ការផសាយរបសអាសសេរ​​-logo

ការផសាយរបសអាសសេរ​​

RFA

វិទ្យុអាស៊ីសេរីផ្សាយព័ត៌មានទាន់ហេតុការណ៍ពីប្រទេសកម្ពុជា។ ផ្សាយពីរលើកក្នុងមួយថ្ងៃ លើកទី១ ចាប់ពីម៉ោង 5:30 ដល់ 6:30 ព្រឹក និងលើកទី២ ចាប់ពីម៉ោង 7:30 ដល់ 8:30 យប់ ម៉ោងនៅកម្ពុជា។

Location:

United States

Genres:

News

Networks:

RFA

Description:

វិទ្យុអាស៊ីសេរីផ្សាយព័ត៌មានទាន់ហេតុការណ៍ពីប្រទេសកម្ពុជា។ ផ្សាយពីរលើកក្នុងមួយថ្ងៃ លើកទី១ ចាប់ពីម៉ោង 5:30 ដល់ 6:30 ព្រឹក និងលើកទី២ ចាប់ពីម៉ោង 7:30 ដល់ 8:30 យប់ ម៉ោងនៅកម្ពុជា។

Language:

Khmer


Episodes
Ask host to enable sharing for playback control

ឪពុកលោក ស៊ន តារា ប្តឹងសាទុក្ខទៅតុលាការកំពូលសុំនៅក្រៅឃុំ

1/31/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥ ១.ឪពុកលោក ស៊ន តារា ប្តឹងសាទុក្ខទៅតុលាការកំពូលស្នើឱ្យតុលាការដោះលែងលោកនៅក្រៅឃុំជាបណ្ដោះអាសន្ន ២.ពលរដ្ឋរងគ្រោះពីក្រុមហ៊ុន ភូមិខ្មែរគ្រុប ស្នើឱ្យក្រសួងដែនដី ពន្លឿន រកដំណោះស្រាយឲ្យពួកគេ ៣.ក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅយប់នេះ យើងនឹងពិភាក្សាថាតើលោក ស៊ន តារា បានជួបមេដឹកនាំប្រទេសនិងស្ថាប័នណាខ្លះ ក្នុងយុទ្ធនាការឲ្យសហគមន៍អន្តរជាតិអន្តរាគមន៍រដ្ឋាភិបាលត្រកូលហ៊ុនកុំឲ្យចាប់មនុស្សធ្វើជាចំណាប់ខ្មាំងនយោបាយបន្តទៀត … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

ស្ថាប័នរដ្ឋមួយចំនួន នឹងកាត់បន្ថយបុគ្គលិកក្រោយពីសហរដ្ឋអាមេរិកផ្អាកជំនួយ

1/29/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២៥ ១. អង្គការសង្គមស៊ីវិល និងស្ថាប័នរដ្ឋមួយចំនួន គ្រោងកាត់បន្ថយបុគ្គលិក ក្រោយរដ្ឋាភិបាលអាមេរិកផ្អាកជំនួយ ២. ធនាគារជាតិ និងអង្គការសហប្រជាជាតិ ប្ដេជ្ញាចិត្តដោះស្រាយបញ្ហាជំពាក់បំណុលលើសលុបរបស់ពលរដ្ឋ ៣. សមាជិករដ្ឋសភា និងព្រឹទ្ធសភាថៃ ស្នើឱ្យរដ្ឋាភិបាលធ្វើប្រជាមតិដើម្បីដោះស្រាយបញ្ហាជម្លោះដែនសមុទ្ររវាងកម្ពុជា-ថៃ ៤. អាជ្ញាធរខេត្តព្រះវិហារ សន្យាដោះស្រាយបញ្ហារបស់ជនជាតិកួយ២ភូមិ បន្ទាប់ពីក្រុមហ៊ុនរបស់អភិបាលរងខេត្ត ឈូសឆាយព្រៃជំនឿរបស់ពួកគាត់ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

អង្គការសង្គមស៊ីវិលមួយចំនួន ស្នើឱ្យរដ្ឋាភិបាលអាមេរិកបន្តជំនួយ

1/28/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២៥ ១. អង្គការសង្គមស៊ីវិលមួយចំនួន ស្នើឱ្យរដ្ឋាភិបាលអាមេរិកបន្តជំនួយដើម្បីជួយដល់ពលរដ្ឋខ្មែរ ២. អង្គការលីកាដូ ខកចិត្តចំពោះក្រុមហ៊ុនសាជីវកម្ម អយកូក្រេឌីត (Oikocredit) ដែលមិនបានដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សក្នុងវិស័យមីក្រូហិរញ្ញវត្ថុឱ្យទាន់ពេលវេលា ៣. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅយប់នេះ យើងនឹងពិភាក្សាអំពីឧបសគ្គរបស់ក្រុមអ្នកប្រជាធិបតេយ្យនៅក្រៅស្រុក និងយុទ្ធសាស្ត្រដោះស្រាយរបស់ពួកគេនៅក្នុងឆ្នាំ២០២៥នេះ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

បក្សកាន់អំណាច៖ កម្ពុជាលែងត្រូវការជំនួយ ឬការអនុគ្រោះពីបរទេស

1/27/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ ១. បក្សកាន់អំណាច ប្រកាសថាកម្ពុជាលែងត្រូវការជំនួយ ឬការអនុគ្រោះពីបរទេសណាមួយ ២. ជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងចិន កាន់តែមានអតុល្យភាពខ្លាំង ៣. ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តក្រចេះ ចោទអាជ្ញាធរថា គប់គិតជាមួយក្រុមហ៊ុនវៀតណាម មិនដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ ៤. សាច់ញាតិសកម្មជនខ្មែរក្រោមដែលកំពុងជាប់ឃុំថា អាជ្ញាធរវៀតណាមបានបញ្ជូនសកម្មជនទាំងនោះចេញពីពន្ធនាគារខេត្តលង់ហោ ទៅខេត្តក្រមួនស … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

បក្សកាន់អំណាច ដាក់បញ្ចូលសមាសភាពថ្មី ខណៈវិបត្តិសង្គមកាន់តែកើនឡើង

1/26/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥ ១. បក្សកាន់អំណាច ធ្វើសន្និបាតដាក់បញ្ចូលសមាសភាពថ្មី ខណៈវិបត្តិសង្គមកាន់តែកើនឡើង ២. ពលរដ្ឋខ្មែរនៅក្រៅប្រទេស បន្តធ្វើបុណ្យ និងប្ដេជ្ញារកយុត្តិធម៌ជូនសពលោក លិម គិមយ៉ា ៣. អ្នកឃ្លាំមើលថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាង១.៥០០នាក់ នៅតែមានចំនួនច្រើន ៤. សកម្មជនការពារបរិស្ថានថា សេចក្ដីសម្រេចរបស់លោក ហ៊ុន ម៉ាណែត ផ្លាស់ប្ដូរប្រធានមន្ទីរបរិស្ថាន៣ខេត្តជាប់ព្រៃឡង់ មិនមែនជាដំណោះស្រាយចំបញ្ហា … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

មេធាវីលោក កឹម សុខា ស្នើឲ្យតុលាការបន្តបើកសវនាការក្នុងពេលឆាប់ៗ

1/25/2025
ពត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២៥ ១.សហមេធាវីលោក កឹម សុខា ទទូចឱ្យសាលាឧទ្ធរណ៍កំណត់ថ្ងៃបន្តសវនាការ ឱ្យបានឆាប់ក្រោយពន្យារពេលប្រមាណ៤ខែ ២.សាច់ញាតិអ្នកស្លាប់ពេលដណ្ដើមគ្នាយក អាំងប៉ាវនៅផ្ទះ លោក សុខ គង់ ទាមទាររកយុត្តិធម៌ ៣.សហព័ន្ធខ្មែរកម្ពុជាក្រោមធ្វើបាតុកម្មនៅមុខស្ថានកុងស៊ុលវៀតណាមទាមទារឲ្យវៀតណាមដោះលែងព្រះសង្ឃនិងសកម្មជនខ្មែរក្រោម ៤.នៅរាត្រីនេះយើងមានកិច្ចពិភាក្សានឹងអ្នកជំនាញផ្នែកកសិកម្មជុំវិញដំណោះស្រាយបញ្ហាខ្វះទឹកធ្វើស្រែនិងតម្លៃចុះថោក… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

សាច់ញាតិជនរងគ្រោះស្លាប់ក្នុងពេលដណ្ដើមយកអំណោយទាមទាររកយុត្តិធម៌

1/24/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥ ១.សាច់ញាតិជនរងគ្រោះស្លាប់ក្នុងព្រឹត្តិការណ៍ប្រជ្រៀតដណ្ដើមយកអំណោយនៅផ្ទះឧកញ៉ា សុខ គង់ ទាមទារយុត្តិធម៌ ២.តុលាការកំពូលតម្កល់ដីកាផ្ដន្ទាទោសមន្ត្រីបក្សប្រឆាំង លោក ចៅ វាសនា ឱ្យជាប់ពន្ធនាគារ៣ឆ្នាំ ៣.ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាតើថា ការដណ្ដើមអាំងប៉ាវនៅភូមិគ្រឹះ អ្នកឧកញ៉ា សុខ គង់ បណ្ដាលឱ្យស្លាប់មនុស្ស បង្ហាញពីស្ថានភាពក្រីក្រនៅកម្ពុជា

Duration:00:59:59

Ask host to enable sharing for playback control

មនុស្ស៤នាក់ជាន់គ្នាស្លាប់ពេលប្រជ្រៀតគ្នាយកអាំងប៉ាវនៅផ្ទះលោក សុខ គង់

1/23/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ ១. មនុស្ស៤នាក់ជាន់គ្នាស្លាប់ និង៥នាក់ទៀតរបួសធ្ងន់ពេលប្រជ្រៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះលោក សុខ គង់ មុនពេលចូលឆ្នាំចិននិងវៀតណាម ២. អ្នកឃ្លាំមើល រិះគន់ថាមេដឹកនាំកម្ពុជា និងថៃកំពុងកេងចំណេញនយោបាយជុំវិញភាពស្ងប់ស្ងាត់ក្នុងជម្លោះកោះគជ់ ៣. កសិករនៅតាមខេត្តមួយចំនួន កំពុងខ្វះខាតផ្នែកជីវភាពដោយសារតែតម្លៃស្រូវធ្លាក់ចុះ និងស្រូវងាប់ដោយខ្វះទឹក ៤. នៅរាត្រីនេះ អ្នករាយការណ៍ព័ត៌មានវិទ្យុអាស៊ីសេរី លោក ថា ថៃ នឹងមកផ្តល់ព័ត៌មានថាតើការប្រារព្ធខួបថ្ងៃ៧មករារបស់បក្សកាន់អំណាចនៅប្រទេសអូស្ត្រាលី និងប្រទេសនូវែលហ្សេឡង់ឆ្នាំនេះ មានលក្ខណៈខុសគ្នាបែបណាពីឆ្នាំមុនៗ និងថាតើខួប១០ឆ្នាំនៃការបង្កើតបណ្តាញត្រួតត្រាសហគមន៍ខ្មែរនៅក្រៅប្រទេសនេះ បានបង្កភាពក្តៅក្រហាយបែបណាដល់សហគមន៍ខ្មែរនៅក្រៅប្រទេស … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

សហជីពបន្តទាមទារយុត្តិធម៌ជូនលោក ជា វិជ្ជា ក្នុងខួប២១ឆ្នាំ

1/22/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ ១. សហជីព និងគណបក្សប្រឆាំង បន្តទាមទារយុត្តិធម៌ជូនលោក ជា វិជ្ជា ក្នុងខួប២១ឆ្នាំនៃអំពើឃាតកម្មលើលោក ២. អ្នកវិភាគ លើកឡើងថា រដ្ឋាភិបាលមានចេតនាបិទបាំងរឿងសំខាន់ក្នុងករណីឃាតកម្មលើលោក លិម គិមយ៉ា ៣. អាជ្ញាធរ ចាប់ខ្លួនអ្នកសារព័ត៌មាន២នាក់ដោយចោទពីបទផ្សព្វផ្សាយព័ត៌មានមិនពិត ៤. ក្រសួងកសិកម្ម បានជួយសង្គ្រោះស្រូវប្រាំងរបស់កសិករនៅខេត្តក្រចេះ ប៉ុន្តែកសិករបន្តទាមទារប្រព័ន្ធធារាសាស្ត្រ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

ពលរដ្ឋខេត្តតាកែវ តវ៉ាបិទផ្លូវជាតិលេខ២ដើម្បីទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហាខ្វះទឹកធ្វើកសិកម្ម

1/21/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ ១. ពលរដ្ឋនៅខេត្តតាកែវរាប់រយនាក់ តវ៉ាបិទផ្លូវជាតិលេខ២ ដើម្បីទាមទារឱ្យអាជ្ញាធរខេត្ត ដោះស្រាយបញ្ហាខ្វះទឹកធ្វើកសិកម្ម ២. ពលរដ្ឋមានវិវាទដីធ្លីនៅខេត្តកោះកុង ប្រមូលផ្តុំគ្នានៅមុខសាលាខេត្ត ទាមទារឱ្យអាជ្ញាធរពន្លឿនការផ្ដល់ដីសម្បទានសង្គមកិច្ច ៣. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាអំពីថាតើឃាតកម្មលើលោក លិម គិមយ៉ា អាចមានការជាប់ពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបែបណាខ្លះ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

ខ្មែរ-អាមេរិកាំង ធ្វើបាតុកម្មជំរុញឱ្យរដ្ឋាភិបាលប្តឹងទាមទារកោះគជ់ទៅតុលាការអន្តរជាតិ

1/20/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ ១. ពលរដ្ឋខ្មែរ-អាមេរិកាំង ធ្វើបាតុកម្មជំរុញឱ្យរដ្ឋាភិបាលប្តឹងទាមទារកោះគជ់ទៅតុលាការអន្តរជាតិ ២. លោក ហ៊ុន ម៉ាណែត បដិសេធការពាក់ព័ន្ធនឹងឃាតកម្មលើលោក លិម គិមយ៉ា បន្ទាប់ពីលោក សម រង្ស៊ី បង្ហាញការសង្ស័យលើគ្រួសារត្រកូល«ហ៊ុន» ៣. គ្រួសារ និងមន្ត្រីសង្គមស៊ីវិល ស្នើឱ្យតុលាការកំពូលទម្លាក់បទចោទប្រកាន់លើមន្ត្រីបក្សប្រឆាំង លោក ចៅ វាសនា ៤. ក្រុមហ៊ុនប្រមូលសំរាម ៨០០ ស៊ូភើ ហ្គា (800 Super-GAEA) យល់ព្រមទទួលយកតំណាងសហជីពចូលធ្វើការវិញ និងសន្យាទូទាត់ប្រាក់អតីតភាពការងារ ក្រោយកម្មករប្រមាណ៣រយនាក់ធ្វើកូដកម្មនៅមុខក្រុមហ៊ុន … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

ខ្មែរនៅជប៉ុន ទាមទារយុត្តិធម៌ជូនសពលោក លិម គិមយ៉ា

1/19/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥ ១. ពលរដ្ឋខ្មែរនៅប្រទេសជប៉ុន ទាមទារយុត្តិធម៌ជូនសពលោក លិម គិមយ៉ា ២. ក្រសួងការងារ ពិន័យប្រាក់ជាង២០លានរៀលលើក្រុមហ៊ុន គ្លូរី នីតវែរ (Glory Knitwear) ក្រោយកម្មករតវ៉ាបិទផ្លូវជាតិលេខ៤ទាមទារប្រាក់បំណាច់ឆ្នាំ ៣. គ្រួសារសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថាមន្ត្រីពន្ធនាគារព្រៃសរឹតត្បិតមិនឱ្យចូលជួបសាច់ញាតិជាប់ឃុំ ៤. សង្គមស៊ីវិល និងសហជីព ជំរុញឱ្យអាជ្ញាធរស៊ើបអង្កេតឡើងវិញករណីឃាតកម្មលើមេសហជីព លោក ជា វិជ្ជា … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

អ្នកបញ្ជាខ្មាន់កាំភ្លើងឲ្យសម្លាប់ លោក លិម គិមយ៉ា ជានរណា?

1/18/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ ថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥ ១.សហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា ធ្វើបុណ្យសពជូន លោក លិម គិមយ៉ា និងធ្វើបាតុកម្មទាមទារយុត្តិធម៌ជូនលោក ២.លោក សម រង្ស៊ី អំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ និងអ្នកនយោបាយរួមគ្នាផ្លាស់ប្ដូររបបត្រកូល«ហ៊ុន» ៣.គ្រួសារ លោក ស៊ន តារា សោកស្ដាយចំពោះសាលាឧទ្ធរណ៍ដែលបដិសេធការសុំនៅក្រៅឃុំរបស់ឪពុកលោក ៤.តើអ្នកបញ្ជាខ្មាន់កាំភ្លើងឲ្យសម្លាប់លោក លិម គិមយ៉ាជានរណា? អាស៊ីសេរីនឹងមានសេចក្ដីរាយការណ៍លំអិតជុំវិញរឿងនេះ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត

Duration:01:00:00

Ask host to enable sharing for playback control

ប្រពន្ធលោក លិម គិមយ៉ា ថាឃាតកបាញ់សម្លាប់ប្ដីរបស់អ្នកស្រី ជារឿងនយោបាយ

1/17/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ ១.ប្រពន្ធលោក លិម គិមយ៉ា គឺអ្នកស្រី លិម អានី អះអាងថា ឃាតកបាញ់សម្លាប់ប្ដីរបស់អ្នកស្រី ជារឿងនយោបាយ ២.មន្ត្រីបក្សកាន់អំណាចព្យាយាមលាងជម្រះ លោក ហ៊ុន សែន មិនឲ្យពាក់ព័ន្ធឃាតកម្មលើលោក លិម គិមយ៉ា ៣.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សានឹងអ្នកជំនាញថាតើ តុលាការថៃអាចផ្តល់យុត្តិធម៌ក្នុងករណីឃាតកម្មលើលោក លិម គិមយ៉ាដែរទេ.… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

ក្រុមគ្រួសារ៖ ឃាតកម្មលើលោក លិម គិមយ៉ា ជារឿងនយោបាយ មិនមែនជាគំនុំផ្ទាល់ខ្លួន

1/16/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥ ១. ក្រុមគ្រួសារ អះអាងថា ករណីឃាតកម្មលើលោក លិម គិមយ៉ា ជារឿងនយោបាយ មិនមែនជាគំនុំផ្ទាល់ខ្លួន ២. មេធាវីការពារក្តីឱ្យលោក រ៉ុង ឈុន ស្នើឱ្យពន្យារពេលសវនាការលើសំណុំរឿង«មិនរាងចាល»របស់លោក រ៉ុង ឈុន ៣. របាយការណ៍អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បង្ហាញថារដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានបំផ្លាញសិទ្ធិមនុស្សធ្ងន់ធ្ងរកាលពីឆ្នាំ២០២៤ ៤. នៅរាត្រីនេះ អ្នករាយការណ៍ព័ត៌មានវិទ្យុអាស៊ីសេរី លោក ថា ថៃ នឹងរាយការណ៍លម្អិតថាតើនរណាជាអ្នកនៅពីក្រោយឃាតកម្មលើលោក លិម គិមយ៉ា ពិតប្រាកដ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

ថៃចេញដីកាចាប់ខ្លួនទីប្រឹក្សាលោក ហ៊ុន សែន ពាក់ព័ន្ធនឹងឃាតកម្មលើលោក លិម គិមយ៉ា

1/15/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ ១. ថៃចេញដីកាចាប់ខ្លួនទីប្រឹក្សាលោក ហ៊ុន សែន ឈ្មោះលោក លី រតនរស្មី ដែលជាអ្នកបញ្ជាឱ្យឃាតកបាញ់សម្លាប់លោក លិម គិមយ៉ា ២. ក្រុមគ្រួសារលោក លិម គិមយ៉ា រៀបចំបុណ្យសពលោកនៅទីក្រុងប៉ារីស ប្រទេសបារាំង ៣. នៅរាត្រីនេះ អ្នករាយការណ៍ព័ត៌មានវិទ្យុអាស៊ីសេរី លោក ថា ថៃ នឹងមកផ្តល់ព័ត៌មានលម្អិតចុងក្រោយពីការវិវត្តករណីឃាតកម្មលើលោក លិម គិមយ៉ា ចំណែកលោក យ៉ង ចាន់តារា នឹងមកផ្តល់ព័ត៌មានលម្អិតជុំវិញសំណុំរឿង «មិនរាងចាល» ប្រឆាំងនឹងលោក រ៉ុង ឈុន ដែលតុលាការគ្រោងបើកសវនាការនៅថ្ងៃទី១៧ មករា ខាងមុខ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

ប៉ូលិសថៃ ចាប់បានអ្នកបើកឡានដឹកខ្មាន់កាំភ្លើងដែលបាញ់សម្លាប់លោក លិម គិមយ៉ា

1/14/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥ ១. ប៉ូលិសថៃ បង្ហាញតម្រុយអ្នកបញ្ជា និងចាប់ខ្លួនអ្នកបើកឡានដឹកខ្មាន់កាំភ្លើងដែលបាញ់សម្លាប់លោក លិម គិមយ៉ា ២. នៅរាត្រីនេះ យើងមានអ្នករាយការណ៍ព័ត៌មាន លោក ជី វីតា និងលោក ថា ថៃ នឹងចូលមកផ្តល់ព័ត៌មានលម្អិតអំពីការវិវត្តចុងក្រោយនៃឃាតកម្មលើលោក លិម គិមយ៉ា ៣. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាថាតើត្រកូលហ៊ុន ប្រើវិធីសាស្ត្របែបណាខ្លះក្នុងការគេចវេះពីការទទួលខុសត្រូវពីការប្រើប្រាស់គ្រប់មធ្យោបាយដើម្បីរក្សាអំណាចមកទល់សព្វថ្ងៃនេះ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

ភាពស្ងប់ស្ងាត់របស់រដ្ឋាភិបាលកម្ពុជាចំពោះឃាតកម្ម លិម គិមយ៉ា បង្ហាញពី«ការមិនទទួលខុសត្រូវ»

1/13/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥ ១. អ្នកឃ្លាំមើល និងបក្សប្រឆាំងថា ភាពស្ងប់ស្ងាត់របស់រដ្ឋាភិបាលកម្ពុជាចំពោះឃាតកម្មលោក លិម គិមយ៉ា បង្ហាញពីការមិនទទួលខុសត្រូវ ២. គណបក្សកម្លាំងជាតិ ធ្វើបុណ្យ៧ថ្ងៃឧទ្ទិសជូនលោក លិម គិមយ៉ា និងអំពាវនាវរកយុត្តិធម៌ ៣. ពលរដ្ឋខេត្តមណ្ឌលគិរីជិត១ពាន់នាក់ ធ្វើពិធីសែនព្រេនឱ្យលោកតាម្ចាស់ស្រុកជួយការពារដីស្រែចម្ការរបស់ខ្លួនពីក្រុមហ៊ុន លោក គិត ម៉េង ៤. ពលរដ្ឋថា ការប្រើរថយន្តសារ៉ែនស្លាក ខ.ម បើកផ្លូវឱ្យបុគ្គលឯកជន បង្ហាញពីអំណាច និងទឹកប្រាក់ខ្លាំងក្លាជ្រុលនៅក្នុងសង្គមខ្មែរ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

ខ្មាន់កាំភ្លើង សារភាពថាពិតជាបានធ្វើឃាតលោក លិម គិមយ៉ា តែមិនលាតត្រដាងមេខ្លោងនៅពីក្រោយ

1/12/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ ១. ខ្មាន់កាំភ្លើងជនជាតិថៃ សារភាពថាពិតជាបានធ្វើឃាតលោក លិម គិមយ៉ា តែមិនលាតត្រដាងមេខ្លោងនៅពីក្រោយ ព្រោះបារម្ភពីសុវត្ថិភាពគ្រួសារ ២. ជនភៀសខ្លួនខ្មែរនៅថៃ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក លិម គិមយ៉ា ៣. សហគមន៍ខ្មែរនៅអូស្ត្រាលី ធ្វើបុណ្យ៧ថ្ងៃ និងទាមទារយុត្តិធម៌ជូនសពលោក លិម គិមយ៉ា ៤. ពលរដ្ឋ ជំរុញឱ្យអាជ្ញាធរចាប់ជនសង្ស័យដែលជាអ្នកសមគំនិតនឹងករណីបាញ់សម្លាប់លោក លិម គិមយ៉ា យកមកផ្ដន្ទាទោស… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

កម្ពុជាបានបញ្ជូនខ្លួនខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លិម គិមយ៉ា ឱ្យភាគីថៃ

1/11/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២៥ ១.កម្ពុជាបានប្រគល់ខ្មាន់កាំភ្លើងបាញ់សម្លាប់លោក លិម គិមយ៉ា ឱ្យភាគីថៃ ២.គណបក្សប្រឆាំងក្នុងស្រុកនឹងរៀបចំពិធីបុណ្យ៧ថ្ងៃ និងគោរពវិញ្ញាណក្ខន្ធជូនដល់លោក លិម គិមយ៉ា ៣.គណបក្សកម្លាំងជាតិនឹងជួបមន្ត្រីទូតអាមេរិកនិងអឺរ៉ុបដើម្បីបង្ហាញកង្វល់ពីបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ៤.នៅរាត្រីនេះអ្នករាយការណ៍ព័ត៌មានរបស់អាស៊ីសេរី លោក ថា ថៃនឹងមកបកស្រាយលំអិតជុំវិញការវិវត្តចុងក្រោយនៃឃាតកម្មលើលោក លិម គិមយ៉ា...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖

Duration:00:59:59