភិបាលមិនគួរអនុញ្ញាតឲ្យសាងសង់អាគារខ្ពស់ៗ ឬផ្ទះបុរីនៅតំបន់ទេសចរណ៍ធម្មជាតិ?
3/24/2025
ថ្មីៗនេះ នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន ម៉ាណែតបានស្នើឲ្យអ្នកវិនិយោគក្នុងវិស័យទេសចរណ៍កុំសាងសង់អគារខ្ពស់ៗ ឬផ្ទះបុរីនៅលើតំបន់ដែលជាគោលដៅទេសចរណ៍ធម្មជាតិ។ តាមលោក ហ៊ុន ម៉ាណែត ការសាងសង់នៅលើតំបន់ទាំងនោះនឹងនាំឲ្យបាត់បង់សម្រស់ពីធម្មជាតិ និងប៉ះពាល់ដល់ចំណូលរបស់ពលរដ្ឋសហគមន៍។ អ្នកជំនាញក្នុងវិស័យទេសចរណ៍ និងអចលនទ្រព្យគាំទ្រចំពោះការលើកឡើងរបស់នាយករដ្ឋមន្ដ្រី។ តែក្នុងពេលជាមួយគ្នា ពួកគេស្នើឲ្យរដ្ឋគិតគូរ និងធ្វើបច្ចុប្បន្នភាពច្បាប់ស្តីពីការគ្រប់គ្រងដីធ្លី ពិសេសការពារដីធ្លីនៅតំបន់ទេសចរណ៍ធម្មជាតិ។
Duration:00:12:17
តើការអនុញ្ញាតឲ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាមក្រោយការសម្ពោធឆ្លុះបញ្ចាំងដូចម្តេច?
3/22/2025
អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងថា តាមការគ្រោងទុក នាវាជប៉ុន ជានាវាដំបូងគេ ដែលនឹងចូលចតនៅឯកំពង់ផែរាម នៅក្រោយពេលសម្ពោធជាផ្លូវការ នៅដើមខែមេសាឆ្នាំ២០២៥។ អ្នកតាមដានភូមិសាស្ត្រនយោបាយ មើលឃើញថា ការអនុញ្ញាតឲ្យនាវាជប៉ុនចូលចតនៅកំពង់ផែរាម ក្រោយការធ្វើទំនើបកម្មអស់ពេលជាង៤ឆ្នាំក្រោមជំនួយរបស់ចិន ជាការបង្ហាញប្រាប់ទៅក្រសែភ្នែកអន្តរជាតិ ថា កម្ពុជាតែងតែបើកចំហជាមួយបរទេសទាំងអស់ មិនមែនដូចអ្វីដែលអាមេរិកធ្លាប់ចោទប្រកាន់ថា កំពង់ផែរាមជាមូលដ្ឋានទ័ពជើងទឹកចិននោះឡើយ។
Duration:00:13:14
សវនាការកាត់ទោសមន្ត្រីជាន់ខ្ពស់យោធាកម្ពុជា២រូបនៅតុលាការបារាំងនឹងបង្កើនភាពតានតឹងនយោបាយខ្មែរដែរឬទេ?
3/21/2025
តុលាការបារាំងបានបើកសវនាការ រយៈពេល៣ថ្ងៃ គឺពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លើសំណុំរឿងគប់គ្រាប់បែកលើហ្វូងបាតុករនៅមុខអតីតអគាររដ្ឋសភា ដឹកនាំដោយលោក សម រង្ស៊ី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ បណ្តាលឲ្យមនុស្សស្លាប់១៦នាក់ និងរបួសជាង១០០នាក់។ មន្ត្រីយោធាជាន់ខ្ពស់កម្ពុជា២រូប គឺលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស និងជាអគ្គមេបញ្ជាការរងកងទ័ពជាតិ និងលោក ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងការពារជាតិបានរងនូវបទចោទថាជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍គប់គ្រាប់បែកកាលពី២៨ឆ្នាំមុន។ តើការលើកយកមន្ត្រីយោធាជាន់ខ្ពស់កម្ពុជាទៅភ្ជាប់នឹងសវនាការតុលាការបារាំងតាមបណ្តឹងរបស់មេដឹកនាំក្រុមប្រឆាំង លោក សម រង្ស៊ី ពេលនេះ នឹងធ្វើឲ្យនយោបាយនៅក្នុងប្រទេសកម្ពុជាកាន់តែតានតឹងឬយ៉ាណា?
Duration:00:11:34
តើកម្ពុជាគួរច្របាច់ក្រសួងខ្លះបញ្ចូលគ្នា និងបន្ថយចំនួនមន្រ្តីរាជការថែមទៀត ឬយ៉ាងណា?
3/20/2025
នៅព្រឹកថ្ងៃទី២០ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានបដិសេធមិនយកគោលការណ៍បង្រួមក្រសួងមួយចំនួនចូលគ្នាដោយប្រកាន់យកអភិក្រម «រក្សា និងពង្រឹង»។ ការបញ្ជាក់យ៉ាងដូចនេះរបស់លោកហ៊ុន ម៉ាណែត គឺបន្ទាប់ពីវៀតណាម និងរដ្ឋបាលអាមេរិកបានសម្រេចកាត់បន្ថយបុគ្គលិករដ្ឋ កាត់បន្ថយក្រសួង និងបិទក្រសួង ស្ថាប័នមួយចំនួនចោលតែម្តងដើម្បីសម្រាលបន្ទុកចំណាយរបស់រដ្ឋ និងពង្រឹងប្រសិទ្ធភាពការងារ។ នៅកម្ពុជា គិតត្រឹមខែមករា ឆ្នាំ២០២៥ ចំនួនមន្ត្រីរាជការបានថយចុះមកនៅត្រឹម២៣ម៉ឺននាក់ ក្នុងនោះ មន្ត្រីបម្រើការងារនៅថ្នាក់ជាតិមានចំនួនជាង ៥ម៉ឺននាក់ និងនៅថ្នាក់ក្រោមជាតិមានជាង ១៧ម៉ឺននាក់។ តែអ្នកជំនាញផ្នែកស្រាវជ្រាវការអភិវឌ្ឍសង្គម និងអភិបាលកិច្ចចង់ឃើញរដ្ឋាភិបាលច្របាច់ក្រសួងខ្លះបញ្ចូលគ្នា និងកាត់បន្ថយចំនួនមន្ត្រីរាជការថែមទៀតដើម្បីងាយស្រួលធ្វើការឲ្យមានប្រសិទ្ធភាព៕
Duration:00:14:34