ពហពតមាន-RFA Khmer-logo

ពហពតមាន-RFA Khmer

RFA

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។

Location:

United States

Genres:

News

Networks:

RFA

Description:

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។

Language:

Khmer


Episodes
Ask host to enable sharing for playback control

ឪពុកលោក ស៊ន តារា ប្តឹងសាទុក្ខទៅតុលាការកំពូលសុំនៅក្រៅឃុំ

1/30/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥ ១.ឪពុកលោក ស៊ន តារា ប្តឹងសាទុក្ខទៅតុលាការកំពូលស្នើឱ្យតុលាការដោះលែងលោកនៅក្រៅឃុំជាបណ្ដោះអាសន្ន ២.ពលរដ្ឋរងគ្រោះពីក្រុមហ៊ុន ភូមិខ្មែរគ្រុប ស្នើឱ្យក្រសួងដែនដី ពន្លឿន រកដំណោះស្រាយឲ្យពួកគេ ៣.ក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅយប់នេះ យើងនឹងពិភាក្សាថាតើលោក ស៊ន តារា បានជួបមេដឹកនាំប្រទេសនិងស្ថាប័នណាខ្លះ ក្នុងយុទ្ធនាការឲ្យសហគមន៍អន្តរជាតិអន្តរាគមន៍រដ្ឋាភិបាលត្រកូលហ៊ុនកុំឲ្យចាប់មនុស្សធ្វើជាចំណាប់ខ្មាំងនយោបាយបន្តទៀត … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

ប៉ូលិសចាប់ខ្លួនសមាជិកបក្សកម្លាំងជាតិម្នាក់នៅខែត្រតាកែវដោយគ្មានដីកា

1/28/2025
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២៥ ១.ប៉ូលិសចាប់ខ្លួនសមាជិកបក្សកម្លាំងជាតិម្នាក់នៅខែត្រតាកែវដោយគ្មានដីកា ២. អ្នកឃ្លាំមើល ថា ការបង្កើតគណៈកម្មាធិការដោះស្រាយឧក្រិដ្ឋកម្មអនឡាញ របស់រដ្ឋាភិបាលជារឿងល្អ ប៉ុន្តែ ត្រូវមានឆន្ទៈពិតប្រាកដ ៣. កសិករនៅខេត្តបន្ទាយមានជ័យស្នើឱ្យរដ្ឋាភិបាលដកអភិបាលខេត្តនេះចេញពីតំណែង ៤. អង្គការសិទ្ធិមនុស្សខកចិត្តដែលក្រុមហ៊ុន អយកូក្រេឌីត មិនដោះស្រាយ បញ្ហាមីក្រូហិរញ្ញវត្ថុ ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

ខ្មែរក្រោមធ្វើបាតុកម្មនៅមុខស្ថានកុងស៊ុលវៀតណាមនៅសាន់ហ្វ្រាន់ស៊ីស្កូ

1/28/2025
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២៥ ១.បក្សកាន់អំណាចប្រកាសថាកម្ពុជាលែងត្រូវការជំនួយ ឬការអនុគ្រោះពីបរទេសណាមួយ ២.ពលរដ្ឋខ្មែរក្រោមធ្វើបាតុកម្មនៅមុខកុងស៊ុលវៀតណាម ប្រចាំនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco)ទាមទារឱ្យរដ្ឋាភិបាលវៀតណាមដោះលែងសកម្មជនខ្មែរក្រោម ៣.អ្នកឃ្លាំមើលថា រដ្ឋាភិបាលបច្ចុប្បន្នជារបស់គ្រួសារត្រកូលហ៊ុន មិនមែនរបស់គណបក្សប្រជាជនកម្ពុជាទេ ៤.មូលហេតុ និងផលប៉ះពាល់ពីអតុល្យភាពជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងចិន...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!

Duration:01:00:01

Ask host to enable sharing for playback control

ខ្មែរនៅក្រៅស្រុកបន្តធ្វើបុណ្យ និងរកយុត្តិធម៌ជូនសពលោក លិម គិមយ៉ា

1/26/2025
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ ១.ខ្មែររស់នៅក្បែរទីក្រុងវ៉ាស៊ីងតោនសហរដ្ឋអាមេរិក ធ្វើបុណ្យឧទ្ទិសកុសល និងអំពាវនាវរកយុត្តិធម៌ជូនសពលោក លិម គិមយ៉ា ២.សាច់ញាតិបារម្ភពីបញ្ហាសុខភាពរបស់អ្នកជាប់ឃុំក្នុងពន្ធនាគារ នៅក្នុងរដូវក្ដៅ ៣.អ្នកឃ្លាំមើលទទូចឱ្យរដ្ឋាភិបាលបង្ហាញវិធានការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមានប្រសិទ្ធភាព ៤.ពលរដ្ឋ និងអ្នកស្រឡាញ់បរិស្ថានជំរុញឱ្យរដ្ឋាភិបាលបំបាត់អំពើពុករលួយជាប្រព័ន្ធទើបអាចការពារព្រៃឡង់បាន...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!

Duration:01:00:00

Ask host to enable sharing for playback control

មេធាវីទទូចដល់ឧទ្ធរណ៍ឱ្យពន្លឿនការជម្រះក្ដីលោក កឹម សុខា

1/25/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ២៦ ខែ មករា ឆ្នាំ២០២៥ ១. លោក សម រង្ស៊ី បន្តចោទលោក ហ៊ុន សែន ថា នៅពីក្រោយឃាតកម្មនយោបាយ ២. ក្រុមមេធាវីទទូចដល់សាលាឧទ្ធរណ៍ពន្លឿនសវនាការរឿងក្ដីលោក កឹម សុខា ៣. ឧក្រិដ្ឋជនឆបោកតាមអនឡាញ ជម្លៀសមនុស្សពីកាស៊ីណូក្រោននៅក្រុងប៉ោយប៉ែត ទៅកន្លែងផ្សេង ៤. អ្នកឃ្លាំមើលរិះគន់លោក ហ៊ុន ម៉ាណែត ថា អសមត្ថភាពរកទីផ្សារជូនពលរដ្ឋ តែបែរជាទៅបន្ទោសបក្សប្រឆាំង...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

រដ្ឋាភិបាលធ្វើសេចក្ដីព្រាងច្បាប់ ដាក់ទោសបុគ្គលណាមិនទទួលស្គាល់ឧក្រិដ្ឋកម្មនៅក្នុងរបបខ្មែរក្រហម

1/24/2025
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២៥ ១. រដ្ឋាភិបាលបារាំង កំពុងតាមដានការស៊ើបអង្កេតករណីឃាតកម្មលើលោក លិម គិមយ៉ា ២.រដ្ឋាភិបាលធ្វើសេចក្ដីព្រាងច្បាប់ ដាក់ទោសលើបុគ្គលណាមិនទទួលស្គាល់ឧក្រិដ្ឋកម្មនៅក្នុងរបបខ្មែរក្រហម ៣. ពលករខ្មែរនៅកូរ៉េខាងត្បូង ថា រូបគេមិនតក់ស្លុតនឹងការលុបលិខិតឆ្លងដែនឡើយ ៤. អ្នកឃ្លាំមើលស្នើឲ្យ រដ្ឋាភិបាលដោះស្រាយបញ្ហាសង្គមជាជាងរង់ចាំពលរដ្ឋតវ៉ា ទើបចេញមុខដោះស្រាយ ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

មន្ត្រីសិទ្ធិមនុស្សទាមទារឱ្យរដ្ឋាភិបាលទទួលខុសត្រូវរឿងមនុស្សដណ្ដើមអាំងប៉ាវនៅផ្ទះលោក សុខ គង់ ស្លាប់និងរបួស

1/23/2025
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥ ១. មន្ត្រីសិទ្ធិមនុស្សទាមទារឱ្យរដ្ឋាភិបាលទទួលខុសត្រូវលើករណីមនុស្សដណ្ដើមអាំងប៉ាវនៅផ្ទះលោក សុខ គង់ឲ្យមនុស្ស ស្លាប់និងរបួស ២. អ្នកឃ្លាំមើលថា មេដឹកនាំកម្ពុជា និងថៃ កំពុងកេងចំណេញនយោបាយ រឿងកោះគជ់ ៣. ពលរដ្ឋស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតលើអភិបាលខេត្តកំពត លោក ម៉ៅ ធនិន រឿងរំលោភដីធ្លី ៤. អ្នកឃ្លាំមើលថា រដ្ឋាភិបាលគួរដោះស្រាយបញ្ហាសង្គមជាជាងរង់ចាំពលរដ្ឋតវ៉ា ទើបដោះស្រាយ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

អ្នកឃ្លាំមើល៖ កម្ពុជានៅតែពិបាករើខ្លួនចេញពីឥទ្ធិពលវៀតណាម

1/22/2025
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ ១-តើមេដឹកនាំត្រកូលហ៊ុនពិតជាមានចេតនាបិទបាំងរឿងសំខាន់ក្នុងករណីឃាតកម្មលើលោក លិម គិមយ៉ា ? ២-អ្នកជំនាញថាកម្ពុជានៅតែពិបាកដកខ្លួនចេញពីឥទ្ធិពលវៀតណាម ៣-អ្នកធ្លាប់ជាប់ឃុំថាបក្សកាន់អំណាចយកពន្ធនាគារធ្វើជាកន្លែងលាងខួរក្បាលសកម្មជន ដែលចុះចូលឱ្យក្លាយជាឧបករណ៍នយោបាយ ៤-អ្នកគោរពស្រឡាញ់លោក ជា វិជ្ជា ប្ដេជ្ញាបន្តទាមទារយុត្តិធម៌សម្រាប់លោក...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!

Duration:01:00:00

Ask host to enable sharing for playback control

តុលាការខេត្តសៀមរាបផ្ដន្ទាទោសសកម្មជនបក្សប្រឆាំង៣នាក់ឱ្យជាប់ពន្ធនាគារ១៨ខែ

1/21/2025
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ ១. តុលាការខេត្តសៀមរាបផ្ដន្ទាទោសសកម្មជនបក្សប្រឆាំង៣នាក់ឱ្យជាប់ពន្ធនាគារ១៨ខែ ២…តុលាការកំពូលនឹងប្រកាសសាលដីកាលើសំណុំរឿងមន្ត្រីបក្សប្រឆាំង លោក ចៅ វាសនា ថ្ងៃទី២៤ ខែមករា ខាងមុខ ៣…អ្នកធ្លាប់ជាប់ឃុំថា បក្សកាន់អំណាចយកពន្ធនាគារធ្វើជាកន្លែងកែច្នៃសកម្មជនដែលចុះចូលឱ្យក្លាយជាឧបករណ៍នយោបាយ ៤…សមត្ថកិច្ចបានជួយសង្គ្រោះជនជាតិអាមេរិកដើមកំណើតតៃវ៉ាន់ម្នាក់ពីការបង្ខាំងធ្វើទារុណកម្មនៅកម្ពុជា ...រួមនឹងព័ត៌មានសំខាន់មួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

អ្នកឃ្លាំមើលសង្គមថា លោក ហ៊ុន ម៉ាណែត បិទបាំងការពិតនៅពីក្រោយឃាតកម្មលើលោក លិម គិមយ៉ា

1/20/2025
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ ១. លោក អ៊ុំ សំអានថា រដ្ឋាភិបាលមិនព្រមប្ដឹងទាមទារកោះគជ់នៅតុលាការ អន្តរជាតិ អាចមកពីត្រកូល “ហ៊ុន” ទទួលបានផលប្រយោជន៍ ២. អ្នកឃ្លាំមើលសង្គមថា លោក ហ៊ុន ម៉ាណែតបិទបាំងការពិតនៅពីក្រោយឃាតកម្មលើលោក លិម គិមយ៉ា ៣. ក្រុមហ៊ុនអភិបាលរងខេត្តព្រះវិហារឈូសឆាយព្រៃជំនឿជនជាតិ ភាគតិចកួយជាង១ពាន់ហិកតារ ៤. ពលរដ្ឋរិះគន់អាជ្ញាធរមិនបង្ក្រាបមេខ្លោងបនល្បែងធំៗ ទើបល្បែងអនឡាញរីករាលដាលខ្លាំង … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

សម្ភាសប្រពន្ធលោក លឹម គិមយ៉ា ពីរឿងរ៉ាវនៅមុនឃាតកបាញ់សម្លាប់លោក

1/19/2025
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ ១-ខ្មែរនៅប្រទេសកាណាដាប្ដេជ្ញាស្វែងរកយុត្តិធម៌ជូន លោក លិម គិមយ៉ា និងអ្នកស្នេហាជាតិផ្សេងទៀត ដែលត្រូវឃាតកបាញ់សម្លាប់ ២-បទសម្ភាសន៍ជាមួយប្រពន្ធលោក លឹម គិមយ៉ា ពីដំណើរដើមទងនៅមុនពេលឃាតកបាញ់សម្លាប់រូបលោក ៣-សង្គមស៊ីវិល និងសហជីពជំរុញឱ្យអាជ្ញាធរបើកការស៊ើបអង្កេតជាថ្មី ករណីឃាតកម្មលើមេដឹកនាំសហជីព លោក ជា វិជ្ជា ៤-ពលរដ្ឋនៅខេត្តកំពង់ធំស្នើឱ្យក្រសួងបរិស្ថានចុះស៊ើបអង្កេតពីអាជីវកម្មរ៉ែមាសខុសច្បាប់ក្នុងតំបន់ព្រៃឡង់ឱ្យបានហ្មត់ចត់...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!

Duration:01:00:00

Ask host to enable sharing for playback control

ខ្មែរនៅកាណាដាធ្វើបាតុកម្មទាមទាររកយុត្តិធម៌ជូនលោក លិម គិមយ៉ា

1/18/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ១៩ ខែ មករា ឆ្នាំ២០២៥ ១. សហគមន៍ខ្មែរនៅកាណាដាធ្វើបាតុកម្មទាមទាររកយុត្តិធម៌ជូនលោក លិម គិមយ៉ា ២. ប្រវត្តិលោក លី រតនរស្មី ពីមេខ្យល់នាំពលករទៅថៃ ក្លាយជាទីប្រឹក្សាលោក ហ៊ុន សែន និងជាអ្នកបញ្ជាឱ្យបាញ់សម្លាប់លោក លិម គិមយ៉ា ៣. អាជ្ញាធរបើកការស៊ើបអង្កេតករណីផ្ទុះមីនតោននៅខេត្តឧត្ដរមានជ័យ ដែលសម្លាប់អ្នកជំនាញដោះមីន ២ នាក់ ៤. ស្រ្តីមួយចំនួននៅខេត្តសៀមរាប បង្ខំចិត្តចំណាកស្រុកទៅធ្វើជាកម្មករសំណង់នៅទល់ដែនខ្មែរ-ថៃ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

តុលាការមិនទាន់ឆ្លើយតបសំណើលោក រ៉ុង ឈុន ក្នុងសំណុំរឿងសុំពន្យារពេលចូលសវនាការ

1/17/2025
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃ សៅ ទី១៨ ខែមករា ឆ្នាំ២០២៥ ១/ មន្រ្តីបក្សកាន់អំណាចព្យាយាមលាងជម្រះលោក ហ៊ុន សែន ពាក់ព័ន្ធឃាតកម្មលើលោក លិម គិមយ៉ា ២/តុលាការមិនទាន់ឆ្លើយតបសំណើលោក រ៉ុង ឈុន ក្នុងសំណុំរឿងសុំពន្យារពេលចូលសវនាការ ៣/ ក្រុមគ្រួសារអ្នកទោសមនសិការស្នើឲ្យ រដ្ឋាភិបាលដោះស្រាយបញ្ហាសិទ្ធិមនុស្សដែលរកឃើញដោយអង្គការសិទ្ទិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ៤/ កសិកររិះគន់ក្រសួងកសិកម្មថាគួរតែដោះស្រាយបញ្ហាស្រូវចុះថោកឱ្យបានត្រឹមត្រូវជាជាងបន្ទោសកសិករ…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។

Duration:01:00:00

Ask host to enable sharing for playback control

ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥

1/16/2025
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ ១.ប្រពន្ធ លោក លិម គិមយ៉ា ថា ឃាតកម្មលើប្តីអ្នកស្រីជាឃាតកម្មនយោបាយ ២.សកម្មជននយោបាយនិងជាជនរងគ្រោះពីការវាយធ្វើបាបតាមដងផ្លូវបន្តទាមទាររកយុត្តិធម៌ ៣. អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(Human Rights Watch)រកឃើញថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានបំផ្លាញសិទ្ធិមនុស្សធ្ងន់ធ្ងរកាលពីឆ្នាំ២០២៤ ៤.កសិកររិះគន់ក្រសួងកសិកម្មថាគួរតែដោះស្រាយបញ្ហាស្រូវចុះថ្លៃឱ្យបានត្រឹមត្រូវ ជាជាងបន្ទោសមកលើកសិករ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

ថៃចេញដីកាចាប់ទីប្រឹក្សាលោក ហ៊ុន សែន រឿងបញ្ជាសម្លាប់លោក លិម គិមយ៉ា

1/15/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ១៦ ខែ មករា ឆ្នាំ២០២៥ ១. តុលាការថៃចេញដីកាតាមចាប់ទីប្រឹក្សាលោក ហ៊ុន សែន លោក លី រតនរស្មី រឿងបញ្ជាឱ្យសម្លាប់លោក លិម គិមយ៉ា ២. បក្សកម្លាំងជាតិស្នើឱ្យប្រទេសប្រជាធិបតេយ្យជួយជំរុញឱ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ៣. ADHOC រកឃើញថា ចៅក្រមបានប្រើសិទ្ធិឃុំខ្លួនបណ្ដោះអាសន្នលើជនត្រូវចោទ លើសនីតិវិធីច្បាប់ ៤. លោក ហ៊ុន ម៉ានី ស្នើនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ឱ្យដកប្រធានមន្ទីរបរិស្ថាន ៤ ខេត្ត នៅជុំវិញតំបន់ព្រៃឡង់...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

ប៉ូលិសថៃនឹងសុំដីការចាប់ខ្លួនមានឈ្មោះ ស៊ុមវ៉ាំង បាំរុងគីត ឬលីរតនរស្មី

1/14/2025
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ ១. ប៉ូលិសថៃប្រមូលភស្តុតាងដើម្បីសុំតុលាការចេញដីការខ្លួនចាប់ខ្លួនមានឈ្មោះ ស៊ុមវ៉ាំង បាំរុងគីត ឬលីរតនរស្មី ទាក់ទងឃាតកម្ម លើ លោក លិម គិមយ៉ា ២. អាជ្ញាធរត្រៀមបញ្ជូនអតីតឧកញ៉ា ហេង សិទ្ធី ដែលចោទលោក ហ៊ុន តូ ពីបទឆបោកមកកម្ពុជា ក្រោយចាប់ខ្លួនបាន នៅរុស្ស៊ី ៣. តុលាការកំពូលតម្កល់សាលក្រមសាលាដំបូងឲ្យលោក កង សារ៉ន ដែលហ៊ានរិះគន់លំហូរជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ ៤តំបន់អគារបនល្បែងកាស៊ីណូនៅកម្ពុជាហាក់ក្លាយជាទីកន្លែងពេញនិយមនៃការឆក់យកជីវិតជនបរទេស... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

ប៉ូលីសថៃមាន​​​អត្តសញ្ញាណ​អ្នកជួលឱ្យបាញ់សម្លាប់លោក លិម គិមយ៉ា

1/13/2025
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃអង្គារ ទី​១៤ ខែមករា ឆ្នាំ២០២៥ ១. ប៉ូលីសថៃកំណត់​បាន​អត្តសញ្ញាណ​អ្នកជួលខ្មាន់កំាភ្លើងឱ្យបាញ់សម្លាប់លោក លិម គិមយ៉ា ២. កសិករនៅខេត្តបាត់ដំបងបិទផ្លូវតវ៉ាទាមទារដំណោះស្រាយពីអាជ្ញាធរករណីស្រូវធ្លាក់ថ្លៃខ្លាំង ៣. ពលរដ្ឋនៅខេត្តមណ្ឌលគិរីជិត១ពាន់នាក់ធ្វើពិធីសែនព្រេនបន់ស្រន់ឱ្យក្រុមហ៊ុនរបស់ លោក គិត ម៉េង បញ្ឈប់គម្រោងវារីអគ្គិសនីស្រែពកក្រោម៣ ៤.កម្មករមួយចំនួន នៅតែបន្តរងការរើសអើង និងរំលោភសិទ្ធិនៅកន្លែងការងារ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!

Duration:01:00:00

Ask host to enable sharing for playback control

តុលាការព្រហ្មទណ្ឌថៃ នឹងសាកសួរជនសង្ស័យសម្លាប់ លោក លិម គិមយ៉ាទៀត ដើម្បីរកមេខ្លោងអ្នកបញ្ជា

1/12/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ច័ន្ទ ទី ១២ ខែមករា ឆ្នាំ២០២៤ ១. ជនភៀសខ្លួនខ្មែរនៅប្រទេសថៃទាមទារឱ្យត្រកូល ហ៊ុន បញ្ឈប់ធ្វើទុក្ខបុកម្នេញអ្នកប្រឆាំង ២. តុលាការព្រហ្មទណ្ឌថៃ នឹងសាកសួរជនសង្ស័យសម្លាប់ លោក លិម គិមយ៉ា ទៀត ដើម្បីរកមេខ្លោងអ្នកបញ្ជា ៣. ពលរដ្ឋជំរុញឱ្យអាជ្ញាធរចាប់ជនសង្ស័យនៅស្រុកខ្មែរ ក្នុងករណីបាញ់សម្លាប់លោក លិម គិមយ៉ា ៤. ហ្វីលីពីនអំពាវនាវដល់ពលរដ្ឋរបស់ខ្លួនឱ្យប្រុងប្រយ័ត្នមុននឹងចូលមកធ្វើការនៅកម្ពុជា...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

អាជ្ញាធរមិនទាន់ចាប់ជនសង្ស័យផ្សេងទៀតរឿងសម្លាប់លោក លិម គិមយ៉ា

1/11/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ១២ ខែ មករា ឆ្នាំ២០២៥ ១. អាជ្ញាធរកម្ពុជាមិនទាន់ចាប់ជនសង្ស័យផ្សេងទៀត ពាក់ព័ន្ធនឹងគម្រោងសម្លាប់លោក លិម គិមយ៉ា ២. បក្សប្រឆាំងនឹងធ្វើបុណ្យ៧ថ្ងៃ ដើម្បីគោរពវិញ្ញាណក្ខន្ធលោក លិម គិមយ៉ា នៅកម្ពុជា ៣. អតីតឧកញ៉ា ហេង សិទ្ធី បន្តចោទមន្ត្រីក្នុងជួររដ្ឋាភិបាលថា ជាប់ពន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ៤. ស្រ្តីមួយចំនួនជួបបញ្ហាជីវិត ក្រោយរៀបការទាំងវ័យក្មេង...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

អាជ្ញាធរថៃថាកម្ពុជានឹងបញ្ជូនខ្មាន់កាំភ្លើងដែលបាញ់ស្លាប់ លោក លិម គិមយ៉ា ឱ្យអាជ្ញាធរថៃនៅថ្ងៃទី១១មករា

1/11/2025
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃសៅទី១១ ខែមករា ឆ្នាំ២០២៥ ១. អាជ្ញាធរថៃះអាងថា កម្ពុជានឹងបញ្ជូនខ្មាន់កាំភ្លើងដែលបាញ់ស្លាប់ លោក លិម គិមយ៉ា ទៅឱ្យអាជ្ញាធរថៃនៅថ្ងៃទី១១មករា ២. គណបក្សប្រឆាំង និងពលរដ្ឋខ្មែរនៅក្រៅប្រទេសគ្រោងរៀបចំពិធីបុណ្យឧទ្ទិសកុសលជូនសពលោក លិម គិមយ៉ា ៣. ម្ដាយបុរសរងគ្រោះជនជាតិថៃ ដែលធ្លាក់ពីលើអគារស្លាប់នៅក្រុងប៉ោយប៉ែតស្វែងរកយុត្តិធម៌ ៤. តុលាការកាត់ទោសជនជាតិចិន១០នាក់ដាក់ពន្ធនាគារអស់មួយជីវិតរឿងជូញដូរគ្រឿងញៀន ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។

Duration:01:00:00