
Report
RFI
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ ហើយនឹងត្រូវចាក់ផ្សាយ ជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។
Location:
France
Genres:
News & Politics Podcasts
Networks:
RFI
Description:
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ ហើយនឹងត្រូវចាក់ផ្សាយ ជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។
Language:
Khmer
Episodes
កម្ពុជារៀបចំព្រឹត្តិការណ៍រត់ដើម្បីសន្តិភាព ក្នុងន័យលើកទឹកចិត្តកងទ័ពជួរមុខ
8/6/2025
មានអត្តពលិក និងពលរដ្ឋខ្មែរជាង១ពាន់នាក់ បានចូលរួមព្រឹត្តិការណ៍រត់ដើម្បីសន្តិភាព នៅទីក្រុងភ្នំពេញ កាលពីល្ងាចថ្ងៃអង្គារទី៥សីហា។ ទឹកចិត្តរបស់អត្តពលិកនិងពលរដ្ឋខ្មែរ ចូលរួមក្នុងព្រឹត្តិការណ៍កីឡាមួយនេះ គឺដើម្បីបញ្ជាក់ពីការគាំទ្រដល់វីរភាពនៃកងទ័ពកម្ពុជា ដែលកំពុងស្ថិតក្នុងសមរភូមិជួរមុខ នៃសង្រ្គាមព្រំដែនកម្ពុជា-ថៃ។ បើទោះជាគ្មានអ្វីអាចរួមចំណែកបានក៏ដោយ តែពលរដ្ឋខ្មែរជឿថា ការផ្តល់កម្លាំងចិត្តពីចម្ងាយ ជាឱសថមិនអាចខ្វះបាន ដល់ស្មារតីកងទ័ពកម្ពុជាដែលកំពុងតតាំងនឹងខ្មាំងសត្រូវ។
Duration:00:09:27
ភាពតានតឹងនៃជម្លោះព្រំដែនខ្មែរ-ថៃបង្ខំជនភៀសសឹកខ្មែរបន្តស្នាក់នៅតាមមណ្ឌលសុវត្ថិភាព
8/5/2025
ទោះបីជាការផ្ទុះអាវុធនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃត្រូវបានបញ្ចប់ភ្លាមៗក្រោយកិច្ចព្រមព្រៀងនៃកិច្ចឈប់បាញ់នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប៉ុន្តែស្ថានភាពកាន់តែតានតឹងនៃជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ បានបង្ខំចិត្តឲ្យជនភៀសសឹកខ្មែរមកពីតំបន់កៀកព្រំដែនផ្ទាល់ បន្តស្នាក់នៅ ក្នុងមណ្ឌលសុវត្ថិភាពនានា ទោះបីជាពួកគេអះអាងថាចង់វិលត្រឡប់ទៅរកផ្ទះសម្បែងរបស់ខ្លួនវិញឆាប់ៗយ៉ាងណាក៏ដោយ។
Duration:00:09:40
ឪពុកម្តាយវីរជនកងទ័ពជួរមុខ ក្តុកក្តួលចិត្ត ប៉ុន្តែពួកគេមានមោទនភាពចំពោះកូនពលីដើម្បីជាតិ
8/4/2025
កាលពីរសៀលថ្ងៃទី២និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ខេត្តឧត្តរមានជ័យបានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធជូនវីរជនកងទ័ពជួរមុខដែលបានពលីនៅក្នុងសមរភូមិប្រយុទ្ធការពារទឹកដីនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ការប្រយុទ្ធគ្នានេះបានធ្វើអោយវីរជនកងទ័ពជួរមុខកម្ពុជាបានពលីបាត់បង់ជីវិតនិងរបួសជាច្រើនរូប។ ឪពុកម្តាយវីរជនកងទ័ពជួរមុខ ជាពិសេសនៅក្នុងខេត្តឧត្តរមានជ័យ ទោះបីជាមានភាពក្តុកក្តួលក្នុងចិត្តខ្លាំងដោយសារការបាត់បង់និងឃ្លាតចាកកូនជាទីស្រលាញ់ ប៉ុន្តែទឹកចិត្តពួកគាត់នៅតែមានមោទនភាពចំពោះកូនដែលបានពលីនៅក្នុងសមរភូមិប្រយុទ្ធដើម្បីការពារបូរណភាពទឹកដីខ្មែរ។
Duration:00:08:05
ភរិយាមេសហជីពរ៉ាប់រងជីវភាពគ្រួសារម្នាក់ឯង ដោយទន្ទឹងចាំស្វាមីចេញពីពន្ធនាគារ
8/2/2025
រយៈពេលជាង ១ឆ្នាំមកហើយ ដែលអ្នកស្រី គង់ សុដា ភរិយារបស់លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជាត្រូវរ៉ាប់រងជីវភាពគ្រួសារម្នាក់ឯង។ ធ្លាប់តែមានស្វាមីជាខ្នងបង្អែក អ្នកស្រី គង់ សុដា ត្រូវបង្ខំចិត្តលក់ទ្រព្យសម្បត្តិ និងផ្ទះដើម្បីសងបំណុលគេ។ បច្ចុប្បន្នជាអ្នកស៊ីឈ្នួលបោកគក់ខោអាវ អ្នកស្រី គង់ សុដា នៅតែទទូចឲ្យតុលាការដោះលែងស្វាមី ដើម្បីអាចត្រឡប់មករួមរស់ជាមួយគ្រួសារវិញ។
Duration:00:07:55
ក្រុមស្ត្រីរត់រ៉ឺម៉កនៅខេត្តសៀមរាប តស៊ូជំនះការរើសអើង និងការប្រមាថ
8/1/2025
ក្រុមស្ត្រីអ្នករត់រ៉ឺម៉កកង់បីនៅខេត្តសៀមរាប ដែលពឹងអាស្រ័យលើវិស័យទេសចរណ៍ បានរងការរើសអើងប្រមាថមើលងាយដោយពាក្យសំដីពីក្រុមបុរសៗមួយចំនួន ជាអ្នករត់រ៉ឺម៉កកង់បីដូចគ្នា។ តែទោះបីជាប្រឈមនឹងបញ្ហាយ៉ាងណាក្តី ក៏ក្រុមស្រ្តីប្រកបរបររត់រ៉ឺម៉កកង់បី នៅតែព្យាយាមក្រោកឈរ តស៊ូជាមួយនឹងអាជីពមួយនេះ ប្រឹងជំនះមតិរិះគន់ ដែលថា ស្រ្តីមិនអាចធ្វើការងារដូចបុរសបាន។
Duration:00:08:36
កុមាររស់ក្នុងជំរំចង់ឲ្យសង្រ្គាមឆាប់ចប់ ដើម្បីអាចទៅសិក្សារៀនសូត្រឡើងវិញ
7/31/2025
ក្នុងរបត់នៃសង្រ្គាមកម្ពុជា-ថៃ បានផ្ទុះឡើង សាលារៀនគ្រប់កម្រិតក្នុងខេត្តឧត្តរមានជ័យ បានបិទទ្វារទាំងស្រុង ដោយមិនទាន់មានកាលបរិច្ឆេទបើកឡើងវិញ។ កុមារៗដែលរស់នៅក្នុងជំរំភៀសសឹកក្នុងខេត្តឧត្តរមានជ័យ បានបាត់បង់ឱកាសសិក្សានៅតាមសាលារៀន និងត្រូវបង្ខំចិត្តស្វ័យសិក្សាដោយខ្លួនឯង តាមរយៈការអានសៀវភៅ និងធ្វើលំហាត់គណិតវិទ្យាជាដើម។ កុមាររស់ក្នុងជំរំប្រាថ្នាឲ្យសង្រ្គាមឆាប់បញ្ចប់ ដើម្បីពួកគេបានត្រលប់ទៅទទួលសិក្សានៅតាមសាលារៀនឡើងវិញ។
Duration:00:04:28
អ្នកក្រុងភ្នំពេញបន្តសាមគ្គីគ្នាប្រមូលអំណោយសប្បុរសធម៌ជូនជនភៀសសឹក និងកងទ័ពជួរមុខ
7/29/2025
ការវាយប្រយុទ្ធគ្នានៅតាមព្រំដែនរវាងកងទ័ពកម្ពុជា និងកងទ័ពថៃអស់រយៈពេល៥ថ្ងៃ ត្រូវបានបញ្ចប់តាមរយៈកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់មួយ ធ្វើឡើងនៅប្រទេសម៉ាឡេស៊ីក្នុងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ទោះយ៉ាងនេះក្តី ចរន្តនៃការជួយឧបត្ថម្ភ និងចូលរួមជាអំណោយសប្បុរសធម៌ ដើម្បីផ្តល់ជូនទៅដល់ជនភៀសសឹក និងកងកម្លាំងជួរមុខនៅតាមព្រំដែនកម្ពុជា-ថៃ នៅតែបន្តដដែល។ នៅទីក្រុងភ្នំពេញមនុស្សម្នា ក្មេងចាស់ ប្រុសស្រី បានសម្តែងនូវសមានចិត្ត ក្តុកក្តួលអាណិតអាសូរដល់កងទ័ពជួរមុខ និងជនភៀសសឹកនៅតាមបណ្តាខេត្តជាប់ព្រំដែនដែលមានការប្រយុទ្ធគ្នា។ អ្វីដែលសំខាន់នោះគឺ ពលរដ្ឋនៅសមរភូមិក្រោយ បានបន្តចូលរួមបរិច្ចាកជាថវិកា និងសម្ភារៈ ដើម្បីជួយទ្រទ្រង់ដល់យុទ្ធជនសមរភូមិមុខ និងជនភៀសសឹកជាបន្តបន្ទាប់។
Duration:00:07:51
ជនភៀសសឹករាប់ម៉ឺននាក់ ចាកចោលផ្ទះ អំឡុងពេលផ្ទុះអាវុធរវាងកងទ័ពកម្ពុជា-ថៃ
7/27/2025
អស់រយ:ពេល៥ថ្ងៃមកហេីយ ដែលកងទ័ពថៃបានបើកការវាយប្រហារដោយអាវុធមកលើដែនអធិបតេយ្យភាពកម្ពុជា។ ពលរដ្ឋខ្មែរដែលរស់នៅតាមខេត្តជាប់ព្រំដែនថៃ បានបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែង ដោយក្តីអាល័យ និងភិតភ័យជាពន្លឹក។ ពីជំរុំភៀសសឹកបាត់ថ្កៅ ក្នុងខេត្តឧត្តរមានជ័យ យើងមានសេចក្តីរាយការណ៍របស់ ជួប នរក្សា នៃវិទ្យុបារាំងអន្តរជាតិ ស្តីពីស្ថានភាពលំបាក និងការទទូចរបស់ពលរដ្ឋឲ្យភាគីថៃបញ្ឈប់ការបាញ់ប្រហារមកលើកម្ពុជា។
Duration:00:07:23
ពលរដ្ឋមួយចំនួនបារម្ភពីការបាត់បង់ផ្ទះនិងដីចម្ការ ដោយសារការផ្លាស់ប្តូរទំហំព្រែកជីក
7/27/2025
ស្របពេលដែលគម្រោងព្រែកជីកហ្វូណន រៀបនឹងបញ្ចប់ការបោះបង្គោលនិយាមកា ក្តីបារម្ភពីការបាត់បង់ផ្ទះសម្បែងនិងដីចម្ការរបស់ពលរដ្ឋរងគ្រោះ កំពុងចោទឡើង។ ជាក់ស្តែងពលរដ្ឋក្នុងភូមិចំនួន២ក្នុងឃុំត្រើយស្លាស្រុកស្អាង បានលើកឡើងពីក្តីបារម្ភនៃការបាត់បង់ផ្ទះសម្បែង និងដីចម្ការ ដោយសារតែគម្រោងព្រែកជីកបានពង្រីកទំហំទទឹងរហូតដល់ជាង៥០០ម៉ែត្រ។
Duration:00:07:23
សត្វចំនួន ២៥០ប្រភេទ ត្រូវបានអភិរក្ស ក្នុងឧទ្យានស្ថានទូតបារាំងប្រចាំកម្ពុជា
7/24/2025
កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ ស្ថានទូតបារាំងប្រចាំកម្ពុជាបានបើកសម្ពោធសៀវភៅរូបភាពមួយក្បាលស្តីពី «ដំណើរស្វែងយល់អំពីពពួកសត្វនៅក្នុងឧទ្យានស្ថានទូតបារាំង»។ សៀវភៅដែលជាស្នាដៃថ្មីមួយនេះ បានបង្ហាញអំពីសត្វប្រមាណ ២៥០ប្រភេទផ្សេងៗគ្នា កំពុងរស់នៅក្នុងឧទ្យានស្ថានទូតបារាំង ដែលជាជម្រកប្រកបដោយជីវៈចម្រុះដ៏សំបូរបែបនៅចំកណ្តាលរាជធានីភ្នំពេញ។
Duration:00:01:26
លោក លី ប៉េងហេង៖ ទោះបីជាខ្សត់ភ្ញៀវ ខ្ញុំមិនដែលបោះបង់ចោលសារមន្ទីរតាំងវត្ថុចាស់ៗឡើយ
7/22/2025
លោក លី ប៉េងហេង ជាម្ចាស់សារមន្ទីរវិមានសុខា ដែលដាក់តាំងបង្ហាញរបស់របរ និងវត្ថុចាស់ៗ ដ៏ធំជាងគេបង្អស់នៅលើទឹកដីនៃខេត្តសៀមរាប។ ដោយការស្រលាញ់ចូលចិត្តតាំងពីវ័យក្មេង លោក លី ប៉េងហេង ដែលត្រូវបានគេដាក់រហ័សនាមថាលោកតាឆ្កួត ឬលោកតាអេតចាយ បានចំណាយពេលជិត ៣០ឆ្នាំ ដើម្បីប្រមែប្រមូលរក្សាទុកទាំងម៉ូតូ ឡាន កង់ នាឡិកា ម៉ាស៊ីនថត ដែកកេះ លុយ ព្រមទាំងឧបករណ៍ចាស់ៗជាច្រើនរយប្រភេទផ្សេងទៀត ដើម្បីដាក់តាំងបង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិ។ ប៉ុន្តែ ទោះបីជាខ្សត់ភ្ញៀវ និងរងនូវបរាជ័យម្តងជាពីរដង ចាប់តាំងពីទីក្រុងភ្នំពេញរហូតដល់ខេត្តសៀមរាបក៏ដោយ ក៏បុរសវ័យជាង៦០ឆ្នាំរូបនេះ មិនដែលបោះបង់ចោលនូវក្តីស្រមៃនៃការបង្កើតសារមន្ទីរតាំងវត្ថុចាស់ៗទាំងអស់នេះឡើយ។
Duration:00:08:58
ម្ចាស់កសិដ្ឋានថា ការចិញ្ចឹមក្រួចត្រូវមានបច្ចេកទេសត្រឹមត្រូវ ទើបមានទីផ្សារល្អ
7/21/2025
លោក ឃុត សាវរី ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វក្រួចនៅក្រុងកំពត បានបញ្ជាក់ថា ក្រួចសាច់មានទីផ្សារល្អ ប៉ុន្តែមានការលំបាកក្នុងការថែទាំ ក៏ព្រោះតែតម្រូវឲ្យមានបច្ចេកទេសត្រឹមត្រូវ។ តាមម្ចាស់កសិដ្ឋានរូបនេះ នៅមុនពេលសម្រេចចិត្តចិញ្ចឹមសត្វក្រួចយកសាច់ គប្បីសិក្សាស្វែងយល់ពីរបៀបថែទាំ ការឲ្យចំណី ការដាក់ថ្នាំ និងការព្យាបាល ដើម្បីឲ្យក្រួចឆាប់ធំធាត់ល្អ។
Duration:00:06:00
កម្ពុជាអបអរសាទរការដាក់បញ្ចូលបូជនីយដ្ឋានចងចាំនៃកម្ពុជាក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
7/20/2025
ប្រទេសកម្ពុជាបានរៀបចំពិធីអបអរសាទរការដាក់បញ្ចូល «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ដែលធ្វើឡើងនៅទីក្រុងប៉ារីស កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ ចំណែក ព្រឹត្តិការណ៍នៃការអបអរសាទរនេះ ត្រូវបានរៀបចំធ្វើឡើង កាលពីថ្ងៃ១៨ ខែកក្កដា នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក។ ពិធីអបអរសាទរនេះ ធ្វើឡើងក្នុងគោលបំណងនៃការគោរពរំឭកដល់វិញ្ញាណក្ខន្តជនរងគ្រោះក្នុងរបបខ្មែរក្រហម និងដើម្បីគាំទ្រនិងការពារបូជនីយដា្ឋនចងចាំនៃកម្ពុជាទុកជាគំរូនៃការផ្សះផ្សា និងសន្តិភាពសម្រាប់មនុស្សជាតិនិងពិភពលោក។
Duration:00:10:41
លោក ឃួន កៅ កែច្នៃផ្លែដូងស្តរដែលគ្មានប្រយោជន៍ទៅជារូបត្រីបែប ៣D
7/18/2025
ដូងគឺជាដំណាំមួយប្រភេទដែលផ្ដល់នូវអត្ថប្រយោជន៍ច្រើន។ ក្នុងនោះដោយគ្រាន់តែផ្លែដូងមួយផ្លែអាចឱ្យកសិករទាញយកផលទាំងសាច់ដូង ទឹកដូង ត្រឡោកដូង និងស្រកីដូង។ ដោយឡែក លោក ឃួន កៅ មានគំនិតច្នៃផ្លែដូងស្តរដែលមិនអាចបរិភោគបាន ទៅជារូបត្រីមានពណ៌ 3D សម្រាប់ជាវត្ថុអនុស្សាវរីយ៍យ៉ាងស្រស់ស្អាត និងទទួលបានការគាំទ្រច្រើនពីអតិថិជន។ អតីតវិចិត្រកររូបនេះ ក៏ចង់បង្រៀនកុមារក្រីក្រ ឬក្មេងកំព្រា ឱ្យចេះកែច្នៃផ្លែដូងស្តមិនបានការនេះ ឱ្យក្លាយជាវត្ថុអនុស្សាវរីយ៍សម្រាប់លក់តាមតំបន់ទេសចរណ៍។
Duration:00:07:39
អ្នកនិយមអានភ្នំពេញប៉ុស្តិ៍ចង់ឃើញកាសែតវ័យចំណាស់នេះ ជាកាសែតបោះពុម្ពឡើងវិញ
7/17/2025
គិតមកដល់ឆ្នាំ២០២៥នេះ កាសែតភ្នំពេញប៉ុស្តិ៍គឺជាកាសែតផ្សាយជាអង់គ្លេស ដែលមានវ័យចំណាស់ជាងគេក្នុងប្រទេសកម្ពុជា។ ធ្លាប់បម្រើជាចំណីអារម្មណ៍អ្នកអានអស់រយៈពេល ៣៣ឆ្នាំ កាសែតមួយនេះបានសម្រេចបញ្ឈប់ការបោះពុម្ពជាក្រដាសនៅត្រឹមឆ្នាំ២០២៤ កន្លងទៅ។ អំឡុងឆ្នាំនោះ ភ្នំពេញប៉ុស្តិ៍ បានចេញផ្សាយដោយប្តូរទៅជាទម្រង់អនឡាញទាំងស្រុង។ ក្នុងពិធីតាំងពិព័រណ៍រំលឹកស្នាដៃកាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារ បណ្តាអ្នកនិយមអានកាសែតចំណាស់មួយនេះ ចង់ឃើញ ភ្នំពេញប៉ុស្តិ៍ផ្តល់ជម្រើសដល់អ្នកអាន តាមរយៈការបោះពុម្ពផ្សាយជាទម្រង់កាសែតឡើងវិញ។
Duration:00:09:28
បុណ្យជាតិបារាំងថ្ងៃ ១៤កក្កដា ត្រូវបានប្រារព្ធធ្វើយ៉ាងអធិកអធមនៅស្ថានទូតបារាំងក្រុងភ្នំពេញ
7/15/2025
នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ស្ថានទូតបារាំងនៅកម្ពុជាបានប្រារព្ធពិធីអបអរទិវាបុណ្យជាតិបារាំង«14 Juillet» នៅក្នុងស្ថានទូតបារាំងប្រចាំកម្ពុជា ដោយមានការចូលរួមយ៉ាងច្រើនកុះករពីឥស្សរជនខ្មែរជាច្រើនរូប រួមនឹងសហគមន៍ជនជាតិបារាំងនៅកម្ពុជា។ ពិធីបុណ្យជាតិបារាំងនៅឆ្នាំនេះត្រូវបានប្រារព្ធនិងអបអរសាទរយ៉ាងកក់ក្តៅ និងស្និតស្នាលបំផុត ស្របពេលដែលឯកអគ្គរដ្ឋទូតបារាំងលោក ហ្សាក់ ប៉ឺឡេត្រូវបញ្ចប់បេសកកម្មការទូតរយៈពេល៤ឆ្នាំ ប្រចាំនៅកម្ពុជា។
Duration:00:09:23
ជនជាតិដើមភាគតិចមួយចំនួនអះអាងពីការបាត់បង់សិទ្ធិកាន់កាប់ដីដូនតារបស់ខ្លួន
7/14/2025
ជនជាតិដើមភាគតិច គឺជាក្រុមមនុស្សមានដើមកំណើត និងរស់នៅលើទឹកដីប្រទេសកម្ពុជា ជាយូរលង់មកហើយ។ ក្រុមនេះមានប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា ភាសា និងរបៀបរបបរស់នៅដោយឡែក។ ជាប្រវត្តិសាស្ត្រ ការរស់នៅរបស់ជនជាតិដើមភាគតិច ពឹងផ្អែកទាំងស្រុងលើបរិស្ថានធម្មជាតិ ដោយផ្សារភ្ជាប់ទៅនឹងដីធ្លី ព្រៃឈើ ដើម្បីប្រកបមុខរបរជាចម្បងចិញ្ចឹមជីវិត។ ប្រឈមនឹងបាត់បង់ដីធ្លីដូនតា ទំនៀមទម្លាប់ប្រពៃណី ក្រុមជនជាតិដើមភាគតិចអំពាវទៅរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ដើម្បីធានាលើការអនុវត្តគម្រោងនៅថ្នាក់រដ្ឋបាលក្រោមជាតិ កុំឲ្យមានផលប៉ះពាល់អវិជ្ជមានណាមួយ ដល់ជីវភាពរស់នៅ ប្រពៃណី និងទំនៀមទម្លាប់ជនជាតិដើមភាគតិច៕
Duration:00:10:45
កសិករដាំមៀនកោះក្របីត្អូញត្អែរថា ឆ្នាំនេះទីផ្សារមិនសូវល្អ
7/13/2025
កសិករដាំដុះផ្លែមៀននៅលើកោះក្របីបានរអ៊ូរទាំថា កសិផលផ្លែមៀននៅឆ្នាំនេះទីផ្សារផ្គត់ផ្គង់ហាក់មានភាពចង្អៀត បើធៀបឆ្នាំកន្លងទៅ។ កាលពីឆ្នាំទៅមិញ កសិករថា ការបញ្ជាទិញផ្លែមៀនពីឈ្មួញមានចំនួនច្រើន នៅដើមរដូវប្រមូលផល ខណៈនៅឆ្នាំនេះ ការបញ្ជាទិញផ្លែមៀនគឺស្ងាត់។ ករណីនេះ កសិករដាំផ្លែមៀន យល់ថា មកពីមានការផ្សព្វផ្សាយព័ត៌មានមិនល្អដែលថា ផ្លែមៀនសម្បូរសារធាតុគីមី និងបង្កប៉ះពាល់ដល់សុខភាពដូចជាកើតមានជំងឺទឹកនោមផ្អែម និងម្យ៉ាងអាចមកពីការនាំចូលផ្លែមៀនពីក្រៅប្រទេសដែលប៉ះពាល់ដល់ការផ្គត់ផ្គង់របស់កសិករក្នុងស្រុក។
Duration:00:06:42
ប្រជានេសាទក្រុងបូកគោ បារម្ភពីការបាត់បង់កន្លែងសំចតទូក
7/11/2025
ប្រជានេសាទបានបង្ហាញក្តីបារម្ភថា ពួកគេអាចនឹងបាត់បង់ទីកន្លែងធ្លាប់អាស្រ័យផល និងសំចតទូកនេសាទរបស់ខ្លួន ក្នុងភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ។ ក្តីបារម្ភនេះ ក៏ព្រោះតែទីកន្លែងដែលធ្លាប់សំចតទូករបស់អ្នកនេសាទត្រូវបានហុំព័ទ្ធដោយរបងថ្មជាកម្មសិទ្ធិឯកជន។ ក្នុងន័យនេះ ក្រុមអ្នកនេសាទអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធជួយរក្សាទីតាំងឆ្នេរសំចូតទូក ទុកជាកម្មសិទ្ធិសាធារណៈ។
Duration:00:08:36
ខួប៩ឆ្នាំ៖ អ្នកធ្វើការងារសង្គមនៅតែផ្តោតលើសារៈសំខាន់នៃវីរៈភាពលោក កែម ឡី
7/10/2025
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជាខួប៩ឆ្នាំនៃឃាតកម្មលើលោក កែម ឡី អ្នកវិភាគបញ្ហាសង្គម និងនយោបាយដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា។ នៅព្រឹកថ្ងៃនេះដែរ ក្រុមអង្គការសង្គមស៊ីវិល ព្រះសង្ឃ និងប្រជាពលរដ្ឋ ប្រមាណ២០០នាក់ បានជួបជុំគ្នាដើម្បីដាក់កម្រងផ្កា និងថ្លែងសាររំឭកពីវីរៈភាពរបស់លោក កែម ឡី នៅស្ថានីយប្រេងឥន្ធនៈកាល់តិចបូកគោក្នុងរាជធានីភ្នំពេញ ទីដែលលោក កែម ឡី ត្រូវឃាតករបាញ់សម្លាប់។ ភាពក្លាហាន និងស្នាដៃនៃការវិភាគបញ្ហាសង្គម និងនយោបាយរបស់លោក កែម ឡី ត្រូវបានក្រុមអង្គការសង្គមស៊ីវិល ចាត់ទុកថាជានិមិត្តរូបនៃសេរីភាពក្នុងការបញ្ចេញមតិ។
Duration:00:08:57