International politics
RFI
តាន់ ហ្សង់-ហ្វ្រង់ស័រ នឹងលាតត្រដាង នូវយន្តការសំខាន់ៗនៃទំនាក់ទំនងអន្តរជាតិ និងវិភាគព្រឹត្តិការណ៍ធំៗ នៃអតីតកាល ដើម្បីពន្យល់បច្ចុប្បន្នភាពអន្តរជាតិ ដែលមានលក្ខណៈកាន់តែពិបាកស្មុគស្មាញ។ កម្មវិធីនេះ នឹងត្រូវចាក់ផ្សាយ នៅរៀងរាល់ថ្ងៃចន្ទ។
Location:
France
Genres:
News & Politics Podcasts
Networks:
RFI
Description:
តាន់ ហ្សង់-ហ្វ្រង់ស័រ នឹងលាតត្រដាង នូវយន្តការសំខាន់ៗនៃទំនាក់ទំនងអន្តរជាតិ និងវិភាគព្រឹត្តិការណ៍ធំៗ នៃអតីតកាល ដើម្បីពន្យល់បច្ចុប្បន្នភាពអន្តរជាតិ ដែលមានលក្ខណៈកាន់តែពិបាកស្មុគស្មាញ។ កម្មវិធីនេះ នឹងត្រូវចាក់ផ្សាយ នៅរៀងរាល់ថ្ងៃចន្ទ។
Language:
Khmer
Episodes
របប ប៉ុល ពត៖ ខ្មែរសម្លាប់ខ្មែរ? - 29/04/2019
4/28/2019
ក្រោយពីបាននិយាយរៀបរាប់ពីបដិវត្តន៍និងរបបខ្មែរក្រហមអស់ជាច្រើនសប្តាហ៍ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមធ្វើសេចក្តីសន្និដ្ឋាន បិទបញ្ចប់ការសិក្សាទៅលើទំព័រដ៏ខ្មៅរងងិតមួយនេះនៃប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជា។ ក្រោយពីបានដួលរលំនៅថ្ងៃ៧មករា១៩៧៩ហើយ ហេតុអ្វីបានជាអង្គការចាត់តាំងរបស់ខ្មែរក្រហម ទាំងយោធានិងទាំងនយោបាយ បន្តមានដង្ហើមតទៅទៀត តរហូតដល់ឆ្នាំ១៩៩៩? តើកម្ពុជាប្រជាធិបតេយ្យពិតជាបានអនុវត្តនយោបាយប្រល័យពូជសាសន៍មែនឬទេ?...
Duration:00:14:33
វៀតណាមវាយរំលំរបប ប៉ុល ពត តែពីរសប្តាហ៍ប៉ុណ្ណោះ - 22/04/2019
4/21/2019
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងថា នៅឆ្នាំ១៩៧៨ ប៉ុល ពត និងក្រុមខ្លួនសម្រេចចិត្តបោសសម្អាតថ្នាក់ដឹកនាំនៃភូមិភាគបូព៌ាដែលពួកខ្លួនចោទថា ក្បត់អង្គការ។ កាលណោះ ទង្វើនេះជំរុញឱ្យកម្មាភិបាលនិងយោធាខ្មែរក្រហមភូមិភាគបូព៌ាច្រើនសិបនាក់ ក្នុងនោះរួមមានជាអាទិ៍ ហេង សំរិន, ជា ស៊ីម, និង ហ៊ុន សែន រត់ចូលព្រៃ...
Duration:00:13:29
របបខ្មែរក្រហមផ្តើមរករឿងបញ្ឆេះសង្គ្រាមជាមួយវៀតណាម នៅឆ្នាំ១៩៧៧ - 08/04/2019
4/7/2019
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងពីការតាមកម្ទេចគ្នាឯងនៅក្នុងជួរបក្សនិងនៅក្នុងជួររដ្ឋាភិបាលនៃរបបខ្មែរក្រហមពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៨។ នៅថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមផ្តើមពិនិត្យមើលមូលហេតុធំៗដែលនាំទៅរកការផ្ទុះសង្គ្រាមរវាងកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមនិងវៀតណាម។
Duration:00:11:59
ការកម្ទេចគ្នាឯងនៅក្នុងជួរពួកមេខ្មែរក្រហម ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៨ - 25/02/2019
2/24/2019
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងពីមូលហេតុសំខាន់ៗដែលជំរុញឱ្យខ្មែរក្រហមកាប់សម្លាប់រង្គាលគ្មានរើសមុខ ពីខែមេសាឆ្នាំ១៩៧៥ដល់ខែមករាឆ្នាំ១៩៧៩។ នៅថ្ងៃនេះ វិញ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមនិយាយពីការតាមកម្ទេចគ្នាឯងនៅក្នុងជួរពួកមេខ្មែរក្រហម ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨។
Duration:00:13:55
នយោបាយកាប់សម្លាប់រង្គាលរបស់ខ្មែរក្រហម - 18/02/2019
2/17/2019
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងពីផែនការគ្មានភាពប្រាកដនិយមរបស់ពួកមេខ្មែរក្រហម នោះគឺការដាក់ទិសឱ្យធ្វើស្រែ មួយហិកតាឱ្យបានស្រូវបីតោន។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមផ្តើមពន្យល់ពីមូលហេតុសំខាន់ៗដែលជំរុញឱ្យខ្មែរក្រហមកាប់សម្លាប់រង្គាលគ្មានរើសមុខ ពីខែមេសាឆ្នាំ១៩៧៥ដល់ឆ្នាំខែមករាឆ្នាំ១៩៧៩។
Duration:00:12:09
អង្គការខ្មែរក្រហមដាក់ទិសដៅ មួយហិកតាឱ្យបានស្រូវបីតោន - 11/02/2019
2/10/2019
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងថា ចាប់ពីខែមេសាឆ្នាំ១៩៧៦ទៅ សាឡុត ស បាត់ឈ្មោះ ហើយបែរជាលេចឈ្មោះ ប៉ុល ពតទៅវិញដែលជានាយករដ្ឋមន្ត្រីនៃកម្ពុជាប្រជាធិប តេយ្យ។ ថ្ងៃនេះហ្សង់-ហ្វ្រង់ស័រ តាន់ សូមនិយាយបកស្រាយពីផែនការគ្មានភាពប្រាកដនិយមរបស់ពួកមេខ្មែរក្រហម នោះគឺការដាក់ទិសឱ្យធ្វើស្រែ មួយហិកតាឱ្យបានស្រូវបីតោន។
Duration:00:12:06
ឆ្នាំ១៩៧៦ សម្តេច សីហនុ លាលែងពីតំណែង រីឯ ប៉ុល ពត លេចឈ្មោះជាផ្លូវការ - 28/01/2019
1/27/2019
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានពន្យល់ថា នៅចុងឆ្នាំ១៩៧៥ មេខ្មែរក្រហមពង្រឹងអំណាចកណ្តាល បង្រួបបង្រួមកងទ័ព និងពុះបែងចែកឡើងវិញព្រំដែននៃភូមិភាគនីមួយៗ។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមនិយាយពីសម្តេច សីហនុ ដែលព្រះអង្គយាងពីប៉េកាំងត្រឡប់ចូលមក ភ្នំពេញវិញនៅចុងឆ្នាំ១៩៧៥។ នៅខែមិនាឆ្នាំ១៩៧៦ សម្តេច សីហនុ សម្រេចលាលែងពីតំណែង។ ...
Duration:00:10:31
ចុងឆ្នាំ១៩៧៥ មេខ្មែរក្រហមពង្រឹងអំណាចកណ្តាលនៅភ្នំពេញ តែបន្តលាក់មុខ - 21/01/2019
1/20/2019
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ លើកឡើងពីពួកមេខ្មែរក្រហមដែលបាននាំគ្នាចេញពីព្រៃចូលមកដល់ភ្នំពេញនៅចុងខែមេសាឆ្នាំ១៩៧៥ ដើម្បីរៀបចំរបបដឹកនាំថ្មី។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមនិយាយពន្យល់ថា នៅចុងឆ្នាំ១៩៧៥ មេខ្មែរក្រហមពង្រឹងអំណាចកណ្តាល បង្រួបបង្រួមកងទ័ព និងពុះបែងចែកឡើងវិញព្រំដែននៃភូមិភាគនីមួយៗ។
Duration:00:10:07
ប៉ុល ពត ចេញពីព្រៃ ចូលមកដល់ភ្នំពេញនៅថ្ងៃ២២មេសា១៩៧៥ - 14/01/2019
1/13/2019
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាននិយាយរៀបរាប់ថា ខ្មែរក្រហម ផ្តើមកាប់សម្លាប់ខ្មែរដូចគ្នា និងបណ្តេញប្រជាជនទាំងជាង២លាននាក់ចេញពីភ្នំពេញ នៅថ្ងៃ១៧មេសាឆ្នាំ១៩៧៥។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមលើកឡើងពីពួកមេខ្មែរក្រហមដែលបាននាំគ្នាចេញពីព្រៃចូលមកដល់ភ្នំពេញនៅចុងខែមេសាឆ្នាំ១៩៧៥ ដើម្បីរៀបចំរបបដឹកនាំថ្មី។
Duration:00:09:33
១៧ មេសា ១៩៧៥៖ នរកខ្មែរក្រហមផ្តើមឡើងនៅភ្នំពេញ - 07/01/2019
1/6/2019
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាននិយាយរៀបរាប់ពីប្រតិបត្តិការសឹកទ្រង់ទ្រាយធំដែលខ្មែរក្រហមផ្តើមធ្វើចាប់ពីដើមឆ្នាំ១៩៧៥ទៅ ដើម្បីវាយយកភ្នំពេញឱ្យទាល់តែបាននៅរដូវប្រាំងឆ្នាំ១៩៧៥។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមលើកឡើងពីព្រឹត្តិការណ៍ថ្ងៃ១៧មេសាឆ្នាំ១៩៧៥។ កាលណោះ ខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ...
Duration:00:11:48
១៧មេសា១៩៧៥ ខ្មែរក្រហមចូលកាន់កាប់ភ្នំពេញ - 24/12/2018
12/23/2018
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាននិយាយរៀបរាប់ពីបរាជ័យពីរដងផ្ទួនៗគ្នារបស់ខ្មែរក្រហមក្នុងការក្រសោបយកទីក្រុងភ្នំពេញនៅឆ្នាំ១៩៧៣ និងនៅឆ្នាំ១៩៧៤។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមលើកឡើងពីប្រតិបត្តិការសឹកទ្រង់ទ្រាយធំដែលខ្មែរក្រហមផ្តើមធ្វើចាប់ពីដើមឆ្នាំ១៩៧៥ទៅ ដើម្បីវាយយកភ្នំពេញឱ្យទាល់តែបាននៅរដូវប្រាំងឆ្នាំ១៩៧៥។
Duration:00:08:10
ខ្មែរក្រហមចង់វាយក្រសោបយកទីក្រុងភ្នំពេញ តាំងពីឆ្នាំ១៩៧៣ម្ល៉េះ - 17/12/2018
12/16/2018
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាននិយាយរៀបរាប់ថា ចាប់ពីឆ្នាំ១៩៧១មកម្ល៉េះ តំបន់រំដោះបានបណ្តើរៗដោយពួកខ្មែរក្រហម គឺជាមន្ទីពិសោធគំនិតបដិវត្តន៍របស់ សាឡុត ស។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមនិយាយបកស្រាយថា ខ្មែរក្រហមចង់វាយក្រសោបយកទីក្រុងភ្នំពេញតាំងពីពាក់កណ្តាលឆ្នាំ១៩៧៣ម្ល៉េះ។
Duration:00:08:13
មុនថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ «តំបន់រំដោះ» ជាមន្ទីពិសោធបដិវត្តន៍ខ្មែរក្រហម - 10/12/2018
12/9/2018
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងពីព្រះរាជដំណើររបស់សម្តេច សីហនុ ពីប៉េកាំងទៅកាន់“តំបន់រំដោះ” ពោលគឺតំបន់ដែលកាន់កាប់ដោយខ្មែរក្រហម ក្នុងឆ្នាំ១៩៧៣។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមនិយាយពន្យល់ថា តំបន់រំដោះទាំងនេះ គឺជាមន្ទីពិសោធគំនិតបដិវត្តន៍របស់ពួកខ្មែរក្រហម តាំងពីឆ្នាំ១៩៧១ម្ល៉េះ។...
Duration:00:10:38
ព្រះរាជដំណើររបស់ សម្តេច សីហនុ ពីប៉េកាំងមកកាន់“តំបន់រំដោះ”ក្នុងឆ្នាំ១៩៧៣ - 03/12/2018
12/2/2018
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានពន្យល់ពីមូលហេតុផ្សេងៗដែលធ្វើឱ្យសម្ព័ន្ធភាពដ៏យូរលង់រវាងពួកកុម្មុយនីស្តវៀតណាមនិងពួកខ្មែរក្រហមផ្តើមដើរដល់ទីបញ្ចប់ នៅឆ្នាំ១៩៧៣។ នៅថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមលើកឡើងពីព្រះរាជដំណើររបស់ សម្តេច សីហនុ ពីប៉េកាំងមកកាន់“តំបន់រំដោះ” ពោលគឺតំបន់ដែលកាន់កាប់ដោយខ្មែរក្រហមក្នុងឆ្នាំ១៩៧៣។...
Duration:00:11:13
រដ្ឋប្រហារទម្លាក់សម្តេចសីហនុ ជាភ័ព្វសំណាងសម្រាប់បដិវត្តន៍ខ្មែរក្រហម - 05/11/2018
11/4/2018
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងពីការកកើតឡើងនៃកងទ័ពខ្មែរក្រហម ។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមនិយាយបកស្រាយពី មូលហេតុនៅខាងក្រៅប្រទេស និងមូលហេតុនៅខាងក្នុងប្រទេសដែលធ្វើឱ្យសម្តេចសីហនុ ក្នុងនាមជាព្រះប្រមុខរដ្ឋនៃកម្ពុជាអាព្យាក្រឹត ក្តាប់ស្ថានភាពទូទៅលែងជាប់នៅចុងទសវត្សរ៍១៩៦០ រហូតដល់ជំរុញឱ្យពួកស្តាំនិយម...
Duration:00:11:55
នៅឆ្នាំ១៩៧៣ ខ្មែរក្រហមនិងវៀតណាមខាងជើងផ្តើមបែកបាក់គ្នា រីឯអាមេរិកទម្លាក់គ្រាប់បែកលើកម្ពុជា - 29/10/2018
10/28/2018
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានពន្យល់ថា ហេតុអ្វីបានជា នៅដើមទសវត្សរ៍១៩៧០ ពួកវៀតកុងច្បាំងនឹងទាហាន លន់ នល់ ជំនួសពួកខ្មែរក្រហម នៅលើសមរភូមិកម្ពុជា។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមលើកឡើងពីមូលហេតុផ្សេងៗដែលធ្វើខ្មែរក្រហមនិងវៀតណាមខាងជើងផ្តើមបែកបាក់គ្នា នៅឆ្នាំ១៩៧៣។
Duration:00:08:19
ដើមដំបូង ពួកវៀតកុងច្បាំងនឹងទាហាន លន់ នល់ ជំនួសពួកខ្មែរក្រហម - 22/10/2018
10/21/2018
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងពីមូលហេតុផ្សេងៗដែលធ្វើឱ្យបដិវត្តន៍ខ្មែរក្រហមរីកធំធាត់ ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមនិយាយពន្យល់ថា ហេតុអ្វីបានជា នៅដើមដំបូងនៃសង្គ្រាម ពួកវៀតកុងច្បាំងនឹងទាហាន លន់ នល់ ជំនួសពួកខ្មែរក្រហម។
Duration:00:10:19
ហេតុអ្វីបានជាខ្មែរក្រហមចាប់ផ្តើមខ្លាំង ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០? - 15/10/2018
10/14/2018
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងពីស្ថានភាពខាងក្នុងប្រទេសកម្ពុជានៅចុងទសវត្សរ៍១៩៦៩ដែល សម្តេច សីហនុ ក្តាប់លែងជាប់ រហូតដល់បណ្តាលឱ្យពួកស្តាំនិយម យោធានិយម និងអាមេរិកនិយម ធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គនៅថ្ងៃ១៨មីនាឆ្នាំ១៩៧០។ នៅថ្ងៃនេះវិញ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមលើកឡើងពីមូលហេតុផ្សេងៗដែលធ្វើឱ្យបដិវត្តន៍ខ្មែរក្រហមរីកធំធាត់...
Duration:00:07:56
រដ្ឋប្រហារទម្លាក់សម្តេចសីហនុ ជាភ័ព្វសំណាងសម្រាប់បដិវត្តន៍ខ្មែរក្រហម - 08/10/2018
10/7/2018
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងពីការកកើតឡើងនៃកងទ័ពខ្មែរក្រហម ។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមនិយាយបកស្រាយពី មូលហេតុនៅខាងក្រៅប្រទេស និងមូលហេតុនៅខាងក្នុងប្រទេសដែលធ្វើឱ្យសម្តេចសីហនុ ក្នុងនាមជាព្រះប្រមុខរដ្ឋនៃកម្ពុជាអាព្យាក្រឹត ក្តាប់ស្ថានភាពទូទៅលែងជាប់នៅចុងទសវត្សរ៍១៩៦០ រហូតដល់ជំរុញឱ្យពួកស្តាំនិយម...
Duration:00:11:55
ការកកើតឡើងនៃកងកម្លាំងខ្មែរក្រហមនៅថ្ងៃ១៧មករាឆ្នាំ១៩៦៨ - 01/10/2018
9/30/2018
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងពីព្រឹត្តិការណ៍សម្លូត ដែលជាការបះបោររបស់កសិករប្រឆាំងនឹងរដ្ឋាភិបាលរបស់សម្តេច សីហនុ នៅឆ្នាំ១៩៦៧។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមនិយាយបកស្រាយពីការកកើតឡើងនៃកងកម្លាំងខ្មែរក្រហមនៅខែមករាឆ្នាំ១៩៦៨។
Duration:00:08:53