
Cambodia's daily events
RFI
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។
Location:
Paris, France
Genres:
News & Politics Podcasts
Networks:
RFI
Description:
រៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ យើងនឹងលើកយកព្រឹត្តិការណ៍ក្តៅគគុកជាងគេបង្អស់មួយ នៅកម្ពុជា មកពន្យល់ ដោយមានអន្តរាគមន៍ពីឥស្សរជននយោបាយ អ្នកជំនាញ ឬមន្រ្តីសង្គមស៊ីវិល។
Language:
Khmer
Episodes
អ្វីជាដំណោះស្រាយចំពោះមុខ និងទៅអនាគតសម្រាប់ពលករខ្មែររាប់សែននាក់ដែលវិលត្រឡប់ពីថៃ?
8/6/2025
គិតចាប់តាំងពីមានជម្លោះព្រំដែនខ្មែរ-ថៃ កន្លងមកនេះ ពលករខ្មែររាប់ម៉ឺននាក់បានសម្រុកចាកចេញពីប្រទេសថៃក្នុងមួយថ្ងៃៗមកកម្ពុជាវិញ តាមច្រកព្រំដែនអន្តរជាតិនានា។ តាមក្រសួងការងារកម្ពុជា មានពលរដ្ឋខ្មែរធ្វើការនៅប្រទេសថៃប្រមាណ៧៥ម៉ឺននាក់ បានវិលចូលកម្ពុជាវិញ។ អ្នកធ្វើការក្នុងវិស័យការងារមើលឃើញថា ការសម្រុកចូលយ៉ាងគំហុករបស់ពលរដ្ឋខ្មែរពីប្រទេសថៃនាពេលនេះ គឺដោយសារតែភាពភ័យខ្លាច និងការគំរាមកំហែងក្នុងប្រទេសថៃ។ ក្រុមអ្នកជំនាញ លើកឡើងថា ពលករទាំងនោះ ប្រឈមនឹងការដោះវិបត្តិបំណុល និងកង្វះការងារនៅកម្ពុជាជាដើម។ តើរដ្ឋាភិបាលគួរមានដំណោះស្រាយយ៉ាងណា ដើម្បីឆ្លើយតបនឹងការត្រឡប់របស់ពលករខ្មែរនាពេលនេះ?
Duration:00:11:49
តើសហគមន៍អន្តរជាតិគួរមានយន្តការបែបណា ដើម្បីឲ្យថៃគោរពបទឈប់បាញ់ជាមួយកម្ពុជា?
8/4/2025
ក្រោយកម្ពុជា-ថៃ សម្រេចបាននូវបទឈប់បាញ់មួយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ភាគីថៃតែងចោទប្រកាន់កម្ពុជាថាបានរំលោភបទឈប់បាញ់ម្តងជាពីរដង។ ប៉ុន្តែកម្ពុជាបានច្រានចោល និងបញ្ជាក់ថាខ្លួនតែងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលសម្រេចបានតាមអនុលោមច្បាប់អន្តរជាតិ។ អ្នកជំនាញកិច្ចការអន្តរជាតិនានា បានលើកឡើងពីភាពផុយស្រួយនៃបទឈប់បាញ់រវាងកម្ពុជា និងថៃនាពេលនេះ ដែលតម្រូវឲ្យសហគមន៍អន្តរជាតិចាត់តាំងក្រុមសង្កេតការណ៍ឯករាជ្យជាបន្ទាន់ក្នុងការតាមដាន។ តាមក្រុមអ្នកជំនាញ សហគមន៍អន្តរជាតិត្រូវមានវិធានការច្បាស់លាស់មួយ ក្នុងការដាក់សម្ពាធ ឬទណ្ឌកម្មចំពោះភាគីថៃប្រសិនបើនៅតែបន្តរំលោភបទឈប់បាញ់។ ស្ថិតក្នុងអំឡុងពេលនេះ តើសហគមន៍អន្តរជាតិមានតួនាទីយ៉ាងណា ដើម្បីឲ្យភាគីថៃគោរពបទបាញ់ជាមួយកម្ពុជា?
Duration:00:13:47
តើប្រព័ន្ធផ្សព្វផ្សាយមានតួនាទីយ៉ាងណា អំឡុងពេលមានបទឈប់បាញ់រវាងកម្ពុជា-ថៃ?
8/3/2025
អស់រយៈ ៦ថ្ងៃមកហើយ គិតចាប់តាំងពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃបានចូលជាធរមាន។ ក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់នេះ មាតិកាព័ត៌មានជាច្រើនបែបត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គម ដោយគ្មានការផ្ទៀងផ្ទាត់ប្រភពច្បាស់លាស់។ អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយនានាលើកឡើងថា ក្នុងអំឡុងពេលមានបទឈប់បាញ់ អ្នកប្រើបណ្តាញសង្គមកម្ពុជា និងថៃមួយចំនួនបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីវាយប្រហារគ្នាទៅវិញទៅមក និងថា អ្នកខ្លះបានបង្កើតព័ត៌មានក្លែងក្លាយថែមទៀត។ ក្នុងន័យនេះ អ្នកជំនាញជំរុញឲ្យគ្រប់គ្នារក្សាជំហរលើព័ត៌មានឯករាជ្យ តម្លាភាព និងមានប្រភពច្បាស់លាស់។ តើអ្វីជាតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ អំឡុងកម្ពុជា-ថៃកំពុងអនុវត្តបទឈប់បាញ់?
Duration:00:13:34
តើកម្ពុជាអាចប្រជែងទីផ្សារក្នុងតំបន់បានកម្រិតណា ក្រោយអាមេរិកបញ្ចុះពន្ធដល់១៩%?
8/1/2025
សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធបដិការឱ្យកម្ពុជាមកត្រឹម ១៩% រាល់មុខទំនិញនាំចេញពីកម្ពុជាចូលទៅទីផ្សាររបស់អាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមាន ចេញផ្សាយនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ ការបញ្ចុះអត្រាពន្ធបដិការរបស់អាមេរិក ធ្វើឡើងបន្ទាប់ពី កម្ពុជា និងថៃសម្រេចបាននូវកិច្ចព្រមព្រៀងឈប់បាញ់មួយដែលផ្តើមឡើងពីការសម្របសម្រួលរបស់សហរដ្ឋអាមេរិក។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចមើលឃើញថា កម្ពុជានឹងក្លាយជាប្រទេសមួយដែលមានការប្រកួតប្រជែងជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ ចំពោះការទាក់ទាញអ្នកវិនិយោគពីបរទេសមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។ តែអ្នកជំនាញក៏ស្នើឱ្យរដ្ឋាភិបាលគិតគូរទៅលើការបង្កើននូវបរិយាកាសវិនិយោគងាយស្រួល និងការដឹកជញ្ចូនមានតម្លៃទាបជាងមុន។
Duration:00:14:46
តើទំនាក់ទំនងកម្ពុជា-អាមេរិកប្រែប្រួលយ៉ាងណា ក្រោយអន្តរាគមន៍របស់លោក ដូណាល់ ត្រាំក្នុងជម្លោះខ្មែរ-ថៃ?
7/31/2025
កម្ពុជា និងថៃបានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់មួយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលពីប្រធានអាស៊ានប្តូរវេន លោក អាន់វ៉ា អ៊ីប្រាហ៊ឹម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងការជំរុញពីសហរដ្ឋអាមេរិក ដែលមានការចូលរួមពីចិន។ បទឈប់បាញ់នេះជាគំនិតផ្តួចផ្តើមពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់ធានាសុវត្ថិភាព និងសន្តិភាពដល់ប្រជាពលរដ្ឋទាំងសងខាង។ អ្នកជំនាញកិច្ចការអន្តរជាតិនានាយល់ឃើញថា កិច្ចអន្តរាគមន៍របស់អាមេរិកឲ្យមានបទឈប់បាញ់នាពេលនេះ គឺបានបង្ហាញថាអាមេរិកនៅតែមានឥទ្ធិពលក្នុងតំបន់អាស៊ីអាគ្នេយ៍។ រីឯអ្នកជំនាញខ្លះទៀតលើកឡើងថា អាមេរិកក៏ចង់ឃើញមានការផ្សះផ្សានយោបាយផ្ទៃក្នុងរបស់កម្ពុជាផងដែរ។
Duration:00:14:49
អ្នកវិភាគ៖ ការរៀបចំកញ្ចប់គោលនយោបាយលើកទឹកចិត្តកងទ័ពជួរមុខគឺជារឿងចាំបាច់
7/30/2025
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឱ្យរៀបចំកញ្ចប់គោលនយោបាយលើកទឹកចិត្តពិសេសមួយសម្រាប់កងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមដោយផ្ទាល់ក្នុងសមរភូមិការពារបូរណភាពទឹកដី។ តែសម្រាប់កិច្ចអន្តរាគមន៍បន្ទាន់ក្រោយផ្ទុះការវាយប្រយុទ្ធជាមួយថៃ រដ្ឋាភិបាលបានប្រកាសផ្តល់ក្របខ័ណ្ឌឱ្យសាច់ញាតិបង្កើតរបស់កងកម្លាំងប្រដាប់អាវុធ ដែលបានពលី ឬធ្លាក់ខ្លួនពិការ។ ដំណាលគ្នានេះ កងកម្លាំងប្រដាប់អាវុធជួរមុខ គ្រួសារយោធិនពលី និងរបួសក៏នឹងត្រូវបានសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុ តាមរយៈការអនុគ្រោះការទូទាត់ ឬលុបចោលបំណុលធនាគារផងដែរ។ អ្នកតាមដានសង្គមនានាសាទរចំពោះកិច្ចអន្តរាគមន៍បន្ទាន់នេះ និងថាការរៀបចំកញ្ចប់គោលនយោបាយលើកទឹកចិត្តកងទ័ពជួរមុខ គឺជារឿងចាំបាច់មិនថាក្នុងកាលៈទេសបច្ចុប្បន្ន ឬទៅអនាគត៕
Duration:00:10:21
តើធ្វើយ៉ាងណាដើម្បីកុំឲ្យបទឈប់បាញ់រវាងកម្ពុជា និងថៃ មានភាពផុយស្រួយ?
7/29/2025
កម្ពុជា និងថៃ សម្រេចបាននូវបទឈប់បាញ់មួយនៅរំលងអាធ្រាតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមកិច្ចសម្របសម្រួលពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងការជំរុញពីសហរដ្ឋអាមេរិក ដែលមានការចូលរួមពីចិន។ ក៏ប៉ុន្តែកិច្ចព្រមព្រៀងនេះ ត្រូវគេមើលឃើញថាហាក់មានភាពផុយស្រួយ បន្ទាប់ពីភាគីថៃបានចោទកម្ពុជាថាបានរំលោភទៅលើកិច្ចព្រមព្រៀងឈប់បាញ់ តែកម្ពុជាបានបដិសេធ។ ជុំវិញបញ្ហានេះអ្នកតាមដានសង្គម និងនយោបាយនានាបានផ្តល់ជាយោបល់ប្រហាក់ប្រហែលគ្នាថា វត្តមានអ្នកសង្កេតការណ៍ឯករាជ្យ ដែលជាភាគីទី៣ នៅតំបន់ជម្លោះ គឺជាការចាំបាច់ និងបន្ទាន់។
Duration:00:12:32
តើកម្ពុជាគួរយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសមកប្រើ ដើម្បីឱ្យថៃបញ្ឈប់ទង្វើឈ្លានពានលើខ្មែរទេ?
7/27/2025
ក្នុងសង្គ្រាមដ៏ក្តៅរវាងខ្មែរ និងថៃអស់រយៈពេល៤ថ្ងៃមកនេះ កម្ពុជានៅតែបន្តស្វែងរកកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិដើម្បីជួយដោះស្រាយឱ្យមានបទឈប់បាញ់ ខណៈថៃមិនទទួលយកការសម្របសម្រួលពីភាគីទី៣ និងមិនគោរពបទឈប់បាញ់។ អ្នកជំនាញផ្តល់យោបល់ថា កម្ពុជាគួរប្រើប្រាស់យន្តការនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើម្បីបញ្ឈប់សង្គ្រាមរបស់ថៃមកលើកម្ពុជា ពីព្រោះថា ថៃជាប្រទេសហត្ថលេខី និងជាប្រទេសដែលកំពុងរំលោភលើកិច្ចព្រមព្រៀងអន្តរជាតិមួយនេះ។ តែអ្នកអ្នកវិភាគ មើលឃើញថា កម្ពុជាទំនងមិនហ៊ានយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមកដោះស្រាយជាមួយថៃឡើយ ដ្បិតថា កន្លងមកកម្ពុជាខ្លួនឯងអះអាងថា កិច្ចព្រមព្រៀងមួយនេះផុតសុពលភាពបាត់ទៅហើយ។
Duration:00:14:47
អ្វីទៅជាដំណោះស្រាយ ដើម្បីឲ្យកម្ពុជា-ថៃ បញ្ឈប់ការផ្ទុះអាវុធដាក់គ្នា?
7/25/2025
កងទ័ពកម្ពុជា និងកងទ័ពថៃ បាន និងកំពុងវាយប្រហារគ្នា នៅតំបន់មួយចំនួនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ឈានចូលដល់ថ្ងៃទី២។ បណ្តាប្រទេស និងសហគមន៍អន្តរជាតិជាច្រើនបានអំពាវនាវឲ្យភាគីកម្ពុជា-ថៃ បើកកិច្ចចរចាដោយសន្តិវិធី ដើម្បីបញ្ឈប់ការផ្ទុះអាវុធដាក់គ្នានាពេលនេះ។ អ្នកជំនាញកិច្ចការអន្តរជាតិនានាបានលើកឡើងថា ភាគីថៃត្រូវតែបញ្ឈប់សកម្មភាពឈ្លានពានរបស់ខ្លួនមកលើទឹកដីកម្ពុជា ហើយចូលខ្លួនមកទទួលស្គាល់ការដោះស្រាយគ្នាតាមសន្តិវិធី តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ។ តើកម្ពុជា-ថៃ អាចមានដំណោះស្រាយបែបណា ដើម្បីបញ្ឈប់ការផ្ទុះអាវុធដាក់គ្នា?
Duration:00:10:35
ហេតុអ្វីកម្ពុជា និងថៃមិនអាចគេចផុតពីការធ្វើសង្រ្គាមជាថ្មីនៅក្នុងជម្លោះព្រំដែន?
7/24/2025
ទីបំផុតនៅក្នុងជម្លោះព្រំដែន សង្រ្គាមរវាងកម្ពុជា និងថៃបានផ្ទុះនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយភាគីម្ខាងៗបានប្រើប្រាស់សព្វាវុធធុនធ្ងន់ដើម្បីវាយប្រហារគ្នា។ តាមកំណត់ហេតុពីភាគីកម្ពុជា ការវាយប្រយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃចាប់ផ្តើមដំបូងពីប្រាសាទតាមាន់ធំ និងបានឈានទៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច ហើយបន្តពង្រីកភូមិសាស្ត្រវាយប្រយុទ្ធទៅដល់តំបន់មុំបី រហូតដល់ប្រាសាទព្រះវិហារទៀត។ តើគេអាចនិយាយបានទេថា សង្រ្គាមជាថ្មីរវាងកម្ពុជា និងថៃនៅក្នុងជម្លោះព្រំដែនពេលនេះជារឿងដែលគេបានទន្ទឹងរង់ចាំ ពិសេសពីភាគីកម្ពុជា?
មុននឹងឆ្លើយសំណួរនេះ យើងគួរងាកក្រោយបន្តិច។ អ្វីៗបានចាប់ផ្តើមដំបូងនៅថ្ងៃទី២៨ ឧសភាដែលទាហានថៃបានលបឆ្មក់ចូលបាញ់សម្លាប់ទាហានខ្មែរម្នាក់នៅតំបន់មុំបី។ គឺផ្តើមចេញពីចំណុចនេះហើយដែលភាពតានតឹងបានឡើងកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ថ្ងៃផ្ទុះសង្រ្គាមទ្រង់ទ្រាយធំនៅពេលនេះ។ តែគេក៏មិនត្រូវភ្លេចនិយាយទេថា មុននឹងផ្ទុះសង្រ្គាមថ្ងៃនេះ កម្ពុជា និងថៃ ពិសេសកម្ពុជាខ្លួនឯងបានព្យាយាមរកដំណោះស្រាយតាមគ្រប់មធ្យោបាយទាំងអស់ ពិសេសការចរចាជាលក្ខណៈទ្វេភាគីគ្រប់កម្រិត មានទាំងកម្រិតការទូត និងយោធា។ ទន្ទឹមគ្នានេះ កម្ពុជា និងថៃក៏មានកិច្ចព្រមព្រៀងជាមូលដ្ឋានមួយចំនួននៅក្នុងដំណោះស្រាយរឿងព្រំដែន។
គិតតាំងពីថ្ងៃទី២៨ ឧសភាមក កិច្ចប្រជុំទ្វេភាគីកម្ពុជា និងថៃ ឬហៅ JBC ត្រូវបានរៀបចំធ្វើឡើងចំនួន ៦លើក តែលើកណាក៏ដូចជាលើកណា គឺគ្មានទទួលបានលទ្ធផលអ្វីទាំងអស់។ ទន្ទឹមនឹងយន្តការទ្វេភាគីដែលជាការចង់បានរបស់កម្ពុជា និងថៃ កម្ពុជាក៏បានព្រមានលើកយកសំណុំរឿងព្រំដែនជាមួយថៃនេះទៅប្តឹង តុលាការយុត្តិធម៌អន្តរជាតិ ICJ ក្រុងឡាអេដែរ។ តែយន្តការមួយនេះហាក់កំពុងនៅទ្រឹងនៅឡើយមកទល់ពេលនេះ។ ចូរកុំភ្លេចថា មានហេតុផលសំខាន់ចំនួន ២ ដែលកម្ពុជាបានសម្រេចប្តឹងទៅ ICJ។ ទី១ គឺមកពីកិច្ចចរចាទ្វេភាគីហាក់ទៅលែងរួច ឬថា គ្មានច្រកចេញ និងទី២ គឺភាគីថៃដែលហាក់គ្មានចេតនា និងឆន្ទៈក្នុងការដោះស្រាយបញ្ហាជាមួយកម្ពុជាទាល់តែសោះ។
មិនត្រឹមតែគ្មានចេតនា និងឆន្ទៈក្នុងការដោះស្រាយទេ ថៃថែមបានបន្តផ្គើន និងញុះញង់កម្ពុជាទៀតផង តាមរយៈបិទច្រកព្រំដែនគោកទាំងស្រុងជាឯកតោភាគីក្នុងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ហើយថ្មីៗនេះ ថៃបានសម្រេចចិត្តជាឯកតោភាគីបិទការទស្សនានៅប្រាសាទតាមាន់ធំ ការរាយបន្លាលួសព័ទ្ធជុំវិញប្រាសាទដោយគ្មានការជូនដំណឹងផ្លូវការដល់ភាគីកម្ពុជា។ តាមពិតទៅ កម្ពុជាមានមូលដ្ឋានច្បាប់រឹងមាំដើម្បីតតាំងជាមួយថៃនៅតុលាការយុត្តិធម៌អន្តរជាតិ ហើយឯកសារច្បាប់អន្តរជាតិទាំងអស់សុទ្ធតែបានបញ្ជាក់ថា ថៃកំពុងរំលោភបំពានលើអធិបតេយ្យភាពកម្ពុជា មិនថានៅប្រាសាទតាក្របី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងតំបន់មុំបីនោះទេ។ ផ្ទុយពីកម្ពុជា ថៃមានត្រឹមតែផែនទីដែលគូសដោយឯកតោភាគីប៉ុណ្ណោះ។
សរុបមកវិញ កម្ពុជាខាំធ្មេញ អត់ធ្មត់ សង្កត់ចិត្តសម្បើមណាស់នៅចំពោះមុខការបំពាន និងការញុះញង់របស់ថៃ។ តែការខាំធ្មេញ អត់ធ្មត់ សង្កត់ចិត្តរបស់កម្ពុជាមានកម្រិត។ ជានិច្ចកាល កម្ពុជាតែងប្រកាន់ជំហរចង់ដោះស្រាយតាមផ្លូវចរចា និងការទូត ហើយបើតាមភាគីកម្ពុជា សង្រ្គាមផ្ទុះពេលនេះគឺភាគីថៃជាអ្នកផ្តើមមុនគេ។
អ្វីទៅជាដំណោះស្រាយ ឬថា ជាសេណារីយ៉ូដែលភាគីទាំងពីរត្រូវធ្វើជាបន្ទាន់នៅចំពោះមុខដើម្បីបញ្ចប់សង្រ្គាមពេលនេះ?
គិតត្រឹមម៉ោងនេះ គេនៅមិនទាន់ដឹង និងអាចនិយាយបានទេថា អ្វីទៅជាដំណោះស្រាយ និងសេណារីយ៉ូដែលកម្ពុជា និងថៃត្រូវធ្វើនោះ។ អ្វីដែលគេអាចនិយាយបានពេលនេះគឺថា កម្ពុជា និងថៃត្រូវតែជួបគ្នាជាបន្ទាន់ដើម្បីបញ្ឈប់សង្រ្គាមពេលនេះដែលមិនបានធ្វើឲ្យខាងណាចំណេញទេ ពោលគឺមានតែខាតបង់ទាំងអស់គ្នា ទាំងការស្លាប់មនុស្ស និងការខូចខាតសម្ភារៈ។ តុល្យការបណ្តោះអាសន្នចុងក្រោយនៅល្ងាចថ្ងៃទី២៤ កក្កដាពីក្រសួងសុខាភិបាលថៃបង្ហាញថា មានជនស៊ីវិល ១១នាក់ និងទាហាន ១នាក់បានស្លាប់ ខណៈជនស៊ីវិល និងទាហានថៃជាច្រើននាក់ទៀតរងបួស។
ពីខាងភាគីកម្ពុជាវិញ គេនៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយអំពីចំនួនអ្នកស្លាប់ និងរងរបួសទេ។ អ្វីដែលគេអាចដឹងពេលនេះ គឺថៃ និងកម្ពុជាបានចោទ និងស្រែកថ្កោលទោសដាក់គ្នាទៅវិញទៅមក។ រដ្ឋាភិបាលថៃបានអំពាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសកម្ពុជាដោយចោទថា កម្ពុជាជាអ្នកបង្កហេតុ និងជាអ្នកស្រែកឃ្លានសង្គ្រាម។ ស្ថានទូតថៃប្រចាំនៅកម្ពុជាបានអំពាវនាវឱ្យពលរដ្ឋថៃដែលកំពុងនៅប្រទេសកម្ពុជាត្រឡប់ទៅប្រទេសវិញ បើគ្មានភាពចាំបាច់។ រីឯស្ថានទូតកម្ពុជាប្រចាំប្រទេសថៃក៏អំពាវនាវឱ្យពលរដ្ឋខ្មែរចាកចេញពីថៃដូចគ្នាដែរ។
ដោយឡែក កម្ពុជាបានអំពាវនាវឱ្យសមាជិកអង្គការសហប្រជាជាតិថ្កោលទោសដោយមិនស្ទាក់ស្ទើរ និងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពខុសច្បាប់របស់ថៃ និងត្រូវឱ្យភាគីថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលលើកម្ពុជា។ ទន្ទឹមគ្នានេះ កម្ពុជាព្រមានឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ដោយត្រូវដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងចៀសវាងសកម្មភាពឈ្លានពានដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង។ តើស្ថានការណ៍នឹងវិវត្តន៍យ៉ាងម៉េចនៅពេលខាងមុខ...
Duration:00:07:53
តើកម្ពុជាគួរពន្លឿនការដាក់បណ្តឹងទៅ ICJ ឬយ៉ាងណា ខណៈព្រំដែនកម្ពុជា-ថៃ កំពុងឡើងកម្តៅខ្លាំង?
7/23/2025
ស្ថានការណ៍តានតឹងនៃជម្លោះព្រំដែនខ្មែរ-ថៃ កំពុងវិវត្តពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់មានការព្រមានរបស់ភាគីថៃ ដោយប្រកាសផ្អាកការទស្សនានៅប្រាសាទតាមាន់ធំរយៈពេល៧ថ្ងៃទៀតផង។ ចំពោះអ្នកតាមដាននយោបាយ និងសង្គមកម្ពុជា សកម្មភាពរបស់ភាគីថៃនាពេលនេះ ហាក់បង្ហាញថាប្រាសាទតាមាន់ធំជារបស់ខ្លួន ដែលគិតថាថៃជាអ្នកគ្រប់គ្រងនៅតំបន់នោះ។ ក្នុងន័យនេះ ពួកគេចង់ឃើញរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជំហររបស់ខ្លួនឲ្យម៉ឺងម៉ាត់ជាងនេះទៅកាន់ភាគីថៃ បន្ថែមពីលើដំណើរការរៀបចំបណ្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ។ តើក្នុងកាលៈទេសៈបែបនេះ កម្ពុជាគួរពន្លឿននីតិវិធី ដាក់ពាក្យបណ្តឹងទៅតុលាការ ICJ ឬយ៉ាងណា?
Duration:00:12:33
តើជម្លោះខ្មែរ-ថៃ នឹងវិវត្តទៅជាយ៉ាងណាប្រសិនប្រទេសទាំង២ ឈានដល់ការទំលាក់កំរិតការទូត?
7/22/2025
លោក ភូមិថាំ វីឆាយ៉ាឆ័យ នាយករដ្ឋមន្ត្រីថៃស្តីទី បានថ្លែងប្រាប់កាសែតថៃនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ថា ថៃនឹងកោះហៅឯកអគ្គរាជទូតរបស់ខ្លួនប្រចាំកម្ពុជាទៅប្រទេសវិញ ប្រសិនបើថៃរកឃើញថា កម្ពុជាបានបង្កប់មីនប្រឆាំងមនុស្ស ដែលធ្វើឲ្យទាហានថៃ ៣នាក់ រងរបួសកាលពីថ្ងៃទី១៦ ខែកក្កដាកន្លងទៅ។ អ្នកវិភាគនយោបាយ និងទំនាក់ទំនងអន្តរជាតិនានាមើលឃើញថាជម្លោះរវាងខ្មែរ និងថៃ នឹងឈានដល់ដំណាក់កាលមួយធ្ងន់ធ្ងរ ប្រសិនបើថៃកោះហៅឯកអគ្គរាជទូតរបស់ខ្លួនទៅប្រទេសវិញ។ ដោយឡែក កម្ពុជាក៏អាចមានលទ្ធភាពកំដរនយោបាយថៃបានដែរ រហូតថៃទទួលស្គាល់កំហុសរបស់ខ្លួន។
Duration:00:12:37
តើមានភាពចាំបាច់ទេក្នុងការធ្វើសមាជប្រជាពលរដ្ឋជុំវិញច្បាប់ដកសញ្ជាតិខ្មែរ?
7/21/2025
ក្រុមប្រឹក្សាជាតិតស៊ូ បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ទូលថ្វាយព្រះមហាក្សត្រ ដើម្បីកោះសមាជប្រជាពលរដ្ឋ ដោយអះអាងថា កាលៈទេសៈ នេះមានភាពចាំបាច់ក្នុងការសួរយោបល់ពីប្រជាពលរដ្ឋ នៅពេលដែលរដ្ឋាភិបាល និងសភាទាំងពីរថ្នាក់ បានឯកភាពគ្នាធ្វើច្បាប់ដកសញ្ជាតិពីពលរដ្ឋខ្មែរ បើរកឃើញថា អ្នកនោះក្បត់ជាតិ។ តើមានភាពចាំបាច់ទេក្នុងការកោះសមាជប្រជាពលរដ្ឋដើម្បីសួរយោបល់លើច្បាប់ដកសញ្ជាតិខ្មែរ?
Duration:00:10:03
អ្នកឃ្លាំមើលថា ប្រសិទ្ធភាពបង្ក្រាបបទល្មើសឆបោកអនឡាញ អាស្រ័យលើឆន្ទៈរបស់រដ្ឋាភិបាល
7/20/2025
គិតត្រឹមមួយសប្តាហ៍ចុងក្រោយនេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានដុតដៃដុតជើង បង្ក្រាបបទល្មើសឆបោកអនឡាញនៅទូទាំងប្រទេស ដោយភាពស្វាហាប់។ លទ្ធផលចុងក្រោយនេះ មានមនុស្សរហូតដល់ជាង២ពាន់នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនក្នុងបទល្មើសឆបោកអនឡាញ។ អ្នកឃ្លាំមើលសង្គម បានសាទរចំពោះវិធានការដ៏ក្តៅគគុករបស់រដ្ឋាភិបាលពេលនេះ តែពួកគេបារម្ភថា វិធានការនេះអាចធ្វើឡើងតែមួយភ្លើងចំបើង។ បើតាមក្រុមអ្នកឃ្លាំមើល ប្រសិទ្ធភាពនិងនិរន្តភាពនៃការបង្ក្រាបទល្មើសឆបោកអនឡាញនៅកម្ពុជា អាចធ្វើទៅបាន គឺអាស្រ័យថារដ្ឋាភិបាលមានឆន្ទៈមោះមុតកម្រិតណា។
Duration:00:13:03
តើយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនឹងជួយអ្វីខ្លះដល់កម្ពុជា?
7/17/2025
ប៉ុន្មានថ្ងៃកន្លងទៅនេះ សមត្ថកិច្ចកម្ពុជាបានធ្វើសកម្មភាពបង្ក្រាបក្រុមឆបោកអនឡាញយ៉ាងក្តៅគគុកនៅទូទាំងប្រទេស។ រយៈពេលត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ សមត្ថកិច្ចបង្ក្រាបទីតាំងប្រព្រឹត្តិបទល្មើសឆបោកអនឡាញបានជាង១០កន្លែង ដែលស្ថិតនៅក្នុង ខេត្តព្រះសីហនុ កំពង់ស្ពឺ ក្រចេះ ពោធិ៍សាត់ បន្ទាយមានជ័យ និងរាជធានីភ្នំពេញ។ អ្នកតាមដានសង្គមនានាបានមើលឃើញថាយុទ្ធនាការបង្ក្រាបការឆបោកតាមអនឡាញដ៏ក្តៅគគុកនេះ គឺជាការបង្ហាញនូវឆន្ទៈពិតប្រាកដរបស់រដ្ឋាភិបាល ដើម្បីរក្សាបានសន្តិសុខជូនប្រជាជន និងជាការជួយលើកមុខមាត់ប្រទេសកម្ពុជាផងដែរ។
Duration:00:12:44
តើនរណាខ្លះជាគោលដៅនៃការដកហូតសញ្ជាតិ ក្រោយច្បាប់ថ្មីចេញ?
7/16/2025
លោក ហ៊ុន សែន បានថ្លែងនៅក្នុងកិច្ចប្រជុំវិសាមញ្ញព្រឹទ្ធសភា កាលពីថ្ងៃទី១៤ ខែកក្កដាថា ច្បាប់ដកសញ្ជាតិមិនមែនចេះតែយកទៅអនុវត្តដកសញ្ជាតិពីពលរដ្ឋខ្មែរដោយងាយៗនោះឡើយ ពោលទាល់តែអ្នកនោះត្រូវបានរកឃើញថា«ក្បត់ជាតិ»។ ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឧទាហរណ៍ពីជនជាតិថៃ ដែលមានសញ្ជាតិខ្មែរ ហើយថាបើពួកគេផ្តល់លុយឲ្យធ្វើសកម្មភាពប្រឆាំងនឹងកម្ពុជា អ្នកនោះត្រូវចាត់ទុកថាជាជនក្បត់ជាតិ ដែលត្រូវតែដកសញ្ជាតិខ្មែរមកវិញ។ តាមអតីតនាយករដ្ឋមន្ត្រីរូបនេះ កម្ពុជាបានផ្តល់សញ្ជាតិខ្មែរឲ្យទៅជនបរទេសរាប់សិបសញ្ជាតិ តែកម្ពុជាមិនអាចដកសញ្ជាតិពីពួកគេបានទេ បើគ្មានច្បាប់ដកសញ្ជាតិ។ តើនរណាខ្លះជាគោលដៅនៃការដកហូតសញ្ជាតិ ក្រោយច្បាប់ថ្មីចេញ?
Duration:00:11:59
តើមានភាពចាំបាច់ឬទេ ដែលកម្ពុជាដាក់ឲ្យអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធានៅឆ្នាំ២០២៦?
7/15/2025
នៅក្នុងពិធីអបអរខួប ៣២ឆ្នាំ នៃកំណើតកងរាជអាវុធហត្ថ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសជាសាធារណៈថាច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលខកខានអនុវត្តអស់រយៈពេល ២០ឆ្នាំមកហើយនោះ នឹងត្រូវដាក់ឲ្យអនុវត្តឡើងវិញនៅឆ្នាំ២០២៦ ខាងមុខ។ ទាក់ទងទៅនឹងការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូច្នេះ អ្នកតាមដានសង្គម និងនយោបាយនានាបានសម្តែងនូវការគាំទ្រ និងលើកជាយោបល់ថា ការដាក់ឲ្យអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធានេះ សមស្របទៅនឹងកាលៈទេសៈមួយ ដែលកម្ពុជារងការឈ្លានពានអធិបតេយ្យភាពពីប្រទេសជិតខាង។
Duration:00:11:21
តើកម្ពុជា និងថៃ គួរថយម្នាក់មួយជំហានដើម្បីបើកព្រំដែនឲ្យដូចដើមវិញ?
7/14/2025
ប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃចន្ទទី១៤ ខែកក្កដា បានដាក់លក្ខខណ្ឌ៣ចំណុចទៅភាគីថៃ ប្រសិនបើថៃចង់បើកព្រំដែនឡើងវិញ។ កម្ពុជាទាមទារឲ្យថៃបើកព្រំដែនជាមុនសិន ដោយបើកគ្រប់ច្រក គ្រប់ចំណុចទាំងអស់ឲ្យដូចមុនថ្ងៃទី៧ ខែមិថុនា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា ៥ម៉ោងក្រោយថៃបើកព្រំដែន កម្ពុជានឹងបើកព្រំដែនឡើងវិញដែរ។ តែភាគីថៃកន្លងមកនេះ ធ្លាប់បានទាមទារឲ្យមានការបើកច្រកព្រំដែន ត្រូវធ្វើឡើងនៅពេលដំណាលគ្នា ទាំងថៃ និងកម្ពុជា។ តើកម្ពុជា និងថៃ គួរថយម្នាក់មួយជំហានដើម្បីបើកព្រំដែនឲ្យដូចដើមវិញឬទេ?
Duration:00:10:55
តើអាចមានដំណោះស្រាយបែបណា ប្រសិនបើ ចិនចូលខ្លួនធ្វើជាអាជ្ញាកណ្តាលក្នុងជម្លោះព្រំដែនកម្ពុជា និងថៃ?
7/13/2025
សារព័ត៌មាន ស៊ីស៊ីថាមស៍ បានចុះផ្សាយនៅថ្ងៃទី១២ ខែកក្កដាថា ចិនបានប្រកាសនៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៥ ពីការស្ម័គ្រចិត្តធ្វើជាអ្នកសម្របសម្រួល ដោះស្រាយជម្លោះព្រំដែនកម្ពុជា និងថៃ ដើម្បីរក្សាសន្តិភាព និង ស្ថេរភាពក្នុងតំបន់ ក្នុងនាមជាមិត្តរបស់ចិន។ តាម ស៊ីស៊ីថាមស៍ បំណងរបស់ចិន ស្តែងចេញក្នុងជំនួបដាច់ដោយឡែក រវាង លោក វ៉ាង យី ប្រមុខការទូតចិន ជាមួយ លោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា និងលោក ម៉ារីស សាង៉ាមពុងសា ប្រមុខការទូតថៃ នៅប្រទេសម៉ាឡេស៊ី។ តើជម្លោះព្រំដែនកម្ពុជា និងថៃ នឹងទទួលបានដំណោះស្រាយបែបណា ប្រសិនបើ ចិនចូលខ្លួនមកធ្វើជាអាជ្ញាកណ្តាលក្នុងជម្លោះមួយនេះ?
Duration:00:09:58
អ្នកឃ្លាំមើលសង្គម៖ ច្បាប់ដកសញ្ជាតិនឹងធ្វើឲ្យប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ
7/12/2025
ការជជែកពីច្បាប់ដកសញ្ជាតិ កំពុងតែចម្រូងចម្រាស់ ក្រោយពេលដែលរដ្ឋសភាបានអនុម័តបើកផ្លូវឲ្យមានការតាក់តែងច្បាប់មួយនេះឡើង។ អ្នកឃ្លាំមើលសង្គម បានបង្ហាញក្តីបារម្ភពីសេរីភាពបញ្ចេញមតិ ដែលអាចរឹតត្បិតជាងមុន ដ្បិតអ្នកធ្វើការងារសង្គម នឹងពុំហ៊ាននិយាយរិះគន់ឲ្យខ្លាំងៗទៀតនោះទេ។ តែយ៉ាងណា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បញ្ជាក់ថា ច្បាប់នេះមិនប៉ះពាល់ដល់ការបញ្ចេញមតិ និងការរិះគន់របស់ពលរដ្ឋឡើយ។
Duration:00:08:51