Report-logo

Report

RFI

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Location:

France

Networks:

RFI

Description:

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Language:

Khmer


Episodes
Ask host to enable sharing for playback control

អតីតយុទ្ធជនប្រគុំភ្លេងខ្មែរនៅប្រាសាទបុរាណដើម្បីរកកម្រៃចិញ្ចឹមជីវិត

6/26/2025
បុរសវ័យចំណាស់ ៦នាក់ដែល​ជាក្រុមអតីតយុទ្ធជនរងគ្រោះដោយសារគ្រាប់មីនក្នុងសង្គ្រាមស៊ីវិល បានប្រគុំភ្លេងបុរាណខ្មែរ នៅច្រកទ្វារខាងកើតនៃប្រាសាទតាព្រហ្ម។ ពួកគេចំណាយពេលជាង ៨ម៉ោងជារៀងរាល់ថ្ងៃ ដើម្បីរកប្រាក់ចំណូល តាមរយៈការលេងភ្លេងកំដរដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ។ ក្រុមអតីតយុទ្ធជនទាំងនោះសំណូមពរដល់ភ្ញៀវទេសចរជួយឧបត្ថម្ភថវិកា ដើម្បីចិញ្ចឹមគ្រួសារ ខណៈថ្ងៃខ្លះពួកគេត្រូវត្រឡប់ទៅផ្ទះវិញដោយដៃទទេ។

Duration:00:06:27

Ask host to enable sharing for playback control

លោក អ៊ិន វិចិត្រ៖ ការបញ្ឈប់នាំចូលភាពយន្តថៃជាឱកាសថ្មីនៃការពង្រីកទីផ្សារភាពយន្តខ្មែរ

6/23/2025
ចាប់តាំងពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ប្រទេសកម្ពុជាបានសម្រេចបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃជាស្ថាពរនៅតាមរោងភាពយន្ត និងស្ថានីយ៍ទូរទស្សន៍នានាទៅទូទាំងប្រទេស ជាពិសេសនៅក្រោយពេលដែលជម្លោះព្រំដែនកម្ពុជា-ថៃកំពុងឡើងកំដៅជាថ្មីម្តងទៀត។ ការបិទទ្វារការនាំចូលភាពយន្តថៃនាពេលថ្មីៗនេះក៏បានជំរុញឲ្យផលិតករភាពយន្តខ្មែរមួយចំនួនកំពុងចាប់អារម្មណ៍បង្កើនការផលិតភាពយន្តរបស់ខ្លួននិងបង្កើនទីផ្សារទាំងនៅក្នុងស្រុកនិងនៅក្រៅប្រទេស។ លោក អ៊ិន វិចិត្រ គឺជាផលិតករភាពយន្តខ្មែរម្នាក់ដែលកំពុងចាក់បញ្ចាំងខ្សែភាពយន្តរបស់ខ្លួនរឿងកំហឹងធ្មប់ នៅតាមរោងភាពយន្តរបស់កម្ពុជា យល់ឃើញថា ពេលវេលានេះគឺជាឱកាសថ្មីមួយនៃការពង្រឹងនិងការពង្រីកទីផ្សារភាពយន្តរខ្មែរ។

Duration:00:11:51

Ask host to enable sharing for playback control

ពលរដ្ឋខ្មែរខ្លះបន្តក្រាញននៀលនៅការពារផ្ទះសម្បែង ដើម្បីគាំទ្រកងទ័ពជួរមុខ

6/23/2025
ខណៈជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ កំពុងឡើងកម្តៅ ពលរដ្ឋខ្មែររស់នៅតាមបន្ទាត់ព្រំដែនមួយចំនួន ពុំទាន់ចាកចេញពីលំនៅឋាននៅឡើយ បើទោះជាមានភាពតានតឹងខ្លាំងក៏ដោយ។ ពុំទាន់ចាកចេញពីផ្ទះទៅរកទីសុវត្ថិភាព ក៏ព្រោះតែពលរដ្ឋទាំងនោះ ធ្លាប់ឆ្លងកាត់សង្គ្រាមនាពេល​កន្លងមក។ ពលរដ្ឋជាយដែនទាំងនេះ យល់ថា ការ​​​ដែលមិនព្រម​រត់​ចោល​ផ្ទះ​សម្បែង​របស់ពួកគេ គឺផ្ដល់នូវភាពកក់ក្តៅដល់កងទ័ពជួរមុខ ដែលជាខឿនការពារជាតិដ៏រឹងមាំ។

Duration:00:08:20

Ask host to enable sharing for playback control

កសិករដាំចេកត្អូញត្អែរពីកង្វះទីផ្សារ ព្រោះផ្លែចេកនាំចូលពីក្រៅប្រទេសមានតម្លៃទាបជាង

6/21/2025
កសិករនៅភូមិកោះអន្លង់ចិន ខេត្តកណ្តាល ភាគច្រើននិយមដាំដំណាំចេក ដែលជាដំណាំហូបផ្លែមួយប្រភេទ មិនសូវពិបាកថែទាំ និងឆាប់ទទួលបានផល។ ក៏ប៉ុន្តែកសិករនៅតំបន់នោះមិនសូវសប្បាយចិត្តប៉ុន្មានឡើយនៅពេលដែលដំណាំចេករបស់ពួកគេមានទីផ្សារមិនសូវល្អ។ មិនសូវល្អដោយហេតុថាការនាំចូលកសិផលចេកពីក្រៅប្រទេសមានតម្លៃទាបជាងកសិផលចេករបស់កសិករដែលដាំនៅក្នុងស្រុក។

Duration:00:06:45

Ask host to enable sharing for playback control

ក្រុមគ្រួសារពលរដ្ឋខ្មែរដែលធ្វើការនៅថៃព្រួយបារម្ភពីសុវត្ថិភាពសាច់ញាតិ

6/20/2025
ភាពតានតឹងរឿងព្រំដែនរវាងកម្ពុជា និងថៃ បានរាលដាលដល់ពលករទេសន្តរប្រវេសន៍ខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ។ ក្រុមគ្រួសារពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅថៃ សម្ដែងការព្រួយបារម្ភពីសុវត្ថិភាពសាច់ញាតិរបស់ពួកគេ ខណៈក្រុមអ្នកជាតិនិយមថៃ បានបង្ហាញពីការប្រមាថ និងចង់ឲ្យមានការបណ្តេញពលករខ្មែរចេញពីប្រទេសថៃ។

Duration:00:06:33

Ask host to enable sharing for playback control

ពលរដ្ឋខ្មែរជាង១០ម៉ឺននាក់ដើរហែក្បួនដើម្បីលើកទឹកចិត្តដល់កងទ័ពនៅសមរភូមិ

6/18/2025
នៅព្រឹកថ្ងៃពុធទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ពលរដ្ឋខ្មែរជាង១០ម៉ឺននាក់ ដឹកនាំដោយលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បាននាំគ្នាដើរហែក្បួនចំងាយជិត៣គីឡូម៉ែត នៅក្នុងរាជធានីភ្នំពេញ។ ក្បួនដង្ហែថ្មើរជើង ដែលមានការចូលរួមពីពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាននេះ ធ្វើឡើងដើម្បីសម្តែងការគាំទ្រផ្នែកស្មារតី និងជាការលើកទឹកចិត្តដល់កងទ័ពកម្ពុជា ដែលកំពុងឈរជើងការពារព្រំដែន ជាពិសេសព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានជម្លោះ។

Duration:00:06:19

Ask host to enable sharing for playback control

តើចាប៉ីដងវែងខ្មែរអាចប្រឈមនឹងការបាត់បង់ ឬយ៉ាងណា?

6/17/2025
ស្ថិតនៅក្នុងសម័យកាលសកលភាវូបនីយកម្ម ជាពិសេសការប្រកួតប្រជែងជាមួយទំនើបកម្មកាន់តែសម្បូរបែប ចាប៉ីដងវែងខ្មែរអាចនឹងប្រឈមទៅនឹងការបាត់បង់គួរឲ្យព្រួយបារម្ភ។ ទោះយ៉ាងណាក៏ដោយ មហោស្រពសិល្បៈចាប៉ីដងវែងក៏ដូចជាកម្មវិធីសិល្បៈផ្សេងៗទៀត តែងតែត្រូវបានរៀបចំធ្វើឡើង ដើម្បីចូលរួមថែរក្សា អភិរក្ស និងលើកស្ទួយតម្លៃសិល្បៈវប្បធម៌ខ្មែរ។ សម្រាប់អ្នកជំនាញ អ្នកប្រតិបត្តិ និងអ្នកស្រលាញ់វិស័យសិល្បៈខ្មែរ ចាប៉ីដងវែងនៅតែជាមរតកទោលដ៏កម្រមួយ ដែលដក់ជាប់នៅក្នុងក្រអៅបេះដូង ព្រលឹង និងអត្តសញ្ញាណប្រជាជាតិខ្មែរ។

Duration:00:10:37

Ask host to enable sharing for playback control

ពលរដ្ឋខ្មែរនៅតាមជើងភ្នំដងរែកនៃខេត្តបន្ទាយមានជ័យចាប់ផ្ដើមជីកត្រង់សេការពារគ្រាប់

6/16/2025
ភាពតានតឹងខាងយោធានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជំរុញឲ្យពលរដ្ឋនៃប្រទេសទាំងពីរដែលកំពុងរស់នៅ និងប្រកបអាជីវកម្មក្បែរៗតំបន់ជាយដែនថៃ និងកម្ពុជា មានការត្រៀមលក្ខណៈដូចៗគ្នា ដើម្បីបង្ការសុវត្ថិភាពនូវការប៉ះទង្គិចជាយថាហេតុណាមួយដោយអាវុធ។ ដោយឡែកពលរដ្ឋខ្មែររស់នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាច្រើនគ្រួសារ បានផ្ដើមនាំគ្នាជីករណ្ដៅត្រង់សេ ឬលេណដ្ឋាន នៅតាមផ្ទះរៀងៗខ្លួន ដើម្បីការពារសុវត្ថិភាពពីអំបែងគ្រាប់។

Duration:00:08:59

Ask host to enable sharing for playback control

វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាប្រកាសដំណើរការកម្មវិធីស្រាវជ្រាវ​និងវាយតម្លៃ​ជំងឺឆ្លងជិត៦០ប្រភេទ

6/15/2025
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានប្រកាសដំណើរការកម្មវិធីសិក្សាស្រាវជ្រាវថ្មីសំខាន់ៗចំនួនពីរ គឺកម្មវិធីស្រាវជ្រាវVIRAGE អំពីជំងឺឆ្កែឆ្កួតនៅកម្ពុជា និងកម្មវិធីRACSMEI ដើម្បីវាយតម្លៃពីហានិភ័យនៃជំងឺឆ្លងដែលអាចរីករាលដាលដ៏គ្រោះថ្នាក់ចំនួនជិត៦០ប្រភេទ។ កម្មវិធីនៃការសិក្សាស្រាវជ្រាវខាងលើនេះនឹងមានការចួលរួមសហការរួមគ្នាពីក្រសួងសុខាភិបាល ក្រសួងកសិកម្ម ក្រសួងបរិស្ថាន ក្រសួងអប់រំ ព្រមទាំងអាជ្ញាធរខេត្តក្រុងទាំង២៥ និងដៃគូស្រាវជ្រាវជាតិនិងអន្តរជាតិ ក្នុងគោលបំណងបង្កើតយុទ្ធសាស្ត្រការពារនិងប្រយុទ្ធប្រឆាំងនៃជំងឺឆ្លងនៅកម្ពុជា ក្នុងបរិបទនៃសុខភាពតែមួយ។

Duration:00:10:03

Ask host to enable sharing for playback control

គ្រោះថ្នាក់យន្តហោះ៖ ផ្កាយរណបរបស់ESAជួយឲ្យគេសង្រ្គោះកុមារ៤នាក់វង្វេង៤០ថ្ងៃក្នុងព្រៃអាម៉ាហ្សូន

6/14/2025
កាលពី​២ឆ្នាំមុន ពោល​គឺកាលពី​ខែ​ឧសភា ឆ្នាំ ២០២៣ រដ្ឋាភិបាល​កូឡុំប៊ី​បាន​ស្ទុះស្ទារស្វែងរក​កុមារ​កូឡុំប៊ី​៤នាក់ដែលបាត់ខ្លួន​នៅក្នុងព្រៃអាម៉ាហ្សូន នៅក្រោយ​គ្រោះថ្នាក់ធ្លាក់យន្តហោះ។ ​ គួរជម្រាបជូនដែរថា ​ទិន្នន័យ ព័ត៌មាន​ពីផ្កាយរណប​របស់​ទីភ្នាក់ងារ​ESA ដែលបានចូលរួមចំណែក​ជួយ​ឲ្យ​អាជ្ញាធរ​កូឡុំប៊ី​អាច​រកឃើញ​កុមារ​ទាំង​៤នាក់​នៅក្នុង​ព្រៃ​អាម៉ាហ្សូន។ នៅក្នុង​ឱកាស​ខួប​៥០ឆ្នាំនៃ​ការប​​​​​ង្កើតទីភ្នាក់ងារ​អវកាស​អឺរ៉ុប ហៅកាត់ថា ESA ការិយាល័យនិពន្ធគ្រប់ភាសារបស់​វិទ្យុបារាំង​អន្តរជាតិ​ដែលជា​ដៃគូ​ បានរៀបចំ​បទយកការណ៍ ការវិភាគ និង​បទសម្ភាសន៍​ជាច្រើនទាក់ទង​នឹង​ការងារ​ សមិទ្ធិផល​​របស់​ESA។ នៅក្នុង​បទយកការណ៍ ឈាង បុប្ផា​បានទៅជួបសម្ភាសន៍ ប្រធាន​Rescue Internationale​ដែល​មានទីស្នាក់ការ​នៅ ទីក្រុង​ឡាអេ ប្រទេស​ហូឡង់។ Rescue Internationale បាន​ប្រើ​ទិន្នន័យ​របស់​ESA សម្រាប់ជួយស្វែងរក​កុមារកូឡុំប៊ី។

Duration:00:10:57

Ask host to enable sharing for playback control

អាជីវករខ្មែរនៅច្រកទ្វារអន្តរជាតិជប់គគីរកំពុងរងសម្ពាធពីវិវាទព្រំដែនខ្មែរ-ថៃ

6/14/2025
ការបន្ថយម៉ោងបើកបិទច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យរបស់កម្ពុជាជាប់នឹងខេត្តបុរីរាំរបស់ថៃបានក្លាយជាបញ្ហាប្រឈមមួយសម្រាប់អាជីវករ ដែលកំពុងរស់នៅ និងប្រកបអាជីវកម្មនៅក្បែរច្រកទ្វារព្រំដែន។ អាជីវករខ្លះ បានឲ្យដឹងថា ពួកគេចង់ឲ្យអាជ្ញាធរមូលដ្ឋានផ្តល់ដំណឹងជាបន្ទាន់ ក្នុងគ្រាមានអាសន្ន។ ការជូនដំណឹងស្តីពីគ្រាអាសន្នជាមុននេះ នឹងធ្វើឲ្យពួកគេងាយស្រួលក្នុងការបន្លាស់ទី ឬការពារគ្រោះថ្នាក់ជាយថាហេតុ។

Duration:00:07:28

Ask host to enable sharing for playback control

អ្នកស្រី ឡេង សារ៉ាត់ បានកែច្នៃសំបកសត្វសមុទ្រជាវត្ថុអនុស្សាវរីយ៍ដើម្បីទាញយកចំណូលពីទេសចរ

6/13/2025
សំបកសត្តសមុទ្រ ឬសិប្បី​សត្វសមុទ្រដូចជា សំបកខ្យង សំបកងាវ និងសំបកគ្រំជាដើម ត្រូវបានពលរដ្ឋមួយចំនួនកែច្នៃ​ធ្វើ​ជាវត្ថុ​អនុស្សាវរីយ៍តាំងលម្អក្នុងគេហដ្ឋាន និងជាគ្រឿងលម្អផ្សេងៗទៀត។ តាមរយៈការលក់វត្ថុអនុស្សាវរីយ៍ចេញពីសំបកសត្វតាមឆ្នេរសមុទ្រ​ឲ្យ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅខេត្តកែប អ្នកស្រី ឡេង សារ៉ាត់ អាចរកចំណូលបានប្រហែល ២លានរៀល ក្នុងមួយខែសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។

Duration:00:07:15

Ask host to enable sharing for playback control

មុនកិច្ចប្រជុំ JBC ស្ថានការណ៍នៅប្រាសាទតាមាន់បន្តមានភាពប្រក្រតី

6/13/2025
ទាហានកម្ពុជា និងថៃ នៅតែបន្តឈរជើងលើប្រាសាទតាមាន់ធំដូចសព្វមួយដងគិតមកត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ ខណៈប្រទេសទាំងពីរត្រៀមបើកកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ(JBC) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៥។ ពលរដ្ឋខ្មែរមួយចំនួនដែលបានឡើងទៅទស្សនាប្រាសាទតាមាន់ធំបង្ហាញពីសមានចិត្តចំពោះកងទ័ពខ្មែរឈរជើងនៅទីនោះ ដោយបានលើកទឹកចិត្តកងទ័ពខ្មែរឲ្យមានស្មារតីនឹងនរក្នុងការការពារបូរណភាពទឹកដី។ សូមជម្រាបថា ប្រាសាទតាមាន់ធំត្រូវបានភាគីកម្ពុជា និងថៃ អះអាងថាជាម្ចាស់កម្មសិទ្ធិរៀងៗខ្លួន ហើយបច្ចុប្បន្ននេះមានកម្លាំងប្រដាប់អាវុធឈរជើងរួមគ្នានៅលើប្រាសាទនេះ ដោយមានខ្មែរ៧នាក់ និងថៃ៧នាក់។

Duration:00:08:22

Ask host to enable sharing for playback control

លោក ឃុន វណ្ណៈ បង្កើតផ្ទះសិល្បៈសម្រាប់តាំងបង្ហាញស្នាដៃ និងប្រមូលផ្តុំវត្ថុបុរាណចាស់ៗ

6/12/2025
ផ្ទះសិល្បៈ(Art Home) ជាផ្ទះសម្រាប់ស្នាក់អាស្រ័យរបស់សិល្បករឯករាជ្យលោក ឃុន វណ្ណៈ។ ផ្ទះនេះជាទីតាំងសម្រាប់ការដាក់តាំងបង្ហាញសា្នដៃសិល្បៈរបស់លោក និងជាទីតាំងសម្រាប់ប្រមែប្រមូលវត្ថុបុរាណចាស់ៗ ទុកឲ្យសាធារណជនចូលទស្សនា។ បើតាមលោក ឃុន វណ្ណៈ ផ្ទះសិល្បៈមិនមែនជាសារមន្ទីរ មិនមែនជាភោជនីយដ្ឋាន ហើយក៏មិនមែនជាបារសម្រាប់កម្សាន្តដែរ តែសាធារណជនដែលមកលេងផ្ទះសិល្បៈ នឹងអាចទទួលបានអារម្មណ៍រីករាយតាមរយៈការទស្សនាវត្ថុបុរាណចាស់ៗនានា។

Duration:00:06:33

Ask host to enable sharing for playback control

ពលរដ្ឋឆ្លងកាត់ច្រកទ្វារតំបន់បឹងត្រកួនចង់ឃើញស្ថានភាពវិលទៅរកភាពប្រក្រតីឡើងវិញ

6/11/2025
ប្រជាពលរដ្ឋខ្មែរដែលឆ្លងកាត់ច្រកទ្វារតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ របស់កម្ពុជា ជាប់ខេត្តស្រះកែវ ប្រទេសថៃ លើកឡើងពីផលប៉ះពាល់ការដឹកទំនិញរបស់ពួកគេ ដោយសារការកាត់បន្ថយម៉ោងចេញ-ចូលខ្លីជាងមុន។ ពួកគេស្នើឲ្យរដ្ឋាភិបាលកម្ពុជា និងថៃ សម្រួលស្ថានការណ៍ឲ្យដូចដើមវិញ និងថាពួកគេក៏មិនចង់ឃើញសង្គ្រាមកើតឡើងនោះដែរ។ ដោយឡែក អាជ្ញាធរព្រំដែនកម្ពុជា បានប្រាប់ប្រជាពលរដ្ឋខ្មែរថា មិនគួរចូលទៅដីថៃទេ បើគ្មានការចាំបាច់។

Duration:00:05:55

Ask host to enable sharing for playback control

ពលរដ្ឋចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតផ្តើមរងផលប៉ះពាល់ខ្លះៗ

6/11/2025
ប្រជាពលរដ្ឋខ្មែរពឹងផ្អែកលើប្រាក់ចំណូលដែលបានមកពីការឆ្លងដែនចេញចូលទៅធ្វើការ ឬលក់ដូរក្នុងទឹកដីថៃបានត្អូញត្អែរពីការលំបាកក្នុងការធ្វើដំណើរចេញចូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងបារម្ភពីហានិភ័យដែលអាចកើតមានលើការងាររបស់ពួកគាត់។ តែមន្ត្រីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានអះអាងថា ស្ថានភាពបិទបើកច្រកព្រំដែនខុសពីសព្វមួយដងជាឯកតោភាគីដោយភាគីថៃ មិនបង្កផលប៉ះពាល់ធំដុំ ដល់ប្រជាពលរដ្ឋខ្មែរទេ ពោលគឺប្រជាពលរដ្ឋ និងទេសចរនៅឆ្លងចេញចូលបានដដែល។

Duration:00:07:14

Ask host to enable sharing for playback control

ជម្លោះព្រំដែនខ្មែរ-ថៃ៖ ពលរដ្ឋនៅច្រកប៉ោយប៉ែតប្រឈមនឹងបញ្ហាសេដ្ឋកិច្ច ក្រោយបន្ថយម៉ោងចេញ-ចូលច្រកព្រំដែន

6/10/2025
ចាប់ពីថ្ងៃសៅរ៍ទី៧ ខែមិថុនា ឆ្នាំ២០២៥ ថៃបានសម្រេចជាឯកតោភាគីបិទច្រករបៀងព្រំដែនជាមួយកម្ពុជា ខណៈច្រកទ្វារអន្តរជាតិនៅជាប់ខាងកម្ពុជាក៏ថៃដាក់កំហិតម៉ោងចេញ-ចូលផងដែរ។ ការណ៍នេះបានបង្កការលំបាកដល់ប្រជាពលរដ្ឋដែលរស់នៅតាមច្រកទាំងនោះ ដូចយ៉ាងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ ហ៊ុល រស្មី អ្នកយកព័ត៌មានវិទ្យុបារាំងអន្តរជាតិ RFI កំពុងស្ថិតក្នុងតំបន់ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ជាទីដែលការបើកច្រកទ្វារត្រូវបានប្តូរពីម៉ោង ៦ ទៅម៉ោង ៩ នៅពេលព្រឹក និងបិទនៅម៉ោង ៤រសៀល។ ពោលគឺខុសពីពេលមុនដែលច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបានបិទនៅម៉ោង១០យប់។

Duration:00:05:28

Ask host to enable sharing for playback control

អ្នកនេសាទជំរុញឲ្យយុវជនជួយការពារបរិស្ថាន និងស្តារប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រកម្ពុជា

6/10/2025
ប្រជាសហគមន៍ក្នុងតំបន់ឆ្នេរខេត្តកំពត បានចែករំលែកបទពិសោធន៍របស់ពួកគេក្នុងការចូលរួមការពារអភិរក្ស និងស្តារប្រព័ន្ធអេកូឡូស៊ីក្នុងសមុទ្រកម្ពុជា។ ទោះប្រឈមនឹងបញ្ហាជាច្រើន ប៉ុន្តែប្រជាសហគមន៍នៅតែបន្តសកម្មភាពរបស់ខ្លួន រហូតដល់អាចរក្សាបាននូវដើមកោងកាង និងជីវៈចម្រុះក្នុងសមុទ្រកម្ពុជា។ ក្នុងន័យនេះ ពួកគេចង់ឃើញយុវជនជំនាន់ក្រោយ បន្តចូលរួមការងារការពារបរិស្ថាន ដើម្បីអភិរក្សធនធានក្នុងសមុទ្រឲ្យស្ថិតនៅបានគង់វង្សតទៅទៀត។

Duration:00:10:44

Ask host to enable sharing for playback control

តើអ្វីទៅជាតម្រូវការ និងជម្រើសភាសាបារាំងនៅកម្ពុជា?

6/9/2025
ស្ថិតនៅក្នុងបរិបទនៃការផ្លាស់ប្តូរពិភពលោក បរិបទនៃការប្រកួតប្រជែង តម្រូវការទីផ្សារការងារ និងការរីកចម្រើនផ្នែកបច្ចេកវិទ្យាថ្មីៗ ការសិក្សាភាសាបារាំងអាចជាស្ពានចម្លងមួយឆ្ពោះទៅរកវិជ្ជា និងអាជីពសំខាន់ផ្សេងៗទៀត។ ប៉ុន្តែ តើជម្រើសនៃការសិក្សាភាសាបារាំង និងការបន្តកាសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទសបារាំង នៅមានតម្រូវការនិងភាពចាំបាច់យ៉ាងណាសម្រាប់អតីតនិស្សិតកម្ពុជានាពេលកន្លងមក និងក្នុងពេលបច្ចុប្បន្ន?

Duration:00:11:35

Ask host to enable sharing for playback control

L’Anarchiste ប្រលោមលោកលើកទី១របស់អ្នកនិពន្ធសុទ្ធ ប៉ូលីនដែលមានកម្រងរូបភាព

6/8/2025
សិល្បករកូនកាត់ខ្មែរបារាំង លោកអ៊ីងភូ សេរ៉ាបានចូលរួមចំណែក គាស់កកាយប្រលោមលោករបស់អ្នកនិពន្ធខ្មែរដ៏ល្បីឈ្មោះ សុទ្ធ ប៉ូលីនឲ្យកើតរស់មានជីវិតឡើងវិញ។ នៅខែមេសាកន្លងទៅ រោងពុម្ពបារាំង La Table Ronde បានសម្រេចបោះពុម្ពផ្សាយ សៀវភៅរឿងប្រលោមលោក L’Anarchiste របស់លោកសុទ្ធប៉ូលីនជាលើកទី៣។ នៅក្នុងការបោះពុម្ពចុងក្រោយ រឿង L’Anarchiste ដែលបង្កប់ដោយខ្លឹមសារនយោបាយ និងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត មានអមជាលើកទី១ រូបភាពគំនូរស្តែងពីកម្ពុជាទសវត្សរ៍ឆ្នាំ ១៩៦០។

Duration:00:08:37