Report-logo

Report

RFI

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Location:

France

Networks:

RFI

Description:

គឺជា​ការ​ចាប់អារម្មណ៍ និង​ការ​ក្រឡេកមើល ទៅលើ​បញ្ហា​នយោបាយ សង្គម ឬ​សេដ្ឋកិច្ច នៃ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំ​ដោយ​អ្នកឆ្លើយឆ្លងព័ត៌មាន​របស់​យើង នៅ​ភ្នំពេញ ហើយ​នឹង​ត្រូវ​ចាក់ផ្សាយ ជារៀងរាល់​ថ្ងៃ ពី​ថ្ងៃចន្ទ​ដល់​ថ្ងៃ​អាទិត្យ។

Language:

Khmer


Episodes
Ask host to enable sharing for playback control

អ្នកនិយមអានភ្នំពេញប៉ុស្តិ៍ចង់ឃើញកាសែតវ័យចំណាស់នេះ ជាកាសែតបោះពុម្ពឡើងវិញ

7/17/2025
គិតមកដល់ឆ្នាំ២០២៥នេះ កាសែតភ្នំពេញប៉ុស្តិ៍គឺជាកាសែតផ្សាយជាអង់គ្លេស ដែលមានវ័យចំណាស់ជាងគេក្នុងប្រទេសកម្ពុជា។ ធ្លាប់បម្រើជាចំណីអារម្មណ៍អ្នកអានអស់រយៈពេល ៣៣ឆ្នាំ កាសែតមួយនេះបានសម្រេចបញ្ឈប់ការបោះពុម្ពជាក្រដាសនៅត្រឹមឆ្នាំ២០២៤ កន្លងទៅ។ អំឡុងឆ្នាំនោះ ភ្នំពេញប៉ុស្តិ៍ បានចេញផ្សាយដោយប្តូរទៅជាទម្រង់អនឡាញទាំងស្រុង។ ក្នុងពិធីតាំងពិព័រណ៍រំលឹកស្នាដៃកាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារ បណ្តាអ្នកនិយមអានកាសែតចំណាស់មួយនេះ ចង់ឃើញ ភ្នំពេញប៉ុស្តិ៍ផ្តល់ជម្រើសដល់អ្នកអាន តាមរយៈការបោះពុម្ពផ្សាយជាទម្រង់កាសែតឡើងវិញ។

Duration:00:09:28

Ask host to enable sharing for playback control

បុណ្យជាតិបារាំងថ្ងៃ ១៤កក្កដា ត្រូវបានប្រារព្ធធ្វើយ៉ាងអធិកអធមនៅស្ថានទូតបារាំងក្រុងភ្នំពេញ

7/15/2025
នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ស្ថានទូតបារាំងនៅកម្ពុជាបានប្រារព្ធពិធីអបអរទិវាបុណ្យជាតិបារាំង«14 Juillet» នៅក្នុងស្ថានទូតបារាំងប្រចាំកម្ពុជា ដោយមានការចូលរួមយ៉ាងច្រើនកុះករពីឥស្សរជនខ្មែរជាច្រើនរូប រួមនឹងសហគមន៍ជនជាតិបារាំងនៅកម្ពុជា។ ពិធីបុណ្យជាតិបារាំងនៅឆ្នាំនេះត្រូវបានប្រារព្ធនិងអបអរសាទរយ៉ាងកក់ក្តៅ និងស្និតស្នាលបំផុត ស្របពេលដែលឯកអគ្គរដ្ឋទូតបារាំងលោក ហ្សាក់ ប៉ឺឡេត្រូវបញ្ចប់បេសកកម្មការទូតរយៈពេល៤ឆ្នាំ ប្រចាំនៅកម្ពុជា។

Duration:00:09:23

Ask host to enable sharing for playback control

ជនជាតិដើមភាគតិចមួយចំនួនអះអាងពីការបាត់បង់សិទ្ធិកាន់កាប់ដីដូនតារបស់ខ្លួន

7/14/2025
ជនជាតិដើមភាគតិច គឺជាក្រុមមនុស្សមានដើមកំណើត និងរស់នៅលើទឹកដីប្រទេសកម្ពុជា ជាយូរលង់មកហើយ។ ក្រុមនេះមានប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា ភាសា និងរបៀបរបបរស់នៅដោយឡែក។ ជាប្រវត្តិសាស្ត្រ ការរស់នៅរបស់ជនជាតិដើមភាគតិច ពឹងផ្អែកទាំងស្រុងលើបរិស្ថានធម្មជាតិ ដោយផ្សារភ្ជាប់ទៅនឹងដីធ្លី ព្រៃឈើ ដើម្បីប្រកបមុខរបរជាចម្បងចិញ្ចឹមជីវិត។ ប្រឈមនឹងបាត់បង់ដីធ្លីដូនតា ទំនៀមទម្លាប់ប្រពៃណី ក្រុមជនជាតិដើមភាគតិចអំពាវទៅរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ដើម្បីធានាលើការអនុវត្តគម្រោងនៅថ្នាក់រដ្ឋបាលក្រោមជាតិ កុំឲ្យមានផលប៉ះពាល់អវិជ្ជមានណាមួយ ដល់ជីវភាពរស់នៅ ប្រពៃណី និងទំនៀមទម្លាប់ជនជាតិដើមភាគតិច៕

Duration:00:10:45

Ask host to enable sharing for playback control

កសិករដាំមៀនកោះក្របីត្អូញត្អែរថា ឆ្នាំនេះទីផ្សារមិនសូវល្អ

7/13/2025
កសិករដាំដុះផ្លែមៀននៅលើកោះក្របីបានរអ៊ូរទាំថា កសិផលផ្លែមៀននៅឆ្នាំនេះទីផ្សារផ្គត់ផ្គង់ហាក់មានភាពចង្អៀត បើធៀបឆ្នាំកន្លងទៅ។ កាលពីឆ្នាំទៅមិញ កសិករថា ការបញ្ជាទិញផ្លែមៀនពីឈ្មួញមានចំនួនច្រើន នៅដើមរដូវប្រមូលផល ខណៈនៅឆ្នាំនេះ ការបញ្ជាទិញផ្លែមៀនគឺស្ងាត់។ ករណីនេះ កសិករដាំផ្លែមៀន យល់ថា មកពីមានការផ្សព្វផ្សាយព័ត៌មានមិនល្អដែលថា ផ្លែមៀនសម្បូរសារធាតុគីមី និងបង្កប៉ះពាល់ដល់សុខភាពដូចជាកើតមានជំងឺទឹកនោមផ្អែម និងម្យ៉ាងអាចមកពីការនាំចូលផ្លែមៀនពីក្រៅប្រទេសដែលប៉ះពាល់ដល់ការផ្គត់ផ្គង់របស់កសិករក្នុងស្រុក។

Duration:00:06:42

Ask host to enable sharing for playback control

ប្រជានេសាទក្រុងបូកគោ បារម្ភពីការបាត់បង់កន្លែងសំចតទូក

7/11/2025
ប្រជានេសាទបានបង្ហាញក្តីបារម្ភថា ពួកគេអាចនឹងបាត់បង់ទីកន្លែងធ្លាប់អាស្រ័យផល និងសំចតទូកនេសាទរបស់ខ្លួន ក្នុងភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ។ ក្តីបារម្ភនេះ​ ក៏ព្រោះតែទីកន្លែងដែលធ្លាប់សំចតទូករបស់អ្នកនេសាទត្រូវបានហុំព័ទ្ធដោយរបងថ្មជាកម្មសិទ្ធិឯកជន។ ក្នុងន័យនេះ ក្រុមអ្នកនេសាទអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធជួយរក្សាទីតាំងឆ្នេរសំចូតទូក ទុកជាកម្មសិទ្ធិសាធារណៈ។

Duration:00:08:36

Ask host to enable sharing for playback control

ខួប៩ឆ្នាំ៖ អ្នកធ្វើការងារសង្គមនៅតែផ្តោតលើសារៈសំខាន់នៃវីរៈភាពលោក កែម ឡី

7/10/2025
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជាខួប៩ឆ្នាំនៃឃាតកម្មលើលោក កែម ឡី អ្នកវិភាគបញ្ហាសង្គម និងនយោបាយដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា។ នៅព្រឹកថ្ងៃនេះដែរ ក្រុមអង្គការសង្គមស៊ីវិល ព្រះសង្ឃ និងប្រជាពលរដ្ឋ ប្រមាណ២០០នាក់ បានជួបជុំគ្នាដើម្បីដាក់កម្រងផ្កា និងថ្លែងសាររំឭកពីវីរៈភាពរបស់លោក កែម ឡី នៅស្ថានីយប្រេងឥន្ធនៈកាល់តិចបូកគោក្នុងរាជធានីភ្នំពេញ ទីដែលលោក កែម ឡី ត្រូវឃាតករបាញ់សម្លាប់។ ភាពក្លាហាន និងស្នាដៃនៃការវិភាគបញ្ហាសង្គម និងនយោបាយរបស់លោក កែម ឡី ត្រូវបានក្រុមអង្គការសង្គមស៊ីវិល ចាត់ទុកថាជានិមិត្តរូបនៃសេរីភាពក្នុងការបញ្ចេញមតិ។

Duration:00:08:57

Ask host to enable sharing for playback control

មជ្ឈមណ្ឌលវះកាត់កុមារ ឬពេទ្យគៀនឃ្លាំង ប្រកាសផ្តល់សេវាព្យាបាលនិងវះកាត់ដោយឥតគិតថ្លៃ

7/8/2025
ទន្ទឹមនឹងតម្រូវការការព្យាបាលរបស់អ្នកជំងឺក្នុងស្រុកមានការកើនឡើង មជ្ឈមណ្ឌលវះកាត់កុមារនៃមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មគៀនឃ្លាំង ឬពេទ្យគៀនឃ្លាំង ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ កំពុងប្រកាសផ្តល់សេវាពិនិត្យព្យាបាល និងវះកាត់ដៃជើង ឬដាច់សសៃប្រសាទបញ្ជា ជូនដល់អ្នកជំងឺក្រីក្រ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ ការព្យាបាល និងវះកាត់អ្នកជំងឺនៅក្នុងសប្តាហ៍នេះ មានការសហការជាមួយក្រុមគ្រូពេទ្យជំនាញមកពីប្រទេសសឹង្ហបូរី ដោយឥតគិតថ្លៃ។ ជាមួយគ្នានេះ មជ្ឈមណ្ឌលវះកាត់កុមារពេទ្យគៀនឃ្លាំង ក៏បានអំពាវនាវដល់អ្នកជំងឺឲ្យចូលរួមព្យាបាលឲ្យបានច្រើនកុះករ។

Duration:00:09:27

Ask host to enable sharing for playback control

ផ្សារទំនើបចាប់ផ្តើមប្រមូលទិញបន្លែ-ផ្លែឈើក្នុងស្រុក និងលក់ចេញវិញក្នុងតម្លៃសមរម្យ

7/7/2025
បណ្តាផ្សារទំនើបនានានៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ បានចាប់ផ្តើមដាក់លក់បន្លែ-ផ្លែឈើខ្មែរ ក្នុងតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋជាប្រចាំថ្ងៃ។ ការចាប់ផ្តើមលក់បន្ថែ ផ្លែឈើ ដែលផ្សារទំនើបទាំងនេះបានប្រមូលទិញពីកសិករខ្មែរ បានកើតឡើងអំឡុងពេលដែលកម្ពុជាបានបិទការនាំចូលបន្លែ-ផ្លែឈើពីថៃ ដោយសារជម្លោះព្រំដែន។ ពលរដ្ឋជាអ្នកប្រើប្រាស់យល់ថា នេះជាឱកាសល្អសម្រាប់កសិករខ្មែរក្នុងការបង្កើនការដាំដុះ និងបង្កើនគុណភាពកសិផលរបស់ខ្លួន ដើម្បីផ្គត់ផ្គង់ដល់បណ្តាផ្សារទំនើបនានា។

Duration:00:08:07

Ask host to enable sharing for playback control

ចលនាភូមិមួយផលិតផលមួយបន្តជំរុញដល់ផលិតផលខ្មែរនៅក្នុងស្រុក

7/6/2025
ស្ថិតនៅលើទឹកដីអង្គរ នៃខេត្តសៀមរាប កាលពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥នេះ កម្មវិធីពិព័រណ៍«ភូមិមួយផលិតផលមួយ» ត្រូវបានរៀបចំឡើងជាថ្មី ជាមួយនឹងការតាំងបង្ហាញនូវផលិតផលខ្មែរក្នុងស្រុកជិត៣០០មុខ។ កម្មវិធីនេះក៏មានការចុះបញ្ជីសមាជិកថ្មីៗរបស់ចលនា«ភូមិមួយផលិតផលមួយ» ក្នុងគោលបំណងនៃការផ្សព្វផ្សាយផលិតផលក្នុងស្រុក លើកស្ទួយចលនា«ភូមិមួយផលិតផលមួយ» លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងរួមចំណែកបង្កើនគុណភាព និងសុខភាព ដើម្បីសេដ្ចកិច្ចជាតិ។ តើភូមិមួយផលិតផលមួយមានតួនាទី និងអត្ថប្រយោជន៍យ៉ាងណាខ្លះ ជាពិសេសនៅក្នុងពេលដែលកម្ពុជាបិទការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ?

Duration:00:10:33

Ask host to enable sharing for playback control

ប្រពៃណីតម្បាញក្រមាត្រុំអង្គរបាន កំពុងប្រឈមនឹងការបាត់បង់

7/5/2025
អ្នកភូមិចំនួន ៩គ្រួសារ នៅឃុំអង្គរបាន ស្រុកកងមាស ខេត្ត​កំពង់ចាម បន្តអភិរក្សសិល្បៈ​នៃ​ការផលិតល្បាប់មរនៃរុក្ខជាតិត្រុំ សម្រាប់ប្រើប្រាស់ក្នុងវិស័យតម្បាញក្រមាត្រុំអង្គរបាន ។ ស្ថិតក្នុងស្ថានភាពនៃការបាត់បង់សិល្បៈតម្បាញក្រមាត្រុំអង្គរបាន ប្រធានសហគមន៍ត្រុំអង្គរបាន អ្នកស្រី ធុច សោភ័ណ្ឌ ចង់ឃើញពលរដ្ឋក្នុង និងក្រៅប្រទេស ជួយគាំទ្រក្រមាត្រុំអង្គរបាន។ ការជួយគាំទ្រនេះ គឺប្រៀបបាននឹងការរួមចំណែកលើកស្ទួយជីវភាពអ្នកភូមិឲ្យកាន់ល្អប្រសើរផង និងចូលរួមអភិរក្សថែរក្សាវប្បធម៍ប្រពៃណីខ្មែរផង៕

Duration:00:09:22

Ask host to enable sharing for playback control

ហេតុអ្វីប្រតិមាធ្វើពីសំរឹទ្ធ​​បែកបាក់ជា​បំណែក និងនៅ​សល់​មិនច្រើន បើធៀបនឹង​ប្រតិមាថ្ម?

7/4/2025
ពិព័រណ៌​ប្រតិមាទេព​ និង​វត្ថុធ្វើពីសំរឹទ្ធ​នៅ​សារមន្ទីរបារាំងហ្គីមេមិនត្រឹម​ជា​បើកផ្លូវ​ឲ្យ​សាធារណជន​បាន​ស្គាល់ពីប្រវត្តិ​ប្រើប្រាស់​សំរឹទ្ធ​នៅ​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះទេ ប៉ុន្តែ ពិព័រណ៌​រៀបចំ​ដោយអ្នកជំនាញ​បារាំង​នៅបាន​បង្ហាញ​ឲ្យគេ​ដឹងពីដើមហេតុដែលធ្វើ​ឲ្យ​ប្រតិមាធ្វើពីសំរឹទ្ធរលាយបាត់បង់ នៅសេសសល់មិនច្រើន បើប្រៀបធៀបនឹង​ប្រតិមាថ្ម។ នៅក្នុង​បទយកការណ៍នៅថ្ងៃនេះ លោក Brice Vincent (​ប្រីស វ៉ាំងសង់)​ សាស្រ្តាចារ្យ​រង​​នៃ​សាលាចុងបូព៌ា និងជាអ្នកជំនាញខាងប្រវត្តិសំរឹទ្ធខ្មែរបន្តរៀបរាប់ពី​មូលហេតុដែលធ្វើ​ឲ្យ​ប្រតិមាធើ្វពីសំរឹទ្ធដូចជា​ព្រះវិស្ណុផ្ទំត្រូវ​បាក់បែកច្រើនបំណែក។

Duration:00:10:03

Ask host to enable sharing for playback control

វិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរបន្តធ្វើហូលពិតាន ទោះទីផ្សារហូលចង្អៀត

7/3/2025
ហូលពិតានជាប្រភេទហូលបុរាណខ្មែរមួយ ដែលរំលេចពីសាច់រឿង និងរូបភាពផ្សេងៗក្នុងជំនឿសាសនា។ ប៉ុន្តែបច្ចុប្បន្នតម្បាញសូត្រនេះ ពុំសូវសម្បូរប៉ុន្មានឡើយ និងម្យ៉ាងគេត្រូវចំណាយពេលយូរក្នុងការធ្វើទៀតផង។ ទោះយ៉ាងណា វិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ​ IKTT ដែលមានទីតាំងក្នុងខេត្តសៀមរាបនៅតែបន្តអភិរក្សតម្បាញហូលពិតាននេះ បើទោះបីជាទីផ្សារហូលពិតានសព្វថៃមានភាពចង្អៀតយ៉ាងណាក្តី។

Duration:00:08:46

Ask host to enable sharing for playback control

សហគ្រិនស្ត្រីជាង ៦០% កំពុងចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិ

7/1/2025
ប្រទេសកម្ពុជាមានសហគ្រាសធុនតូច និងមធ្យម(SME) ចំនួនជាង ៧៥ម៉ឺនសហគ្រាស ដែលរួមចំណែក ៩៨% នៃអាជីវកម្មទាំងអស់នៅកម្ពុជា។ ចំនួន SMEនេះ ស្មើនឹង ៦០% នៃផលិតផលក្នុងស្រុក ព្រមទាំងផ្ដល់ឱកាសការងារ ៧៣% នៃកម្លាំងពលកម្មសរុបនៅកម្ពុជា។ នៅក្នុងចំណោមនោះ សហគ្រិនស្រ្តីជាង ៦០% បានក្លាយទៅជាម្ចាស់អាជីវកម្មក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ដែលរួមចំណែកយ៉ាងសំខាន់នៅក្នុងការផ្តល់ការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ប៉ុន្តែទោះជាយ៉ាងណា ស្រី្តនៅក្នុងវិស័យ SME ហាក់នៅជួបបញ្ហាប្រឈមមួយចំនួន ដែលរារាំងដល់ការរីកចម្រើនក្នុងអាជីវកម្មរបស់ពួកគេ និងដែលទាមទារអោយមានការរជួយជ្រោមជ្រែង និងលើកទឹកចិត្តបន្ថែម។

Duration:00:11:05

Ask host to enable sharing for playback control

ទឹកសមុទ្រប្រែជាល្អក់ខុសប្រក្រតីប៉ះពាល់ដល់អ្នកនេសាទនៅក្រុងបូកគោ

6/30/2025
ជារៀងរាល់ព្រឹក ប្រជានេសាទផ្តើមចេញទូកទៅនេសាទ ឬរាវខ្យងក្រោមបាតសមុទ្រដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ប៉ុន្តែបច្ចុប្បន្ននេះ ទីតាំងដែលអ្នកនេសាទធ្លាប់អាស្រ័យផល ទឹកសមុទ្រប្រែជាល្អក់ខុសប្រក្រតី និងឡើងកករកើតជាភក់។ ផលវិបាកនេះធ្វើឲ្យប្រជានេសាទនៅភូមិព្រែកអំពិល ត្រូវបង្ខំចិត្តធ្វើដំណើរទៅរាវខ្យងកាន់តែឆ្ងាយទៅៗពីដីគោក។

Duration:00:07:54

Ask host to enable sharing for playback control

អាណាព្យាបាលចាប់ផ្តើមបង្ហាត់កូនៗឲ្យមានទម្លាប់នៃការអានតាំងពីកុមារភាព

6/29/2025
អំណាន ជាទម្លាប់ល្អមួយដែលអាណាព្យាបាលក្នុងពេលបច្ចុប្បន្ន ព្យាយាមជំរុញកូនៗរបស់ខ្លួនឲ្យចេះស្រលាញ់សៀវភៅ ចាប់យកការអានជាសកម្មភាពប្រចាំថ្ងៃ។ នៅក្នុងកម្មវិធីពិព័រណ៍សៀវភៅ Big Bad Wolf ឆ្នាំនេះ អាណាព្យាបាលដែលមានកូនតូចៗ បាននាំកូនៗរបស់ខ្លួន ទៅទិញសៀវភៅដែលពួកគេចូលចិត្ត ដើម្បីបង្ហាត់ទម្លាប់អានពីកុមារភាព។

Duration:00:05:27

Ask host to enable sharing for playback control

សារមន្ទីរបារាំង ហ្គីមេ បង្ហាញឲ្យគេស្គាល់ជាលើកទី១ ប្រវត្តិ និងស្នាដៃសំរឹទ្ធខ្មែរ

6/28/2025
សារមន្ទីរបារាំង ហ្គីមេ បង្ហាញឲ្យគេ​ស្គាល់​ជាលើកទី១ ប្រវត្តិ ​និងស្នាដៃសំរឹទ្ធខ្មែរ នៅតែ២ថ្ងៃទៀតប៉ុណ្ណោះ នឹង​មានរយៈពេល​២ខែ​គត់ ដែល​ព្រះវិស្ណុផ្ទំមកពីប្រាសាទមេបុណ្យ​ខាងលិច​ និង​វត្ថុសិល្បៈធ្វើសំរឹទ្ធជាង​២០០​របស់​កម្ពុជា​ត្រូវ​ដាក់​តាំង​បង្ហាញ​ក្នុង​ពិព័រណ៌​នៅ​សារមន្ទីរជាតិបារាំង ហ្គីមេ។ ពិព័រណ៌​ដែល​មានឈ្មោះថា ព្រះរាជសំរឹទ្ធសម័យអង្គរ៖ សិល្បៈល្អឯក ជា​ឱកាស​ណែនាំ​ឲ្យ​គេ​បាន​ស្គាល់​ពីប្រវត្តិសំរឹទ្ធខ្មែរ ដែលមាន​តាំង​ពី​សម័យបុរេប្រវត្តិសាស្រ្ត។ យើងស្តាប់​ការពន្យល់​របស់​លោក Brice Vincent បុរាណវិទូ និងជា​គ្រូសន្និសីទ​របស់​សាលាបារាំង​ចុងបូព៌ាបទេស ដែលជា​អ្នកជំនាញម្នាក់​ក្នុងចំណោមអ្នកជំនាញ​រៀបចំ​ពិព័រណ៌​វត្ថុសិល្បៈខ្មែរ​ធ្វើពីសំរឹទ្ធ នៅ​ប្រទេស​បារាំង។

Duration:00:10:15

Ask host to enable sharing for playback control

ផលប៉ះពាល់នៃការបិទទំនិញថៃនៅលើទីផ្សារបោះដុំកម្ពុជា

6/27/2025
គិតមកត្រឹមថ្ងៃសុក្រទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ គឺមានរយៈពេល១០ថ្ងៃគត់ដែលផលិតផលបន្លែ និងផ្លែឈើនាំចូលពីប្រទេសថៃត្រូវបានបិទទាំងស្រុងនៅលើទីផ្សារកម្ពុជា។ អាជីវករទទួលការបោះដុំផលិតផលមកពីប្រទសថៃ ជាពិសេសនៅផ្សារនាគមាស និងផ្សារដើមគរគឺជាអ្នកទទួលរងផលប៉ះពាល់មុនគេ។ អាជីវករបានត្អូញត្អែរចំពោះការខ្វះខាតទំនិញដូចជាបន្លែ និងផ្លែឈើសម្រាប់លក់ដូរជូនអតិថិជន។ ប៉ុន្តែអាជីវករដែលនាំចូលផលិតផលក្នុងស្រុក ឬមកពីប្រទេសផ្សេងទៀត ហាក់មានការពេញចិត្តព្រោះការលក់ដូររបស់ពួកគេកាន់តែដាច់ជាងមុន។

Duration:00:09:35

Ask host to enable sharing for playback control

អតីតយុទ្ធជនប្រគុំភ្លេងខ្មែរនៅប្រាសាទបុរាណដើម្បីរកកម្រៃចិញ្ចឹមជីវិត

6/26/2025
បុរសវ័យចំណាស់ ៦នាក់ដែល​ជាក្រុមអតីតយុទ្ធជនរងគ្រោះដោយសារគ្រាប់មីនក្នុងសង្គ្រាមស៊ីវិល បានប្រគុំភ្លេងបុរាណខ្មែរ នៅច្រកទ្វារខាងកើតនៃប្រាសាទតាព្រហ្ម។ ពួកគេចំណាយពេលជាង ៨ម៉ោងជារៀងរាល់ថ្ងៃ ដើម្បីរកប្រាក់ចំណូល តាមរយៈការលេងភ្លេងកំដរដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ។ ក្រុមអតីតយុទ្ធជនទាំងនោះសំណូមពរដល់ភ្ញៀវទេសចរជួយឧបត្ថម្ភថវិកា ដើម្បីចិញ្ចឹមគ្រួសារ ខណៈថ្ងៃខ្លះពួកគេត្រូវត្រឡប់ទៅផ្ទះវិញដោយដៃទទេ។

Duration:00:06:27

Ask host to enable sharing for playback control

លោក អ៊ិន វិចិត្រ៖ ការបញ្ឈប់នាំចូលភាពយន្តថៃជាឱកាសថ្មីនៃការពង្រីកទីផ្សារភាពយន្តខ្មែរ

6/23/2025
ចាប់តាំងពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ប្រទេសកម្ពុជាបានសម្រេចបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃជាស្ថាពរនៅតាមរោងភាពយន្ត និងស្ថានីយ៍ទូរទស្សន៍នានាទៅទូទាំងប្រទេស ជាពិសេសនៅក្រោយពេលដែលជម្លោះព្រំដែនកម្ពុជា-ថៃកំពុងឡើងកំដៅជាថ្មីម្តងទៀត។ ការបិទទ្វារការនាំចូលភាពយន្តថៃនាពេលថ្មីៗនេះក៏បានជំរុញឲ្យផលិតករភាពយន្តខ្មែរមួយចំនួនកំពុងចាប់អារម្មណ៍បង្កើនការផលិតភាពយន្តរបស់ខ្លួននិងបង្កើនទីផ្សារទាំងនៅក្នុងស្រុកនិងនៅក្រៅប្រទេស។ លោក អ៊ិន វិចិត្រ គឺជាផលិតករភាពយន្តខ្មែរម្នាក់ដែលកំពុងចាក់បញ្ចាំងខ្សែភាពយន្តរបស់ខ្លួនរឿងកំហឹងធ្មប់ នៅតាមរោងភាពយន្តរបស់កម្ពុជា យល់ឃើញថា ពេលវេលានេះគឺជាឱកាសថ្មីមួយនៃការពង្រឹងនិងការពង្រីកទីផ្សារភាពយន្តរខ្មែរ។

Duration:00:11:51

Ask host to enable sharing for playback control

ពលរដ្ឋខ្មែរខ្លះបន្តក្រាញននៀលនៅការពារផ្ទះសម្បែង ដើម្បីគាំទ្រកងទ័ពជួរមុខ

6/23/2025
ខណៈជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ កំពុងឡើងកម្តៅ ពលរដ្ឋខ្មែររស់នៅតាមបន្ទាត់ព្រំដែនមួយចំនួន ពុំទាន់ចាកចេញពីលំនៅឋាននៅឡើយ បើទោះជាមានភាពតានតឹងខ្លាំងក៏ដោយ។ ពុំទាន់ចាកចេញពីផ្ទះទៅរកទីសុវត្ថិភាព ក៏ព្រោះតែពលរដ្ឋទាំងនោះ ធ្លាប់ឆ្លងកាត់សង្គ្រាមនាពេល​កន្លងមក។ ពលរដ្ឋជាយដែនទាំងនេះ យល់ថា ការ​​​ដែលមិនព្រម​រត់​ចោល​ផ្ទះ​សម្បែង​របស់ពួកគេ គឺផ្ដល់នូវភាពកក់ក្តៅដល់កងទ័ពជួរមុខ ដែលជាខឿនការពារជាតិដ៏រឹងមាំ។

Duration:00:08:20