Cambodia's daily events-logo

Cambodia's daily events

RFI

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

Location:

Paris, France

Networks:

RFI

Description:

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

Language:

Khmer


Episodes
Ask host to enable sharing for playback control

ទស្សនកិច្ចលោក ស៊ី ជីនពីង នៅកម្ពុជាអាចជះឥទ្ធិពលដល់ការចរចាពន្ធរវាងកម្ពុជានិងអាមេរិកដែរ ឬទេ?

4/18/2025
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជាពីថ្ងៃទី១៧ និង១៨ មេសា ឆ្នាំ២០២៥។ ទស្សនកិច្ចរបស់មេដឹកនាំកំពូលចិននៅកម្ពុជាធ្វើឡើងស្របពេលដែលកម្ពុជា និងសហរដ្ឋអាមេរិកបានត្រៀមបើកកិច្ចចរចាស្តីពីការដាក់ពន្ធគ្នាទៅវិញទៅមក។ អ្នកជំនាញសេដ្ឋកិច្ច និងសង្គមនានាបានសម្តែងការសាទរ និងកង្វល់ដំណាលគ្នាចំពោះវត្តមានរបស់លោក ស៊ី ជីនពីង នៅកម្ពុជា ខណៈដែលចិន និងអាមេរិកកំពុងតឹងសរសៃក ដាក់គ្នារឿងដំឡើងពន្ធរវាងគ្នា ហើយកម្ពុជានិងចិនបានដំឡើងមិត្តភាពស្និទ្ធស្នាលដល់កម្រិតត្បូងពេជ្រ។

Duration:00:12:01

Ask host to enable sharing for playback control

តើចិនគួរមានចំណែកទទួលខុសត្រូវទៅលើរបបខ្មែរក្រហមដែរ ឬទេ?

4/17/2025
ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ គឺជាខួប៥០ឆ្នាំគត់នៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហម។ ក្នុងថ្ងៃទី១៧ មេសា ឆ្នាំ ២០២៥ នេះដែរក៏ជាថ្ងៃទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីងនៅកម្ពុជារយៈពេល ២ថ្ងៃ។ វត្តមានលោកស៊ីនៅកម្ពុជាចំថ្ងៃ១៧ មេសាអាចជារឿងចៃដន្យ និងជាការគ្រោងទុក។ ទោះជាយ៉ាងណាក្តី អ្នកប្រវត្តិវិទូខ្លះបានចងក្រងសៀវភៅប្រវត្តិសាស្ត្រខ្មែរដោយបានសរសេរយ៉ាងច្បាស់ៗថា ចិនជាប្រទេសមួយដែលបានផ្តល់ការគាំទ្រ និងផ្តល់ជំនួយជាលុយកាក់ សព្វាវុធដល់ពួកខ្មែរក្រហម។ តែក្រោយការដួលរលំរបបដ៏ឃោរឃៅមួយនេះ គេហាក់ពុំឃើញចិនចេញមុខទទួលខុសត្រូវចំពោះសោកនាដកម្មនៅកម្ពុជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យទេ។ តើចិនគួរមានចំណែកទទួលខុសត្រូវទៅលើរបបខ្មែរក្រហមដែរ ឬទេ?

Duration:00:14:53

Ask host to enable sharing for playback control

តើការរៀបចំកន្លែងឲ្យពលរដ្ឋជួបជុំសប្បាយឆ្នាំថ្មីឆ្លុះបញ្ចាំងពីតថភាពសង្គម និងសេដ្ឋកិច្ចដូចម្តេច?

4/13/2025
ចាប់តាំងពីថ្ងៃសុក្រ ទី១១ មេសា គ្រប់បណ្តារាជធានី-ខេត្តបានរៀបចំទីកន្លែងដើម្បីឲ្យពលរដ្ឋអាចជួបជុំសប្បាយក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ រាជធានី-ខេត្ត ខ្លះមានរៀបចំការលេងល្បែងប្រជាប្រិយ និងខ្លះទៀតមានលេងបាញ់ទឹក ប៉ាតម្សៅជាដើម។ អ្នកតាមដានសង្គម យល់ថា ការរៀបចំរបៀបនេះជាការបង្ហាញនូវស្ថិរភាពនយោបាយ។ តែទន្ទឹមគ្នានេះ ពួកគេក៏ផ្តល់យោបល់ថា ពលរដ្ឋត្រូវចេះសប្បាយដោយមានការទទួលខុសត្រូវ និងកុំខ្ជះខ្ជាយថវិកា។

Duration:00:10:29

Ask host to enable sharing for playback control

តើសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនពេលនេះអាចបង្កផលប៉ះពាល់អ្វីខ្លះដល់កម្ពុជា?

4/12/2025
ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក​ ហ៊ុន ម៉ាណែត ​បាន​ប្រកាស​ នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២៥ ថា​ លោកមិន​អាច​រត់​ចោល​បញ្ហា​ប្រឈម​របស់​កម្ពុជា​ដោយ​សារ​តែ​សង្គ្រាម​ពាណិជ្ជ​កម្ម​រវាង​អាមេ​រិក និង​ចិន​នៅ​ពេល​នេះ​ទេ​។​ ការ​បញ្ជាក់​ជំហរ​បែប​នេះ​របស់​លោក ហ៊ុន ម៉ាណែត គឺ​ស្រប​ពេល​ដែល​អាមេរិក​ដំឡើង​ពន្ធ​លើទំ​និញ​ចិន​រហូត​ដល់​ទៅ ១៤៥% ​បន្ទាប់ពី​ចិន​បាន​ដំឡើង​ពន្ធ​សង​សឹក​អាមេរិក​វិញ​ចំនួន ​១២៥%។ ​ដោយឡែក ប្រទេស​ប្រមាណ ៧០​ទៀត ក្នុង​នោះមាន​កម្ពុជា​មួយ​ផង​ត្រូវ​បាន​អាមេរិក​ទម្លាក់​ពន្ធ​មក​នៅ ​១០%ស្មើៗ​គ្នា និង​ទុក​ពេល​ឲ្យ​ចរចា​ក្នុង​រយៈ​ពេល​ ៩០​ថ្ងៃ។​ តើ​សង្គ្រាម​ពាណិជ្ជ​កម្ម​រវាង​អាមេ​រិក និង​ចិន​ពេលនេះ​អាច​បង្ក​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ​ដល់​កម្ពុជា​?

Duration:00:11:29

Ask host to enable sharing for playback control

ទស្សនកិច្ចលោក ស៊ី ជីនពីង នៅកម្ពុជាចំថ្ងៃ១៧ មេសា​ ជារឿងចៃដន្យ​ ឬយ៉ាងណា?

4/11/2025
តាមព័ត៌មានរដ្ឋចិន ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចនៅប្រទេសសមាជិកអាស៊ានចំនួន៣ គឺវៀតណាម ម៉ាឡេស៊ី និងកម្ពុជាចាប់ពីថ្ងៃទី១៤ ដល់១៨ ខែមេសា ឆ្នាំ២០២៥។ កម្ពុជាគឺជាប្រទេសចុងក្រោយដែលលោកស៊ីនឹងបំពេញទស្សនកិច្ចពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ មេសា​ តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជាព្រះបាទសម្តេចព្រះមរមនាថ នរោត្តម សីហមុនី។ មហាជននៅកម្ពុជាបានលើកជាចម្ងល់ថាហេតុអ្វីលោក ស៊ី ជីនពីង មកដល់កម្ពុជាចំថ្ងៃ១៧ មេសា ២០២៥ ដែលចំថ្ងៃខួប ៥០ឆ្នាំនៃការឡើងកាន់អំណាចរបស់ពួកខ្មែរក្រហម​ដោយបានបង្កសោកនាដកម្មដ៏ធំធេងនៅប្រទេសកម្ពុជា និងដែលប្រវត្តិសាស្ត្របានបញ្ជាក់ពីការបានជាប់ពាក់ព័ន្ធនឹងប្រទេសចិន។ ដូច្នេះតើវាជារឿងចៃដន្យ​ ឬយ៉ាងណាដែលប្រមុខរដ្ឋចិនមកបំពេញទស្សនកិច្ចនៅកម្ពុជាចំថ្ងៃ១៧ មេសា​ ២០២៥?

Duration:00:13:08

Ask host to enable sharing for playback control

តើកម្ពុជាគួរយកគុណសម្បត្តិអ្វីខ្លះទៅអួតប្រាប់អាមេរិកដើម្បីទទួលបានការបន្ធូរបន្ថយពន្ធ?

4/10/2025
នៅថ្ងៃទី១០ ខែមេសានេះ កម្ពុជាបានស្ថិតក្នុងចំណោមប្រទេសចំនួន ៧៥ ដែលអាមេរិកប្រកាសព្យួរការអនុវត្តពន្ធគយបដិការរបស់ខ្លួនមកត្រឹម ១០% ក្នុងរយៈពេល ៩០ថ្ងៃ។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចយល់ថា នេះជាសញ្ញាបើកផ្លូវទៅរកភាពវិជ្ជមាននៃការចរចារវាងកម្ពុជា និងអាមេរិក បន្ទាប់ពីការសម្រេចរបស់អាមេរិកដែលត្រៀមដាក់ពន្ធគយបដិការចំនួន ៤៩% លើទំនិញកម្ពុជានាំចូលអាមេរិក។ ទោះជាយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ចក៏គិតថា កម្ពុជាត្រូវចេះអួតប្រាប់អាមេរិកពីគុណសម្បត្តិរបស់ខ្លួននៅក្នុងការចរចាដើម្បីទទួលបានការបន្ធូរបន្ថយពន្ធគយបដិការពីរដ្ឋបាលអាមេរិក។

Duration:00:13:20

Ask host to enable sharing for playback control

តើមានមេរៀនអ្វីខ្លះដែលពលរដ្ឋខ្មែរគួរតែចងចាំពីព្រឹត្តិការណ៍ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥?

4/9/2025
នៅថ្ងៃទី១៧ មេសា ឆ្នាំ២០២៥ ខាងមុខ គឺជាខួបទី៥០ឆ្នាំនៃការឡើងកាន់អំណាចនៃរបបកម្ពុជាប្រជាធិបតេយ្យ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះកាលណោះបាននាំមកនូវវិនាសកម្មដល់ប្រទេសជាតិ និងប្រជាជនខ្មែរយ៉ាងធ្ងន់ធ្ងរជាទីបំផុត។ អ្នកប្រវត្តិសាស្ត្រ និងអ្នកតាមដានសង្គមនានាបានឆ្លៀតឱកាសយកខួប៥០ឆ្នាំ នៃការឡើងកាន់អំណាចរបស់ប៉ុលពតនេះដើម្បីផ្តាំផ្ញើដល់ខ្មែរជំនាន់ក្រោយឲ្យមានការប្រុងប្រយ័ត្នដើម្បីធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យសោកនាដកម្មដូចគ្នានេះវិលត្រឡប់វិញជាលើកទីពីរ។

Duration:00:13:05

Ask host to enable sharing for playback control

តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីជៀសកុំជួបបញ្ហាដូចវៀតណាមក្នុងករណីក្លែងបន្លំផលិតផលនាំចូលអាមេរិក?

4/8/2025
ទីប្រឹក្សា​កំពូល​ផ្នែក​ពាណិជ្ជ​កម្ម​របស់​លោក ដូណាល់ ត្រាំ គឺ​លោក Peter Navarro បាន​ប្រាប់​ប្រព័ន្ធផ្សព្វ​ផ្សាយ​ព័ត៌​មាន​ Fox News នៅថ្ងៃ​ទី​៧​ខែ​មេសា​ថា អាមេរិក​មិន​យល់​ព្រម​បញ្ចុះ​ពន្ធ​ដល់​វៀត​ណាម​នោះ​ទេ បើ​ទោះ​ជា​ប្រទេស​កំម្មុយ​នីស្ត​មួយ​នេះ​ខំ​ទម្លាក់​ពន្ធ​លើ​ទំនិញ​អាមេរិក​ដែល​នាំ​ចូល​វៀត​ណាម​ដល់​សូន្យ​ភាគ​រយ​ក៏ដោយ​។​ ហេតុ​ផល​ធំ​ទី​១​ គឺ​វៀត​ណាមបាន​បន្លំ​នាំ​ទំនិញ​ចិន​ទៅ​អាមេរិក​ ជ្រក​ក្រោម​ស្លាក​ផលិត​ផល​វៀត​ណាម និង​ទី២ គឺ​ដោយ​សារ​តែ​ទម្ងន់​ជញ្ជីង​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឃ្លាត​គ្នា​ច្រើន​ពេក​ដល់​ទៅ ​១២០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។​ ចុះ​កម្ពុជា​វិញ តើ​កម្ពុជា​គួរ​ធ្វើអ្វី​ខ្លះ​ដើ​ម្បី​បញ្ចៀស​ កុំឲ្យ​ករណី​ទាំង​អស់​នេះកើត​ឡើង​ចំពោះ​កម្ពុជា​?​

Duration:00:11:03

Ask host to enable sharing for playback control

រវាងតម្លៃដីច្រើនលានដុល្លារ និងសុខមាលភាពពលរដ្ឋតើរដ្ឋគួរវិនិយោគមួយណា?

4/7/2025
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសក្បាលថ្នល់(ស្ពានមរតកតេជោ) នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថារដ្ឋាភិបាលត្រៀមផ្ទៃដីជាង៧០ហិចតា នៅតំបន់កប់ស្រូវ ដើម្បីធ្វើជាសួនសាធារណៈសម្រាប់ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញកម្សាន្តសប្បាយ។ ការប្រែក្លាយដីធ្លីតម្លៃរាប់លានដុល្លារទៅជាទីតាំងសួនសាធារណៈ ផ្ទៃបៃតងនេះ ត្រូវអ្នកតាមដានសង្គម បរិស្ថាន និងទេសចរណ៍នានាមើលឃើញថាជារបត់ថ្មីមួយដែលរដ្ឋាភិបាលចាំបាច់ត្រូវតែបង្កើតឲ្យមាន ដើម្បីសុខមាលភាពពលរដ្ឋជាជាងការយកដីទៅវិនិយោគផ្សេងពីនេះ។

Duration:00:11:37

Ask host to enable sharing for playback control

ការបញ្ចុះពន្ធរបស់កម្ពុជាមកត្រឹម៥%លើទំនិញអាមេរិក អាចធ្វើឲ្យអាមេរិកព្រមបន្ថយពន្ធពី៤៩%បានឬទេ?

4/5/2025
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី៤មេសា បានបោះដៃរកការចរចាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញការត្រៀមដំឡើងពន្ធ៤៩% ដែលកម្ពុជាត្រូវនាំចូលទំនិញទៅអាមេរិក។ ជាការបើកផ្លូវស្វែងរកការចរចា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជានឹងទម្លាក់ពន្ធពី៣៥%មកត្រឹម៥%ចំពោះទំនិញ១៩មុខ។ អ្នកជំនាញសេដ្ឋកិច្ច យល់ថា ការបន្ថយពន្ធរបស់កម្ពុជាលើទំនិញអាមេរិក ជាជំហានដ៏ប្រសើរដើម្បីបន្ធូរភាពតានតឹងនៃលំហូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ តើការបញ្ចុះពន្ធរបស់កម្ពុជាមកត្រឹម៥%សម្រាប់ទំនិញអាមេរិក១៩មុខ ជាឱកាសឲ្យអាមេរិកព្រមបន្ថយពន្ធពី៤៩%លើទំនិញកម្ពុជា?

Duration:00:09:33

Ask host to enable sharing for playback control

តើកម្ពុជាគួរត្រៀមសេណារីយ៉ូអ្វីខ្លះដើម្បីចរចារឿងពន្ធជាមួយរដ្ឋបាលអាមេរិក?

4/4/2025
នៅថ្ងៃទី៩ ខែមេសាខាងមុខ វិធានការដំឡើងពន្ធលើសពី ១០% របស់រដ្ឋបាលអាមេរិកទៅលើប្រទេសមួយចំនួននឹងត្រូវចូលជាធរមាន។ មានប្រទេសជាច្រើនបានផ្តើមការចរចាជាមួយរដ្ឋបាលលោក ដូ ណាល់ត្រាំដើម្បីសម្រួលរឿងតម្លៃពន្ធលើទំនិញរបស់ពួកគេនាំចូលអាមេរិក។ ចំណែកកម្ពុជាត្រូវបានមន្ត្រីក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ក្រុមការងារជំនាញកំពុងពិនិត្យ និងកំណត់យកវិធីសាស្ត្រជាក់លាក់ដែលមានប្រសិទ្ធភាពដើម្បីជជែកជាមួយភាគីអាមេរិក។ អ្នកជំនាញសេដ្ឋកិច្ចខ្លះចង់ឃើញកម្ពុជារួសរាន់ចរចាជាមួយអាមេរិកដោយប្រើវិធីលួងលោម និងស្តាប់តាមការចង់បានរបស់អាមេរិក ដើម្បីទទួលបាននូវការបន្ធូរបន្ថយពន្ធ។ ចំណែកអ្នកជំនាញសេដ្ឋកិច្ចខ្លះទៀតស្នើឲ្យកម្ពុជាបើកការចរចាក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ឬប្រមូលផ្តុំសំឡេងជាមួយប្រទេសដែលត្រូវបានអាមេរិកដំឡើងពន្ធដូចជាសមាជិកអាស៊ានខ្លះ។

Duration:00:14:33

Ask host to enable sharing for playback control

តើសេដ្ឋកិច្ចកម្ពុជាអាចប្រឈមកម្រិតណានឹងវិធានការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក?

4/3/2025
នៅព្រឹកថ្ងៃទី៣ ខែមេសា រដ្ឋបាលអាមេរិករបស់លោក ដូ ណាល់ត្រាំបានប្រកាសដំឡើងពន្ធកម្រិត ៤៩% លើទំនិញកម្ពុជានាំទៅទីផ្សារអាមេរិក។ ពន្ធនេះនឹងចូលជាធរមាននៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ តែរដ្ឋបាលអាមេរិកទុកពេលឲ្យកម្ពុជារកផ្លូវចរចាត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។ ខណៈនេះ មន្ត្រីរដ្ឋាភិបាលកម្ពុជានៅមិនទាន់អាចវាយតម្លៃពីកម្រិតផលប៉ះពាល់ដល់សេដ្ឋកិច្ច ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាមួយអាមេរិកបាននៅឡើយទេ។ តែអ្នកវិភាគសេដ្ឋកិច្ចមើលឃើញពីកម្រិតហានិភ័យធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកម្ពុជា ពិសេសបាត់បង់ការប្រកួតប្រជែង ការបាត់បង់ឱកាសវិនិយោគពីបរទេស និងការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ។

Duration:00:15:02

Ask host to enable sharing for playback control

ហេតុអ្វីលោក ស៊ី ជីនពីង ជ្រើសយកម៉ាឡេស៊ី វៀតណាមនិងកម្ពុជាសម្រាប់ទស្សនកិច្ចខែមេសា ២០២៥?

4/2/2025
ប្រសិនមិនមានអ្វីប្រែប្រួលទេ លោក ស៊ី ជីនពីង ប្រធានាធិបតីចិននឹងធ្វើទស្សនកិច្ចក្នុងតំបន់អាស៊ាននាខែមេសា ឆ្នាំ២០២៥នេះ នៅក្នុងប្រទេសចំនួន៣ គឺម៉ាឡេស៊ី វៀតណាម និងកម្ពុជា។ អ្នកតាមដានភូមិសាស្ត្រនយោបាយនានាមើលឃើញថា ទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នៅតាមប្រទេសសមាជិកអាស៊ានទាំង៣ មានអត្ថប្រយោជន៍នៃទំនាក់ទំនងដាច់ដោយឡែកៗរវាងចិន និងបណ្តាប្រទេសទាំងនោះ និងចាំបាច់ជាងបណ្តាប្រទេសសមាជិកអាស៊ានផ្សេងទៀត។

Duration:00:14:58

Ask host to enable sharing for playback control

តើយុទ្ធនាការនិយាយថា « ទេ » ចំពោះព័ត៌មានក្លែងក្លាយអាចមានប្រសិទ្ធិភាពកម្រិតណា?

4/1/2025
នៅថ្ងៃអង្គារ ទី១ មេសានេះ ក្រសួងព័ត៌មានបានប្រកាសដាក់ចេញនូវយុទ្ធនាការនិយាយថា « ទេ » ចំពោះព័ត៌មានក្លែងក្លាយ។ យុទ្ធនាការនេះត្រូវបានរដ្ឋមន្ត្រីព័ត៌មានអះអាងថា ជាការបង្ក្រាបរាល់ព័ត៌មានក្លែងក្លាយដែលកំពុងកើនឡើងក្នុងសម័យបច្ចេកវិទ្យាឌីជីថល និងជាការស្តារទំនុកចិត្តរបស់ពលរដ្ឋចំពោះប្រព័ន្ធផ្សព្វផ្សាយដែលមានវិជ្ជាជីវៈ។ អ្នកជំនាញថា យុទ្ធនាការនេះមានប្រសិទ្ធិភាពទៅបាន លុះត្រាណាតែក្រសួងចុះអប់រំពលរដ្ឋនៅតាមមូលដ្ឋានដោយផ្ទាល់។

Duration:00:11:50

Ask host to enable sharing for playback control

ហេតុអ្វីអ្នករិះគន់បញ្ហាសង្គមតែងរងការឃាត់ខ្លួន និងហៅទៅសួរនាំ?

3/30/2025
ថ្មីៗនេះ មានករណីហៅទៅសួរនាំ និងឃាត់ខ្លួនអ្នករិះគន់បញ្ហាសង្គមជាហូរហែ។ ជាក់ស្ដែងនៅថ្ងៃទី២៧ មីនា មានការឃាត់ខ្លួនម្ចាស់គេហទំព័រ Business Advisor ដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់។ ចំណែកស្នងការនគរបាលរាជធានីភ្នំពេញបានកោះហៅលោក ប៊ុន ផាក ដែលជាអ្នកមានឥទ្ធិពលលើបណ្ដាញសង្គមម្នាក់ទៅសួរនាំ ក្រោយពីលោកបានរិះគន់បញ្ហាអសន្ដិសុខសង្គម។ អ្នកជំនាញសិទ្ធិមនុស្ស និងប្រជាធិបតេយ្យចាត់ទុកទង្វើនេះថាជាការរំលោភលើសិទ្ធិបញ្ចេញមតិ។ តែគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលើកឡើងថា ការឃាត់ខ្លួន និងហៅបុគ្គលមួយចំនួនទៅសួរនាំ គឺជាការអនុវត្តច្បាប់ ពោលមិនមែនជាការរំលោភសិទ្ធិសេរីភាពនោះទេ។

Duration:00:13:36

Ask host to enable sharing for playback control

តើកម្ពុជាគួរត្រៀមខ្លួនយ៉ាងណាក្នុងករណីមានគ្រោះរញ្ជួយដី?

3/29/2025
គ្រោះធម្មជាតិរញ្ជួយដីនៅភូមានិងបន្តរាលដាលដល់ប្រទេសថៃ នៅថ្ងៃសុក្រទី២៨មីនា បានបណ្តាលឲ្យមនុស្សជាច្រើនបាត់បង់ជីវិត។ បើទោះជាកម្ពុជាមិនមានសញ្ញាអាសន្នណាមួយ នៃការរញ្ជួយដីនេះក៏ដោយ ក៏ប៉ុន្តែប្រជាពលរដ្ឋដែលធ្វើការនៅអគារខ្ពស់ៗមួយចំនួនក្នុងទីក្រុងភ្នំពេញ​ បានសម្រុកចាកចេញមកទីវាលដើម្បីសុវត្ថិភាព។ អ្នកឃ្លាំមើលសង្គម យល់ថា កម្ពុជាត្រូវត្រៀមខ្លួនអន្តរាគមន៍និងឆ្លើយតបក្នុងហេតុការណ៍ដែលកម្ពុជាអាចជួបប្រទះ។

Duration:00:09:15

Ask host to enable sharing for playback control

អ្វីទៅជាស្ថានភាពពិតនៃសេវាសុខភាពនៅក្នុងពន្ធនាគារកម្ពុជា?

3/28/2025
នៅថ្ងៃទី២៦ មីនា មានករណីទណ្ឌិតម្នាក់លេបថ្នាំសម្លាប់ខ្លួននៅមណ្ឌលអប់រំកែប្រែទី១ ។ តែតាមអគ្គនាយកដ្ឋានពន្ធនាគារ មន្ត្រីពន្ធនាគារក៏បានជួយប្រឹងប្រែងសង្គ្រោះ និងបញ្ជូនទណ្ឌិតរូបនោះទៅកាន់មន្ទីរពេទ្យ។ សង្គមស៊ីវិល និងអតីតអ្នកធ្លាប់ជាប់ទោសបានលើកឡើងថា សេវាថែទាំសុខភាពនៅពន្ធនាគារនៅខ្វះខាត បើទោះបីមានប៉ុស្ដិ៍សុខភាពក្នុងនោះក៏ដោយ។ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធនាគារកំពុងសិក្សាចំណុចខ្វះខាតបន្ថែម ដើម្បីកុំឲ្យមានករណីធ្វើអត្តឃាតដោយការលេបថ្នាំបែបនេះទៀត។ អ្វីទៅជាស្ថានភាពពិតនៃសេវាសុខភាពនៅក្នុងពន្ធនាគារកម្ពុជា?

Duration:00:16:06

Ask host to enable sharing for playback control

តើវិស័យអប់រំនៅកម្ពុជាសព្វថ្ងៃពិតជាចុះខ្សោយខ្លាំងមែន ឬយ៉ាងណា?

3/27/2025
ក្នុងឆ្នាំ២០២៥ កម្ពុជាជាប់ឈ្មោះជាប្រទេសមានវិស័យអប់រំខ្សោយខ្លាំងនៅលើពិភពលោក ដោយជាប់ចំណាត់ថ្នាក់លេខរៀងទី១២០ ក្នុងចំណោមប្រទេសចំនួន ២០៣។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ World Population Review ដែលបានដកស្រង់របាយការណ៍ប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។ ចំណែកនៅក្នុងតំបន់អាស៊ានវិញត្រូវបានរបាយការណ៍បញ្ជាក់ថា កម្ពុជាស្ថិតនៅបាតតារាង។ អ្នកស្រាវជ្រាវសង្គមក៏បានទទួលស្គាល់ពីប្រព័ន្ធអប់រំកម្ពុជានៅមានកម្រិតទាប បើធៀបនឹងបណ្តាប្រទេសជាច្រើនក្នុងតំបន់។ មូលហេតុត្រូវបានអ្នកជំនាញកត់សម្គាល់ថា គឺមកពីខ្វះកង្វះការស្រាវជ្រាវ កង្វះសម្ភារៈសិក្សា និងកម្មវិធីសិក្សាដែលក្រសួងដាក់ចេញនៅមិនទាន់សមស្របនឹងនិន្នាការបច្ចុប្បន្ន។

Duration:00:15:18

Ask host to enable sharing for playback control

តើការងារជាន់គ្នារបស់ក្រសួងមួយចំនួនប៉ះពាល់អ្វីខ្លះដល់ប្រសិទ្ធភាពការងាររដ្ឋាភិបាល?

3/26/2025
នៅក្នុងពិធីបិទសន្និបាតការងាររបស់ក្រសួងមុខងារសាធារណៈកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថាលោកនឹងហៅរដ្ឋមន្រ្តីក្រសួងចំនួន២ មកជជែកបញ្ហាធ្វើការងារជាន់គ្នា និងបែងចែកភារកិច្ចឲ្យបានច្បាស់លាស់។ អ្នកតាមដានសង្គមនានាបានសម្តែងការសាទរចំពោះគោលបំណងញែកការងារដែលជាន់គ្នារបស់ប្រមុខរដ្ឋាភិបាល និងថាដំណើរការរបស់រដ្ឋាភិបាលអាចឈានទៅមុខបានប្រកបដោយប្រសិទ្ធភាព លុះត្រាតែមិនមានការងារជាន់គ្នា និងត្រូវផ្តល់ការទទួលខុសត្រូវដល់ក្រសួងនីមួយៗឲ្យដាច់ស្រឡះ។

Duration:00:12:48

Ask host to enable sharing for playback control

តើការសម្រេចរបស់ក្រសួងមហាផ្ទៃផ្តល់ឧបសគ្គអ្វីខ្លះដល់គណបក្សដែលចងសម្ព័ន្ធភាពគ្នារួចហើយ?

3/25/2025
នៅថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២៥ ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេច​ក្តីសម្រេច​មួយ​ស្តីពី​បែប​បទ ​និង​នីតិ​វិធីនៃការ​ធ្វើ​សម្ព័ន្ធភាព​គណបក្ស​នយោបាយ។​ ក្នុង​ប្រការ​៨ នៃ​សេចក្តី​សម្រេច​នេះ​បាន​ចែង​ថា ​គណ​បក្ស​ដែលបាន​ធ្វើ​សម្ព័ន្ធ​ភាព​ជា​មួយ​គ្នា​មិន​អាច​លើក​ស្លាក​រួមតែ​មួយ​ដោយ​ដាក់​ឈ្មោះ និង​សញ្ញា​សម្គាល់​របស់​គណបក្ស​នយោបាយ​ក្នុង​សម្ព័ន្ធ​ភាព​ជាមួយ​គ្នា​បាន​ទេ​។​ គណ​បក្ស​នយោបាយ​អាច​លើក​ស្លាកដោយ​ដាក់​ឈ្មោះ និង​សញ្ញាសម្គាល់​ដាច់​ដោយ​ឡែកពី​គ្នា​។​ គណបក្ស​ដែល​បាន​ចង​សម្ព័ន្ធ​ភាព​ជាមួយ​គ្នា​រួច​ហើយ ​ដូច​ជា គណបក្ស​ភ្លើង​ទៀន​ ចាត់​ទុក​ការ​សម្រេច​របស់​ក្រសួង​មហាផ្ទៃ​ថា ​ជា​ឧបសគ្គ​មួយ​សម្រាប់​គណ​បក្ស​ជំទាស់ និង​ថា​ពួក​គេ​អាច​កែ​សម្រួល​ការ​លើក​ស្លាក​គណ​បក្ស​ឡើង​វិញ​បាន៕

Duration:00:08:37