
ការផសាយរបសអាសសេរ
RFA
វិទ្យុអាស៊ីសេរីផ្សាយព័ត៌មានទាន់ហេតុការណ៍ពីប្រទេសកម្ពុជា។ ផ្សាយពីរលើកក្នុងមួយថ្ងៃ លើកទី១ ចាប់ពីម៉ោង 5:30 ដល់ 6:30 ព្រឹក និងលើកទី២ ចាប់ពីម៉ោង 7:30 ដល់ 8:30 យប់ ម៉ោងនៅកម្ពុជា។
Episodes
លោក កឹម សុខា ជាប់ឃុំក្នុងផ្ទះ២ឆ្នាំហើយ ខណៈសាលាឧទ្ធរណ៍មិនទាន់ជម្រះក្តី
3/3/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី០៣ ខែមីនា ឆ្នាំ២០២៥ ១. សមត្ថកិច្ចចាប់ជនសង្ស័យជនជាតិចិន២នាក់ពាក់ព័ន្ធករណីសម្លាប់ស្ត្រីខ្មែរម្នាក់ ២. មន្ត្រីសិទ្ធិមនុស្សថា ព្រះមហាក្សត្រអាចមិនចង់ពាក់ព័ន្ធនឹងច្បាប់ប្រឆាំងនឹងអ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្មរបបខ្មែរក្រហម ទើបព្រះអង្គយាងទៅចិនពេលសេចក្ដីព្រាងច្បាប់នេះចេញពីព្រឹទ្ធសភា ៣. មេបក្សប្រឆាំងលោក កឹម សុខា ជាប់ឃុំនៅក្នុងផ្ទះរយៈពេល២ឆ្នាំហើយ គិតត្រឹមថ្ងៃទី០៣ ខែមីនា ខណៈសាលាឧទ្ធរណ៍មិនទាន់ជម្រះក្តី ៤. ពលរដ្ឋប្រមាណ៥០នាក់ ដាក់ញត្តិជាលើកទី៤ស្នើឱ្យក្រសួងមហាផ្ទៃដកតំណែងមេភូមិព្រែកតាគង់១ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Duration:00:59:59
ខ្មែរនៅកូរ៉េធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលប្ដឹងរឿងកោះគជ់ទៅតុលាការអន្តរជាតិ
3/2/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី០២ ខែមីនា ឆ្នាំ២០២៥ ១. ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង ធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលហ៊ានប្ដឹងរឿងកោះគជ់ទៅតុលាការអន្តរជាតិ ២. កសិកររិះគន់រដ្ឋមន្ត្រីក្រសួងធនធានទឹកថា អសមត្ថភាពក្នុងការដោះស្រាយបញ្ហាខ្វះខាតទឹកធ្វើស្រែ ៣. អ្នកច្បាប់ថា ដរាបណាព្រះរាជអាជ្ញាស្ថិតក្រោមឥទ្ធិពលអ្នកនយោបាយ ពួកគេមិនអាចគោរពតាមពាក្យសម្បថបានទេ ៤. ពលរដ្ឋនៅខេត្តមណ្ឌលគិរី ទាមទារឱ្យអាជ្ញាធរបញ្ឈប់គម្រោងអាជីវកម្មរ៉ែមាសនៅក្នុងភូមិអន្ទ្រងសែនជ័យ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Duration:00:59:59
ជនរងគ្រោះម្នាក់ស្លាប់ ក្រោយអាជ្ញាធរបាញ់និងដុតផ្ទះពលរដ្ឋនៅខេត្តព្រះសីហនុ
3/1/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី០១ ខែមីនា ឆ្នាំ២០២៥ ១.ជនរងគ្រោះម្នាក់ស្លាប់ ក្រោយអាជ្ញាធរបាញ់និងដុតផ្ទះពលរដ្ឋនៅខេត្ត ព្រះសីហនុ ២.ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង ត្រៀមធ្វើបាតុកម្មនៅកណ្តាល ទីក្រុងសេអ៊ូល ដើម្បីទាមទារកោះគជ់មកកម្ពុជាវិញ ៣.កម្ពុជា បណ្ដោយជនជាតិថៃ ចំនួន ១១៩នាក់ ដែលធ្វើប្រតិបត្តិការតាមអនឡាញខុសច្បាប់ នៅកម្ពុជា ៤. លោកយាយ ង៉ែត ឃុន ហៅយាយម៉ាំមី ប្ដេជ្ញាស៊ូស្លាប់ការពារដីធ្លី និងយុត្តិធម៌សង្គម … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Duration:01:00:00
កម្ពុជារង់ចាំសហការនឹងភាគីថៃចាប់បញ្ជូនជនសង្ស័យខ្មែរពីរនាក់ករណីឃាតកម្មលើ លោក លិម គិមយ៉ា
2/28/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ១.:កម្ពុជា រង់ចាំសហការនឹងភាគីថៃចាប់បញ្ជូនជនសង្ស័យខ្មែរពីរនាក់ ករណីឃាតកម្មលើ លោក លិម គិមយ៉ា ២.គណបក្សសង្គ្រោះជាតិ នឹងរៀបចំសមាជមហាជននៅប្រទេសបារាំងដើម្បីរួបរួម សាមគ្គីខ្មែរ និងស្ដារប្រជាធិបតេយ្យឡើងវិញ ៣.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាជាមួយនឹងអ្នកជំនាញផ្នែកវិទ្យាសាស្ត្រអាហារ ជុំវិញពីមូលហេតុបណ្តាលឲ្យមានការកើនឡើងចំនួនកុមារ កើតជំងឺទឹកនោមផ្អែម … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Duration:00:59:59
ព្រឹទ្ធសភាអនុម័តសេចក្តីព្រាងច្បាប់ប្រឆាំងអ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម
2/26/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ១. ព្រឹទ្ធសភាអនុម័តសេចក្តីព្រាងច្បាប់ប្រឆាំងនឹងអ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម តាមការចង់បានរបស់លោក ហ៊ុន សែន ២. មន្ត្រីសង្គមស៊ីវិល ថារដ្ឋាភិបាលគួរតែមានយន្តការកែលម្អបញ្ហាសិទ្ធិមនុស្ស ឆ្លើយតបទៅនឹងអនុសាសន៍របស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស ៣. ក្រុមយុវជនទាមទារឱ្យតុលាការដោះលែងអតីតចៅសង្កាត់រងទី២ ជាយុវជនបក្សភ្លើងទៀននៃសង្កាត់សាលាកំរើក ដែលកំពុងជាប់ពន្ធនាគារនៅខេត្តសៀមរាប ៤. អ្នកភូមិអះអាងថា ច្រកព្រំដែនកម្ពុជា-ឡាវចំនួន៥កន្លែងក្នុងស្រុកឆែប ខេត្តព្រះវិហារ កំពុងមានសកម្មភាពរត់ពន្ធជនជាតិចិនខុសច្បាប់ចូលមកកម្ពុជា និងចេញទៅឡាវ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Duration:00:59:59
លោក សម រង្ស៊ី ជំរុញឱ្យលោក ឌី វិជ្ជា សហការនឹងបារាំងវែកមុខអ្នកនៅពីក្រោយឃាតកម្មលើលោក លិម គិមយ៉ា
2/25/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ១.លោក សម រង្ស៊ី ជំរុញឱ្យលោក ឌី វិជ្ជា សហការជាមួយបារាំង ដើម្បីវែកមុខអ្នកនៅពីក្រោយឃាតកម្មលើលោក លិម គិមយ៉ា ២. ពលរដ្ឋរិះគន់លោក ហ៊ុន ម៉ាណែត ក្រោយលោកស្នើឲ្យខ្មែរ ត្រូវពង្រឹងភាពម្ចាស់ការដើម្បីការពារអ្វីដែលមាន ខណៈរដ្ឋាភិបាលលោកបន្ត ចាប់សកម្មជនព្រំដែនដាក់គុក ៣.វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅរាត្រីនេះ យើងនឹងពិភាក្សាលើទស្សនៈយល់ឃើញជុំវិញការណ៍ដែលលោក ហ៊ុន សែន ដឹកដៃកូនរបស់លោក គឺនាយករដ្ឋមន្ត្រីកម្ពុជា ទៅចូលរួមប្រជុំជាមួយគណបក្សកុម្មុយនិស្តវៀតណាមដោយស្ងាត់ៗ ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Duration:01:00:00
ទូតបារាំងជួបពិភាក្សាជាមួយលោក ឌី វិជ្ជា រឿងឃាតកម្មលើលោក លិម គិមយ៉ា
2/24/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ១. ស្ថានទូតបារាំងប្រចាំនៅកម្ពុជាជួបពិភាក្សាជាមួយអគ្គស្នងការរងនគរបាលជាតិ លោក ឌី វិជ្ជា រឿងឃាតកម្មលើលោក លិម គិមយ៉ា ២. សហជីព អំពាវនាវរកយុត្តិធម៌ជូនប្រធានសហជីពសេរីកម្មករ លោក ហ៊ី វុទ្ធី ដែលត្រូវបានឃាតករបាញ់ប្រហារកាលពី១៨ឆ្នាំមុន ៣. ពលរដ្ឋនៅក្រុងប៉ោយប៉ែតថា អាជ្ញាធរបង្ក្រាបករណីឆបោកតាមអនឡាញរំលងទីតាំងសំខាន់ ៤. ក្រុមយុវជនខ្មែរនៅកូរ៉េខាងត្បូង កៀរគរអ្នកគាំទ្រត្រៀមធ្វើបាតុកម្មទាមទារកោះគជ់ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Duration:00:59:59
ជំនួបរវាងលោក ហ៊ុន សែន ជាមួយមេដឹកនាំបក្សកុម្មុយនិស្តវៀតណាម-ឡាវ «អាចធ្វើឱ្យកម្ពុជាជួបគ្រោះធំ»
2/23/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ១. កុមារតូចៗ២នាក់ស្លាប់ដោយសារការផ្ទុះគ្រាប់សំណល់ពីសង្គ្រាម នៅស្រុកស្វាយលើ ខេត្តសៀមរាប ២. ពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិល ជំរុញឱ្យសមត្ថកិច្ចស៊ើបអង្កេតករណីបាញ់ និងដុតផ្ទះពលរដ្ឋនៅខេត្តព្រះសីហនុ ៣. អ្នកឃ្លាំមើល អះអាងថា ជំនួបប្រចាំឆ្នាំរវាងលោក ហ៊ុន សែន ជាមួយមេបក្សកុម្មុយនិស្តវៀតណាម និងឡាវអាចធ្វើឱ្យកម្ពុជាជួបគ្រោះធំ ៤. មេបញ្ជាការកងទ័ពជើងគោកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Duration:01:00:00
ខ្មែរអូស្ត្រាលី ចង់ឃើញ កម្ពុជា មានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស
2/22/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ១.ខ្មែរអូស្ត្រាលី ចង់ឃើញកម្ពុជា មានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពិតប្រាកដ ២.ពលរដ្ឋរិះគន់ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមថា មិនចាត់វិធានការម៉ឺងម៉ាត់លើប្រធាន តុលាការ ខេត្តតាកែវ ៣.សេចក្ដីរាយការណ៍ថាតើ កម្ពុជាអាចលុបបំបាត់ជំងឺគ្រុនចាញ់ត្រឹមឆ្នាំ២០២៥នេះដែរឬទេ ៤.អ្នកភូមិត្រពាំងទម្លាប់ ខេត្តតាកែវ ចាប់អាជីពភ្ញាស់ពងទាកូនលក់ ដើម្បីចិញ្ចឹមជីវិត... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Duration:00:59:59
អ្នកឃ្លាំមើលព្រមានថា កម្ពុជាអាចនឹងបាត់បង់ប្រាសាទ តាមាន់ធំ
2/21/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ១. អ្នកឃ្លាំមើលព្រមានថា កម្ពុជា អាចនឹងបាត់បង់ប្រាសាទតាមាន់ធំ ទាំងស្រុង ប្រសិនបើរដ្ឋាភិបាលនៅបន្តចរចាទ្វេភាគីជាមួយថៃ ២.កម្មករក្រុមហ៊ុនណាហ្គាវើលដ៍ ស្នើឱ្យក្រសួងការងារ អន្តរាគមន៍ឱ្យក្រុមហ៊ុនគោរពសិទ្ធិការងារ ៣.នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាថា តើច្បាប់ប្រឆាំងនឹងអ្នកមិនទទួលស្គាល់របបខ្មែរក្រហម ចាំបាច់ដែរទេសម្រាប់សង្គមបច្ចុប្បន្ន… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Duration:00:59:59
លោក នេត សាវឿន «អាចប្រព្រឹត្តអំពើពុករលួយ» ទើបអាចសម្ញែងទ្រព្យក្នុងមង្គលការកូនស្រី
2/20/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ១. ពលរដ្ឋមួយចំនួនសង្ស័យថា លោក នេត សាវឿន អាចប្រព្រឹត្តអំពើពុករលួយ ទើបអាចសម្ញែងទ្រព្យសម្បត្តិក្នុងមង្គលការបែបអភិជនរបស់កូនស្រីទី២របស់លោក ២. ស្នងការនគរបាលរាជធានី ផ្អាកការងារមន្ត្រីនគរបាល២រូបបណ្ដោះអាសន្ន ក្រោយប្រើសម្ភីអសុរោះមកលើបណ្ឌិត សុខ ទូច ៣. ពលរដ្ឋខ្លះថា ប្រព័ន្ធគាំពារសង្គមនៅមិនទាន់មានប្រសិទ្ធភាព ដោយសារការអនុវត្តរបស់រដ្ឋាភិបាលខុសគោលដៅ និងមានការរើសអើង ៤. នៅរាត្រីនេះ អ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី លោក ថា ថៃ នឹងរាយការណ៍ព័ត៌មានលម្អិតអំពីគម្រោងរបស់ពលរដ្ឋខ្មែរនៅអូស្ត្រាលី និងនូវែលហ្សេឡង់ ធ្វើសមាជស្តីពីដំណោះស្រាយបញ្ហាកម្ពុជា … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Duration:00:59:59
អ្នកវិភាគថាច្បាប់ប្រឆាំងអ្នកមិនទទួលស្គាល់របបខ្មែរក្រហម មិនចំណេញដល់ជាតិ
2/18/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ១. រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ប្រឆាំងនឹងអ្នកមិនទទួលស្គាល់របបខ្មែរក្រហម ខណៈអ្នកវិភាគថាជារឿងមិនចំណេញដល់ជាតិ ២. អង្គការលីកាដូ អំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធឱ្យមានវិធានការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ៣. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាអំពីថាតើរដ្ឋាភិបាលកម្ពុជាត្រូវទទួលខុសត្រូវយ៉ាងណាខ្លះចំពោះរឿងបាញ់សម្លាប់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Duration:01:00:00
យោធាថៃដាក់លិខិតតវ៉ារឿងពលរដ្ឋខ្មែរច្រៀងភ្លេងជាតិនៅប្រាសាទតាមាន់ធំ
2/17/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ១. មន្ត្រីយោធាថៃ ដាក់លិខិតតវ៉ាមកយោធាកម្ពុជារឿងពលរដ្ឋខ្មែរច្រៀងភ្លេងជាតិនៅប្រាសាទតាមាន់ធំ ២. សាលាឧទ្ធរណ៍ភ្នំពេញ បដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនចលនាមាតាធម្មជាតិទាំង៥រូប ៣. មន្ត្រីបក្សកម្លាំងជាតិ២នាក់ដែលអាជ្ញាធរចាប់ដាក់ពន្ធនាគាររឿងញុះញង់ រក្សាឆន្ទៈនយោបាយរឹងមាំ ៤. ពលរដ្ឋបារម្ភពីល្អាងជប់ទឹកតំបន់ភ្នំគូលែនរងការគំរាមកំហែង ខណៈអាជ្ញាធរប្ដេជ្ញាការពារតំបន់នោះដើម្បីរក្សាគ្រឹះប្រាសាទ… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Duration:00:59:59
លោក សម រង្ស៊ី គាំទ្រលោក ស សុខា ដែលប្រាប់ពលរដ្ឋមិនឱ្យសងប្រាក់កម្ចីខុសច្បាប់
2/16/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ១. តុលាការថៃ មិនអនុញ្ញាតឱ្យលោក ថាក់ស៊ីន មកកម្ពុជា ស្របពេលរឿងចម្រូងចម្រាសកោះគជ់មិនទាន់មានដំណោះស្រាយ ២. មេធាវី ស្នើឱ្យសាលាឧទ្ធរណ៍បដិសេធការបំបែកសំណុំរឿងសកម្មជនពាក់ព័ន្ធការបញ្ចេញមតិរឿង CLV ៣. លោក សម រង្ស៊ី គាំទ្រសំណើរបស់លោក ស សុខា ដែលប្រាប់ពលរដ្ឋមិនឱ្យសងប្រាក់កម្ចីខុសច្បាប់ ៤. ពលរដ្ឋនៅខេត្តកោះកុង អះអាងថា ក្រុមហ៊ុន អេសវី អ៊ែសេត (SV Asset) បន្តលួចបូមខ្សាច់ពេលយប់ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Duration:00:59:59
អ្នកនាំពាក្យបក្សកាន់អំណាចថា ការតែងតាំងកូនស្នងដំណែងឪពុកជាការរៀបចំរបៀបសន្តតិវង្ស
2/15/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ១.អ្នកនាំពាក្យបក្សកាន់អំណាចថា ការតែងតាំងកូនស្នងដំណែងឪពុកជាការរៀបចំរបៀបសន្តតិវង្ស ២.អ្នកឃ្លាំមើលថា កម្ពុជាគ្មានគោលនយោបាយច្បាស់លាស់ ក្នុងការប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ៣.សង្គមស៊ីវិលជុំវិញឲ្យស៊ើបអង្កេត លោក ហ៊ុន ម៉ាណែត ករណីចំណាយថវិកាជាតិជិតពីរលានដុល្លារឃោសនាតាមហ្វេសប៊ុក ៤.អង្គការយូនីសេហ្វ(UNICEF)សង្ឃឹមថារដ្ឋាភិបាលអាមេរិកនឹងបន្តផ្ដល់ជំនួយលើការងារជួយកុមារកម្ពុជា … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Duration:00:59:59
យុវជនសោកស្តាយដែលរដ្ឋាភិបាលប្រើប្រាស់ស្ថាប័នជាតិឲ្យថ្កោលទោសករណីមានការអះអាងថា មានមនុស្សចង់ធ្វើឃាតលោក ហ៊ុន សែន
2/14/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ១.យុវជនសោកស្តាយដែលរដ្ឋាភិបាលប្រើប្រាស់ស្ថាប័នជាតិឲ្យថ្កោលទោសករណីលោក ហ៊ុន សែន អះអាងថា មានមនុស្សចង់ធ្វើឃាតលោក ២.លោក ស៊ន តារា រិះគន់លោក ហ៊ុន សែនថា កំពុងបន្តចាប់ជនស្លូតត្រង់ដាក់គុក ខណៈលោកគំរាមកម្ទេចអ្នកដែលលោកចោទថា ហ៊ានប៉ះពាល់គ្រួសាររបស់លោក ៣.ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះយើងនឹងជជែកថាតើអ្វីដែលលោក ហ៊ុន សែន ថា មានគេចង់ធ្វើឃាតលោកដោយប្រើដ្រូននោះ ជាការពិត ឬជាយុទ្ធសាស្ត្រនយោបាយរបស់លោក? … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Duration:00:59:59
តើហេតុអ្វីបានជាលោក ហ៊ុន សែន ប្រើយុទ្ធសាស្ត្រចារកម្ម?
2/13/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ១. លោក រ៉ុង ឈុន ស្នើឱ្យទូតអង់គ្លេសជួយជំរុញរដ្ឋាភិបាលកម្ពុជាបើកលំហសេរីភាព ខណៈតុលាការបង្ខំលោក និងសកម្មជន២នាក់ឱ្យបង់ប្រាក់មួយសែនដុល្លារ ២. អ្នកវិភាគ និងបក្សប្រឆាំង អះអាងថា ការប្រកាសពីការប៉ុនប៉ងធ្វើឃាតលោក ហ៊ុន សែន ជាលេសដើម្បីធ្វើច្បាប់ដាក់អ្នកប្រឆាំងក្នុងក្រុមភេរវកម្ម ៣. នៅរាត្រីនេះ យើងមានលោក សម រង្ស៊ី នឹងមកឆ្លើយតបនឹងការចោទប្រកាន់របស់លោក ហ៊ុន សែន ជុំវិញគម្រោងធ្វើឃាតលោក ហើយអ្នករាយការណ៍ព័ត៌មានវិទ្យុអាស៊ីសេរី លោក ថា ថៃ នឹងមកផ្តល់ព័ត៌មានលម្អិតថាតើហេតុអ្វីបានជាលោក ហ៊ុន សែន ប្រើយុទ្ធសាស្ត្រចារកម្ម … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Duration:00:59:59
លោក ហ៊ុន ម៉ាណែត ចំណាយលុយ២លានដុល្លារផ្សព្វផ្សាយសកម្មភាពនៅតាមហ្វេសប៊ុក
2/12/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ១. លោក ហ៊ុន ម៉ាណែត ជះលុយជិត២លានដុល្លារឱ្យក្រុមហ៊ុនហ្វេសប៊ុកផ្សព្វផ្សាយសកម្មភាពរបស់លោក ២. តុលាការ ព្រមានរឹបអូសទ្រព្យសម្បត្តិលោក រ៉ុង ឈុន និងសកម្មជន២នាក់ផ្សេងទៀត បើពួកគាត់មិនសងជំងឺចិត្តទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ៣. ពលរដ្ឋនៅខេត្តសៀមរាប ស្នើឱ្យអាជ្ញាធរបង្កើតសួនតេជោសន្តិភាពឱ្យឆ្ងាយពីសួនព្រះរាជដំណាក់ដើម្បីរក្សាទីតាំងប្រវត្តិសាស្ត្រ ៤. អាជ្ញាធរថៃ បន្តកាត់ផ្តាច់បណ្ដាញអ៊ីនធឺណិត និងបិទសេវាទូរស័ព្ទទៅក្នុងក្រុងប៉ោយប៉ែត ដែលជាសម្បុកឆបោកតាមអ៊ីនធឺណិត … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Duration:00:59:59
លោក ហ៊ុន សែនថា មានអ្នកចង់ប្រើយន្តហោះដ្រូនដើម្បីសម្លាប់លោក
2/11/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ១.លោក ហ៊ុន សែនថា មានអ្នកប៉ុនប៉ងសម្លាប់លោក ដោយប្រើយន្តហោះដ្រូន ប៉ុន្តែបក្សប្រឆាំងថា ជារឿងប្រឌិត ២.អង្គការតម្លាភាពកម្ពុជា រកឃើញថា អំពើពុករលួយនៅតែជាឧបសគ្គ ប៉ះពាល់ដល់ការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា ៣.ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាថាតើ កម្ពុជាគួរធ្វើបែបណាខ្លះដើម្បីចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ដោយគ្មានឧបសគ្គ? … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Duration:00:59:59
អាដហុក៖ សេរីភាពបញ្ចេញមតិ និងការជួបជុំក្នុងឆ្នាំ២០២៤ ត្រូវបានរឹតត្បិតខ្លាំង
2/10/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ១. របាយការណ៍របស់អាដហុកឆ្នាំ២០២៤ បង្ហាញថា សេរីភាពបញ្ចេញមតិ និងការជួបជុំ ត្រូវបានរឹតត្បិតកាន់តែខ្លាំង ២. ប្រពន្ធអ្នកដឹកនាំមូលដ្ឋាននៃសមាគម IDEA សង្ឃឹមថា សាលាឧទ្ធរណ៍នឹងទម្លាក់បទចោទប្រកាន់លើប្តីរបស់ខ្លួន ៣. ពលរដ្ឋនៅខេត្តមណ្ឌលគិរីថា អាជ្ញាធរមូលដ្ឋានគំរាមពួកគាត់មិនឱ្យសែនព្រេន និងសម្ដែងមតិពាក់ព័ន្ធនឹងការសាងសង់ទំនប់វារីអគ្គិសនីស្រែពកក្រោម៣ ៤. ពលរដ្ឋខេត្តសៀមរាប បញ្ចេញប្រតិកម្មទៅនឹងការប្តូរឈ្មោះសួនព្រះរាជដំណាក់របស់ព្រះមហាក្សត្រ ទៅជា «សួនតេជោសន្តិភាព» … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
Duration:00:59:59