វទយអាសសេរ-logo

វទយអាសសេរ

RFA

វិទ្យុអាស៊ីសេរីផ្សាយព័ត៌មានទាន់ហេតុការណ៍ពីប្រទេសកម្ពុជា។ ផ្សាយពីរលើកក្នុងមួយថ្ងៃ លើកទី១ ចាប់ពីម៉ោង 5:30 ដល់ 6:30 ព្រឹក និងលើកទី២ ចាប់ពីម៉ោង 7:30 ដល់ 8:30 យប់ ម៉ោងនៅកម្ពុជា។

Location:

United States

Genres:

News

Networks:

RFA

Description:

វិទ្យុអាស៊ីសេរីផ្សាយព័ត៌មានទាន់ហេតុការណ៍ពីប្រទេសកម្ពុជា។ ផ្សាយពីរលើកក្នុងមួយថ្ងៃ លើកទី១ ចាប់ពីម៉ោង 5:30 ដល់ 6:30 ព្រឹក និងលើកទី២ ចាប់ពីម៉ោង 7:30 ដល់ 8:30 យប់ ម៉ោងនៅកម្ពុជា។

Language:

Khmer


Episodes
Ask host to enable sharing for playback control

ឪពុកលោក ស៊ន តារា ប្តឹងសាទុក្ខទៅតុលាការកំពូលសុំនៅក្រៅឃុំ

1/31/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥ ១.ឪពុកលោក ស៊ន តារា ប្តឹងសាទុក្ខទៅតុលាការកំពូលស្នើឱ្យតុលាការដោះលែងលោកនៅក្រៅឃុំជាបណ្ដោះអាសន្ន ២.ពលរដ្ឋរងគ្រោះពីក្រុមហ៊ុន ភូមិខ្មែរគ្រុប ស្នើឱ្យក្រសួងដែនដី ពន្លឿន រកដំណោះស្រាយឲ្យពួកគេ ៣.ក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅយប់នេះ យើងនឹងពិភាក្សាថាតើលោក ស៊ន តារា បានជួបមេដឹកនាំប្រទេសនិងស្ថាប័នណាខ្លះ ក្នុងយុទ្ធនាការឲ្យសហគមន៍អន្តរជាតិអន្តរាគមន៍រដ្ឋាភិបាលត្រកូលហ៊ុនកុំឲ្យចាប់មនុស្សធ្វើជាចំណាប់ខ្មាំងនយោបាយបន្តទៀត … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

ឪពុកលោក ស៊ន តារា ប្តឹងសាទុក្ខទៅតុលាការកំពូលសុំនៅក្រៅឃុំ

1/30/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥ ១.ឪពុកលោក ស៊ន តារា ប្តឹងសាទុក្ខទៅតុលាការកំពូលស្នើឱ្យតុលាការដោះលែងលោកនៅក្រៅឃុំជាបណ្ដោះអាសន្ន ២.ពលរដ្ឋរងគ្រោះពីក្រុមហ៊ុន ភូមិខ្មែរគ្រុប ស្នើឱ្យក្រសួងដែនដី ពន្លឿន រកដំណោះស្រាយឲ្យពួកគេ ៣.ក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅយប់នេះ យើងនឹងពិភាក្សាថាតើលោក ស៊ន តារា បានជួបមេដឹកនាំប្រទេសនិងស្ថាប័នណាខ្លះ ក្នុងយុទ្ធនាការឲ្យសហគមន៍អន្តរជាតិអន្តរាគមន៍រដ្ឋាភិបាលត្រកូលហ៊ុនកុំឲ្យចាប់មនុស្សធ្វើជាចំណាប់ខ្មាំងនយោបាយបន្តទៀត … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

ស្ថាប័នរដ្ឋមួយចំនួន នឹងកាត់បន្ថយបុគ្គលិកក្រោយពីសហរដ្ឋអាមេរិកផ្អាកជំនួយ

1/29/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២៥ ១. អង្គការសង្គមស៊ីវិល និងស្ថាប័នរដ្ឋមួយចំនួន គ្រោងកាត់បន្ថយបុគ្គលិក ក្រោយរដ្ឋាភិបាលអាមេរិកផ្អាកជំនួយ ២. ធនាគារជាតិ និងអង្គការសហប្រជាជាតិ ប្ដេជ្ញាចិត្តដោះស្រាយបញ្ហាជំពាក់បំណុលលើសលុបរបស់ពលរដ្ឋ ៣. សមាជិករដ្ឋសភា និងព្រឹទ្ធសភាថៃ ស្នើឱ្យរដ្ឋាភិបាលធ្វើប្រជាមតិដើម្បីដោះស្រាយបញ្ហាជម្លោះដែនសមុទ្ររវាងកម្ពុជា-ថៃ ៤. អាជ្ញាធរខេត្តព្រះវិហារ សន្យាដោះស្រាយបញ្ហារបស់ជនជាតិកួយ២ភូមិ បន្ទាប់ពីក្រុមហ៊ុនរបស់អភិបាលរងខេត្ត ឈូសឆាយព្រៃជំនឿរបស់ពួកគាត់ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

ប៉ូលិសចាប់ខ្លួនសមាជិកបក្សកម្លាំងជាតិម្នាក់នៅខែត្រតាកែវដោយគ្មានដីកា

1/28/2025
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២៥ ១.ប៉ូលិសចាប់ខ្លួនសមាជិកបក្សកម្លាំងជាតិម្នាក់នៅខែត្រតាកែវដោយគ្មានដីកា ២. អ្នកឃ្លាំមើល ថា ការបង្កើតគណៈកម្មាធិការដោះស្រាយឧក្រិដ្ឋកម្មអនឡាញ របស់រដ្ឋាភិបាលជារឿងល្អ ប៉ុន្តែ ត្រូវមានឆន្ទៈពិតប្រាកដ ៣. កសិករនៅខេត្តបន្ទាយមានជ័យស្នើឱ្យរដ្ឋាភិបាលដកអភិបាលខេត្តនេះចេញពីតំណែង ៤. អង្គការសិទ្ធិមនុស្សខកចិត្តដែលក្រុមហ៊ុន អយកូក្រេឌីត មិនដោះស្រាយ បញ្ហាមីក្រូហិរញ្ញវត្ថុ ... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

ខ្មែរក្រោមធ្វើបាតុកម្មនៅមុខស្ថានកុងស៊ុលវៀតណាមនៅសាន់ហ្វ្រាន់ស៊ីស្កូ

1/28/2025
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២៥ ១.បក្សកាន់អំណាចប្រកាសថាកម្ពុជាលែងត្រូវការជំនួយ ឬការអនុគ្រោះពីបរទេសណាមួយ ២.ពលរដ្ឋខ្មែរក្រោមធ្វើបាតុកម្មនៅមុខកុងស៊ុលវៀតណាម ប្រចាំនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco)ទាមទារឱ្យរដ្ឋាភិបាលវៀតណាមដោះលែងសកម្មជនខ្មែរក្រោម ៣.អ្នកឃ្លាំមើលថា រដ្ឋាភិបាលបច្ចុប្បន្នជារបស់គ្រួសារត្រកូលហ៊ុន មិនមែនរបស់គណបក្សប្រជាជនកម្ពុជាទេ ៤.មូលហេតុ និងផលប៉ះពាល់ពីអតុល្យភាពជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងចិន...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!

Duration:01:00:01

Ask host to enable sharing for playback control

អង្គការសង្គមស៊ីវិលមួយចំនួន ស្នើឱ្យរដ្ឋាភិបាលអាមេរិកបន្តជំនួយ

1/28/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២៥ ១. អង្គការសង្គមស៊ីវិលមួយចំនួន ស្នើឱ្យរដ្ឋាភិបាលអាមេរិកបន្តជំនួយដើម្បីជួយដល់ពលរដ្ឋខ្មែរ ២. អង្គការលីកាដូ ខកចិត្តចំពោះក្រុមហ៊ុនសាជីវកម្ម អយកូក្រេឌីត (Oikocredit) ដែលមិនបានដោះស្រាយបញ្ហារំលោភសិទ្ធិមនុស្សក្នុងវិស័យមីក្រូហិរញ្ញវត្ថុឱ្យទាន់ពេលវេលា ៣. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅយប់នេះ យើងនឹងពិភាក្សាអំពីឧបសគ្គរបស់ក្រុមអ្នកប្រជាធិបតេយ្យនៅក្រៅស្រុក និងយុទ្ធសាស្ត្រដោះស្រាយរបស់ពួកគេនៅក្នុងឆ្នាំ២០២៥នេះ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

បក្សកាន់អំណាច៖ កម្ពុជាលែងត្រូវការជំនួយ ឬការអនុគ្រោះពីបរទេស

1/27/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ ១. បក្សកាន់អំណាច ប្រកាសថាកម្ពុជាលែងត្រូវការជំនួយ ឬការអនុគ្រោះពីបរទេសណាមួយ ២. ជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងចិន កាន់តែមានអតុល្យភាពខ្លាំង ៣. ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តក្រចេះ ចោទអាជ្ញាធរថា គប់គិតជាមួយក្រុមហ៊ុនវៀតណាម មិនដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ ៤. សាច់ញាតិសកម្មជនខ្មែរក្រោមដែលកំពុងជាប់ឃុំថា អាជ្ញាធរវៀតណាមបានបញ្ជូនសកម្មជនទាំងនោះចេញពីពន្ធនាគារខេត្តលង់ហោ ទៅខេត្តក្រមួនស … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

ខ្មែរនៅក្រៅស្រុកបន្តធ្វើបុណ្យ និងរកយុត្តិធម៌ជូនសពលោក លិម គិមយ៉ា

1/26/2025
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២៥ ១.ខ្មែររស់នៅក្បែរទីក្រុងវ៉ាស៊ីងតោនសហរដ្ឋអាមេរិក ធ្វើបុណ្យឧទ្ទិសកុសល និងអំពាវនាវរកយុត្តិធម៌ជូនសពលោក លិម គិមយ៉ា ២.សាច់ញាតិបារម្ភពីបញ្ហាសុខភាពរបស់អ្នកជាប់ឃុំក្នុងពន្ធនាគារ នៅក្នុងរដូវក្ដៅ ៣.អ្នកឃ្លាំមើលទទូចឱ្យរដ្ឋាភិបាលបង្ហាញវិធានការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមានប្រសិទ្ធភាព ៤.ពលរដ្ឋ និងអ្នកស្រឡាញ់បរិស្ថានជំរុញឱ្យរដ្ឋាភិបាលបំបាត់អំពើពុករលួយជាប្រព័ន្ធទើបអាចការពារព្រៃឡង់បាន...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!

Duration:01:00:00

Ask host to enable sharing for playback control

បក្សកាន់អំណាច ដាក់បញ្ចូលសមាសភាពថ្មី ខណៈវិបត្តិសង្គមកាន់តែកើនឡើង

1/26/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥ ១. បក្សកាន់អំណាច ធ្វើសន្និបាតដាក់បញ្ចូលសមាសភាពថ្មី ខណៈវិបត្តិសង្គមកាន់តែកើនឡើង ២. ពលរដ្ឋខ្មែរនៅក្រៅប្រទេស បន្តធ្វើបុណ្យ និងប្ដេជ្ញារកយុត្តិធម៌ជូនសពលោក លិម គិមយ៉ា ៣. អ្នកឃ្លាំមើលថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាង១.៥០០នាក់ នៅតែមានចំនួនច្រើន ៤. សកម្មជនការពារបរិស្ថានថា សេចក្ដីសម្រេចរបស់លោក ហ៊ុន ម៉ាណែត ផ្លាស់ប្ដូរប្រធានមន្ទីរបរិស្ថាន៣ខេត្តជាប់ព្រៃឡង់ មិនមែនជាដំណោះស្រាយចំបញ្ហា … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

មេធាវីទទូចដល់ឧទ្ធរណ៍ឱ្យពន្លឿនការជម្រះក្ដីលោក កឹម សុខា

1/25/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ២៦ ខែ មករា ឆ្នាំ២០២៥ ១. លោក សម រង្ស៊ី បន្តចោទលោក ហ៊ុន សែន ថា នៅពីក្រោយឃាតកម្មនយោបាយ ២. ក្រុមមេធាវីទទូចដល់សាលាឧទ្ធរណ៍ពន្លឿនសវនាការរឿងក្ដីលោក កឹម សុខា ៣. ឧក្រិដ្ឋជនឆបោកតាមអនឡាញ ជម្លៀសមនុស្សពីកាស៊ីណូក្រោននៅក្រុងប៉ោយប៉ែត ទៅកន្លែងផ្សេង ៤. អ្នកឃ្លាំមើលរិះគន់លោក ហ៊ុន ម៉ាណែត ថា អសមត្ថភាពរកទីផ្សារជូនពលរដ្ឋ តែបែរជាទៅបន្ទោសបក្សប្រឆាំង...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

រដ្ឋាភិបាលធ្វើសេចក្ដីព្រាងច្បាប់ ដាក់ទោសបុគ្គលណាមិនទទួលស្គាល់ឧក្រិដ្ឋកម្មនៅក្នុងរបបខ្មែរក្រហម

1/25/2025
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២៥ ១. រដ្ឋាភិបាលបារាំង កំពុងតាមដានការស៊ើបអង្កេតករណីឃាតកម្មលើលោក លិម គិមយ៉ា ២.រដ្ឋាភិបាលធ្វើសេចក្ដីព្រាងច្បាប់ ដាក់ទោសលើបុគ្គលណាមិនទទួលស្គាល់ឧក្រិដ្ឋកម្មនៅក្នុងរបបខ្មែរក្រហម ៣. ពលករខ្មែរនៅកូរ៉េខាងត្បូង ថា រូបគេមិនតក់ស្លុតនឹងការលុបលិខិតឆ្លងដែនឡើយ ៤. អ្នកឃ្លាំមើលស្នើឲ្យ រដ្ឋាភិបាលដោះស្រាយបញ្ហាសង្គមជាជាងរង់ចាំពលរដ្ឋតវ៉ា ទើបចេញមុខដោះស្រាយ ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

រដ្ឋាភិបាលធ្វើសេចក្ដីព្រាងច្បាប់ ដាក់ទោសបុគ្គលណាមិនទទួលស្គាល់ឧក្រិដ្ឋកម្មនៅក្នុងរបបខ្មែរក្រហម

1/24/2025
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២៥ ១. រដ្ឋាភិបាលបារាំង កំពុងតាមដានការស៊ើបអង្កេតករណីឃាតកម្មលើលោក លិម គិមយ៉ា ២.រដ្ឋាភិបាលធ្វើសេចក្ដីព្រាងច្បាប់ ដាក់ទោសលើបុគ្គលណាមិនទទួលស្គាល់ឧក្រិដ្ឋកម្មនៅក្នុងរបបខ្មែរក្រហម ៣. ពលករខ្មែរនៅកូរ៉េខាងត្បូង ថា រូបគេមិនតក់ស្លុតនឹងការលុបលិខិតឆ្លងដែនឡើយ ៤. អ្នកឃ្លាំមើលស្នើឲ្យ រដ្ឋាភិបាលដោះស្រាយបញ្ហាសង្គមជាជាងរង់ចាំពលរដ្ឋតវ៉ា ទើបចេញមុខដោះស្រាយ ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

សាច់ញាតិជនរងគ្រោះស្លាប់ក្នុងពេលដណ្ដើមយកអំណោយទាមទាររកយុត្តិធម៌

1/24/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥ ១.សាច់ញាតិជនរងគ្រោះស្លាប់ក្នុងព្រឹត្តិការណ៍ប្រជ្រៀតដណ្ដើមយកអំណោយនៅផ្ទះឧកញ៉ា សុខ គង់ ទាមទារយុត្តិធម៌ ២.តុលាការកំពូលតម្កល់ដីកាផ្ដន្ទាទោសមន្ត្រីបក្សប្រឆាំង លោក ចៅ វាសនា ឱ្យជាប់ពន្ធនាគារ៣ឆ្នាំ ៣.ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាតើថា ការដណ្ដើមអាំងប៉ាវនៅភូមិគ្រឹះ អ្នកឧកញ៉ា សុខ គង់ បណ្ដាលឱ្យស្លាប់មនុស្ស បង្ហាញពីស្ថានភាពក្រីក្រនៅកម្ពុជា

Duration:00:59:59

Ask host to enable sharing for playback control

មន្ត្រីសិទ្ធិមនុស្សទាមទារឱ្យរដ្ឋាភិបាលទទួលខុសត្រូវរឿងមនុស្សដណ្ដើមអាំងប៉ាវនៅផ្ទះលោក សុខ គង់ ស្លាប់និងរបួស

1/23/2025
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២៥ ១. មន្ត្រីសិទ្ធិមនុស្សទាមទារឱ្យរដ្ឋាភិបាលទទួលខុសត្រូវលើករណីមនុស្សដណ្ដើមអាំងប៉ាវនៅផ្ទះលោក សុខ គង់ឲ្យមនុស្ស ស្លាប់និងរបួស ២. អ្នកឃ្លាំមើលថា មេដឹកនាំកម្ពុជា និងថៃ កំពុងកេងចំណេញនយោបាយ រឿងកោះគជ់ ៣. ពលរដ្ឋស្នើឱ្យអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតលើអភិបាលខេត្តកំពត លោក ម៉ៅ ធនិន រឿងរំលោភដីធ្លី ៤. អ្នកឃ្លាំមើលថា រដ្ឋាភិបាលគួរដោះស្រាយបញ្ហាសង្គមជាជាងរង់ចាំពលរដ្ឋតវ៉ា ទើបដោះស្រាយ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

មនុស្ស៤នាក់ជាន់គ្នាស្លាប់ពេលប្រជ្រៀតគ្នាយកអាំងប៉ាវនៅផ្ទះលោក សុខ គង់

1/23/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ ១. មនុស្ស៤នាក់ជាន់គ្នាស្លាប់ និង៥នាក់ទៀតរបួសធ្ងន់ពេលប្រជ្រៀតគ្នាយកអាំងប៉ាវនៅភូមិគ្រឹះលោក សុខ គង់ មុនពេលចូលឆ្នាំចិននិងវៀតណាម ២. អ្នកឃ្លាំមើល រិះគន់ថាមេដឹកនាំកម្ពុជា និងថៃកំពុងកេងចំណេញនយោបាយជុំវិញភាពស្ងប់ស្ងាត់ក្នុងជម្លោះកោះគជ់ ៣. កសិករនៅតាមខេត្តមួយចំនួន កំពុងខ្វះខាតផ្នែកជីវភាពដោយសារតែតម្លៃស្រូវធ្លាក់ចុះ និងស្រូវងាប់ដោយខ្វះទឹក ៤. នៅរាត្រីនេះ អ្នករាយការណ៍ព័ត៌មានវិទ្យុអាស៊ីសេរី លោក ថា ថៃ នឹងមកផ្តល់ព័ត៌មានថាតើការប្រារព្ធខួបថ្ងៃ៧មករារបស់បក្សកាន់អំណាចនៅប្រទេសអូស្ត្រាលី និងប្រទេសនូវែលហ្សេឡង់ឆ្នាំនេះ មានលក្ខណៈខុសគ្នាបែបណាពីឆ្នាំមុនៗ និងថាតើខួប១០ឆ្នាំនៃការបង្កើតបណ្តាញត្រួតត្រាសហគមន៍ខ្មែរនៅក្រៅប្រទេសនេះ បានបង្កភាពក្តៅក្រហាយបែបណាដល់សហគមន៍ខ្មែរនៅក្រៅប្រទេស … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

អ្នកឃ្លាំមើល៖ កម្ពុជានៅតែពិបាករើខ្លួនចេញពីឥទ្ធិពលវៀតណាម

1/22/2025
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ ១-តើមេដឹកនាំត្រកូលហ៊ុនពិតជាមានចេតនាបិទបាំងរឿងសំខាន់ក្នុងករណីឃាតកម្មលើលោក លិម គិមយ៉ា ? ២-អ្នកជំនាញថាកម្ពុជានៅតែពិបាកដកខ្លួនចេញពីឥទ្ធិពលវៀតណាម ៣-អ្នកធ្លាប់ជាប់ឃុំថាបក្សកាន់អំណាចយកពន្ធនាគារធ្វើជាកន្លែងលាងខួរក្បាលសកម្មជន ដែលចុះចូលឱ្យក្លាយជាឧបករណ៍នយោបាយ ៤-អ្នកគោរពស្រឡាញ់លោក ជា វិជ្ជា ប្ដេជ្ញាបន្តទាមទារយុត្តិធម៌សម្រាប់លោក...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!

Duration:01:00:00

Ask host to enable sharing for playback control

សហជីពបន្តទាមទារយុត្តិធម៌ជូនលោក ជា វិជ្ជា ក្នុងខួប២១ឆ្នាំ

1/22/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ ១. សហជីព និងគណបក្សប្រឆាំង បន្តទាមទារយុត្តិធម៌ជូនលោក ជា វិជ្ជា ក្នុងខួប២១ឆ្នាំនៃអំពើឃាតកម្មលើលោក ២. អ្នកវិភាគ លើកឡើងថា រដ្ឋាភិបាលមានចេតនាបិទបាំងរឿងសំខាន់ក្នុងករណីឃាតកម្មលើលោក លិម គិមយ៉ា ៣. អាជ្ញាធរ ចាប់ខ្លួនអ្នកសារព័ត៌មាន២នាក់ដោយចោទពីបទផ្សព្វផ្សាយព័ត៌មានមិនពិត ៤. ក្រសួងកសិកម្ម បានជួយសង្គ្រោះស្រូវប្រាំងរបស់កសិករនៅខេត្តក្រចេះ ប៉ុន្តែកសិករបន្តទាមទារប្រព័ន្ធធារាសាស្ត្រ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

តុលាការខេត្តសៀមរាបផ្ដន្ទាទោសសកម្មជនបក្សប្រឆាំង៣នាក់ឱ្យជាប់ពន្ធនាគារ១៨ខែ

1/21/2025
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ ១. តុលាការខេត្តសៀមរាបផ្ដន្ទាទោសសកម្មជនបក្សប្រឆាំង៣នាក់ឱ្យជាប់ពន្ធនាគារ១៨ខែ ២…តុលាការកំពូលនឹងប្រកាសសាលដីកាលើសំណុំរឿងមន្ត្រីបក្សប្រឆាំង លោក ចៅ វាសនា ថ្ងៃទី២៤ ខែមករា ខាងមុខ ៣…អ្នកធ្លាប់ជាប់ឃុំថា បក្សកាន់អំណាចយកពន្ធនាគារធ្វើជាកន្លែងកែច្នៃសកម្មជនដែលចុះចូលឱ្យក្លាយជាឧបករណ៍នយោបាយ ៤…សមត្ថកិច្ចបានជួយសង្គ្រោះជនជាតិអាមេរិកដើមកំណើតតៃវ៉ាន់ម្នាក់ពីការបង្ខាំងធ្វើទារុណកម្មនៅកម្ពុជា ...រួមនឹងព័ត៌មានសំខាន់មួយចំនួនទៀត៕

Duration:01:00:00

Ask host to enable sharing for playback control

ពលរដ្ឋខេត្តតាកែវ តវ៉ាបិទផ្លូវជាតិលេខ២ដើម្បីទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហាខ្វះទឹកធ្វើកសិកម្ម

1/21/2025
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ ១. ពលរដ្ឋនៅខេត្តតាកែវរាប់រយនាក់ តវ៉ាបិទផ្លូវជាតិលេខ២ ដើម្បីទាមទារឱ្យអាជ្ញាធរខេត្ត ដោះស្រាយបញ្ហាខ្វះទឹកធ្វើកសិកម្ម ២. ពលរដ្ឋមានវិវាទដីធ្លីនៅខេត្តកោះកុង ប្រមូលផ្តុំគ្នានៅមុខសាលាខេត្ត ទាមទារឱ្យអាជ្ញាធរពន្លឿនការផ្ដល់ដីសម្បទានសង្គមកិច្ច ៣. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាអំពីថាតើឃាតកម្មលើលោក លិម គិមយ៉ា អាចមានការជាប់ពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបែបណាខ្លះ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:00:59:59

Ask host to enable sharing for playback control

អ្នកឃ្លាំមើលសង្គមថា លោក ហ៊ុន ម៉ាណែត បិទបាំងការពិតនៅពីក្រោយឃាតកម្មលើលោក លិម គិមយ៉ា

1/20/2025
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ ១. លោក អ៊ុំ សំអានថា រដ្ឋាភិបាលមិនព្រមប្ដឹងទាមទារកោះគជ់នៅតុលាការ អន្តរជាតិ អាចមកពីត្រកូល “ហ៊ុន” ទទួលបានផលប្រយោជន៍ ២. អ្នកឃ្លាំមើលសង្គមថា លោក ហ៊ុន ម៉ាណែតបិទបាំងការពិតនៅពីក្រោយឃាតកម្មលើលោក លិម គិមយ៉ា ៣. ក្រុមហ៊ុនអភិបាលរងខេត្តព្រះវិហារឈូសឆាយព្រៃជំនឿជនជាតិ ភាគតិចកួយជាង១ពាន់ហិកតារ ៤. ពលរដ្ឋរិះគន់អាជ្ញាធរមិនបង្ក្រាបមេខ្លោងបនល្បែងធំៗ ទើបល្បែងអនឡាញរីករាលដាលខ្លាំង … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕

Duration:01:00:00