ការផសាយរបសអាសសេរ​​-logo

ការផសាយរបសអាសសេរ​​

RFA

វិទ្យុអាស៊ីសេរីផ្សាយព័ត៌មានទាន់ហេតុការណ៍ពីប្រទេសកម្ពុជា។ ផ្សាយពីរលើកក្នុងមួយថ្ងៃ លើកទី១ ចាប់ពីម៉ោង 5:30 ដល់ 6:30 ព្រឹក និងលើកទី២ ចាប់ពីម៉ោង 7:30 ដល់ 8:30 យប់ ម៉ោងនៅកម្ពុជា។

Location:

United States

Genres:

News

Networks:

RFA

Description:

វិទ្យុអាស៊ីសេរីផ្សាយព័ត៌មានទាន់ហេតុការណ៍ពីប្រទេសកម្ពុជា។ ផ្សាយពីរលើកក្នុងមួយថ្ងៃ លើកទី១ ចាប់ពីម៉ោង 5:30 ដល់ 6:30 ព្រឹក និងលើកទី២ ចាប់ពីម៉ោង 7:30 ដល់ 8:30 យប់ ម៉ោងនៅកម្ពុជា។

Language:

Khmer


Episodes
Ask host to enable sharing for playback control

លោក ហ៊ុន ម៉ាណែត ត្រៀមសហការនឹងរដ្ឋាភិបាលថ្មីរបស់លោក ដូណាល់ ត្រាំ

11/6/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. លោក ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍លទ្ធផលបោះឆ្នោតសហរដ្ឋអាមេរិក និងត្រៀមសហការនឹងរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ (Donald Trump) ២. អ្នកឃ្លាំមើលបញ្ហាព្រំដែន ជំរុញឱ្យរដ្ឋាភិបាលប្តឹងទៅតុលាការអន្តរជាតិដើម្បីទាមទារយកចំណែកកោះគុតពីថៃមកកាន់កាប់វិញ ៣. គ្រួសារ និងសង្គមស៊ីវិល រិះគន់សាលក្រមផ្ដន្ទាទោស លោក កើត សារ៉ាយ ឱ្យជាប់ពន្ធនាគារ៤ឆ្នាំ ៤. ពលរដ្ឋនៅខេត្តក្រចេះប្រមាណ ១០០នាក់ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនវៀតណាម ដាក់ញត្តិនៅក្រសួងដែនដី ទាមទាររកដំណោះស្រាយ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

រដ្ឋាភិបាល អនុវត្តស្តង់ដារពីរចំពោះអ្នកទោសនយោបាយ

11/5/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. គ្រួសារមន្ត្រីបក្សប្រឆាំង រិះគន់រដ្ឋាភិបាលថា អនុវត្តស្តង់ដារពីរចំពោះអ្នកទោសនយោបាយ ២. សមាគមខ្មែរក្រោម រិះគន់អាជ្ញាធរវៀតណាមរឿងរឹតត្បិតសិទ្ធិខ្មែរក្រោមក្នុងពិធីបុណ្យកឋិន ៣. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាថាតើការងើបឈរតវ៉ារបស់ពលរដ្ឋខ្មែរ អាចទប់មិនឱ្យរដ្ឋាភិបាលត្រកូលហ៊ុនដឹកនាំប្រទេសបែបជិះសេះលែងដៃដូចសព្វថ្ងៃនេះបានដែរឬទេ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

ទីប្រឹក្សាលោក ហ៊ុន សែន គឺលោក លី សាម៉េត ចេញសារភាពកំហុសឆបោក

11/4/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. ទីប្រឹក្សាលោក ហ៊ុន សែន គឺឧកញ៉ា លី សាម៉េត ចេញសារភាពកំហុសឆបោក បន្ទាប់ពីសមត្ថកិច្ចប្រើពេលជិត១ខែតាមចាប់មិនបាន ២. ពលរដ្ឋខេត្តព្រៃវែង ស្នើឱ្យរដ្ឋាភិបាលការពារតំបន់វប្បធម៌ភ្នំឈើកាច់ ២៥ ហិកតារ ដែលកំពុងប្រឈមនឹងការហ៊ុមព័ទ្ធយកដោយសាលាបើកបរយោធា ៣. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្នើឱ្យក្រសួងសេដ្ឋកិច្ចលើកលែងការពិន័យប្រាក់ ៤. ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្ដល់ជំនួយ ១០ លានដុល្លារ ដល់កម្ពុជាដើម្បីគាំទ្រដល់ការងារប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

ពលករខ្មែរនៅកូរ៉េខាងត្បូង ស្នើឱ្យរដ្ឋាភិបាលបន្តផ្ដល់សេវាលិខិតឆ្លងដែននៅស្ថានទូត

11/3/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤៖ ១. ពលរដ្ឋ មិនរំពឹងថា រដ្ឋាភិបាលអាចលើកកម្ពស់គុណភាពវិស័យអប់រំឱ្យបានស្មើគ្នានោះទេ ដោយ​សារ​តែ​គម្លាតសង្គមកាន់តែកើនឡើង ២. ពលករខ្មែរ ស្នើឱ្យរដ្ឋាភិបាលបន្តផ្ដល់សេវាលិខិតឆ្លងដែននៅស្ថានទូតកម្ពុជាប្រចាំប្រទេស​កូរ៉េ​ខាង​ត្បូង ៣. សាច់ញាតិអ្នកជាប់ឃុំ កញ្ញា នួន តឿន ថាថៅកែរោងចក្រម៉ាឡេស៊ី បញ្ឈប់គាត់ពីការងារ ជាការ​រើស​អើង​នយោបាយ ៤. អ្នកឃ្លាំមើល បារម្ភថា កម្ពុជានឹងអាចជាប់អន្ទាក់បំណុលចិនកាន់តែជ្រៅ ខណៈរដ្ឋាភិបាល​នៅ​តែ​បន្ត​ខ្ចី​បុលលុយ​ពីចិន … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

តើមូលហេតុអ្វីបានជានយោបាយ «ទាក់ម៉ូយ» មិនជោគជ័យ?

11/2/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. អ្នកឃ្លាំមើលស្នើបញ្ចប់កិច្ចព្រមព្រៀងទាក់ទងនឹងគម្រោង CLVស្របពេលសភាកំពុងពិនិត្យសេចក្តីព្រាងច្បាប់បញ្ចប់CLV ២. សង្គមស៊ីវិលជំរុញឱ្យក្រសួងមហាផ្ទៃ ស៊ើបអង្កេតករណីអ្នកជាប់ឃុំស្លាប់នៅពន្ធនាគារខេត្តព្រះវិហារជាបន្តបន្ទាប់ ៣.អ្នកភូមិនៅខេត្តព្រះវិហារព្រួយបារម្ភពីជីវភាពក្រោយពីអាជ្ញាធរ សហការជាមួយក្រុមហ៊ុនហាមពួកគាត់មិនឱ្យប្រមូលផលស្រូវ ៤. តើមូលហេតុអ្វីបានជានយោបាយ «ទាក់ម៉ូយ» របស់ ហ៊ុន ម៉ាណែត មិនអាចទាក់ទាញអ្នកវិនិយោគអាមេរិកាំងបាន? រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖

Duration:00:59:59

Ask host to enable sharing for playback control

សង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលបញ្ចប់អំពើនិទ្ទណ្ឌភាពលើអ្នកសារព័ត៌មាន

11/1/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ១. ក្រុមអង្គការសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលបញ្ចប់អំពើនិទ្ទណ្ឌភាពប្រឆាំងលើអ្នកសារព័ត៌មាន ២. លោក សម រង្ស៊ី អះអាងថា ចលនាជាតិខ្មែរតស៊ូថ្មីនឹងឈានទៅបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយនៅក្រៅប្រទេស ៣. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកតើថា អំពើនិទ្ទណ្ឌភាពប្រឆាំងនឹងអ្នកសារព័ត៌មានឆ្លុះបញ្ចាំងយ៉ាងដូចម្តេចខ្លះពីប្រព័ន្ធយុត្តិធម៌នៅកម្ពុជា?

Duration:00:59:59

Ask host to enable sharing for playback control

តើការគាបសង្កត់ឆ្លងដែនប្រព្រឹត្តដោយរដ្ឋាភិបាល មានលក្ខណៈធ្ងន់ធ្ងរកម្រិតណា?

10/31/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ ១. អ្នកវិភាគថា លោក ហ៊ុន ម៉ាណែត បោកប្រាស់ពលរដ្ឋពីការប្ដេជ្ញាចិត្តអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ២. កម្មកររោងចក្រកាត់ដេរនៅខេត្តកណ្តាល ប្រមាណ៥០០នាក់ តវ៉ាឱ្យម្ចាស់រោងចក្រគោរពច្បាប់ការងារ ៣. ពលករខ្មែរមួយក្រុមដែលចាញ់បោកមេខ្យល់នៅថៃ កំពុងដាច់បាយ ៤. តើអំពើគាបសង្កត់ឆ្លងដែនប្រព្រឹត្តដោយរដ្ឋាភិបាលត្រកូល«ហ៊ុន» មានកម្រិតធ្ងន់ធ្ងរយ៉ាងណាខ្លះ ហើយនរណាខ្លះក្លាយជាជនរងគ្រោះនៃទង្វើនេះ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

ជនល្មើសប្រព្រឹត្តបទឧក្រិដ្ឋលើអ្នកកាសែត បន្តរួចផុតពីការផ្ដន្ទាទោស

10/30/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ ១. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អះអាងថា ជនល្មើសប្រព្រឹត្តបទឧក្រិដ្ឋលើអ្នកសារព័ត៌មាន បន្តរួចផុតពីការផ្ដន្ទាទោស ២. មេធាវី ជំរុញឱ្យតុលាការផ្តល់អាទិភាពដល់សំណុំរឿង លោក កឹម សុខា ដែលបានអូសបន្លាយជាង៧ឆ្នាំមកហើយ ៣. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្នើឱ្យក្រសួងសេដ្ឋកិច្ចដកការពិន័យជាទឹកប្រាក់ប្រមាណជិត៥ពាន់ដុល្លារ ៤. អ្នកនេសាទនៅខេត្តកោះកុង ទាមទារឱ្យរដ្ឋាភិបាលដកអាជ្ញាប័ណ្ណអាជីវកម្មបូមខ្សាច់ដែលបង្កផលប៉ះពាល់ដល់បរិស្ថាន… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

អ្នកវិភាគ រិះគន់លោក ហ៊ុន សែន ពាក់ឯកសណ្ឋាននាយករដ្ឋមន្ត្រី

10/29/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤ ១. អ្នកវិភាគ រិះគន់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែលគ្រងឯកសណ្ឋាននាយករដ្ឋមន្ត្រីទៅចូលរួមព្រះរាជពិធីគ្រងរាជ្យសម្បត្តិព្រះមហាក្សត្រ ២. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ធ្វើយុទ្ធនាការអប់រំសាធារណជនពីអំពើនិទ្ទណ្ឌភាពករណីឃាតកម្មលើអ្នកសារព័ត៌មាន ៣. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាជុំវិញប្រធានបទ ថាតើនឹងមានផលវិបាកអ្វីខ្លះបើរដ្ឋាភិបាលកម្ពុជានៅតែបង្កើនយុទ្ធនាការគាបសង្កត់ឆ្លងដែនប្រឆាំងនឹងក្រុមអ្នករិះគន់ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

គ្រួសារ រំពឹងថាតុលាការខេត្តតាកែវនឹងដោះលែងជនពិការ លោក ភុន យុទ្ធ

10/28/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ ១. គ្រួសារ រំពឹងថាតុលាការខេត្តតាកែវនឹងជម្រះក្តីដោយយុត្តិធម៌ និងដោះលែងជនពិការ លោក ភុន យុទ្ធ នៅថ្ងៃសវនាការ ២. សង្គមស៊ីវិល ជំរុញឱ្យអាជ្ញាធរបង្ហាញលទ្ធផលសំណុំរឿងពុករលួយរបស់អតីតមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លោក កឹម ជាតិ ៣. សកម្មជនចលនាមាតាធម្មជាតិកំពុងជាប់ឃុំ លើកទឹកចិត្តយុវជនឱ្យក្លាហាន និងតស៊ូដើម្បីការពារភោគទ្រព្យធម្មជាតិ ៤. ពលរដ្ឋខេត្តព្រះវិហារ ចោទក្រុមហ៊ុន សីលាដាម៉ិច ថារំលោភយកដីស្រែរបស់ពួកគាត់ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

KMD នឹងស្នើឱ្យ អ.ស.ប ព្យួរកៅអីកម្ពុជា បើការបោះឆ្នោតអាណត្តិថ្មីគ្មានយុត្តិធម៌

10/27/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០២៤ ១. ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ នឹងស្នើឱ្យអង្គការសហប្រជាជាតិ ព្យួរកៅអីរដ្ឋាភិបាលកម្ពុជា បើការបោះឆ្នោតអាណត្តិថ្មី គ្មានយុត្តិធម៌ ២. អ្នកប្រារព្ធកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅអូស្ត្រាលី ព្រួយបារម្ភពីកម្ពុជាកាន់តែធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរ ៣. អ្នកឃ្លាំមើលសង្គមថា រដ្ឋាភិបាលអសមត្ថភាពមិនអាចចាប់ខ្លួនទីប្រឹក្សាលោក ហ៊ុន សែន ឧកញ៉ា លី សាម៉េត បាន ៤. ពលរដ្ឋចំនួន២ភូមិនៅខេត្តក្រចេះ ចោទប្រជាការពារភូមិរំលោភយកដីកប់សពរួមរបស់ប្រជាពលរដ្ឋ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

ពលករខ្មែរនៅកូរ៉េ ស្នើរដ្ឋាភិបាលដកខ្លួនចេញពីCLV

10/26/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤ ១.ពលករខ្មែរនៅកូរ៉េ បន្តជួបជុំស្នើរដ្ឋាភិបាលដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ២.សកម្មជនបរិស្ថានជំរុញឱ្យរដ្ឋាភិបាលទប់ស្កាត់បទល្មើសអារឈើខុសច្បាប់វេទិកាស្ដីពីជីវចម្រុះលើកទី១៦ ៣.មូលនិធិសិទ្ធិមនុស្សស្នើក្រុមការងារអង្គការសហប្រជាជាតិស្តីពីការឃុំខ្លួនតាមអំពើចិត្ត ស៊ើបអង្កេតករណីវៀតណាមឃុំខ្លួនខ្មែរក្រោមទាំងបំពាន ៤.អាជីវកម្មកាយកម្ទេចភ្នំប៉ះពាល់ដល់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្របាភ្នំនិងសុខភាព… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

ចំណាត់ថ្នាក់នីតិរដ្ឋ នៅកម្ពុជាឱ្យស្ថិតនៅបាតតារាងជាថ្មីម្តងទៀត

10/25/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ ១.អ្នកច្បាប់ថា ការធ្វើវីដេអូសុំទោសដើម្បីបាននៅក្រៅឃុំបង្ហាញថា អ្នកនយោបាយមានឥទ្ធិពលខ្លាំងជាងប្រព័ន្ធតុលាការ ២.អង្គការគម្រោងយុត្តិធម៌ពិភពលោក ដាក់ចំណាត់ថ្នាក់នីតិរដ្ឋកម្ពុជានៅបាតតារាងជាថ្មីម្ដងទៀត ៣.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះយើងនឹងពិភាក្សាថាតើមានអ្វីនៅពីក្រោយការនិយាយទម្លាក់កំហុសលើខ្លួនឯងរបស់អ្នកជាប់ឃុំមួយចំនួន… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

អ្នកសែតឯករាជលោក ម៉ិច ដារ៉ា ផ្អាកការងារមួយរយៈ ខណៈសុភាពរបស់លោកចុះខ្សោយក្រោយជាប់ឃុំជិតមួយខែ

10/24/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ ១. អ្នកសែតឯករាជលោក ម៉ិច ដារ៉ា ផ្អាកការងារមួយរយៈ ខណៈសុភាពរបស់លោកចុះខ្សោយក្រោយជាប់ឃុំជិតមួយខែ ២. អ្នកវិភាគស្នើឱ្យរដ្ឋាភិបាលលុបបំបាត់អំពើពុករលួយ និងពង្រឹងនីតិរដ្ឋ ដើម្បីទទួលបានការវិនិយោគពីសហរដ្ឋអាមេរិក ៣. ប្រធានមន្ទីរអប់រំខេត្តកំពត លុបឈ្មោះគ្រូបង្រៀនម្នាក់ចេញពីក្រមខណ្ឌរដ្ឋ ក្រោយលោកចូលរួមជីវភាពនយោបាយជាមួយគណបក្សជំនាន់ថ្មី ៤. កម្ពុជា និងថៃ ប្ដេជ្ញាពង្រឹងពាណិជ្ជកម្មតាមព្រំដែន និងអភិវឌ្ឍវប្បធម៌រួមគ្នា ដើម្បីលើកកំពស់វិស័យទេសចរ រវាងប្រទេសទាំងពីរ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត

Duration:00:59:59

Ask host to enable sharing for playback control

ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ស្នើឱ្យកម្ពុជាគោរពសិទ្ធិមនុស្ស

10/23/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ ១. ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ស្នើឱ្យកម្ពុជាគោរពសិទ្ធិមនុស្ស និងស្តារប្រជាធិបតេយ្យ ២. ក្រុមអង្គការអន្តរជាតិជាង១៥០ស្ថាប័ន ជំរុញឱ្យធនាគារពិភពលោក ចាត់វិធានការលើរដ្ឋាភិបាលកម្ពុជា ដែលបន្តរំលោភសិទ្ធិមនុស្ស ៣. អ្នកឃ្លាំមើល និងពលរដ្ឋថា អំពើចាប់ជំរិតបង្កភាពភ័យខ្លាច និងប៉ះពាល់ដល់សន្តិសុខសង្គម ៤. អ្នកភូមិដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិននៅខេត្តព្រះវិហារ ថាទាហានគំរាមបាញ់ពលរដ្ឋមិនឱ្យច្រូតស្រូវ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

សម រង្ស៊ី៖ មេដឹកនាំផ្ដាច់ការកម្ពុជា អាចនឹងប្រឈមការចាប់ខ្លួនពេលអស់អំណាច

10/22/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ ១. លោក សម រង្ស៊ី ថា មេដឹកនាំផ្ដាច់ការកម្ពុជា អាចនឹងប្រឈមការចាប់ខ្លួន ដូចអតីតមេដឹកនាំផ្ដាច់ការបង់ក្លាដេស្ហ (Bangladesh) ពេលអស់អំណាច ២. កម្ពុជា ស្នើឱ្យចិនជួយបង្ក្រាបសំឡេងអ្នករិះគន់ តាមរយៈការផ្លាស់ប្ដូរព័ត៌មាន ៣. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងមានមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ចូលមកពិភាក្សាជុំវិញមូលហេតុដែលរដ្ឋាភិបាលកម្ពុជា បោះពុម្ពក្រដាសប្រាក់ថ្មីក្នុងតម្លៃប្រមាណ១ពាន់លានដុល្លារ ដាក់ឱ្យចរាចរ ថាតើនេះជាសញ្ញានៃសេដ្ឋកិច្ចជាតិដួលដែរឬទេ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

សង្គមស៊ីវិល២០ស្ថាប័នជំរុញឱ្យរដ្ឋាភិបាលគោរពស្មារតីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស

10/20/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤៖ ១. សង្គមស៊ីវិល ២០ស្ថាប័ន ជំរុញឱ្យរដ្ឋាភិបាលគោរពស្មារតីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និង​ដោះលែង​អ្នក​ទោស​មនសិការ ២. ពលរដ្ឋខ្មែរនៅកាណាដា និង ជប៉ុន ចេញតវ៉ាទាមទារឱ្យរដ្ឋាភិបាល​កម្ពុជា​អនុវត្តកិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុងប៉ារីស និងលុបចោល CLV ទាំងស្រុង ៣. កាសែតបរទេសថា ជនរងគ្រោះជាច្រើននាក់នៃអំពើឆបោកតាមអនឡាញនៅខេត្តស្វាយរៀង និង​ព្រះ​សីហនុ កំពុងរងការធ្វើទារុណកម្ម ៤. ប្រពន្ធអ្នកជំនាញកសិកម្មលោក នី ណាក់ ថាការពន្យារពេលប្រកាសសាលក្រមរបស់តុលាការ ជា​ការ​ដាក់​សម្ពាធ​ផ្លូវចិត្តលើគ្រួសារ…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

ប៉ូលិសចាប់បានជនសង្ស័យករណីបៀតបៀនផ្លូវភេទកុមារីចាម១៨នាក់

10/16/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ ១. ប៉ូលិស ចាប់បានជនសង្ស័យករណីបៀតបៀនផ្លូវភេទកុមារីចាម១៨នាក់ ២. សមត្ថកិច្ចខេត្តប៉ៃលិន ចាប់ជនសង្ស័យជនជាតិចិន៥នាក់ករណីធ្វើទារុណកម្មលើជនជាតិចិនម្នាក់បណ្តាលឱ្យស្លាប់ ៣. ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក រិះគន់មន្ត្រីស្ថានទូតខ្មែរថាខ្ជិលច្រអូសមិនសម្អាតស្មៅ និងសំរាមនៅបរិវេណទូត ៤. ក្រុមហ៊ុនផលិតថ្មកំបោរមួយនៅខេត្តកំពត ប្រើសារធាតុគីមីបំផ្ទុះភ្នំខ្វះបច្ចេកទេស បង្កគ្រោះថ្នាក់ដល់ពលរដ្ឋ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

អូស្ត្រាលីលើកឡើងពីការចាប់ខ្លួនអ្នកសារព័ត៌មាន និងសកម្មជនបរិស្ថាន

10/15/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០២៤ ១. ស្ថានទូតអូស្ត្រាលី លើកឡើងពីការចាប់ខ្លួនអ្នកសារព័ត៌មាន និងសកម្មជនបរិស្ថាន ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ២. លោក ហ៊ុន ម៉ាណែត ប្រកាសផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំពន្ធនាគារ ក្រោយពីមានការបែកធ្លាយវីដេអូរាំច្រៀងក្នុងពន្ធនាគារ ៣. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាជុំវិញការផ្ដួចផ្ដើមបង្កើត «ក្រុមប្រឹក្សាជាតិបង្រួបបង្រួមកម្ពុជា» នៅក្រៅប្រទេសរបស់ពលរដ្ឋខ្មែរដើម្បីផ្សះផ្សាជាតិ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

តុលាការ ចោទប្រកាន់ជំនួយការផ្ទាល់លោក ហ៊ុន សែន លោក ដួង តារា ពីបទ «ឆបោក»

10/14/2024
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០២៤ ១. តុលាការ ចោទប្រកាន់ជំនួយការផ្ទាល់លោក ហ៊ុន សែន លោក ដួង តារា ពីបទ «ឆបោក» ២. តុលាការកំពូល ទម្លាក់បទចោទលើពលរដ្ឋខេត្តត្បូងឃ្មុំ ៤នាក់ តែសហគមន៍ស្នើឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លី ៣. សារព័ត៌មានស៊ើបអង្កេត ម៉ុងហ្គាបេ (Mongabay) រាយការណ៍ថា ក្រុមហ៊ុន អង្គរ ផ្លាយវូត (Angkor Plywood) បន្តដឹកឈើចេញទៅក្រៅប្រទេស ៤. បណ្តាញសហគមន៍ព្រៃឡង់ ជំរុញឱ្យអាជ្ញាធរថ្នាក់ជាតិ ចុះស៊ើបអង្កេតប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ដែលជាប់សង្ស័យរឿងកាប់ទន្ទ្រានដីព្រៃនៅតំបន់ព្រៃឡង់ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59