Bilingual chronical-logo

Bilingual chronical

RFI

Chronique bilingue គឺ​ជា​នាទី​មួយថ្មី ​ដែល​បើក​លទ្ធភាព​ឱ្យ​ឥស្សរជន​មួយ​រូប ​និយាយ​បក​ស្រាយ​ទៅ​លើ​ប្រធាន​បទណា​​មួយ ​ជា​ពីរ​ភាសា (ខ្មែរនិងបារាំង)។ នាទី​នេះ មាន​រៀប​ចំ​ជូន​ នៅ​រៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​កម្មវិធី​ផ្សាយ​ព័ត៌មាន​​ វេលា​ម៉ោង​ ១​រសៀល និង​ចាក់​ផ្សាយ​ឡើង​វិញ ម្តង​ទៀត​ នៅ​ក្នុង​នាទី​ផ្សាយ​ព័ត៌មាន​​វេលា​ម៉ោង ៧ យប់។

Location:

Paris, France

Genres:

Podcasts

Networks:

RFI

Description:

Chronique bilingue គឺ​ជា​នាទី​មួយថ្មី ​ដែល​បើក​លទ្ធភាព​ឱ្យ​ឥស្សរជន​មួយ​រូប ​និយាយ​បក​ស្រាយ​ទៅ​លើ​ប្រធាន​បទណា​​មួយ ​ជា​ពីរ​ភាសា (ខ្មែរនិងបារាំង)។ នាទី​នេះ មាន​រៀប​ចំ​ជូន​ នៅ​រៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​កម្មវិធី​ផ្សាយ​ព័ត៌មាន​​ វេលា​ម៉ោង​ ១​រសៀល និង​ចាក់​ផ្សាយ​ឡើង​វិញ ម្តង​ទៀត​ នៅ​ក្នុង​នាទី​ផ្សាយ​ព័ត៌មាន​​វេលា​ម៉ោង ៧ យប់។

Language:

Khmer


Episodes
Ask host to enable sharing for playback control

ហាមជក់បារី Défense de fumer

10/29/2020
ប្រើ​សេរីភាព​ផ្ទាល់​ខ្លួន​ ហិចហើរ​ ដើរ ​ជក់ ឈរ អង្គុយ​ តម្រូវ​ឱ្យ​គោរព​សិទ្ធ​អ្នក​ដទៃ​ផង​។ ជក់​បារី​ ជា​ទង្វើ​ដ៏ចង្រៃ​មួយ ដែល​ប៉ះពាល់​ដល់​សិទ្ធ​អ្នក​នៅ​ជិត​ខាង​ខ្លួន​​។ ព្រឹត្តបត្រ ថ្ងៃព្រហស្បតិ៍ ទី​២៩ ខែតុលា ឆ្នាំ​២០២០​ ឆាយ ហុកផេង ធ្វើ​អធិប្បាយក្រោម​ប្រធានបទ «ហាមជក់បារី»។ នៅ​សម័យ​មុន​ របប ប៉ុល ពត ខ្មែរ​យើង​ទាំងចាស់​ទាំង​ក្មេង​ គ្មាន​ទម្លាប់​ចូល​តៀម​កាហ្វេ​ព្រឹកថ្ងៃ​ល្ងាច ហើយ​ក៏​គ្មាន​តៀម​កាហ្វេ​ណា​ក្រៅ​ពី​ភោជនីយដ្ឋាន​ធំៗ​ ដូច​ជា La paillotte ឬ Pacific។ ជាពិសេស​ កាលខ្ញុំ​ទៅដល់​ស្រុក​បារាំងចុង​ឆ្នាំ​១៩៧៤ ខ្ញុំ​សង្កេត​ឃើញ​មាន​ទម្លាប់​មួយ​ គឺនិស្សិត​បារាំង​ គេប្រមូល​ផ្តុំ​គ្នា​ក្នុង​តៀម​កាហ្វេ​ ក្រោយ​ពេល​បាយ​ថ្ងៃត្រង់​ ថែម​ទាំង​ជក់​បារី​ បង្ហុយ​ផ្សែង​​ខ្មួរខ្មាញ់​ ដូច​មាន​ចុះ​អ័ព្ទ​ទាំង​ថ្ងៃ។​ ខ្ញុំ​មិន​ប្រកាន់​យក​ទម្លាប់​នេះទេ ពីព្រោះ​មិន​ចង់​ស្រូប​យក​ផ្សែង​បារី ដែល​អ្នក​ជក់​បង្ខំ​ឱ្យ​យើង​ដក​ដង្ហើម​តាម​មាត់​បង្ហុយ​ស្អុយ​ផ្សែង​របស់​គេ​យ៉ាង​ព្រហើន។ ខ្ញុំ​ប្រកាន់​យក​ឥរិយាបថ​នេះ​ រហូត​ដល់​មាន​ច្បាប់​ហាមឃាត់​កុំ​ឱ្យ​ជក់​បារី​ លើកលែង​តែ​នៅ​កន្លែង​ដែល​រៀបចំ​សម្រាប់​អ្នក​ជក់។​ En effet, la Convention cadre de l'Organisation mondiale de la santé​ pour la lutte anti-tabac du 21 mai 2003 ratifiée par décret du 22 mars 2005 invite toutes les autorités publiques à lutter contre le tabagisme passif. La France a dès lors introduit dans le code de la santé publique l'article L.3511-7. Pour compléter, une circulaire du 17 septembre 2008 précise que des espaces extérieurs pouvant recevoir les fumeurs sont "les terrasses totalement découvertes quand bien même, elles seraient closes sur leurs côtés" et "les terrasses couvertes mais dont le côté principal serait également ouvert". ផ្ទុយ​ទៅវិញ លាន​ឬ​លំហ​ជាប់​នឹង​តៀម​កាហ្វេ​មួយ​នោះនៅស្រុក​បារាំង ម្ចាស់​ហាង​ទុក​ចន្លោះ​តែ​៥០cm វាស់​ពី​ដំបូល​ដល់​ជញ្ជាំង​ខាង​លើ​ ទុក​ឱ្យ​ផ្សែង​បារី​ចេញ​តាម​នោះ។ ពិត​មែន​ហើយ​ ជញ្ជាំង​ទាំង​៣ជ្រុង​ផ្សេងទៀត​ បិត​ហ៊ុំ​ជិត​លំហ​ឬ​លាន​ Terrasse នៃ​ភោជនីយដ្ឋាន​នោះ។ សមាគ​ម​ឈ្មោះថា «សិទ្ធអ្នក​មិន​ជក់​បារី»​ បាន​ដាក់​ពាក្យ​ប្តឹង​ភោជនីយដ្ឋាន​ដែល​មាន​ឈ្មោះថា Indiana Café នៅ​តាម​ដង​វិថី​ Montmatre ក្រុង​ប៉ារីស​ ដោយ​យក​ទឡ្ហីករណ៍​​ថា​មិន​គោរព​ច្បាប់​ ព្រម​ទាំង​​បទបញ្ជា​ គឺ règlement R. 3512 – 2, 2è​ នៃ​ក្រម​សុខាភិបាល​សាធារណៈ​។ បទ​ល្មើស​នេះ​ជាបទ​លហុ ​ដែល​ត្រូវ​បង់​ពិន័យ​តែប្រាក់​កាស​ប៉ុណ្ណោះ។ អ្នក​មិន​ជក់​បារី​ចាញ់​ក្តី​ទាំង​ពីរ​ដង​នៅមុខ​សាលា​ដំបូង​ផង​និង​សាលាឧទ្ធរណ៍​ផងទៀត ហើយ​ប្តឹង​ឡើង​ដល់​តុលាការ​កំពូល។​ L'article L.3511-7 du code de la santé publique prescrit, quant à lui,​​ qu'il "est interdit de fumer dans les lieux affectés à un usage​​ collectif, notamment scolaire, et dans les moyens de transport collectif, sauf dans les emplacements expressément réservés aux fumeurs." ក្រៅពីនេះ​ សមាគម«សិទ្ធអ្នក​មិន​ជក់​បារី»​ សំអាង​លើ​អង្គច្បាប់​មួយ​ទៀត គឺ​សារាចរ​ថ្ងៃទី​១៧ ​ខែ​កញ្ញា​ ឆ្នាំ​២០០៨ ដែល​ឱ្យ​និយម​ន័យ​ថា អ្វី​ទៅ​ជា​លំហ ឬ Terrasse ​នោះ។​ សាលដីកា​សាលា​ឧទ្ធរណ៍​សំអាង​ទៅលើ​ចន្លោះ​៥០cm ថា​គ្រប់​គ្រាន់​ឱ្យ​ផ្សែង​បារី​ហុយ​ចេញបាន​ ទើប​វិនិច្ឆ័យ​សេចក្តី​ឱ្យ​សមាគម​ចាញ់។ សាលដីកា​នេះ​គ្មាន​អង្គ​ច្បាប់​ជា​សំអាង​ទេ ដ្បិត​អី​សារាចរ​មា​នតម្លៃ​ត្រឹម​តែ​ជាការ​ណែនាំ​របស់​ក្រសួង​ប៉ុណ្ណោះ គឺថា មិន​មែន​ជា​ច្បាប់​ ជាបទបញ្ជា​អ្វីទាំងអស់​។ តុលាការ​កំពូល​ គប្បី​ឈរ​លើ​កំហុស​ផ្លូវ​ច្បាប់​នៃសាលាឧទ្ធរណ៍​នេះ​ ដើម្បីទាត់​ចោល​សាលដីកា​។ ផ្ទុយ​ទៅវិញ​ តុលាការ​កំពូល​ខ្លួន​ឯង​នេះ​ ក៏​សំអាង​លើ​អនុសញ្ញា​គំរូ​នៃ​អង្គការ​សុខភាព​អន្តរជាតិ​ ថ្ងៃទី​២១ ខែឧសភា ឆ្នាំ ២០០៤ និង​ច្បាប់​ក្នុង​ក្រម​សុខាភិបាល​ជាតិ ដែល​សុទ្ធសឹង​ជាឧបករណ៍​ប្រហោង​ធ្លុង​ មានត្រឹម​តែ​អំណះអំណាង​នូវ​គោលការណ៍​ដោយ​គ្មាន​ឃើញ​មាត្រា​ណាមួយ​ចែង​ឱ្យ​ច្បាស់​ថា អ្វីទៅ​ លានលំហ ឬ​ Terrasse នោះ។ ម្តង​នេះ សមាគម«សិទ្ធអ្នកមិនជក់បារី» បាន​ឈ្នះ​ក្តី​ ប៉ុន្តែ​សាលដីកា​តុលាការកំពូល​ឈរ​លើ​ខ្យល់​ដូច​គ្នា​នឹង​សាលាឧទ្ធរណ៍​ដែរ ប៉ុន្តែ​អ្វី​ដែល​ធ្ងន់​ជាង​នេះ​ គឺតុលាការ​តាំង​ខ្លួន​ជាអ្នក​ដាក់​បទបញ្ជា​ស្តីអំពី​លាន​លំហ​នេះតែម្តង។​ En l'espèce, la Cour de cassation aurait dû casser celui de la Cour​ d'appel pour défaut de motif outre une contradiction de motif au lieu de donner une définition technique de la terrasse ouverte d'un café s'érigeant ainsi en juge régulateur qui dicte les mesures règlementaires que voici: "la terrasse d'un établissement accueillant du public ne constitue pas un...

Duration:00:06:44

Ask host to enable sharing for playback control

សាលក្រមស៊ីជម្រៅ Arrêt incantatoire

10/23/2020
បើគេប្រើពាក្យគន្លាស់ពី ចៅក្រម គឺ ចំក្រៅ។ ប៉ុន្តែ ចៅក្រម ជាអ្នកដែលវិនិច្ឆ័យសេចក្តីឱ្យចំកណ្តាលអង្គហេតុ និងអង្គច្បាប់ ទើបសាលក្រមក្លាយទៅជា«ទ្រនំ»នៃច្បាប់បាន។ ព្រឹត្តបត្រ ថ្ងៃព្រហស្បតិ៍ទី​១៥ ខែតុលា ឆ្នាំ​២០២០​ ឆាយ ហុកផេង អធិប្បាយអំពី «សាលក្រមស៊ីជម្រៅ »។ ពាក្យចាស់លោកថា «ចាស់​អាង​ស្លាប់ ពាល​អាង​កាប់ ក្មេង​អាង​យំ»។ ឥឡូវ យើង​បង្កើត​ពាក្យថ្មីមួយ ដែល​អាច​ក្លាយ​ជា​ពាក្យ​ចាស​ទៅថ្ងៃមុខ គឺពាក្យថា «ស្មាក្តី​ចាញ់ច្រាប សាលក្រម​បង្គាប់ ស៊ីជ្រៅ​បង្គួរ»។ ពាក្យ​ថ្មី​សន្លាង​ មិន​ទាន់​ស្លោក​នៅឡើយ​នេះ វាចាក់​ចំ​សរសៃ​បេះ​ដូង​នៃ​ច្បាប់ ដែល​ខ្លាច​រអា​ក្រែង​ សាលក្រម វា​ធំ​ជាង​ក្រឹត្យ​ ជាង​ច្បាប់​។ តាម​ការពិត​ តុលាការ​ត្រូវ​នៅ​ដោយ​ឡែក កុំ​បែក​គំនិត​ យក​សាលក្រមធ្វើ​ជាក្រឹត្យ​​ ដែល​បារាំង​ហៅថា gouvernement des juges។ រឿង​បែបនេះ កើត​មា​នឡើង​តាមរយៈ​ សាលដីកាមួយ​ចំនួន​ នៃតុលាការ​សិទ្ធមនុស្ស​អឺរ៉ុប​ ជាពិសេស​សាលដីកា​ ចុះថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៣។ តុលាការ​ដាក់​ទោស​ប្រទេស​អ៊ីតាលី​ ដែល​មិន​គោរព​សិទ្ធមនុស្ស​ ផ្ញុក​អ្នក​ទោស​ដល់​ទៅ​ជិត​៧ម៉ឺន​នាក់​ ក្នុងពន្ធធនាគារពេញ​ផ្ទៃ​ប្រទេស​ ដែល​អាច​ទទួល​បាន​តែ​៤ម៉ឺននាក់​ ប៉ុណ្ណោះ (ស្ថិតិ​ឆ្នាំ​២០១០)។​ C'est l'arrêt Torreggiani c/ Italie sanctionnant la violation de l'article 3 de la CEDH en ce que les conditions de détention ne sont pas compatibles avec le principe de dignité humaine. En somme, l'Etat doit veiller à ne pas compromettre la santé et le bien-être du prisonnier. L'évidence même de la violation des droits de l'homme prisonnier résulte de la durée de la détention. Le Comité européen pour la prévention de la torture et des traitements inhumains préconise le seuil de 4 de l'espace habitable par détenu. Or, en l'espèce, une cellule collective n'offre au prisonnier que 3 par personne outre la durée moyenne de la détention oscillant entre 14 mois et 54 mois. នៅប្រទេសអ៊ីតាលី ក៏ដូច​នៅ​ប្រទេស​បារាំង​ដែរ គេមាន​បង្កើត​អង្គភាព​អនុវត្ត​ទណ្ឌកម្ម ដែល​មាន​ចៅក្រម​អនុវត្តទោស​ ជាអ្នក​ទទួល​បន្ទុក​ ដ្បិត​អី​ច្បាប់​នៃប្រទេស​ទាំង​ពីរ​នេះ បើក​សិទ្ធ​ឱ្យ​អ្នក​ទោស​ដាក់​ពាក្យ​សុំ​ចៅក្រម​ព្យួរទោស​ ដែល​នៅ​សេស​សល់​តិចតួច ដើម្បី​ឱ្យ​ឆាប់​បាន​ចេញ​ពីគុក ​ឬសុំ​ចេញ​មក​ព្យាបាល​ជំងឺ​ ជួប​គ្រួសារ​ ឬក៏ រក​ការ​ងារ​ធ្វើ​។ល។ ប៉ុន្តែ សាលដី​កា នៃតុលាការ​សិទ្ធមនុស្ស​អឺរ៉ុប​ គូស​បញ្ជាក់ថា ប្រទេស​អ៊ីតាលី ជាពិសេស​ អាជ្ញាធរ​ពន្ធនាគារ​ មិន​ធ្វើ​ ឬកម្រ​ធ្វើ​តាម​ការ​វិនិច្ឆ័យ​សេចក្តី​នៃ​ចៅក្រម​អនុវត្តទោស​ណាស់។ អ៊ីចឹង ជីវិត​រស់​នៅ​ មិន​សម​ស័ក្តិ ជាមនុស្ស​ម្នាក្នុង​ងារ​ជាអ្នក​ទោស វា​កាន់​តែ​តឹង​តែង​ជាក់​ស្តែងឡើង ត្បិត​អី​​អ្នក​ទោស​ដែល​ចៅក្រម​អនុញ្ញាត​ឱ្យ​ចេញជួប​គ្រួសារ​ ទីបំផុត​ គាត់​នៅ​តែ​សំងំ​ក្នុង​គុក​ ដូច​ស្រូវ​ក្នុង​ជង្រុក​ ចង្អៀត​គ្នា​ដដែល។​ Quand bien même les prisonniers requérants ont obtenu leurs transferts dans d'autres cellules qui sont conformes à la norme de 4, outre la fin de peine de certains d'entre eux redevenus libres le jour du procès à Strasbourg, l'Etat italien est toujours tenu par l'obligation de réparer les préjudices subis par ces derniers dans la prison de Busto Arsizio dont M. Torreggiani était détenu et celle de Piacenza. Voici un morceau choisi de l'arrêt: "Même si la Cour admet qu'en l'espèce rien n'indique qu'il y ait eu intention d'humilier ou de rabaisser les requérants, l'absence d'un tel but ne saurait exclure un constat de violation de l'article 3. La Cour estime que les conditions de détention en cause, compte-tenu également de la durée d'incarcération des requérants, ont soumis les intéressés à une épreuve d'une intensité qui excédait le niveau inévitable de souffrance inhérent à la détention. នីតិវិធី​មុខ​តុលាការ​សិទ្ធមនុស្ស​អឺរ៉ុប​ ដែល​ស្ថិត​នៅ​ខែត្រ Strasbourg ប្រទេស​បារាំង តម្រូវ​ឱ្យ​ ដើម​បណ្តឹង​ បើក​សំណុំ​រឿង​ប្តឹង​តុលាការ​ក្នុង​ប្រទេស​របស់​ខ្លួន រហូត​ដល់​តុលាការ​កំពូល​ចេញ​សាលក្រម​ឱ្យ​ចាញ់​សិន​ ទើប​មា​ន​សិទ្ធ​ដាក់​ពាក្យ​ចូលតុលាការ​សិទ្ធមនុស្ស​អឺរ៉ុប​។ គោលការណ៍​នេះ គោរព​អធិបតេយ្យ​នៃ​តុលាការ​របស់​ប្រទេស​នីមួយៗ​​ដែល​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​ គឺថា ទុក​ឱកាស​ឱ្យ​ប្រទេស​ដេល​ជា​​ចុង​ចោទ​ចាត់​វិធានការ​កែ​កំហុស​ឱ្យ​មក​ស្រប​តាម​ច្បាប់​វិញ។ នៅក្នុង​ករណី​ដែល​លើក​យក​មក​បរិយាយថ្ងៃនេះ អ្នក​ដើម​បណ្តឹង​ឈ្មោះ Torreggiani ជាអ្នក​នាំមុខ​ មិន​បាន​គោរព​នីតិវិធី​នេះទេ។ អ៊ីចឹង​ តើតុលាការ​វិនិច្ឆ័យ​សេចក្តី​បែបណា​ដែរ​?​ Profitant de cela pour...

Duration:00:07:23

Ask host to enable sharing for playback control

រចនាបទ​នយោបាយ Design Politique

9/24/2020
នៅលើដងវិថី​ខ្លះ គេ​ឃើញ​មាន​ភូមិគ្រឹះ​ល្អប្រណីត​ ដិត​ជាប់​ដោយ​រថយន្ត​ទំនើប​តូច​ធំ​ ចត​ក្នុងទីធ្លា។​​ រីឯ​ រចនាបទនយោបាយ​ ដែល​ជា​ផ្នត់​គំនិត​របស់​មនុស្ស​ គេ​មិន​អាច​ឃើញ​ ដោយ​ងាយៗ​ឡើយ។ ព្រឹត្តបត្រ​ថ្ងៃនេះ ឆាយ ហុកផេង ធ្វើ​អត្ថាធិប្បាយ​អំពី «រចនាបទ​នយោបាយ» ឬ Design Politique។ ទេសចរ​ដែល​នាំ​គ្នា​មក​លេង​តំបន់​អង្គរ​ខែត្រ​សៀម​រាប​ ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ គេ​មិន​ស្វែង​រក​ទេសភាពថ្មីប្លែកៗ​ ឬ​ផ្លូវ​បំបែក​ជា​ ៨ ៩ ទិស ឬក៏​ភូមិគ្រឹះ​ ត្នោតលៃខ្ពស់​ស្កឹមស្កៃ​កប់​ពពក​នោះទេ។ ទេសចរខ្មែរ​ទាំងឡាយ​នេះ ដែល​ភាគ​ច្រើន​មកពី​រាជធានីភ្នំពេញ​ ស្វែង​រក​អ្វី​មួយ​ដែល​ធ្លាប់​បាន​ឃើញ​រាប់​សិប​ដង​រួច​មកហើយ ហើយ​ក៏​នៅតែ​ចង់​ឃើញ​ទៀត គឺ​ស្វែង​រកមើល​ Design ដ៏​ល្អបវរ​នៃប្រាសាទ​ថ្ម មាន​អង្គរវត្ត​ តាព្រហ្ម​ បាយ័ន​ ចៅសាយ​ ព្រះ​ខ័ន​ នាគព័ន្ធ ។ល។ ពាក្យ Design អាច​យល់​ជាខ្មែរថា រចនាបទ​។ សួរ​ថា រចនា​បទ​ទាំងឡាយ​ ព្រម​ទាំង​រចនាបទ​នយោបាយ​ វា​មាន​ភិន​ភាគ​យ៉ាងដែរ? Au Japon, il existe un parti politique se voulant être le pendant asiatique et bouddhiste de la doctrine chrétienne genre parti Démocratie Chrétienne chère à feu Aldo Moro en Italie. Donc au Japon, c'est le parti Komeito, l'un des sept parties politiques participants à la coalition anti Parti Libéral Démocrate (PLD). Cette coalition a gouverné le Japon pendant dix mois, entre août 1993 et juin 1994. Aujourd'hui le Komeito est le 4eme parti politique après le PLD, le parti socialiste et le parti communiste japonais. Le Komeito se veut parti du gouvernement éclairé soutenant la distinction entre religion et Etat, tout en voulant appliquer les principes religieux du bouddhisme à la politique japonaise. ​រចនាបទ តម្រូវ​ទៅតាម​កាលៈទេសៈ​ និង​ចំណង់​ជំនោរ​ចិត្ត​មនុស្ស។ កាលៈទេសៈ​សព្វ​ថ្ងៃ​សម័យ​កូវីដ​១៩​នេះ សាលា​បឋម​សិក្សា​វត្តបូព៌ា​ នៅសៀមរាប បា​នកែច្នៃ​កម្មវិធី​បន្ថយ​​សិស្ស​ពី​៦០នាក់ មក​ត្រឹមតែ ២០នាក់ ក្នុង​មួយ​ថ្នាក់​ និង​ចំនួន​ថ្ងៃសិក្សា​ពី​១សប្តាហ៍​ ៦ថ្ងៃ មកត្រឹមតែ​២ថ្ងៃ ក្នុង​មួយ​សប្តាហ៍​វិញ។ សិក្ស​ណា​ដែល​មិន​បាន​ចូលរៀន​ក្នុងថ្នាក់​ ឬថ្ងៃណា​ដែល​សិស្ស​មិន​បាន​មក​រៀន​ក្នុង​សាលា​ លោកនាយក ពឹង គឹមឆេន ទម្លាក់​មេរៀន​ក្នុង​កន្ត្រក​ប្រព័ន្ធ​អ៊ិនធ័រនែត​ ផ្សព្វផ្សាយ​តាម​ផ្ទះ​សិស្សានុសិស្ស​ឱ្យ​បាន​ទទួល​ចំណេះ​ដឹង​ព្រមៗគ្នា​។ គរុកោសល្យ​តាម​រចនាបទ​នេះ តម្រូវ​ឱ្យ​ដំឡើង​កម្លាំង​នៃប្រព័ន្ធ​អ៊ិនធ័រនែត​ ដោយ​ចំណាយ​ថវិកា​បន្ថែម​លើស​ពី​ពេល​ធម្មតា។ C'est la voie de la sagesse, vu que nous vivons une période transitoire allant vers le vaccin anti covid-19. En effet, le directeur a conçu un design pédagogique inspiré par l'homme pas par la technologie. Le débit habituel du réseau internet de l'école étant ce qu'il est, si le directeur avait été inspiré par la technologie sans oser la performer, les 6 000 élèves auraient trouvé plus de loisirs que le plaisir de recevoir les enseignements en temps et en heure. C'est la même chose en automobile. Chez Jaguar, dans son nouveau centre de design près du site de Gaydon en Angleterre, Julian Thomson a déclaré : "Nous concevons ici des voitures inspirées par l'homme, pas par la technologie". (Le Figaro, 15/10/2019). កាល​ដែល​មិន​ទាន់​មាន​គ្រឿង​ អេឡិចត្រូនិក ក្នុង​រថយន្ត​ ការ​ប្រកួត​ប្រជែង​គ្នា​តាម​ទីផ្សារ​ សំអាង​លើ​ភាពរឹង​មាំ​នៃ​គ្រឿង​ម៉ាស៊ីន​។ បច្ចុប្បន្ន​កាល​ រចនា​បទ​នៃ​ទ្រង់​ទ្រាយ​រថយន្ត​ មាន​សារៈ​សំខាន់​ខ្លាំង​ចំពោះ​អ្នក​ទិញ​ ពីព្រោះ​ម៉ាស៊ីន​ដែលល្អ​ឥត​ខ្ចោះ​ អាច​បើក​លឿន​ដូច​ហោះ ក៏​គេ​មិន​អាច​ធ្វើ​អ៊ីចឹង​ទៅបាន​ទេ ពីព្រោះ​វា​ជាប្រភព​នៃគ្រោះថ្នាក់​សម្រាប់​ខ្លួន​ឯង​និងអ្នក​ដទៃ​ ណាមួយ​ទៀត​ វា​ខុស​នឹង​ច្បាប់​ចរាចរណ៍​ដែល​កម្រិត​ល្បឿន​បើកបរ​។ រីឯ​រចនាបទ​នយោបាយ​ក៏​តម្រូវ​ឱ្យ​គណបក្ស​នីមួយៗ​​​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​ សេរីភាព សមភាព​ យុត្តិធម៌​ កម្រ​មា​នឬគ្មាន​គណបក្ស​ណា មាន​ភាពក្លាហាន​ហ៊ាន​ចរចា​ជាមួយ​រាស្ត្រ​ថា គេ​នឹង​ប្រកាន់​លទ្ធិ​រើសអើង​ពូជសាសន៍​ សម្លាប់​រង្គាល​ បែបក្រុម​អ៊ីស្លាម​ជ្រុល​និយម ហៅថា ជីហាត ឬ Daech នោះ​ណាស់។ សូម្បី​តែ​របបប៉ុលពត​ ខ្មែរក្រហម​ ក៏​បន្លំឈ្មោះថា កម្ពុជា​ប្រជាធិបតេយ្យ​ដែរ។ រីឯ​រចនា​បទ​គណបក្ស​ពុទ្ធសាសនានិយម ដែល​គេឃើញ​មាន​នៅប្រទេស​ជប៉ុន​ ឈ្មោះ​គណបក្ស​ Komeito ក៏​គេ​មិន​ជ្រុល​និយម​យក​សាសនា​ជា​ធំ ដូច​ក្រុម​អ៊ីស្លាម​ Daechនោះទេ។ Komeito ប្រកាសថា​ ត្រូវ​ចែក​ឱ្យ​ដាច់​ រវាង​ សាសនា និង នយោបាយ ក្នុង​ន័យថា មិន​មែន​សម្តេច​ព្រះសង្ឃរាជ ជា​មេគណបក្ស​ ឬក៏...

Duration:00:06:31

Ask host to enable sharing for playback control

ពន្លឺបរមាណូ Energie nucléaire

9/9/2020
មនុស្ស​ត្រូវការ​ពន្លឺ អ្នក​ជំងឺ​ត្រូវការ​ថ្នាំ។ ទាំងពីរមុខ​នេះ បើ​គេប្រើ​ខុស​របៀប​ វា​នឹង​នាំមក​នូវ​សេចក្តីវិនាស​ទៅវិញ។ ព្រឹត្តបត្រ​ថ្ងៃ​ព្រហស្បត្តិ៍ ទី​១០ ខែកញ្ញា ឆ្នាំ​២០២០ ឆាយ ហុក​ផេង លើកយក​ប្រធានបទ«ពន្លឺបរមាណូ » មក​ធ្វើ​អត្ថាធិប្បាយ។ ​ នៅពេល​រាត្រី​ សូម្បីតែ​សត្វ​អំពិល​អំពែក​ ក៏​ធ្វើ​ឱ្យ​​យើង​ត្រេកត្រអាល​ចង់​មើល​វា​ហោះហើរ​ភ្លឹប​ភ្លែតៗ​ ជ្រែក​ស្បៃ​​អន្ធការ។ យ៉ាង​ណាមិញ បថុជ្ជន​ដូច​យើង​រាល់​គ្នា​នេះ ដែល​ជា​មនុស្ស​អវិជ្ជា​ ទើប​បា​នជា​ដិត​ជាប់​នឹង​វដ្តសង្សារ​ ស្លាប់​កើតៗ​នោះ គេ​ប្រដូច​បាន​ទៅនឹង​ពន្លឺអំពិល​អំពែក​ដូច្នេះ​ឯង​។ ជាទូទៅ​ ជីវិត​មនុស្ស​ពឹង​លើ​ពន្លឺ នេះជាការពិត​ ពន្លឺព្រះអាទិត្យ​ព្រះច័ន្ទ​ ពន្លឺ​ហ្វូង​ផ្កាយ​លើ​មេឃ​ ដើម្បី​តម្រង់​ទិស ពន្លឺ​ចង្កៀង​គោម​ដុត​ប្រេង​កាត​ដុត​ខ្លាញ់​ត្រី ។ល។ បច្ចុប្បន្ន​កាល​ ពន្លឺ​មួយ​ដែល​យើង​ធ្វើ​ឱ្យ​​យើង​ត្រេកត្រអាល ភ្លេច​គិត​ដល់​មហន្តរាយ​ បណ្តាល​មក​ពី​កាកសំណល់​របស់​វា គឺពន្លឺ​បរមាណូ។​ Disons le tout de suite qu'il est possible d'éviter deux défauts majeurs des réacteurs nucléaires existants, lesquels sont la voracité en uranium des centrales ainsi que leur production des déchets radioactifs. Et ce, sans parler du péché originel du système actuel de production de l'énergie nucléaire par les usines à fission en service. Selon le scientifique Daniel Ingersoll: "Aux débuts du nucléaire, les chercheurs faisaient peu de cas des risques potentiels, et dont la sûreté intrinsèque des différents réacteurs envisagée n'était pas importante, parce qu'il régnait alors un fort sentiment d'urgence" (Science & Vie, nov. 2011, p.73). ប្រវត្តិដើម​នៃការ​ផលិត​ថាមពល​ អ្នក​ប្រាជ្ញ​មានគម្រោង​ដែល​ជា​គំនិត​ដើម​ខ្ទង់​១២០​បែប​ ដើម្បី​បង្កើត​ថាមពល​អគ្គិសនី​ ដូច​បច្ចេកទេស​ប្រើ​រ៉ែ​មួយ​បែបទៀត​ឈ្មោះ Thorium មិនមែន​ Uranium ដូចសព្វ​ថ្ងៃ​នេះទេ។ ​រ៉ែ Thorium នេះ គេរកឃើញ​មាន​ច្រើន​ជាង​ Uranium ដល់ទៅ៤ឯណោះ នៅលើ​ផែន​ដី​យើង​នេះ។ បទពិសោធថាមពល​ធ្វើ​ចេញពី​ Thorium ចេះតែ​វិវឌ្ឍ​ទៅ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ សហរដ្ឋអាមេរិក​ខ្វាយខ្វល់​ចង់​បាន​គ្រាប់​បែក​បរមាណូ​មុន​រុស្ស៊ី ដូច្នេះ​មានតែ​ Uranium ទេ ដែល​អ្នក​ប្រាជ្ញ​បាន​ពិសោធ​ដឹង​ថា វាអាច​ផលិត​ plutonium ដែលជា​សារធាតុ​ដើម អាច​ធ្វើ​គ្រាប់បែក​ប្រល័យ​លោក​បរមាណូ បាន។ លុះ​បាន​គ្រាប់បែក​នេះមុនគេ សហរដ្ឋអាមេរិក ក៏​កំញើញ​រុស្ស៊ី​ ដែល​ចង់​លេប​ត្របាក់​ប្រទេស​ជប៉ុន​ ដែល​កំពុង​តែ​ថយ​ដៃ​ក្នុង​ការ​វាយ​សឹក​សង្គ្រាមលោក​លើកទី២​ ហើយ​ក៏​យក​លេស​ថា «បង្ក្រាបជប៉ុន» សហរដ្ឋអាមេរិក​ក៏ទម្លាក់​គ្រាប់បែកពីរគ្រាប់​លើក្រុង​ ណាហ្គាសាគី និង ហ៊ី​រ៉ូស៊ីម៉ា ធ្វើ​ឱ្យ​រុស្ស៊ីរអា មិន​ហ៊ាន​បំពេញ​មហិច្ឆតា​របស់ខ្លួន​ លើកោះ​ជប៉ុននានា។ ចាប់ពីគ្រានោះ​មក ថាមពល​ផ្នែក​យោធា​និង​ផ្នែក​ស៊ីវិល ដែល​ប្រើ​រ៉ែ Uranium ទាំងស្រុង​នេះ ទោះបី​ពីដំបូង​ទី អ្នក​ប្រាជ្ញ​មិន​ទាន់​មាន​ឱកាស​ប្រៀបធៀប​គុណ​សម្បត្តិ​និងគុណវិបត្តិ​នៃរ៉ៃ​ Thorium និង​ Uranium ក្តី ក៏​ជំនោរ​នយោបាយ​ប្រឈម​នឹង​ការ​ប្រញាប់​បន្ទាន់​ ត្រូវ​ឱ្យប្រើ​​ Uranium 235 រហូត​ដល់​សព្វថ្ងៃ​ ដោយ​បំភ្លេច Thorium ចោល ពីព្រោះ​ Thorium ដែល​នៅ​ចុង​បញ្ចប់​ ក្លាយ​ជា​និស្សន្ទវត្ថុ Produit dérivé គឺទៅជា Uranium 232​ និង 233 មិន​អាច​ធ្វើ​គ្រាប់​បែក​បរមាណូ​យ៉ាងស្រួល​នោះទេ។ Le combustible thorium se présente sous forme de liquide et non en bâtonnets solides. Première expérience pratique, en novembre 1954, aux Etats-Unis, on a réussi à faire fonctionner les bombardiers stratégiques pendant 100 heures grâce au réacteur au thorium. En 1965, un deuxième prototype au thorium a tourné pendant 13 000 heures. En 1969, un véritable réacteur de 1 000 mégawatts a été dessiné. Cependant, en 1973, plus de financement pour ce genre de recherche aux USA. En France, il y a une dizaine d'année, les physiciens du CNRS, à Grenoble, ont dessiné un réacteur à 1 500 mégawatts. La Chine, quant à elle, a lancé début 2011 un vaste programme de 250 millions de dollars sur le concept thorium. En effet, un réacteur de 900 mégawatts produit en moyenne chaque mois 500 000 mégawatts/h, ce qui correspond à la consommation de 400 000 foyers environ. ​សេចក្តី​បារម្ភជាទូទៅ​ មិន​ថា​ជាតិ​សាសន៍​ណាទេ គឺខ្លាច​ក្រែង​សំណល់​បន្ទាប់ពី​ផលិត​ថាមពល​អគ្គិសនី​រួច​ហើយ កាកសំណល់​អាតូមិក ដែល​ដិតដាម​ដោយ​វិទ្យុសកម្ម ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ និង​អាយុជីវិត​មនុស្ស​លោក ក្នុង​រយៈ​កាល​រាប់​សែន​ឆ្នាំទៅមុខ​ទៀត ដោយ​ហេតុ​ថា...

Duration:00:06:07

Ask host to enable sharing for playback control

លេខ​ពិត គឺគិតត្រូវ Chiffre exacte

8/27/2020
បើ​យើង​លេខ​ ៥ បូក​នឹង ​៤ គ្មាន​លេខ​អ្វី​បង្ហាញ​លទ្ធផល​នៃ​ការ​បូកលេខ​នេះទេ។​ ត្បិតអី គេ​និយាយ ៥បូក​នឹង​៤ គឺ​៥/៤ ប្រាំបួន។ បើ​គេ​សរសេរ​លេខ​ ៥ និង​លេខ ​៤ ជាប់គ្នា គេ​អាច​មើល​ថា ៥៤។ ព្រឹត្តបត្រ​នេះ បណ្ឌិត ឆាយ ហុក​ផេង ធ្វើ​អត្ថាធិប្បាយ​អំពី «លេខ​ពិត​ គឺ​គិត​ត្រូវ»។ តម្លៃ​ទំនិញ​ ឬ​ម៉ោង​ពេល​ដែល​គេ​ចំណេញ​ដោយ​ដើរ​ផ្លូវកាត់​ ឬក៏​ទម្ងន់​មនុស្ស​ ស្គមឬធាត់ ទំាំង​អស់​នេះ​ គេ​ប្រើ​ចំនួន​គឺ​ជា​ប្រើ​លេខ​ចំនួន​ប៉ុណ្ណេះ​ប៉ុណ្ណោះ​ទើប​ស្តាប់​គ្នា​បាន។ ឧទាហរណ៍​ ផ្លែទៀប​​១គីឡូក្រាម ថ្លៃ​១ម៉ឺន​រៀល។ មនុស្ស​ទាប​តូច​ស្តើង​ ទម្ងន់​៤០គីឡូក្រាម មនុស្ស​កម្ពស់​១ជំហរទ្វារ​ផ្ទះ មាន​ទម្ងន់​៣ដង​លើនេះ​ជាអាទិ៍។ ប៉ុន្តែ ខ្មែរ​យើង​មាន​ក្បាច់​រាប់​ក្រៅ​ពីនេះ ដូច​ជា​១ផ្លូន ១តៅ ១យោជន៍ ១ហាត់។ ដោយ​ឡែក ចំនួន​ក៏​អាច​ជា​ចំណោទ​ក្នុង​ការ​យល់​ដឹង​ប្រសិន​វា​មិន​គ្រប់​ក្បាច់​ ឬ​ក៏​ហួស​ប្រមាណ​ហួស​ពី​ការ​ស្មាន​ ដូច​ជា​ចំនួន​រាប់​សែន លាននាក់​ ដែល​ត្រូវ​បាន​រងគ្រោះ​មហន្តរាយ​ប្រល័យ​ពូជសាសន៍​ ទុរ្ភិក្សភ័យ​ បាក់​ទំនប់​ ឆ្លាយ​ប្រឡាយ​ ស៊ូណាមិ អគ្គិភ័យ​។ល។​ Le nombre pluriel est composé à partir de deux. Cependant, deux têtes pensantes qui comptent le nombre des manifestants ne donnent pas forcément le même chiffre. Il est dès lors constant que les organisateurs événementiaux avancent un nombre plus important que le chiffre donné par la préfecture. En effet, nous avons tous appris à faire la différence entre nombre, chiffre et numéro outre les différents points de vue selon que le compteur se trouve dans le même camp ou dans le camp opposé. Personnellement, je suis aussi sensible à la force du chiffre. Entre un grand chiffre d'affaire et un petit chiffre d'affaire, l'on devine sans peine la taille de l'entreprise. Mais attention tout de même, une grande firme qui est au bord de la faillite débite un toute petit chiffre d'affaire. ខ្មែរ​យើង​និយម​ប្រើ​ពាក្យ​លេខ​អត្តៈ បើ​និយាយ​អំពី​ហោរាសាស្ត្រ​ ទស្សន៍​ទាញ​តាម​ជើង​លេខ​ថ្ងៃខែ​ឆ្នាំ​កំណើត​។ បើ​ឱ្យ​លេខ​ត្រូវ ហោរទាញ​ត្រូវ។ តើ​វា​ដូចគ្នា​នឹង​លេខ​ឆ្នោត​លេខ​ឡូតូ​ឬទេ? ខុស​១លេខ​​ខាត​១លាន។ កម្រ​នរណា​មាន​បាន​នឹង​ល្បែង​ទាំង​នេះណាស់។ ចុះ​ហោរា​វិញ គេ​មិន​ថា ភូត​នៅ​ហោរ​ ចោរ​នៅ​ជាង​? តាមការ​ពិត បើ​យើង​ស្រពិច​ស្រពិល​នឹង​លេខ​ខ្លួន​ឯង​ កុំ​បន្ទោស​ថា ហោរភូត​ភរ។ ជាង​ដែល​ក្លាយ​ជា​ចោរ​ ក៏​អាស្រ័យ​លើ​តារាង​លេខ​នេះ​ដែរ។ ខូច​១​ថា​២ ខូច​ប៊ូស៊ី ថែម​សម្បុកអ៊ែរ ផ្លាស់ថ្មីមួយ​ទៀត ទោះបី​វា​នៅ​ប្រើប្រាស់​បា​ននៅឡើយ ក៏ដោយ។ Par ailleurs, l'importance des chiffres est un mal inhérent à toutes les administrations. On entend souvent les gens parler de statistique alors qu'il s'agit plutôt des chiffres voire la ration ou le rapport entre deux valeurs données à savoir rapport qualité/prix, nombre de lits/nombre de malades, les délits poursuivis/ les délits jugés etc. Une ration exprime le rapport de deux grandeurs, dont on attribue une signification particulière à certaines valeurs. On dit aussi coefficient, La statistique, quant à elle concerne les grands nombres, les phénomènes complexes. définition du Petit Robert: "étude méthodique des faits sociaux, par des procédés numériques, destinée à renseigner et aider les gouvernements". Par exemple, statistique de natalité, statistique de morbidité. ចំនួន​តុភ្ញៀវ​ពេល​រៀបការ គឺជា​សញ្ញា​នៃប្រព័ន្ធ​ក្នុង​សង្គម​របស់​គ្រួសារ​ទាំង​សង​ខាង ឬ​មួយ​ទៀត ក៏​វា​អាច​ជាកត្តា​រក​កម្រៃ​តាម​ចំនួន​ចំណង​ដៃ។ ជាសរុប​ នៅក្នុង​វិស័យ​ណាក៏ដោយ តួលេខ​ វា​កន្ទ្រាក់​អារម្មណ៍​ អ្នក​គ្រប់​គ្រង​ការងារ​ឱ្យ​ចាត់​វិធានការ​ផ្សេងៗ ដើម្បីទប់​ស្កាត់​ការ​បង់​ខាត​ប្រាក់​ចំណូល​ ឬ​ក៏ប្រមូលថាមពល​រក្សា​ការពារ​ដែន​ដី​ព្រៃ​សត្វ។ ទាំងអស់​នេះ សំដៅ​លើ​តួលេខ​ចំនួន​ប្រជាជន​ កម្ពស់​ទឹក​ជំនន់ ចំនួន​ស្រះ​អណ្តូង​។ ប៉ុន្តែ​ នៅពេល​ខ្លះ​ មនុស្ស​យើង​ប្រកួត​អួត​អាង​គ្នា​ក្នុង​ឱកាស​បុណ្យ​ដូចជា​បុណ្យ​ភ្ជុំបិណ្ឌ​ ជាអាទិ៍ថា នំអន្សម​របស់​ក្រុម​នោះវែង​ជាង​គេ ឬថា បច្ច័យ​បុណ្យ​ផ្កា​វេរចូល​វត្តនេះ វត្តនោះ តិចឬច្រើន​ជាង​គ្នា ជាអាទិ៍។ មនុស្ស​សំអាង​តួលេខ​ ប្រៀ​ប​ដូច​ភ្នែក​ពឹង​លើ​កែវ​យឹត និង​វ៉ែនតា ទើប​មើល​ឃើញ​ច្បាស់​ ភ្លឺ ឆ្ងាយ។ L'empire des chiffres est peuplé de compteurs et conteurs. Ceux-là sont les fourmis soldats compilant les chiffres à perte de vue, tandis que ceux-ci exploitent les chiffres : les analyser dans tous les sens et en tirer les conclusions. Et les autres ? Ceux qui écoutent les...

Duration:00:06:50

Ask host to enable sharing for playback control

«កាំបិត​មុខ​ពីរនៃវិធី​យកការណ៍សម្ងាត់» Espionnage

8/11/2020
មិន​ចំពោះ​កាលៈទេសៈទេ សន្តិភាព​ឬសង្គ្រាម​ក្តៅត្រជាក់​ ប្រទេស​នានា​ មាន​អធិការ​ដ្ឋាន​ចារកម្ម​ប្រចាំ​គ្រប់​វិស័យ​ ស៊ីវិល​និង​យោធា​។ ព្រឹត្តបត្រ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣សីហា បណ្ឌិត​ ឆាយ​ ហុក​ផេង បកស្រាយ​អំពី«កាំបិតមុខពីរនៃវិធីយកការណ៍សម្ងាត់​» ។ ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​ណាមួយ គេ​ត្រូវតែ​មាន​ឯកសារ និង​ព័ត៌មាន​រាប់​រយ​ពាន់​ប្រភេទ​ គ្រាន់​នឹង​វិភាគ​ ស្វែង​រក​យុទ្ធ​វិធី​។ ក្នុង​វិស័យ​សេដ្ឋកិច្ច​ សាងសង់​រោង​ចក្រ​ ឬ​ផលិត​រថយន្ត​ អាវុធ​យុទ្ធភ័ណ្ឌ​ ក៏​ដូច​វិស័យ​ការពារជាតិ​ដែរ​ ជង្រុក​ព័ត៌មាន​ ជា​វត្ថុ​ធាតុ​ដើម​ បាន​មកដ៏​កម្រ​ ហើយ​មាន​តម្លៃ​ជាទីបំផុត​។ ព័ត៌មានអំពី​បច្ចាមិត្ត​ អំពី​ក្រុមហ៊ុន​ផលិត​នានា ដែល​ប្រកួត​ប្រជែង​ដណ្តើម​ទីផ្សារ​គ្នា​ ព័ត៌មាន​អំពី​ក្រុម​ញាត្តិមិត្ត​គ្រួសារ​នៃ​ជន​ណាម្នាក់​ដែល​គេ​ប៉ុន​ប៉ង​សម្លាប់​ ឬ​ចាប់​ចង​។ល។ ដើម្បី​សម្រេច​បំណង​ក្នុង​ការ​ចង​ក្រង​ចង្កោម​ឯកសារ​ទាំង​នេះ ប្រទេស​នីមួយៗ​ បង្កើត​ក្រុម​ចារកម្ម ​ធ្វើ​ការ​កំបាំង​មុខ​យ៉ាង​សស្រាក់​សស្រាំ។​ Quand bien même la technologie détruit des obstacles jadis infranchissables, la main de l'homme en matière d'espionnage demeure un atout maître pour réussir une opération. A titre d'illustration, dans la traque des criminels de guerre Karadzic et Mladic, les satellites d'observation qui relèvent toutes les tranchées qui se creusent découvre que ces derniers avaient fait installer un réseau enterré de fibre optique reliant Pale à Belgrade. Impossible donc d'obtenir de renseignements sauf à faire installer un système d'interception sur la fibre. Ensuite, après ce constat on passe le relais à l'homme. C'est une tente montée dans une clairière que les hommes de la CIA sont entrés en action. ដោយ​ឡែក​ ស្តីអំពី​​ចារកម្ម​ដែល​មិន​ចាំ​បាច់​ប្រើ​មធ្យោបាយ​ទំនើប​ មាន​ផ្កាយ​រណប​ ឬ​យន្តហោះ​ឌ្រូន​ (Drone) ក៏​ការ​រៀបចំ​ខ្លួន​ដើម្បី​ក្លែង​បន្លំ​ជា​ឈ្មួញ​ដើរ​ទិញ​ជ្រូក​ ក្នុង​បំណង​ចូល​លុក​ដល់​តំបន់​ខ្មែរក្រហម​ គេ​ត្រូវ​ការ​រៀន​ហ្វឹក​ហាត់​ឱ្យ​បាន​ច្បាស់​លាស់​។ ទីមួយ​ ចារបុរស​រៀន​កាប់​ជ្រូក​ឱ្យ​ស្ទាត់​ ថែមទាំង​មាន​បច្ចេកទេស​ដេញ​ចាប់សម្លាប់​អារកជ្រូក​ផង​ទៀត។ នៅក្នុង​ករណី​ធ្លាក់​ចូល​ការ​សង្ស័យ​អំពី​បច្ចាមិត្ត​ ដោយ​ប្រការ​ណាមួយ​ គឺត្រូវ​គេ​ចាប់​សួរ​ចម្លើយ​ ចារបុរស​ត្រូ​វ​ចេះ​ដោះខ្លួន​ទៅតាម​បច្ចេកទេស​ «នាយ​ចុន្ទ»កាប់​ជ្រូក​ ទើប​អាច​លាក់​អត្តសញ្ញាណ​ខ្លួនឯង​បាន។ Cependant, trop souvent, le point faible d'un agent est sa famille. C'est ainsi que le service de sécurité intérieure israélienne, le Shin Bet, a pu repérer l'artificier palestinien Yahia Ayache. Son fils et sa femme le rejoignent près de Gaza. Et il téléphone parfois à son père demeurant en Cisjordanie. Finalement, grâce à un agent infiltré qui a réussi à remettre à Ayache un téléphone piégé, que ce dernier fut tué lors d'un appel passé à son père. ចារកម្ម​មួយ​បែប​នេះទៀត ប្រៀប​បាន​នឹង​ដង្កូវ​ពី​សាច់​ឯង​។ Schmidt ដែល​ត្រូវ​ជាប្អូន​បង្កើត​នៃ​ឧត្តម​សេនីយ៍​រថក្រោះអាល្លឺម៉ង់​ណាស៊ី បាន​បញ្ចូន​ឯកសារ​សម្ងាត់​ជា​ច្រើន​ឱ្យ​បារាំង​ ស្តីអំពី​សោសម្ងាត់​នៃម៉ាស៊ីន​ Enigma សម្រាប់​ទាក់​ទង​គ្នា​រវាង​មេបញ្ជាការ​កង​ទ័ព​អាល្លឺម៉ង់​ ពីព្រោះ​ Schmidt ចង់​មាន​ចង់​បាន​ទ្រព្យ​ធន​ដូច​បងប្រុស​ដែល​ជា​ឧត្តម​សេនីយ៍។​ សម្ភារនិយម មហិច្ឆិតា​ឃើញ​លុយដុល្លារ​ជាធំ​ ជំរុញ​ឱ្យ​ជន​ខ្លះ​ក្បត់​ជាតិ​ឯង​ ដូច​ជាគ្រយសារ​នាយ​ទាហាន​អាមេរិកាំង​ John Walker ដែល​លក់​ព័ត៌មាន​ឱ្យ​សហព័ន្ធ​សូវៀត​ស្តីអំពី​សារ​ឆ្លើយ​ឆ្លង​រវាង​នាវា​មុជក្រោម​សមុទ្រ​ និង​នាវា​ចម្បាំង​អាមេរិកាំង​ឯទៀត ឬ​យន្ត​ហោះ​ទម្លាក់​គ្រាប់បែក។ John Walker បបួល​បង​ប្រុស និង​កូន​ប្រុស​ខ្លួន​ឱ្យ​ក្បត់​មាតុភូមិ​ដូច​គាត់​ដែរ។ ប្រពន្ធគាត់​ក៏បាន​សាត​ត្រដាង​រឿង​នេះ​ប្រាប់អាជ្ញាធរ​ ដើម្បី​បញ្ចប់​ចារកម្ម​ក្បត់ជាតិ​របស់​អ្នក​ទាំងបី​។ នៅ​គ្រា​នោះ​ឯង​ សហព័ន្ធរុស្ស៊ី​ទទួល​បាន​ពី John Walker នូវ​ព័ត៌មាន​​សម្ងាត់​អំពី​គម្រោង​ទម្លាក់​គ្រាប់បែក​លើ​ទ័ព​វៀតកុង​ រៀតណាម​ខាងជើង។ អ៊ីចឹង​ហើយ បាន​ជា​សង្គ្រាម​នៅវៀតណាម​ អូសបន្លាយ​រ៉ាំរ៉ៃ​ជាយូរ​ឆ្នាំ។​ En effet, "les américains doutaient depuis des années que les Soviétiques avaient eu accès à certains de leurs codes. 'Les Vietnamiens étaient toujours informés d'avance de nos bombardements', raconte l'ancien responsable de la station de la CIA à Saïgon. 'Même quand nos B 52 se rabattaient sur des objectifs secondaires, ils savaient où on allait frapper." ប្រវត្តិ​សាស្ត្រ​ប្រាប់យើង​ថា...

Duration:00:07:03

Ask host to enable sharing for playback control

«ទោសមួយចូលទៅ រលាយបុណ្យអស់» Faute impardonnable

7/28/2020
វិធានការណាមួយ​ដែល​រលូន​ពី​ដើម​ដល់​ចប់ គឺ​ប្រៀប​បាន​ទៅនឹង​បុណ្យ​ដែល​បុគ្គល​កសាង​បាន​ល្អ នឹង​ត្រូវ​ទទួល​ផល​ល្អ​ពេញ​​បរិបូណ៌​។ រីឯ​អំពើ​ណាមួយ​ដែល​ខ្ទាស់​បុណ្យ​ធ្វើ​ឱ្យ​កំពប់​ គេគប្បី​ចៀសវាង​ប្រព្រឹត្ត​អំពើ​នោះ។ ព្រឹត្តបត្រ«ខ្ញុំ​និយាយពីរភាសា» នា​​ថ្ងៃព្រហស្បតិ៍ ទី​២៣ ខែកក្កដា ឆ្នាំ២០២០ បណ្ឌិត ឆាយ ហុកផេង នឹង​បរិយាយ​អំពី​«បុណ្យ​មួយ​សំពៅ ទោស​មួយ​ចូល​ទៅ រលាយសូន្យ​សុង​»។ ពាក្យថា ធ្វើ​គុណ​បាន​ទោស ឬថា ធ្វើ​បុណ្យ​មួយ​សំពៅ​ ទោស​មួយ​ចូល​ទៅ​រលាយ​សូន្យ​សុង។ ពាក្យស្លោក​ទាំងនេះ អាច​យក​មក​ឆ្លុះ​បង្ហាញ​អំពើ​ល្អ​ ឬ​មិន​សមគួរ​ក្នុង​វិធានការ​ទប់​ស្កាត់​នឹង​មេរោគ​កូវីដ​១៩​​បាន​ដែរឬទេ? ប្រសិន​បើ​យើង​យក​ចំណុច​មួយ​ពាក់​ព័ន្ធ​នឹង​អ្នក​ដំណើរ​តាម​យន្ត​ហោះ​មក​ចុះ​ចត​ក្នុង​ប្រទេស​យើង​ ក្នុង​ចំណោម​អ្នក​ដំណើរមាន​លាយ​ឡំ​គ្នា​រវាង​ជន​ជាតិ​ច្រើន​ប្រទេស​ច្រើន​ទ្វីប​តាម​រយៈ​ចំណុច​ប្រមូល​ផ្តុំ​អ្នក​ដំណើរ​ទាំងឡាយ​​ដើម្បីឆ្ពោះ​មក​ទីដៅ​ចុងក្រោយ​ គឺរាជធានាភ្នំពេញ។​ Les mesures de contrôle sanitaire dans les aéroports sont comparables aux contrôles de sécurité des voyageurs face à la menace du terrorisme. L'on ne peut que saluer le professionnalisme des travailleurs en uniforme et en blouse blanche. Cela d'autant que la prise de conscience du risque de la pandémie n'est plus à démontrer dans des pays concernés. Personnellement, après avoir essuyé le refus d'embarquement à l'aéroport Charles de Gaulle le 29 mars dernier par Thaï Airways qui n'accepte que les voyageurs Thaïs, le 18 juillet écoulé, la situation sanitaire planétaire devenant plus propice aux voyages, je suis donc partis de Paris à Phnom-Penh via Taipei. នៅក្នុង​យន្ត​ហោះ​ អ្នក​ដំណើរ​លែង​អង្គុយ​ស្អិត​ជាប់​គ្នា​ដូច​កាលពីមុន​ទៀត​ហើយ។ ដើម្បីការពារ​ជំងឺ​ឆ្លង​កូវីដ​ គេទុក​ចន្លោះ​កៅអី​ឱ្យ​នៅទំនេរ។ ម្យ៉ាងទៀត ខ្ញុំ​សង្កេត​ឃើញ​មានមនុស្ស​តិច​ណាស់​ក្នុង​យន្ត​ហោះ​ ពោល​គឺ​ចំនួន​១ភាគ​៣នៃ​ចំនួន​ទេសចរ​ពី​កាលមុន​កូវីដ ហើយ​ម្នាក់​ៗ​ពាក់​ម៉ាស់​រៀងៗខ្លួន​ ធ្វើ​ឱ្យ​មាន​ភាព​កក់ក្តៅ​ទៅវិញទៅមក​​ ដោយ​យល់​ឃើញថា ទាំងអស់​គ្នា​រួម​សាមគ្គី​ទប់​ស្កាត់​កូវីដ​១៩​ ពិត​ប្រាកដមែន។​ Le transfert effectué à Taipei s'est déroulé avec ordre et méthode. Les voyageurs sont accueillis pour être accompagnés par les gens en uniforme de la Compagnie EVA du point de sortie d'avion jusqu'au point d'embarquement pour Phnom-Penh. Plus question de flâner dans les boutiques duty free afin d'éviter toute sorte d'échange et de contact. ចុះពី​យន្ត​ហោះ​មក​ដល់​ភ្នំពេញ​ភ្លាម​ គេ​ឃើញ​មាន​សណ្តាប់​ធ្នាប់​គួរ​សម​ដែរ ក្នុង​ការ​ពិនិត្យ​ទិដ្ឋាការ និង លិខិតឆ្លង​ដែន ដែល​ត្រូវ​ដក​ហូត​ទុក​មួយ​រយៈ​។ រី​ឯ​ការ​បំពេញ​បែបបទ​ពិនិត្យ​សុខភាព​ត្បាល់​សំឡី​ក្នុង​រន្ធ​ច្រមុះ​ និង​រុក​ចូល​ក្នុង​បំពង់​ក ក៏ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ទោះបី​ពុំ​មាន​ការ​គោរព​ចន្លោះ​មួយ​ម៉ែត្រ​រវាង​អ្នក​ដែល​ឈរ​ចាំ​វេន​រៀង​ៗ​ខ្លួន​ក្តី ក៏​នៅ​ទីនេះ​ មិនមែន​ក្នុង​បន្ទប់​តូច​មួយ​ឯណា​ គឺជា​សាល​នៃព្រលាន​យន្ត​ហោះ រាប់ពាន់​ម៉ែត្រ​ការ៉េ​ ហើយ​ម្នាក់ៗ​ក៏​នៅ​រក្សា​ម៉ាស់​ជាប់​នឹង​មុខ​ផងទៀត។​ Après les prélèvements aux fins d'analyse PCR notamment, nous sommes invités à monter dans le bus après avoir récupéré nos valises sur le tapis roulant. Première surprise, le chauffeur de bus entasse les valises dans le couloir de circulation au lieu de les laisser dans la soute à bagages. Et pour cause, le bus dans lequel je suis monté est un bus de transport commun, pas le bus de voyage munis d'emplacement de stockage de valises. Première fausse note donc. Cela est d'autant plus grave que certains voyageurs sont complètement encerclés par les grosses valises. En cas de pépin, ils ne peuvent les enjamber ou les déplacer car chaque valise pèse de 15 à 20 kgs chacune. អ្វីដែល​គួរ​ឱ្យ​ស្តាយ​បំផុត គឺ​គេ​ផ្ញុក​អ្នក​ដំណើរ​ឱ្យ​អង្គុយ​ត្បៀត​ប៉ះគ្នា​លែង​គោរព​របាំង​ការ​ពារ​ គឺ​លែង​ទុក​ចន្លោះ​កៅអី​មួយ​រវាង​អ្នក​ដំណើរ​ពីរនាក់​ដូចកាល​នៅ​ក្នុង​យន្ត​ហោះ​ទៀត​ហើយ។ ដោយ​ឃើញ​ទិដ្ឋភាព​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​នៃវិធានការ​ដ៏​រលូន​ពីដើមទីដើម្បីទប់​ស្កាត់​មេរោគ ខ្ញុំ​ក៏​ប្រាប់​អ្នក​បើក​ឡាន​ Bus ថា​ឱ្យ​ឈប់​បញ្ចូល​មនុស្ស​មកទៀត​ ទុក​កន្លែង​ឱ្យ​នៅ​ទំនេរ​ខ្លះ​ផង ខ្លាច​មាន​ការ​ឆ្លង​មេរោគ​ក្នុង​ទីន្លែង​ហ៊ុំ​ជិត​បិទបាំង​ដោយ​កញ្ចក់ ដូចនៅក្នុង​ Bus បែបនេះ។​ គាត់​ឆ្លើយ​ថា ត្រូវតែ​ដាក់​មនុស្ស​បំពេញ​គ្រប់​កៅអី​ នេះគឺជា​បញ្ជា​របស់​គ្រូពេទ្យ​។...

Duration:00:06:00

Ask host to enable sharing for playback control

សូម​ខមាទោស Excusez-moi

7/14/2020
ប្រទេស​ មាន​ជាតិ​ ដូច​ជា​ ជាតិ​ចិន ចាម ជ្វា ជាអាទិ៍។​ មនុស្ស​ មាន​សាសន៍​ ដូចជា​សាសន៍ ​ខ្មែរ មន ឥណ្ឌូ​អឺរ៉ូប៉េអៀង (Indo-Européen) និង​សាសន៍​ កូកាស្ស៊ីយៀង (caucasien) ។ល។ ព្រឹត្តបត្រ​ថ្ងៃព្រហស្បតិ៍ ទី​១៦កក្កដានេះ បណ្ឌិត ឆាយ ហុកផេង ចាប់​យក​ប្រធានបទ​មួយ ​ថា «សូម​ខមាទោស ពីព្រោះ ខ្ញុំ​ជាតិ​សាសន៍​បារាំង​និងខ្មែរ»។ ករណី​ប្រជាជន​ដែល​ភៀសខ្លួន​មក​នៅឯបរទេស​ជំនាន់​ខ្មែរក្រហម​ប្រល័យ​ពូជ​សាសន៍​ ត្រូវ​លើក​ឡើង​ជាប្រធានបទ​មួយថា ពួក​គេ​ភ្លេចភាសា​ខ្មែរ​អស់​ហើយ​ឬនៅ បាន​ជានិយាយ​លាយ​ឡំ​នឹង​ភាសា​បរទេស​? ម្យ៉ាងទៀត​ ពួក​គាត់ត្រូវ​កូន​ចៅគាត់​សួរ​ថា តើ​តា តើ​ពុក តើ​យាយ តើ​អ្នក​ម្តាយ​សប្បាយ​ឬក៏​ស្ងាយ​ក្រោយ នៅពេល​ដែល​អស់​លោក​អ្នក​ត្រូវ​គេ​បំពាក់​សញ្ជាតិ​ថ្មី​មួយ​ ជាបារាំង អាល្លឺម៉ង់​ អង់​គ្លេស អាមេរិកាំង កាណាដា​ ស្វីស បន្ថែម​លើ​សញ្ជាតិ​ដើម​ជាខ្មែរ​?​ ប៉ុន្តែ​ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់ ដែល​មាន​សញ្ញាតិ​ពីរ​ដែរនោះ មាន​វិប្បដិសារី​ទ្វេគុណ ក្នុង​នាម​ជា​ខ្មែរ​ផង និង​ជា​បារាំង​ផង បើ​និយាយ​តែអំពី​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូ​សាសន៍​ប៉ុណ្ណោះ។ នេះ​មិនមែន​មែន​មានន័យ​ថា ខ្ញុំ​បាន​ប្រព្រឹត្តិ​កំហុស​ណាមួយ​ឬក៏​ព្រួយបារម្ភ​ដោយ​ខ្លាច​បាប​កម្ម​តាមទាន់​ក្នុង​ជាតិ​នេះ ឬនៅ​ជាតិ​ខាងមុខ​ ក៏ទេ​ដែរ។​ Prenons le cas d'André Froissard académicien français. Il a écrit que​ "le peuple français qui a commencé par​prendre Pétain pour de Gaulle avant de prendre, en 1958, de Gaulle pour Pétain, devra se disculper des​charges retenues contre lui… Il est vrai que la peine a déjà été prononcée: douze années de IVème République, soldée par une remise de peine pour mauvaise conduite… Malmenée par le présent, la France s'est réfugiée quelque temps dans son passé. Qui la jugera, étourdie qu'elle était par le malheur ? On ne juge pas le peuple auquel on appartient. Excusez-moi d'être français." បើ​ចង់​និយាយ​ឱ្យ​ដូច​លោក André Froissard ខ្ញុំ​ថា សូម​អភ័យ​ទោស​ដែល​បាន​កើត​មាន​ជាខ្មែរ​ ពីព្រោះ​ខ្មែរ​យើង​បាន​ជួប​ប្រទះ​របបខ្មែរ​ក្រហម​ប្រល័យ​ពូជសាសន៍​ដែល​ធ្វើ​ឱ្យ​គេ​ស្គាល់​ «មុខ​អាក្រក់» របស់​ខ្មែរ​ពេញ​សកលលោក។ ក្នុង​ខ្សែភាពយន្ត​ « Quai d'Orsay » ស្តីអំពី​ប្រវត្តិ​ជា​រដ្ឋមន្ត្រីក្រសួង​ការ​បរទេស​បារាំង​លោក Dominique de Villepin ដែល​បាន​កាន់​តំណែង​នេះ​ គាត់​ហៅ​ឈ្មោះ​ឆ្មា​របស់​គាត់ថា ប៉ុល ពត។ រី​​ឯ​ ក្នុង​ការ​ពិភាក្សា​ដេញ​ដោល​មតិ​តាម​វិទ្យុ​និង​ទូរទស្សន៍​វិញ ពេល​ខ្លះ​ គេ​ឮ​បារាំង​និយាយ​បន្ទោស​គ្នា​ថា «គំនិត​របស់​អ្នក​មិន​ខុស​អំពី​ពួក​ខ្មែរក្រហម​ទេ» ឬក៏គេ​រំឮកថា សកលលោក​បាន​ជួប​ប្រទះ​របបប្រល័យ​ពូជ​សាសន៍​ជាច្រើន​លើក​ច្រើនគ្រា​ មាន​របប​ណាស៊ី​ និង​របប​ប៉ុល ពត​ ជាឧទាហរណ៍។ ការពិត​មួយ​នេះ ដែល​ធ្វើ​ឱ្យ​យើង​ឮគេ​និយាយ​ពាក្យថា ខ្មែរ​ ឬពាក្យថា អាល្លឺម៉ង់​ មិន​មែន​បាន​ន័យ​ថា ខ្មែរ​ទាំងអស់ និងអាល្លឺម៉ង់​គ្រប់រូប​ ជា​ខ្មែរ​ប៉ុល ពត ជា​អាល្លឺម៉ង់​ណាស៊ី ក្តី ក៏​សម្តី​បែប​នេះ វា​ចាក់​ដោត​អារម្មណ៍​យើង​ស្រេ​ច​ទៅហើយ​។ អ៊ីចឹងបាន​ជា​ខ្ញុំ​ហ៊ាន​និយាយ​ថា សូម​ខមាទោស​ពីព្រោះ​ខ្ញុំ​ជាខ្មែរ​ ក្នុង​បំណង​បញ្ជាក់​ប្រាប់​ថា ខ្មែរ​ខ្ញុំ​ចេះ​ទទួល​ខុស​ត្រូវ​ មិន​ដូច​ខ្មែរ​ប៉ុលពត​ទេ។ នេះ​គ្រាន់តែ​ជា​ភាសា​និយាយ​ ឬក៏​ជា​មនសិការពិត​ៗ​?​ Le langage a une fonction de représentation. Il reflète l'ordre moral​ de la Société. Quand on dit Allemand nazi ou Khmer rouge, ce langage est prisonnier du passé ne renvoyant pas à des vérités actuelles puisque de nos jours il n'y a pas plus de nazis que de petits Pol Pot chez les peuples allemand et khmer. Bien entendu, des barbaries ont été commises, elles sont ineffaçables et c'est pourquoi je reste attaché à la notion de justice. Rendre justice c'est juger les criminels et respecter les droits des victimes. Excusez-moi d'être Khmer. Mais André Froissard a pris comme titre de son livre de 115 pages publié en 1992 "Excusez d'être Français". On ne saurait saisir pleinement le sens du titre sans connaître l'histoire de la dénaturalisation française prononcée sous Vichy à l'égard du peintre Marc Chagall et les familles Gainsbourg et Montand entre autres. En tout 15 154 dénaturalisations prononcées entre 1940 et 1944 sous Vichy de Pétain. ក្នុង​នាម​ជាបារាំង ខ្ញុំ​ក៏​អាច​សុំ​ខមោទោស ដូច​លោក André Froissard ដែរ ទោះបី​ខ្ញុំ​កើត​មិន​ទាន់​ជំនាន់ Vichy ក៏​ដោយ​ ដែល​របបនេះ​ ចាប់​ជ្វីហ្វ​បារាំងបញ្ជូន​ឱ្យ​ពួក​ណាស៊ី​ដុត​ចោល​ក្នុង​ឡឧស្ម័ន​តាម​បែប​ប្រល័យ​ពូជសាសន៍​។ ខ្មែរ​យើង​ខ្លះ សុំ​សញ្ជាតិ​បារាំង​...

Duration:00:06:06

Ask host to enable sharing for playback control

ស្នូ​ល​នៃ​អាជីព​ Le cœur de métier

7/13/2020
ការ​ចិញ្ចឹម​ជីវិត ​ពិត​ជា​ខាន​មិន​បានចំពោះ​សត្វ​លោក​ទាំងឡាយ​។ អ្វីដែល​ខាន​មិន​បានមួយ​ទៀត ​គឺ​ស្នូល​នៃ​អាជីព​ ដែល​គេ​ត្រូវតែ​រក្សា​ការពារ​ឱ្យ​បាន​គង់វង្ស។ ព្រឹត្តបត្រថ្ងៃទី​២ខែកក្កដានេះ ឆាយ​ ហុកផេង ធ្វើ​អត្ថាធិប្បាយ​អំពី​ «ស្នូល​នៃ​អាជីព»ជាទូទៅ។​ តើ​អ្វីទៅ​ហៅថា​អាជីព​?​ មនុស្ស​ម្នា​មហាជន​ដែល​នាំគ្នា​ដើរ​រត់​ជិះ​កង់​ម៉ូតូ​រថយន្ត​ពពាក់​ពពូន​ពី​ព្រឹក​ដល់​ល្ងាច​សំដៅ​ទៅការិយាល័យ​ ឬទីផ្សារ​រៀងៗ​ខ្លួន​ ពួក​គាត់​ប្រកប​អាជីព​នានា​ ដែល​គេ​មិន​អាច​ធ្វើ​អ្វីមួយ​ទៀត​ឱ្យ​ឃ្លាត​ឆ្ងាយ​ពី​ដួង​ចៃ​នៃ​អាជីព​របស់​គេ​បានឡើយ​។ បើ​មិន​ដូច្នោះ​ទេ សកម្មភាព​ឬ​បេសកកម្មរបស់​គេ​ក្នុង​មួយ​ថ្ងៃ​នេះ ប្រាកដ​ជាមិន​បាន​ដល់​ទីដៅ​ឡើយ។ ឧទាហរណ៍​ អ្នក​ធ្វើ​នំ កិន​ច្របាច់​លាយ​ម្សៅ​ អ្នក​បើក​នាវា​ទូក​សំពៅ​សម្លឹង​ត្រើយ​នាយ​ រី​ឯ​អ្នក​នយោបាយ​ប្រាថ្នា​អភិវឌ្ឍ​សង្គមជាតិ។​ ទោះបី​នៅ​ពេល​ខ្លះ គេ​ឃើញ​មាន​សកម្មភាពប្លែក​ៗ ចំណែក​នៃ​ការងារ​ទាំងឡាយ​នេះ វាគ្រាន់តែ​ជាការ​ប្រមូលផ្តុំ​គ្រឿងគ្រៅ​ មក​បំពេញ​បន្ថែម​គោល​ដៅ​ចម្បង​ដែល​គេ​ចង់​បាន​តែប៉ុណ្ណោះ។​ Le cœur de métier d'un lobbyiste en France est d'intervenir auprès​ des pouvoirs publics pour faire évoluer la législation en sa faveur. Corinne Moizon qui faisait partie de la cinquantaine de lobbyistes qui ont accès à l'Assemblée et au Sénat a déclaré en 2011 que son travail "consiste à informer le plus en amont possible (ses) employeurs des textes qui sont en préparation, afin qu'ils puissent présenter leurs observations" (Le Parisien, 30/09/2011). Cette profession est définie par des règles strictes. En matière de santé, les lobbyistes sont issus, pour la plupart d'entre eux, des cabinets ministériels. Pour le groupe Janssen, Emilie Berger était auparavant adjointe au chef de cabinet de Philippe Douste Blazy, ministre de la Santé et de la Famille en 2004 et 2005. Quant à la directrice des affaires publiques chez GSK, Cécilia Araujo, fut conseillère de 2005 à 2006 au cabinet de Xavier Bertrand. តើ​ដួង​ចៃ​នៃ​អាជីព​ចៅក្រម​ព្រហ្មទណ្ឌ​ស្ថិន​នៅ​ត្រង់​ណា​ដែរ? ការវិនិច្ឆ័យ​សេចក្តី​ តាម​អង្កេត​ហេតុ​ដែល​នៅក្រោម​អង្គច្បាប់​ គឺជា​ដួង​ចៃ​មួយ​ ប្រកប​ទៅ​ដោយ​មែក​ធាង​ ដូច​ជា​ការ​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​ នេះ​គឺជា​មែក​ធាង​មួយ​។ មួយ​ចំណែក​ទៀត គឺ​សំណង​ជំងឺ​ចិត្ត​ជន​រងគ្រោះ​។ បទពិសោធ​របស់​ខ្ញុំ​នៅ​ប្រទេស​បារាំង ខ្ញុំ​ដឹង​ថា ប្រទេស​នេះ​ពុំ​បាន​សាង​សង់​ពន្ធនាគារ​បន្ថែម​ឱ្យ​ស្រប​នឹង​ចំនួន​ពិរុទ្ធ​ជន​ដែល​ចេះ​តែ​កើន​ឡើង​នោះទេ។ អ៊ីចឹង​ តើ​សហចៅក្រម​ពីរ​រូប​និង​ខ្លួន​ខ្ញុំ​ផ្ទាល់​ដែល​ជា​ប្រធាន​ គប្បី​កម្រិត​ចំនួន​ទោស​ជាប់​ពន្ធនាគារ​ទៅតាម​ការ​ខ្វះ​ខាត​នេះ​ឬយ៉ាងណា​? ឆ្លើយ​ថា​ប្រសិន​បើ​ផ្អៀង​ទៅលើ​និន្នាករ​នេះ ម្ល៉េះ​សម​យើង​ឃ្លាត​ចាក​ពី​ដួង​ចៃ​នៃ​អាជីព​របស់​យើង​ ដែល​មាន​ខ្លួន​ទាប​ត្រឹម​តែ​វិនិច្ឆ័យ​សេចក្តី​និង​ផ្តន្ទាទោស​បែរជាខំ​តោង​យក​បញ្ហា​សង្គម​ខ្វះ​ពន្ធនាគារ​ មក​ជាត្រីមុខ​ ដ្បិត​អី​ដៃ​យើង​ខ្លី​ ក្នុងន័យ​ថា យើង​អនុច្បាប់​ច្បាប់​ កុំ​ឈោង​ស្រវា​ឱប​ភ្នំ។ Quant au cœur de métier chez Family Romance, une agence tokyoïste​​ spécialisée entre autres dans la "location" des petits ou petites amies dits rentaru kanoshi et kanujo, sa mission est de fournir des gens de compagnie, pas de sexe. Une autre agence Support One précise dans son site web que "nos rentaru furando vous accompagnerons et, comme de vrais amis, partageront vos joies, vos rires, vos peines et vos soucis". Ici comme ailleurs, le cœur de métier n'est pas le sexe. Les partenaires du contrat de location n'ont le droit que de se tenir la main dans la rue, l'enlacement n'est pas permis, ils ne peuvent pas non plus se retrouver dans un lieu clos" (Nouvel Obs, 2744, 2017). នៅក្នុង​គិលាន​សម័យ​កូវីដ​១៩នេះ មុខ​ព្រួញ​នៃ​វេជ្ជបណ្ឌិត​ គឺព្យាបាល​ជំងឺ​ជាបន្ទាន់​ ទោះបី​ភាព​អាសន្ន​ជាក់​ស្តែង​ គឺ​មិន​ទាន់​រក​ឃើញ​វ៉ាក់សាំង​នៅឡើយ​ក្តី។ រីឯការ​ឈ្លោះ​ប្រកែក​គ្នា​នៅ​ស្រុក​បារាំង​រវាង​អ្នក​ដែល​ប្រឆាំង​និង​អ្នក​ដែល​គាំទ្រ​ឱ្យ​ប្រើ​ថ្នាំ Chloroquine ​ជម្លោះនេះ​ វាធ្វើឱ្យ​ដើរ​ខុស​ផ្លូវ​ទាំង​អស់​គ្នា​។ ចម្លែក​ត្រង់​ថា អ្នក​កាន់​អំណាច​ចេញ​បញ្ញត្តិ​ហាម​ឃាត់​វេជ្ជ​បណ្ឌិត​កុំឱ្យ​ប្រើ​ថ្នាំ​នេះ ទោះបី​ពេទ្យ​មួយ​ចំនួន​ធំ​ យល់​ឃើញ​ព្រម​គ្នា​ថា ពីដំបូង​ទី​ដែល​កូវីដ​១៩​ ទើប​នឹង​ចូល​ក្នុង​ខ្លួន​ គេ​គប្បី​ប្រើ​ថ្នាំ​នេះ​ក្តី។ សឱ្យ​ឃើញ​ថា អ្ន​កនយោបាយ​បារាំង​លូក​ដៃ​ចូល​ក្នុង​ការ​ព្យាបាល​រោគ​សញ្ញា​ដែល​គេ​ធ្លាប់​ប្រើ​ថ្នាំ​នេះ​...

Duration:00:06:43

Ask host to enable sharing for playback control

ចាប់ចោរ ឬ​អញ្ជើញ​ចោរឱ្យ​ចូលពន្ធនាគារ? Arrêter le délinquant ou l’inviter à se constituer prisonnier

6/16/2020
ការដោះស្រាយ​បញ្ហា​សង្គម តម្រូវ​ឱ្យ​ប្រើ​មធ្យោបាយ​សមស្រប​នឹង​គោល​ដៅ ជាពិសេស​ក្នុង​ករណី​បទល្មើស​ជាក់​ស្តែង​។ ព្រឹត្តបត្រ «នាទីខ្ញុំនិយាយពីរភាសា» ថ្ងៃទី១៨មិថុនានេះ បណ្ឌិត ឆាយ ហុកផេង ធ្វើអត្តាធិប្បាយ ស្តីអំពី «ចាប់ចោរ ឬអញ្ជើញចោរឱ្យចូលពន្ធនាគារ?» កាលណា​គេ​ប្រកប​អាជីព​ គឺគេ​សំអាង​លើ​អ្វីមួយ​ដែល​អាច​ធ្វើ​ឱ្យ​គេ​បាន​ជោគជ័យ​ មាន​ថ្វី​ដៃ​ មាន​ប្រសិទ្ធភាព​ ប្រៀបដូច​ព្រះសង្ឃ​សំអាងធម៌​ អ្នក​រត់​ស៊ីក្លូ​សំអាង​សាច់​ដុំ​ជើង ទាហាន​ពឹង​លើកាំភ្លើង ។ល។ ជាសរុប​ ពួក​យើង​ទាំង​អស់​គ្នា​ដែល​ជា​បថុជ្ជន​ សំអាង​លើ​ពេលវេលា​ថា​នឹង​រស់​បាន​យូរ​អង្វែង​។ អ៊ីចឹង​ ប្រសិន​បើ​គេ​ដក​ហូត​យក​ការ​សំអាងនេះ​​ចោលចេញ​ គឺប្រៀប​បាន​ដូចម្ទេស​វា​លេងហឹរ ឬដូច​អំបិល​វា​អស់​ជាតិ​ប្រៃ។​​ ដោយ​ឡែក ស្ត្រី​ដែល​ចង់​អ៊ុត​សក់​រួញ​ឱ្យ​ត្រង់​សរសៃ គាត់​រំពឹង​លើ​ទឹក​ថ្នាំ ​និងជាពិសេសលើ​កម្តៅ​ភ្លើង​នៃ​ដង្កៀប​សក់។ រី​ឯ​ការ​ចាប់​ចង​ចោរ​ដាក់​ខ្នោះ ក៏​ដូច្នោះ​ដែរ បើ​មិន​ប្រើ​ធម៌​ក្តៅទេ កុំ​ថាឡើយចោរចិត្ត​ខ្មៅ សូម្បី​តែ​ចោរចិត្ត​ជា ក៏​វា​មិន​ព្រម​ហុច​ដៃ​ឱ្យ​ដាក់​ខ្នោះ​បាន​ងាយៗដែរ។ Pour avoir vu de mes propres yeux les scènes d'interpellation des fauteurs de troubles au sein du tribunal quand j'étais magistrat, j'ose affirmer que la force d'une personne rebellée en vaut trois chez les policiers interpellateurs. Cependant, ces derniers obligés d'utiliser la force strictement nécessaire éprouvent des difficultés pour mener à bien leur mission car l'individu voulant se soustraire dégage une énergie incroyable. ពីដើម​ឡើយ​គេ​វាយ​ខ្នោះ​ដៃ​ នៅគ្រប់​ករណី​ដែល​ភ្នាក់ងារ​នគរបាល​ ចាប់​បាន​ជនជាប់​ចោទ​ណាម្នាក់​។ ក្រោយមក​ទៀត គេ​យល់ឃើញថា ការ​ដាក់​ខ្នោះ​ដៃបន្ថោក​តម្លៃ​មនុស្ស​ ទើប​គេ​បង្កើត​ច្បាប់​ ដាក់​បញ្ញត្តិ​ថា អាច​វាយ​ខ្នោះ​បានតែក្នុង​ករណី​ដែល​ជន​ពាល​បម្រុង​នឹង​រត់​គេច​ខ្លួន​ ឬក៏​ជាជន​សាហាវ​យង់ឃ្នង​ ដែល​មិន​ត្រូវ​បណ្តោយ​ឱ្យ​បង្ករ​បាន​ជាគ្រោះថ្នាក់​របួស​ដល់​នគរបាល​​។ ជារឿយៗ​ មុន​ដល់​ដំណាក់​កាល​វិនិច្ឆ័យ​សេចក្តី ខ្ញុំ​ត្រូវ​ឆ្លង​កាត់​ករណី​វាយ​ខ្នោះ​ដៃ​នេះ ដោយ​ថ្លឹងថ្លែងថា ជាការ​រំលោភ​សិទ្ធ​ជនជាប់​ចោទ​ឬទេ ជាមុន​សិន។ បើ​និយាយ​តែអំពី​ការ​ចាប់​ចង​ជន​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្តែង​ គឺថា ស្ទើរតែ​៨០ភាគរយ​ទៅហើយ ដែល​គេ​ជួប​ប្រទះ​ឃើញ​នូវភាព​លំបាក​តស៊ូ​នៃភ្នាក់​ងារ​នគរបាល​ ដែល​ខំប្រវាយ​ប្រតប់​ បោក​ចម្បាប់​ ដួល​ប៉ផាប់​ពភីង​ របួស​ស្លាក​ស្នាម​ ឈាម​ប្រឡាក់​ឯកសណ្ឋាន​។ ភ្នាក់​ងារ​ទាំងឡាយ​នេះ មាន​គ្រួសារ​កូន​ប្រពន្ធ​ដែល​ស្រពោន​ចិត្ត​ ត្បិត​ប្តី​ ដ្បិត​ឪពុក នាំស្នាម​របួស​ចូល​ផ្ទះ​ ទោះបី​គេ​ដឹង​ជាមុន​ថា អាជីព​របស់​គាត់​ត្រូវតែប្រឈម​នឹង​គ្រោះថ្នាក់​ទាំងអស់​នេះ​ក៏ដោយ​។ ចំណែក​ឯ​ជន​ពាល​ដែល​បំពាន​ច្បាប់​ លួច​ប្លន់​កាប់​សម្លាប់​រំលោភ​ ក៏​បាន​ដឹង​ដែរថា ច្បាស់​ជា​ប្រឈម​នឹង​ការ​ចាប់​ចង​ឃុំ​ខ្លួន​ ម្តេច​ឡើង​ក៏​វារើ​បម្រះ​ប្រវាយ​ប្រតប់​អស់​ទំហឹង​អ៊ីចឹងទៅវិញ។ គឺថា​ មួយ​ដឹងខ្លួន​ថា​នឹងត្រូវ​គេចាប់​ចង មួយ​ទៀត​ដឹង​ខ្លួន​ថា​ត្រូវតែ​ចាប់​ឱ្យ​ទាល់តែ​បាន។ ចោរ​ដែល​បំពាន​លើ​ច្បាប់​ នៅតែ​ប្រើ​ហិង្សា​ដើម្បីរំដោះខ្លួន ប៉ុន្តែ​អ្នក​ដែល​ចាប់​ចោរ​ត្រូវ​បាន​ច្បាប់​ថ្មី​ហាម​ឃាត់​ កុំ​ឱ្យ​ប្រើ​មធ្យោបាយ​ រឹត​បំពង់​ក ដើម្បី​បន្ថយ​ការ​រើ​បម្រះ។ ​នៅ​រដ្ឋ​ខ្លះ ស្រុក​អាមេរិក​ គេហាម​ប្រើ​មធ្យោបាយ​ផ្តួល​ចោរ​ផ្កាប់​មុខ​លើដី​ ដើម្បី​ដាក់​ខ្នោះវា។ ការ​ដក​ហូត​មធ្យោបាយ​ពិសេស​ទាំង​ពីរនេះ ធ្វើ​ឱ្យ​បេសកម្ម​នៃភ្នាក់​ងារ​នគរបាល​ត្រូវ​បរាជ័យ ឬក៏​ប្រឈម​នឹង​ការ​លំបា​កទ្វេគុណ។ En effet, le plaquage ventral est interdit aux Etats-Unis, dans certaines villes. En France, après l'interdiction de la "clé d'étranglement" ce serait au tour de la technique d'immobilisation par plaquage ventral qui serait bannie de l'usage policier. Elle est d'ailleurs mise en cause dans l'affaire Adama Traoré. Au Cambodge, les voleurs et les cambrioleurs arrêtés par les gens dans la rue sont passés à tabac avant d'être conduits manu militari au poste de police. Quant à la technique d'interpellation, elle n'est pas différente des autres pays. Même but, même moyen. ប៉ុន្តែ​ កុំ​ភ្លេច​ថា បន្តិចម្តងៗ អាជ្ញាធរ​បារាំង​ដែល​មិន​នឹង​ជំហរ​ ហាក់​ដូច​ជា​បើក​ដៃ​ឱ្យ​ក្រុម​ចោរ​និងពួក​បន​ភៀន​ជួញ​ដូរ​គ្រឿងញៀន ធ្វើ​ភ្លៀង​ធ្វើ​ផ្គរ​ នៅក្នុងភូមិ​ឃុំ​ក្លាយ​ជា​ទៅ​ជា​សង្គម​អាណាធិបតេយ្យ​ សូម្បី​តែ​រថយន្ត​នគរបាល​ជាតិ​ ក៏​បើក​បរ​ចូល​មិន​បាន​ងាយៗដែរ។ ថ្ងៃ​នេះ គេ​ហាម​ឃាត់​ កុំឱ្យ​ប្រើ​ក្បាច់​ចាប់​រឹត​បំពង់​ក បន្ទាប់ពី​មាន​ភាព​វឹកវរ​នៅ​សហរដ្ឋអាមេរិក​ក្នុងរឿង​ George Floyd និង​រឿង Adama Traoré...

Duration:00:06:23

Ask host to enable sharing for playback control

ការរឹងមិន​ចុះចាញ់ La résistance

6/4/2020
ការតស៊ូគ្រប់ប្រភេទក្នុងជីវិត ឈរលើទឹកចិត្តនិងការព្យាយាម ហើយមានការរត់ចូលព្រៃធ្វើជាទាហានឆ្មក់ ក៏ជាការតស៊ូមួយបែប នាកាលសង្គ្រាមលោកលើកទីពីរ និងនៅគ្រាដែលកម្ពុជាទាមទារឯករាជ្យ ពីអាណានិគមបារាំង។ ព្រឹត្តបត្រ «នាទីខ្ញុំនិយាយពីរភាសា» ថ្ងៃទី៤មិថុនា ឆាយ ហុកផេង អត្ថាធិប្បាយ ស្តីអំពី «ការរឹងមិនចុះចាញ់»។ ជីវិត​ជា​ការ​តស៊ូ​។ ការ​តស៊ូ​សរសេរ​ព្រឹត្តបត្រ​ពីរភាសា​អស់​រយៈ​ជាង​កន្លះ​ទសវត្សរ៍​មក​ហើយ គឺជាការ​តស៊ូ​មិន​លំបាក​ ទោះបី​ពេល​ខ្លះ​ ខ្ញុំ​ប្រឈម​នឹង​ភាព​រាំងស្ទះ​នៃ​ប្រធានបទ​ក្តី។ តស៊ូ គឺ«ការរឹងមិ​នចុះចាញ់» ដែល​ភាសា​បារាំង​ អាច​ហៅថា Résistance។ បើស្តីអំពី​កម្លាំងទ័ព​វិញ ការរឹត​មិន​ព្រម​ចុះចាញ់ ជំរុញ​ឱ្យ​អ្នក​តស៊ូ​រត់​ចូល​ព្រៃ​ Prende le maquis។ អតីត​ប្រធានាធិបតីបារាំង De Gaulle ចំណាំ​តែ​និយាយ​ថា អ្នក​រត់​ចូល​ព្រៃ​មានកាន់តែ​ច្រើន​ឡើង បង្កទៅ​ជា​ចម្បាំង​ទ័ពព្រៃ។ «Les maquis se multiplient et entament la guérilla». La résistante juive lors de la seconde guerre mondiale, quant à elle ne signifie pas que les combattants entre dans la clandestinité. C'est plutôt l'organisation d'une résistance armée dans les ghettos de Varsovie, de Lodz ou dans les camps de concentration de Tréblinka, Sobibor, Auschwitch etc. Il est plus exacte de parler dès lors de l'insurrection, soulèvement visant à renverser le pouvoir établi, en l'occurrence l'occupation nazie. Insurrection គឺ​កុប​កម្ម​ ឬការ​បះបោរ​ប្រឆាំង​នឹង​រដ្ឋ​អំណាច​ ដូច​មាន​ការ​បះបោរ​ប្រឆាំង​នឹង​អាណា​និយម​បារាំង របស់​គ្រូ ពៅ ហៅ​អាចារ្យ​លាក់ ឬ​ពោធិ៍កំបោរ នាឆ្នាំ​១៨៦៤ ដែល​បារាំង​ចាប់​បាន​ដាក់​ក្នុង​ទ្រុង​​ ស្លាប់​ដោយ​អត់​អាហារ (ស៊ូ ចំរើន, ពោធិ៍កំបោរ បោះពុម្ពឆ្នាំ១៩៧១។ ឯកសារ​ខ្លះ​ថា ពោធិ៍​កំបោរ​ ត្រូវ​គេ​កាត់​ក្បាល​ ប្រលាក់​អំបិល​ នៅ​១៨៦៧) ឬ​ក៏​ការ​បះបោរ​នៃ​អាចារ្យ​ ស្វា (សួរ) ដែល​ស្លាប់​នៅ​ឆ្នាំ​១៨៦៥ និង​ការ​បះបោរ​នៃ ចតុរង្គ​យស​ និង​សេនា​ប្រមុខ ប៉ែន។ ទាំង​ពីរ​នាក់​នេះ​រត់​ភៀសខ្លួន​ សម្ងំ​ធ្វើ​ជា​ប្រជាជន​ធម្មតា​រហូត​ដល់​ចាស់​ស្លាប់​រៀងៗខ្លួន​។ ការ​តស៊ូ​ទាំងឡាយ​មាន​រូប​ភាព បែប​ហិង្សា​បង្ហូរ​ឈាម​ និងការ​តស៊ូ​មួយ​បែប​ទៀត គឺ​ការ​វែក​ញែក​ពន្យល់​ហេតុ​និង​ផល​នៃគោល​គំនិត​ណាមួយ​ ក្រៅអំពី​គោល​បំណង​ផ្តួល​រំលំ​រដ្ឋ​អំណាច។ Après la défaite allemande de la 1ère guerre mondiale (1914-18), en 1935 un traité anglo-allemand marquant le triomphe de la diplomatie​ allemande menée par Von Ribbentrop consacre indirectement le droit de l'Allemagne au réarmement. Winston Churchill résista à la politique de bonne camaraderie avec les nazies. La résistance de Churchill avant et après sa nomination comme ministre de la Marine peu avant l'éclatement de la seconde guerre mondiale est exemplaire. Selon le Gradian, Churchill disait: "Je trouve insupportable que notre pays tombe dans l'orbite et sous le pouvoir et l'influence de l'Allemagne nazie et que notre existence dépende du bon plaisir de celle-ci". ការ​តស៊ូ​ទាំងអស់​ផ្តួច​ផ្តើម​ឡើង​មក​ពីការ​ពិចារណា។ ដរាប​ណា​គេ​មាន​ចក្ខុ​វិស័យ​ដូចលោក De Gaulle ដែល​បាន​យល់ដឹង​អនាគត​នៃ​បន្ទាត់​នយោបាយ​របស់​គាត់​ ថា​បើ​ធ្វើ​សហការ​ជាមួយ​ក្រុម​នេះ គាត់​អាច​រក្សា​ឧត្ត​ម​គតិ​របស់​គាត់​បាន​ ប៉ុន្តែ​បើ​ក្រុម​មួយ​ទៀត​​ បម្រុង​​តែខ្ទាស់​ធ្វើ​ឱ្យ​ចរន្ត​នៃ​គំនិត​នយោបាយ​របស់​គាត់​រាំង​ស្ទះ​ គាត់​ក៏​មិន​ចង់​បាន​អំណាច​ ដោយ​ឱប​ក្រសោប​ទាំង​ទ្រ​ទាំង​ចាប៉ី​ ទោះបី​ភ្លេច​វា​មិន​ស៊ី​ចង្វាក់​គ្នា​ក្តី ប្រៀប​ដូច​កាល​ពី​ថ្ងៃ​១៣តុលា​១៩៤៥ គឺ ២ខែ​ប៉ុណ្ណោះ​ក្រោយ​សង្គ្រាម​ De Gaulle មិន​ចង់​បាន​ក្រុម​កុម្មុយនិស្ត​ដែល​ដាក់​ល័ក្ខខ័ណ្ឌ​​ឱ្យ​គាត់​ ចូល​ក្នុង​រដ្ឋាភិបាល​របស់​គាត់​ទេ។ លោក​ក៏​សរសេរ​ប្រាប់​សភា​ថា មិន​អាច​បង្កើត​រដ្ឋាភិបាល​បាន​ទេ។ បែរ​មក​ពី​ស្តីអំពីចលនា​ខ្មែរឥស្សរៈ​វិញ យើង​ឃើញ​មាន​ក្រុម​ចោរ​ ដូចជា ក្រុម​អាចារ្យ​ យី ជាអាទិ៍ ក្រុមខ្មែរ​វៀតមិញ ដែល​មាន​ ប៉ែន សុវណ្ណ នៅក្នុង​នោះ ក្រុម​ ប៊ុណ្ណ ច័ន្ទម៉ុល ដែល​មាន​ ដាប ឈួន​ នៅ​ជាមួយ, ​ក្រុម​ អៀវ កើស និង ង៉ែត ហៀង ។ល។​ ម្នាក់​ដើរ​តាម​យុទ្ធ​វិធី​ផ្ទាល់​ខ្លួ​ន។ ប៉ុន្តែ បន្ទាប់ពី​សម្តេចឪ ចេញ​មុខ​ដឹក​នាំ​ចលនា​ទាមទារ​ឯករាជ្យ​ពីបារាំង​ ក្រុម​ឥស្សរៈ​ក៏​បាន​មក​ចុះ​ចូល​រួម​កម្លាំងគ្នា​។ A ce propos, la résistance khmère des années 50, sur le plan international, commença par le voyage en France du roi père Sihanouk pour rencontrer le président français Vincent Auriol puis son voyage au Canada où il donna une conférence de presse le 12 avril 1953, suivi d'un mémorandum envoyé aux représentants...

Duration:00:05:25

Ask host to enable sharing for playback control

ប្រជាធិបតេយ្យសម័យ​ពិភពលុយ Démocratie et Monde des Finances

5/21/2020
នៅ​សហភាព​អឺរ៉ុប តើ​អំណាច​ពិត​ប្រាកដ​ស្ថិត​នៅក្នុង​ដៃ​នរណា ឬក្រុម​ណា? ថ្ងៃ​ទី២១ ខែឧសភា ២០២០នេះ ឆាយ ហុកផេង លើកយក​ប្រធានបទ​ស្តីពី​«ប្រជាធិបតេយ្យសម័យ​ពិភពលុយ» មក​បកស្រាយ​ក្នុងព្រឹត្តបត្រ​ខ្ញុំ​និយាយពីរភាសា។ ខ្ញុំ​ចោទ​ជា​សំណួរ​មួយ​ថា នៅក្នុង​សហភាព​អឺរ៉ុប​ តើ​អំណាច​រដ្ឋ ​ពិតប្រាកដ ​ស្ថិត​នៅ​ក្នុង​ដៃ​នរណា​ ឬក្រុមណា​ ប្រសិន​បើ​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​និងសេដ្ឋកិច្ច​ ភ្លេច​ការពារ​ប្រយោជន៍​ជាតិ​របស់​ខ្លួន​ បែរ​ជា​ពួន​សម្ងំ​ ខំការពារ​តែ​ពិភពលុយ​ Le monde des Finances? ​ ប្រជាជនគ្រប់​ប្រទេស​រមែង​ស្វះស្វែង​ចង់យល់ដឹង​ថា​អំណាច​ពិត​ដែល​ដឹក​នាំ​ប្រទេស​ស្ថិត​នៅ​លើ​ដៃ​នរណា។ នៅក្នុង​​រង្វង់​សហភាព​អឺរ៉ុប ដែល​ពិភព​លោក​ធ្លាប់​កោត​សរសើរ​ថា ជាទ្វី​ប​សម័យ​និយម ជឿន​លឿន​គ្រប់​វិស័យ​ មាន​សិទ្ធ​មនុស្ស​ និងមា​នគោរព​វិន័យ​ គោរព​ច្បាប់​ គោរពគ្នា​ទៅវិញទៅមក​ ដោយ​មិន​រើស​មុខ។ យើង​នឹង​ពិចារណា​អំពី​អំណាច​ពលរដ្ឋ​នៃប្រទេស​នីមួយ​ ក្នុង​​សហភាព​អឺរ៉ុប ដែល​ប្រឈម​នឹង​អំណាច​នៃ​ក្បាលម៉ាស៊ីន​របស់​សហភាព​នេះ មាន​បណ្តា​ក្រុម​គណៈកម្មការ​អឺរ៉ុប​ ដែល​មាន​ទីតាំង​ធ្វើ​ការ​នៅ​ប្រទេស​ប៊ែលហ្ស៉ិក ក្រុង​ព្រុច​សែល (Bruxelles) ដែល​គេ​ស្គាល់​ថាជា​ក្រុង​របស់​​សហភាព​អឺរ៉ុប។ L'on se souvient de la prise de position des souverainistes lors du​​ précédent référendum sur le traité de Maastricht relatif à la constitution européenne. Ces gens militent pour la sauvegarde de l'identité nationale et le compromis équitable entre les Etats membres et la bureaucratie bruxelloise. Le but affiché des souverainistes parmi lesquels on peut citer les survivants tels que Philippe de Villiers et Jean Pierre Chevénement est la coordination entre Bruxelles et Paris, pas la mainmise des bureaucrates des Commissions européennes. ​ មេរោគ​កូរ៉ូណា​ ដែល​រាតត្បាត​ពេញ​សកល​លោក បណ្តាល​ឱ្យ​ប្រទេស​ទាំង​ឡាយ​ ជា​ពិសេស​សមាជិក​​សហភាព​អឺរ៉ុប លើក​ទង់​ជាតិ​បិទព្រំដែន​រៀងៗ​ខ្លួន​ ផ្ទុយ​អំពី​គោលការណ៍​ Schengen គឺសេរីភាព​នៃ​ការ​ធ្វើ​ដំណើរ។ កត្តា​នេះ​ ជំរុញ​ឱ្យ​ក្រុម​ជាតិ​និយម​បារាំង​ ដែល​ធ្លាប់​តែ​ប្រឆាំង​នឹង​នយោបាយ​ក្តាប់​ក្តោប​អំណាច​អំពី​សំណាក់​ឧត្តម​មន្ត្រី​នៃ​​សហភាព​អឺរ៉ុប​នៅ​ព្រុចសែល មាន​ Philippe de Villiers ជាអាទិ៍ ស្រែកភ្លាម​ឡើងថា នុះន៎! ឃើញ​ទេ អឺរ៉ុប​បាត​ដៃ​ទទេ នៅគ្រា​មាន​អាសន្ន​ អ៊ីចឹង​គ្មាន​អ្វី​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​​មាន​ទំនុក​ចិត្ត​បាន​លើ​នយោបាយ​នៃ​​សហភាព​អឺរ៉ុប​ ដែល​គ្រាន់តែ​ជា​នយោបាយ​ទីផ្សារ​និយម​ ពោល​គឺ​និយម​ឱ្យ​តម្លៃ​តែទៅ​លើ​ទឹក​ប្រាក់​ ទៅលើ​ការ​ឆ​ក់​កន្ទ្រាក់​ដណ្តើម​ទីផ្សារ​គ្នា​ ទិញ​លក់ វក់វី តាមប្រព័ន្ធ​ព័ត៌មាន​ ធ្វើ​ឱ្យ​ផុសផុល​ឡើងឬចុះតម្លៃ​ រ៉ែ ​ធ្យូង​ លង្ហិន មាស ស្ពាន់ ស្រូវ កាកាវ ស្ករ ល្ង ។ល។ ពួក​ឈ្មួញ​ពាក់​ក្រវាត់​ក​ ដែល​រួច​ខ្លួន​នៅលើ​កៅអី​ មានតែ​ម្រាម​ដៃ​ចុះ​កុំព្យូទ័រ​ទាំងអស់​នេះ ភ្លេច​ការ​ពិត​នៃជីវិត​ប្រជាជន​ ប្រៀប​ដូច​សហភាព​អឺរ៉ុប ដែលភ្លេចការ​ពិត​នៃព្រំដែន​របស់​ប្រទេស​នីមួយៗ​ បែរជា​លើក​ស្ទួយ​មនោគមវិជ្ជា​ ត្រាច់ចរ​ដោយ​សេរី​ ខុស​បែប​បទ​ លុះ​ដល់​ទាល់​ប្រាជ្ញ​ប្រឈម​នឹងមេរោគ​កូរ៉ូណា​ ទើប​​សហភាព​អឺរ៉ុបដឹងខ្លួន​ថា មានតែ​ព្រំដែនទេ មានតែ​រដ្ឋ​អំណាច​នៃប្រទេស​នីមួយៗទេ ទើប​អាច​ចាត់​វិធានការ​ដោះ​ស្រាយ​ ឬទប់​ស្កាត់​ កូវីដ​១៩ បាន។​ Un exemple de la mise à l'écart du pouvoir d'un état membre de​ l'Union européenne s'exprimant par voie de référendum par les technocrates bruxellois. L'on se souvient de la victoire du non au référendum de 2005 sur le traité constitutionnel européen. Cependant, les technocrates avec la complicité active des politiques, ensemble ils ont converti le non en oui en 2008 avec un autre traité, le traité de Lisbonne. Plus près de nous, chronologiquement parlant, suite à la crise grecque des bilans truqués avec le concours des experts de Goldman Sach, bilans que les bureaucrates bruxellois ont décidé de "fermer les yeux" dans un premier temps, avant d'instaurer la politique de l'austérité, un référendum grec de juillet 2015 pour la sortie de l'austérité voté à plus de 61%, ce référendum est devenu lettre morte car sans effet concret sur le terrain à cause des manoeuvres de l'Eurogroupe, de la BCE et de l'Allemagne. Ceci n'est guère étonnant quand on voit le président de la Commission européenne, Jean Claude Junker déclarer qu'il n'y a pas de vote démocratique possible contre les traités européens (Marianne 1107, 7 juin 2008, p. 12). ​អ៊ីចឹង​បាន​ន័យ​ថា ដូច​ម្តេច​ដែរ​...

Duration:00:16:08

Ask host to enable sharing for playback control

កេណ្ឌកម្លាំង និងគាំងមិនកម្រើក ក្នុងករណីកូវីដ១៩ Mobilisation Covid 19

5/6/2020
ក្នុងប្រវត្តិសាស្ត្រខ្មែរ មេទ័ព ឃ្លាំង មឿង ធ្វើអត្តឃាតដើម្បីទៅកែន (កេណ្ឌ) ពលខ្មោច។ បច្ចុប្បន្ននេះ តើយើងត្រូវកេណ្ឌកម្លាំងណាខ្លះ ដើម្បីឱ្យបានឈ្នះ មេរោគកូរ៉ូណា? ព្រឹត្តបត្រនាទីខ្ញុំនិយាយពីរភាសា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ឆាយ ហុកផេង អធិប្បាយអំពី «កេណ្ឌកម្លាំង និងគាំងមិនកម្រើក ក្នុងករីណកូវីដ១៩»។ ពាក្យ​ខ្មែរ​មួយ​ម៉ាត់ថា កំណែន គេច្រើន​ប្រើ​ក្នុងរូបភាព​ កែន​កម្លាំង​ទ័ព​ រៀបចំ​ទ័ព​ ឬតាម​វចនានុក្រម​ គឺថា « ប្រតិ​បត្តិ​ការ​មាន​កម្មវត្ថុ​ឱ្យ​កងទ័ព​»។​ ជាទូទៅ​ ពាក្យ​កំណែន​ ស្តាប់​ភ្លាម​យល់​ភ្លែត​​ ជាពាក្យភាសា​បារាំង​ ថា​ Mobilisation គឺ​ការ​​បញ្ចេញ​ថាម​ពល​រួម​គ្នា​ ចំណាយ​កម្លាំង​ដើម្បី​កសាង​ ឬទប់​ស្កាត់​អ្វីមួយ​។ បច្ចុប្បន្នកាល​នេះ ពិភព​លោក​កំពុងតែ​ប្រមែប្រមូល​អ្នក​ប្រាជ្ញ​ខ្មែរ​ផ្នែក​ជីវសាស្ត្រ​ ហៅថា Biologiste អ្នក​ប្រាជ្ញ​ខាង​ទប់​ស្កាត់​ជំងឺ​ ហៅថា immunologue និងអ្នក​ប្រាជ្ញខាង​ជំងឺ​ឆ្លង​ ហៅថា infectiologue។ ក្រុម​អស់​លោក​អស់​អ្នក​ទាំង​នេះ​ ធ្វើការ​ភ្លេច​បាយ​ភ្លេច​ទឹក​ វាយ​សឹក​ប្រឆាំង​នឹង​ Virus Corona។ រីឯ​អ្នកឯទៀត​វិញ ត្រូវ​នៅ​សម្ងំ​ក្នុង​ផ្ទះ​ បិទតូប​ បិទហាង​ រង្គសាល ​សាលារៀន​ វត្ត​ វិហារ​ បនបៀ​អាប៉ោង​ «កាត់​ផ្តាច់​មធ្យោបាយ​​កុំ​ឱ្យ​ធ្វើ​អ្វីកើត» គឺថា «ការ​ធ្វើ​ឱ្យ​នៅស្ងៀម​ កុំ​ឱ្យ​កម្រើក»​។ ពាក្យ​បារាំង​ ហៅថា Immobilisation ឬថា Confinement បកប្រែ​តាម​វចនានុក្រម​ថា «ដាក់​ឱ្យ​នៅ​កៀន​កោះ​ លែង​រាប់​អាន»។ Voyez- vous chers auditeurs, traduire un mot sans le placer dans un contexte n'explique pas le sens dudit mot tel que confinement. Il en est de même du degré de virulence du covid 19, lequel est différent selon les pays. Autrement dit, si ce virus fait moins de ravage en Asie, ce constat ne signifie pas qu'il est plus dangereux ailleurs. Un virus c'est un virus. Il tue sans distinction de race et de continent. Cependant, Arnaud Fontanet, épidémiologiste à l'institut Pasteur, a relevé que "l'épidémie n'a pas l'aire de décoller en Thaïlande et au Cambodge, malgré l'importation de cas chinois très tôt. Il fait très chaud et très sec actuellement dans ces deux pays, donc cela peut être une explication". En comptabilité, une immobilisation représente un investissement durable. Elle augmente le patrimoine et apparait à l'actif de son bilan. Immobilisation corporelle tels que terrain et machine-outil. Immobilisation incorporelle tels que clientèle et brevet d'invention. A ce jour, l'immobilisation des personnes, une mesure dénommée confinement, vise à préserver les vies humaines. Cependant, côté mobilisation, en France, 21 scientifiques travaillant sans relâche à "mouliner des données, compiler des études, réfléchir, anticiper, bref courir derrière" covid 19. "Notre job (…), déclare Pierre Louis Druais, "c'est le jus de cerveau". (Match 2533, p. 42). ក៏ប៉ុន្តែ នៅប្រទេស​បារាំង​ មា​នមតិ​រិះគន់​ច្រើន​ផ្តោ​ត​លើ​អសមត្ថភាព​នៃ​ក្រុម​អ្នក​ដឹកនាំ​ផ្នែក​សុខាភិបាល​ ដែល​គ្មាន​ចក្ខុ​វិស័យ​ច្បាស់​លាស់​ ក្នុង​តួនាទី​របស​់ខ្លួន​។ ឧទាហរណ៍​ បន្ទាប់ពី​បាន​ឃើញ​ វីរុស​កូរ៉ូណា​ រាតត្បាត​ មកពី​ចិន​ចូល​ដល់​អ៊ីតាលី ពួកគេ​មិន​សំភី​រក​វិធី​ទប់​ស្កាត់​ បែរ​ជា​សុខចិត្ត​លក់​ម៉ាស់​ឱ្យ​ចិន​ធ្វើ​ព្រងើយ។ លុះ​ដល់​ប្រទេ​ស​ខ្លួន​ទទួល​រង​គ្រោះ​ បែរ​ជាអះអាង​ថា ពុំ​ចាំបាច់​បិទព្រំ​ដែន​ទេ ឬថា គ្មា​នប្រយោជន៍​អ្វី​នឹង​ពាក់​ម៉ាស់​សោះឡើយ។ ថ្មីៗនេះ សាលា​ឧត្តម​សិក្សាសុខាភិបាល​ជាតិ​ Ecole des Hautes Etudes en Santé Publique បាន​ប៉ាន់​ស្មាន​ថា វិធានការ​ Confinement នេះ​ ធ្វើ​ឱ្យ​មនុស្ស​ចំនួន​៦ម៉ឺន​នាក់​ រួច​ពី ការ​ឆ្លង​វីរុស​ដល់​ស្លាប់។ អ៊ីចឹង​ ការ​យឺតយ៉ាវ​ ដើម្បី​ចាត់​វិធានការ​បន្ទាន់​ ក៏​វា​ជា​អំពើ​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ច្រើន​ណាស់​រួច​ទៅហើយ។ C'est cruel ប្រែ​ជា​ខ្មែរថា សាហាវ​​យង់ឃ្នង​ ឃោរឃៅ។ Le philosophe Etienne Balibar a déclaré que "derrière cette cruauté anonyme, il y a surement des pratiques de gouvernement, des choix ou des absences de choix que, dans certains cas, on peut être tenté de dire 'criminel', du moins par omission ou par défaut." A qui ou à quoi s'impute la faute voire le crime ? Ballibar affirme que c'est le système capitalisme néo libéral dont la règle n'est pas seulement d'exploiter le travail et de maximiser les profits, mais de rentabiliser, de marchandises toutes les activités humaines même les plus intimes, au détriment du soin, de l'entraide et finalement de...

Duration:00:06:28

Ask host to enable sharing for playback control

ខ្សែស្របពីរ​៖ កូរ៉ូណា និង ១៧មេសា (Covid 19 et 17 avril)

4/22/2020
តើ​គេអាច​ប្រៀបធៀប​បានទេ​រវាង​ព្រឹត្តិការណ៍​ពីរ ឬក៏​គប្បី​ពិនិត្យ​ហេតុ​ការណ៍​ទាំង​នេះ​ស្របគ្នា​ ដូចជា​ខ្សែ​ស្របពីរ​ទន្ទឹម​គ្នា គឺ​មួយ​មាន​ចរន្ត​កូវីដ​១៩ (Covid-19) មួយ​ទៀត​មាន​មេរោគ​ខ្មែរ​ក្រហម​១៧មេសា? ព្រឹត្តបត្ររបស់​ ឆាយ ហុកផេង ប្រចាំនៅ​ថ្ងៃព្រហស្បតិ៍ ទី២៣មេសា ស្តីអំពី​ «ខ្សែស្រប​ពីរ​៖ កូរ៉ូណា និង ១៧មេសា» មនុស្ស​ពីរនាក់ ឬ​ក្រុម​បក្ស​ពីរ​ពួក​ដែល​មាន​យោបល់​ស្រប​គ្នា មិន​មែន​បាន​ន័យថា​ មានយោបល់​ដូច​គ្នា​នោះទេ។ កាលណា​គ្មាន​គំនិត​យល់​ជំទាស់​​នឹង​គូភាគី​ណាមួយ​ទេ គេ​ច្រើន​តែ​និយាយ​ថា «ខ្ញុំ​យល់​ស្រប»។ ផ្ទុយ​ទៅវិញ ក្នុងនិយមន័យ​​នៃ​ភូមិសាស្ត្រ​ដែលបែង​ចែក​ផែន​ដី​ជា​​តំបន់ខាងលើ​និង​ខាងក្រោម ខ្សែបន្ទាត់​ពុះ​ចំកណ្តាល​ផែនដី​​បែង​ចែក​ផែន​ដី​ពីរ​ចំណែក​ ដូច​គេ​ពុះ​ផ្លែក្រូចចំកណ្តាល​ បន្ទាត់​ពុះ​កណ្តាល​នេះ ហៅថា អេក្វាទ័រ (Equateur) រីឯ​បន្ទា​ត់​​ទី​១ ២ ៣ ។ល។ ឡើងទៅ​លើ គឺ​ទិស​ខាង​ជើង Pôle nord និង​ចុះ​មក​ក្រោម​ ទិស​ខាង​ត្បូង​ Pôle sud គេ​ហៅថា «ខ្សែ​ស្រប»។ ប្រទេស​កូរ៉េ​ដែល​នៅ​ម្ខាង​ម្នាក់​ពីខ្សែ​ស្របលេខ​១១ មិនមែន​ជា​ប្រទេស​ពីរ​ដែល​មាន​គោល​ការណ៍​នយោបាយ​​ស្រប​គ្នា​នោះទេ។ កូរ៉េ​ខាង​ជើង​កុម្មុយនីស្ត​ កូរ៉េខាង​ត្បូង​ លោ​កសេរី​។ ដូច្នេះ​ប្រសិន​បើ​ផ្អែក​លើ​និយម​ន័យ​នៃពាក្យ​ថា«ស្រប»​មួយ​នេះ វចនានុក្រម​សរសេរថា គឺជាអ្វី​ៗ​«ដែល​បង្ហាញ​ឱ្យ​មាន​ការ​ធៀប​ជាប់​រហូត​មក ​ដែល​បន្ត​យ៉ាង​ទៀត​ទាត់»។ តើ​គេ​អាច​ប្រៀប​ធៀប​មេរោគ​កូវីដ​១៩ និង​ថ្ងៃ​១៧​មេសា​ ដែល​ជាតិ​ខេមរា​ ធ្លាក់​ចុះ​ភាព​អន្ធការ​នៃ​របប​ខ្មែរ​ក្រហម​ប្រល័យ​ពូ​ជ​សាសន៍​បាន​ឬទេ? La réponse est "oui". D'aucuns objecteront que comparaison n'est pas raison. Point de comparaison, mais mettre en parallèle. En mathématiques, deux droites sont parallèles lorsqu'elles vont dans la même direction sans se rencontrer. Quelles sont dès lors les directions prises respectivement par Corona virus et Khmer rouge virus? D'abord c'est le désert. Les rues sont désertes à cause du confinement et de l'évacuation des villes par les Khmers rouges. Dans les deux cas, la population entame une "traversée du désert" ne sachant quel vaccin quel avenir qu'elle aura rencontré. Ensuite, c'est le naufrage de l'âme parce que la vie ne tient qu'à un fil et que les gens vont mourir de faim. Et enfin, les cadavres allongés sur le trottoir à défaut d'être admis à l'hôpital ou mourir chez soi. ឃើញ​ច្បាស់​ហើយ លើ​ចំណុច​ទាំង​បីនេះ ថា​ព្រឹត្តិការណ៍​១៧​មេសា​និង​កូវីដ​១៩​ ផលិត​ចេញ​ផ្លែផ្កា​ស្រប​គ្នា​យ៉ាង​ទៀត​ទាត់​ជាប់​រហូត​មក។ ដោយ​ឡែក​ មេរោគ​កូវីដ​១៩​នេះ លេច​ធ្លោ​មុន​គេ​ចេញពី​ក្រុង​វូហាន​ (Wuhan) ប្រទេស​ចិន​ រីឯ​មេរោគ​ខ្មែរ​ក្រហម​​វិញ​ ដែល​បាន​ចម្លង​គោល​ការណ៍​លោត​ផ្លោះ​មហា​អស្ចារ្យ​ «grand bonde en avant» មក​ពី​ប្រទេស​ចិន​និង​អនុវត្ត​នយោបាយ​បដិវត្តន៍​វប្បធម៌​មកពីប្រទេស​នេះដែរ បាន​ធ្វើ​ឱ្យ​ខ្មែរ​ស្លាប់​រង្គាល​។ នៅគ្រា​នោះ​ គឺអំឡុង​ឆ្នាំ​១៩៧៥-៧៩ ប្រទេស​ចិន​ជាប្រទេស​មហាអំណាច​តែមួយ​គត់​ដែល​មាន​ទំនាក់​ទំនង​និង​ផ្គត់​ផ្គង់​អ្វីសព្វ​បែប​យ៉ាង​រាប់ចាប់​ពី​អ្នក​ជំនាញ​ការ​ដល់​សព្វាវុធ​ និង​សម្ភារៈ​នានា​ដល់​របប​ខ្មែរ​ក្រហម​។ ឥឡូវ​នេះ កូវីដ​១៩​ បា​នបណ្តាល​ឱ្យ​គេ​ឃើញ​នៅ​ក្រុង​វូហាន​ «មាន​ផ្ទះ​ឥត​មនុស្ស​នៅ មាន​ផ្លូវ​ឥត​មនុស្ស​ដើរ» ហើយ​ទោះបី​ចំនួន​អ្នក​ស្លាប់​មាន​តិច​ជាង​របប​ប៉ុលពត​ក៏ដោយ​ ក៏​រូប​ភាពដេក​ដួល​ទាប​ផ្ទាល់​ដីតាម​ចញ្ចើម​​ថ្នល់ រាយ​ប៉ាយ​គួរ​ឱ្យ​អាណោច​អាធម​ ក៏ត្រូវ​បាន​ឃើញ​ជាក់​ស្តែង​ នៅ​វូហាន​។ La mort frappe sans distinction de race, de religion et de rang social. Ce fut le cas sous le régime génocidaire Khmer rouge s'agissant du peuple nouveau victime de ce régime. C'est aussi le cas d'aujourd'hui lorsque le virus Corona a tué député, homme d'affaires, comédien, homme du peuple : Jean Laurent Cochet (comédien et metteur en scène), Patrick Devedjian (Président du Conseil Général des Hauts de Seine), Manu Dibango (saxophoniste et chanteur), le prince Charles d'Angleterre, Justin Trudeau (chef du gouvernement canadien). Ces deux derniers sont les rescapés du virus. "Coller la date du décès sur la housse, descendre tous au garage (…) plus de douceur ni de cérémonie, juste un cauchemar", titrait Paris Match n° 2533 page 48. C'est pareil sous le régime Khmer rouge: ni messe, ni prière, le corps dans un linceul sale, pas de mise en bière. Voilà un portrait saisissant de parallèle ressemblante entre Covid 19 et 17 avril 75. ក៏ប៉ុន្តែ គេ​មិន​គួរ​ប្រៀបធៀប​...

Duration:00:08:19

Ask host to enable sharing for playback control

ថ្ងៃ​បុណ្យ​សង្សារ la Saint Valentin

4/9/2020
លេខ​១៩ ពាក់​ព័ន្ធ​នឹង​កូរ៉ូណាវីរុស រីឯ​លេខ​១៤ ស្ងួន​ចិត្ត​ស្នេហ៍​ខែ​កុម្ភៈ ម្នាក់​ៗ​រមែង​រលឹក​នឹក​ឃើញ​ថ្ងៃ​មួយ​នេះ ដែល​ ឆាយ​ ហុកផេង លើក​យក​មកបកស្រាយ​ដូច​តទៅ។​ ថ្ងៃបុណ្យ​ថ្ងៃ​ទាន​ ជាថ្ងៃ​ដែលសប្បុរជន​​បរិច្ចាគ​ ឬលះបង់​អ្វីមួយ​ពីខ្លួន ឧទាហរណ៍​លុយ​កាក់​ សម្ភារៈ ពេលវេលា គឺគេ​លះបង់​ដោយ​ស្មោះ​ឥតស្តាយ​ក្រោយ​។ នេះហើយ​ជាកត្តា​ដែល​ធ្វើ​ឱ្យ​ចិត្ត​ល្អជ្រះ​ថ្លា​ផូរផង់​។ ការ​លះបង់​អ្វីៗ​ ជា​ទង្វើ​បំបាត់​«អញនិយម» «អាត្មានិយម»។ រីឯ​ការ​លះបង់​ព្រហ្មចារិនី​ដែល​ស្ត្រី​ធ្វើ​ចំពោះ​បុរស​ នៅថ្ងៃបុណ្យ​សង្សារ​​១៤កុម្ភៈ ជាការ​លះបង់​ប្រភេទ​​ណា​ដែរ​? Si Jean Claude Koffman pense que grâce ou à cause de la Saint Valentin les rapports amoureux sont redéfinis à tel point que cette fête est aussi, selon lui, celle de l’apprentissage du respect des femmes à travers les siècles, quant à moi je suis d’avis qu’en matière de finition ou de conclusion d’un amour réciproque aboutissant a un rapport sexuel accompli le 14 février, les partenaires homme et femme sont gagnants. L’amour consomme ne signifie pas forcément viol perpétré. Des cas de viol ont pu exister, certes, mais l’arbre maléfique ne cache pas la forêt des amours idylliques idolâtriques. Jadis, les Cambodgiens n’ont jamais fêté la Saint Valentin. Aujourd’hui, leur engouement pour cette fête est multiforme parce que c’est l’occasion des vœux. Par exemple, « je veux ce que je mérite pour cette Saint Valentin ». Message recueilli sur une page Facebook. ក្នុង​ចំណោម​សារ​ជូន​ពរ​​នៅ​​ថ្ងៃបុណ្យសង្សារ១៤កុម្ភៈ មាន​អ្នក​ខ្លះ​ទៀត ​ឆ្លៀត​ឱកា​សនេះ ឱប​ក្រសោប​ក្រុម​គ្រួសារ​ ប៉ាម៉ាក់​ ក្នុង​បុណ្យ​សង្សារ​នេះ​ដែរ។ ឧទាហរណ៍​ សារ​ដែល​ឃើញ​មាន​បង្ហោះ​ លើ​ទំព័រ​ហ្វេសបុក​ មាន​ដូច​តទៅ​នេះ៖ ១-ជូន​ពរ​ឱ្យ​ប៉ាម៉ាក់​ មាន​សុខភាព​ សម្រស់​កាន់​តែ​ស្អាត កម្លាំង​មាំមួន​ អាយុវែង​។ ២-​ជូន​ពរ​ខ្លួន​ឯងនិងគ្រួសារ​ មាន​សុខភាព ចាកផុត​ពី​ទុក្ខ​លំបាក​ទាំង​ពួ​ង។ ៣- អបអរ​ទិវា​នៃ​សេចក្តីស្នេហា​ប្រកប​ដោយ​ចិត្ត​បរិសុទ្ធ​ ជូន​ជន​រួម​ឈាម​ទូទាំង​ពិភព​លោក។ ៤- រីករាយ​បុណ្យ​នៃ​ក្តីស្រឡាញ់ ជូន​ពរ​មិត្ត​អ្នក​អាន​មាន​សុខភាពល្អ​ ​សុភមង្គល រក​ស៊ី​មាន​បាន​ ​កើន​ទ្រព្យ​​ សុខ​សប្បាយ​គ្រប់​ក្រុម​គ្រួសារ​។ ​​​Mais attention, comme disait LHARPE, en France, le premier jour est l’engouement, le second et pour la critique. C’est pareil au Cambodge s’agissant de la Saint Valentin. Exemple, messages critiques : ​១-​ ថ្ងៃ​១៤កុម្ភៈ នរណា​សួរ​នាំ​រឿង​ផ្កា​រឿង​កាដូ ប្រយ័ត្ន​ខ្ញុំ​ធាក់​ មើល​មុខ​ខ្ញុំ​ផង​ ចាស់​ហើយ​ គ្មាន​នរណាឱ្យ​រឿង​ផ្កា​រឿង​កាដូអីទេ​។ ២-រីករាយ​ទិវា​នៃ​ក្តី ស្រឡាញ់ ផ្តល់​ការ​បញ្ចុះ​តម្លៃ​១៥ភាគរយ ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​របស់​អស់​លោក​អ្នក​។ ៣-ប្រយ័ត្ន​ថ្ងៃ​១៤កុម្ភៈ ផ្កា​មួយ​ដើម ផើម​មួយ​ឆ្នាំ​ កម្ម​មួយ​ជីវិត ។ L’historien Jean Claude Flandrin pense que, avant les fêtes de l’ours, il n’était pas rare que les jeunes hommes désignent une débauchée accusée d’avoir adopté une attitude séductrice en souriant, par exemple, et ils se rendaient donc chez elle pour la violer. បុណ្យសង្សារនេះ បានត្រូវ​លុប​ចេញ​​ប្រក្រតីទិន​ ត្រង់​ថ្ងៃទី​១៤កុម្ភៈ​ គ្មាន​ដាក់​ថា​ជា​បុណ្យ​ទៀត​ឡើយ​ នៅ​សត​វត្សរ៍​ទី​១៩ រួច​ហើយ​វា​ក៏​អើត​ក្បាល​មក​វិញ នាទសវត្សរ៍​១៩៥០ ជាពិសេស​ គឺបណ្តាល​មក​ពី​ទាហាន​អាមេរិកាំង​ ដែល​តាំងទី​លើ​ដីបារាំង​ ក្រោយ​ពី​ជួយ​ច្បាំង​ឱ្យ​ឈ្នះ​អាល្លឺម៉ង់​ណាស៊ី។​ ពួក​ទាហាន​ចែចង់​ស្រីបារាំង ដោយ​រើស​យក​ថ្ងៃ​ទិញ​បាច់​ផ្កា​ ជូន​ស្រី​កំណាន់​របស់​ពួក​គេ ត្រូវ​នឹង​ថ្ងៃ​ទី​១៤កុម្ភៈនេះ​​។ D’après une étude du quotidien au Monde en 2014, « près de la moitié des Cambodgiens âgés de 15 à 24 ans révélaient leur intention de coucher à la Saint Valentin ». A défaut de participer à l’opération « le jour le plus long », ces garçons choisiraient, selon moi, « le jour qui sent bon ». Parfum de fleur oblige.

Duration:00:04:21

Ask host to enable sharing for playback control

ព័ត៌មាន​និង​ភាព​អាសន្ន Journaliste de l’urgence

4/8/2020
អ្នក​កាសែត​ប្រភេទ​ណា​ដែល​ខុស​ប្លែក​ពី​អ្នក​យកការណ៍ ដើម្បី​បំភ្លឺ​មតិមហាជននៅគ្រាអាសន្ន​ ដូច​នៅ​សម័យ​បច្ចុប្បន្ន​ ដែល​កំពុង​ទទួល​រងគ្រោះ​ដោយ​ Virus Corona? ព្រឹត្តិបត្រ​ថ្ងៃនេះ ឆាយ ហុកផេង នឹង​ធ្វើអត្ថាធិប្បាយ​អំពី«ព័ត៌មាននិងភាពអាសន្ន »។ អ្នកសារព័ត៌មាន​ អ្នក​យក​ព័ត៌មាន​ អ្នក​ដែល​ផ្សាយ​ព័ត៌មាន​ មិន​មែន​ជាអ្នក​ស្វែង​រក​ការពិត​ ឬអ្នក​ស៊ើបការណ៍​អំពី​រោគ​កូរ៉ូណា គ្រុនចាញ់ គ្រុនឈាម​ទេ។ ភ្នាក់​ងារ​ព័ត៌មានទាំងឡាយ​នេះ បេះបោច​ដំណឹង​ពីគ្រប់​ទិសទី​ មក​ផ្សំ​ធាតុ​គ្នា​ បាន​ជាព័ត៌មាន​ ដោយ​គ្មាន​លទ្ធភាព​ គឺគ្មានពេលវេលា​នឹង​ត្រិះរិះ​ រុក​រក​ការពិត​ ត្បិត​អី ព័ត៌មាន​ត្រូវតែចេញផ្សាយរៀង​រាល់​ថ្ងៃ​ ជាបន្ទាន់។ បន្ទាន់​ជាង​នេះទៀត ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​ នៅលើសមរភូមិ​​កូរ៉ូណា អ្នក​សារព័ត៌មាន​ណាក៏​ថត​ចម្លង​តាមគ្នា​ជា​បន្ត​បន្ទាប់​ប្រាប់​អ្នក​អាន​អ្នក​ស្តាប់​ថា នៅប្រទេស​នេះ​មាន​ស្លាប់​ប៉ុន្មាន​នាក់​ និងធ្លាក់​ខ្លួន​ឈឺប៉ុន្មាន​ទៀត ថា​តើ​អ្នក​ជំងឺ​បាន​ទទួលការ​ព្យបាល​ប្រភេទ​ណា​ដែរ។ រីឯ​អ្នក​ដែល​បានត្រូវ​ជាសះស្បើយ​រួចហើយ គេ​យល់​យ៉ាងណា​អំពី​ការ​ដែល​រួច​ពី​ស្លាប់​នេះ។​ Le champ de bataille sur le front Covid 19 est un champ des mines invisibles à l’œil nu. Un espace apparemment dépourvu de danger mais dès que l’on y pénètre, la bête vous explose à la figure. Face à l’ennemi de cette taille, nos soldats sont en blouse blanche essayant de se rendre invisible également. Leurs munitions sont les médicaments avant et après l’intubation des malades en réanimation tels que le propofol, le midazolam, la morphine. La consommation de ces molécules a augmenté de +2000 pour cent. Le manque de lits est aussi criant. Martin Hirsh a déclaré qu’il faut « une réponse spéciale, pour laquelle l’organisation en temps normal n’est pas adaptée. » (Le Monde, 19/04/2020). កាលណា​អ្នក​សារព័ត៌មាន​ បកប្រែ​រឿងខាង​លើ​នេះ​ពីបារាំង​មក​ខ្មែរ គេគ្រាន់តែ​ផ្តិតចម្លង​ពីភាសា​មួយ​ទៅ​ភាសាមួយ​ទៀត​ប៉ុណ្ណោះ ដូច​ពួក​គាត់​ផ្តិត​ចម្លង​ព័ត៌មាន​ដែល​ថាប្រទេស​អ៊ីតាលី​ ដែល​មាន​ប្រជាជន​ចំនួន​៦០លាន​នាក់​ ធ្លាក់​ខ្លួន​មាន​អ្ន​កស្លាប់​ដោយ​កូវីដ​១៩ច្រើន​ជាង​ប្រទេស​ចិន​ ដែល​មាន​ប្រជាជន​រហូត​ដល់​១កោដិ​និង​៤០០លាននាក់ឯណោះ។ ពាក្យ​ថា«ច្រើន​ជាង» ពាក្យ​នេះ​សំដៅ​ទៅតួលេខ​ពិត​ជាក់ស្តែងមួយ​។ រីឯ​ការពិត​ គឺ​គេ​ត្រូវ​វិភាគ​លើ​ចំនួន​ប្រជាជន​ មុន​នឹង​ស្រែក​ប្រាប់​អ្នក​ស្តាប់​ថា ស្រុកអ៊ីតាលី​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​នៅ​ស្រុក​ចិន។ ដោយឡែក​ ប្រសិន​បើ​វែក​ញែក​អំពី​បណ្តាញ​ព័ត៌មាន​និង​សិទ្ធ​សេរីភា​ព​នៃ​ការ​ផ្សព្វផ្សាយ​តួលេខ​ស្តីអំពី​កូរ៉ូណានេះ គេ​អាច​យល់​ដឹងភ្លាម​ថា រវាងប្រទេស​ទាំងពីរ​នេះ ប្រទេស​ណាមួយ​បើក​ចំហ​ព័ត៌មាន​ឱ្យ​មាន​សេរីភាព​ហោះហើរ​ដើរត់​ជាង​ប្រទេស​មួយ​ទៀត​ ដែល​ហាក់​ដូច​ជា​គាប​រឹត​បន្ថយ​ចំនួន​អ្នក​ស្លាប់​ពិត​កុំ​ឱ្យ​បែក​ខ្ជរ​ខ្ជាយ។ Balzac disait que les qualités du journaliste sont «le brillant et la soudaineté de la pensée.» Le mot «brillant» vise sans doute la qualité de l’analyse faisant émerger une pensée soudaine. Cela va sans dire qu’une analyse dont le but est uniquement pour plaire ou épouser la pensée unique, cette analyse là est ni brillante ni soudaine. Cependant, restons dans le domaine des nouvelles brutes sans exégèse journalistique. Que penser dès lors des chiffres de 38 morts au Japon sur 125 millions d’habitants et de un seul décès enregistré le 19 mars dernier à Taiwan sur 23 millions d’habitants ? Vu que ces pays sont mieux lotis que la France, l’Italie et l’Espagne face au Covid 19, Nicolas Bavarez tire « les leçons des seules stratégies efficaces » des trois pays : Japon, Corée du Sud et Taiwan, lesquels ont associé « une forte capacité de pilotage et de coordination des acteurs par l’Etat, la mise à disposition de l’ensemble de la population de matériel de protection et des tests, le recours massif aux technologies numériques (et) l’appel au civisme des citoyens ( Les Echos, 1/04/20, p.12). ប្រទេស​តូច​ធំ​ វង្សត្រកូល​ឧត្តុងឧត្តម ឬខ្សត់ខ្សោយ​ ក៏​រោគ​កូរ៉ូណា​ វា​មិនបណ្តោយ​ឱ្យ​នរណា​ម្នាក់​រួចខ្លួន​បានឡើយ ដរាប​ណា​ អ្នក​នោះ​ឯង​មាន​ការ​ប្រមាថ​ ដែល​ព្រះពុទ្ធ​អង្គ​ទ្រង់​ត្រាស់​ប្រៀនប្រដៅ​ថា អវិជ្ជានោះ។ បើ​និយាយ​ឱ្យ​ស្រួល​ស្តាប់​ គឺអ្នក​ដែលមិនដឹង​ តាំង​ខ្លួន​ជាអ្នក​ចេះ​ អ្នក​ដែល​មិន​ខ្មេះ​ ធ្វើ​ជាគ្រូ​គេ។ ត្រង់​ចំណុច​នេះ អ្នក​សារព័ត៌មាន​គ្មាន​មហិច្ឆតា​ភ័ន្ត​ច្រឡំ​ យក​ស​ជាខ្មៅ ត្បិត​អី​ទិស​ដៅ​របស់​គាត់​...

Duration:00:07:17

Ask host to enable sharing for playback control

វិន័យ La discipline

4/7/2020
វិន័យ​នាំមកនូវ​ជោគជ័យ​ និងសេចក្តី​ថ្លៃថ្នូរ​ក្នុង​សង្គម​។ «ព្រឹត្តិបត្រ​​ពីរភាសា»​របស់ ឆាយ ហុកផេង នៅថ្ងៃនេះ ​អធិប្បាយ​អំពី​វិន័យ​ក្នុង​សាលា​បឋមសិក្សា​វត្តបូព៌ នៅខេត្ត​សៀមរាម​។​ ក្នុង​បាឋកថា​មួយ​ដែល​ខ្ញុំ​បាន​ធ្វើ​នៅ​រាជបណ្ឌិត្យ​សភា​វិជ្ជាជីវៈ​តុលាការ ​​សម្រាប់​សិស្ស​ចៅក្រម​ ជំនាន់​ទី​៨និងទី​៩ ព្រម​ទាំង​សិស្ស​ក្រឡា​បញ្ជី​ និងសិស្ស​សាការី ស្តីពី «ទ្រឹស្តី​ច្បាប់​ និង​ធម៌វិន័យ​​នៃព្រះ​ពុទ្ធសាសនា​» ។ ធម៌វិន័យ​ មិន​សំដៅ​លើ​ភិក្ខុ​វិន័យ​នោះឡើយ គឺស្តី​អំពី​ឱវាទ​នៃព្រះ​ពុទ្ធ​​អង្គ​ តម្រង់​ផ្លូវ​សត្វ​លោក​ឱ្យ​ប្រព្រឹត្ត​តែ​អំពើ​ដ៏​ប្រពៃ​។ រីឯ​ភិក្ខុ​វិន័យ​វិញ ស្តីអំពី​បម្រាម​មិន​​ឱ្យ​ភិក្ខុ​ប្រព្រឹត្ត​អនាចារ​ ពោល​គឺ​ជក់​កញ្ឆា​ អាភៀន​ ញៀន​ស្រា ដើរ​លេង​យប់​ ជាដើម។ ដំបូន្មានព្រះ​​សមណគោត្តម​ មាន​មាគ៌ា​ដ៏​ល្អ​ទាំង​៨ជាអាទិ៍ ដែល​សិស្ស​ចៅក្រម​ត្រូវ​អនុវត្ត​​ ទន្ទឹម​គ្នា​នឹង​ការ​អនុវត្ត​ទ្រឹស្តី​ច្បាប់ ​ចេញ​ជា​សាល​ក្រម​វិនិច្ឆ័យ​សេចក្តី គឺ​ជា​វិន័យ​សម្រាប់​តួ​អង្គ​ អ្នក​ប្រតិបត្តិ​ច្បាប់​នោះឯង។​ En somme, la discipline est la règle de conduite qu'on s'impose. Par exemple la discipline du feu des militaires consiste à observer des consignes d'ouverture de feu et de conduite du tir. On ne tire pas quand on veut ni dans n'importe quelle direction. La discipline routière des usagers de la route est le respect du code de la route. Ayant moi-même conduit les véhicules à 2 et 4 roues à Phnom-Penh, je constate que la débrouillardise en roulant sur le trottoir ou à contre sens de la circulation est une indiscipline qui rime avec l'imprudence et l'accident. Comment faire pour remédier cet état d'esprit ? Ne dit-on pas qu'il faut battre le fer quand il est chaud ? ជាខ្មែរ​វិញ គេ​និយាយ​ថា ប្រដៅ​ក្មេង​ទាន់​វា​នៅ​តូច បើ​ធំ​ដឹង​ក្តី​ វា​ក្លាយ​ទៅជាមនុស្ស​ខូច​។ ចាស់​លោក​ថា កុំ​ឱ្យ​ពត់​ស្រឡៅ​ កុំ​ប្រដៅ​មនុស្ស​ខូច។ ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ប្រមើល​មើល​និស្ស័យ​សត្វ​លោក​ជាមុន​ ទើប​ទ្រង់​ប្រទាន​ឱវាទ​ប្រោស​សត្វ​មួយ​នេះជាគោល។​ គឺ​ថា កុំ​ប្រដៅ​មនុស្ស​ខូច ដោយ​ទុក​ឱ្យ​វា​រស់​នៅ​តាម​សន្តាន​ចិត្ត​និងគំនិត​ដ៏​ពិសពុល​តទៅទៀត​ចុះ។​ ស្តីអំពី​​ប្រដៅ​ក្មេង​ទាន់​វា​នៅ​តូច សាលាបឋម​សិក្សា​វត្តបូព៌ នៅខែត្រ​សៀមរាប ជា​គំរូ​មួយ​នៃ​វិន័យ​ក្មេង​ប្រុស​ស្រី​ ចាប់​ពី​ថ្នាក់​មត្តេយ្យ​ឡើង​ទៅ។ លោកនាយក ពឹង គឹមឆេន មាន​មហិច្ឆតា​បង្កើត​អនុវិទ្យាល័យ​គំរូបែបនេះ​មួយ​ ដោយ​គាត់បារម្ភ​​ខ្លាច​ត្រួយ​លាស់​ខ្ចី​នៃ​វិន័យ​កម្រិត​បឋម​សិក្សា ក្លាយ​ទៅជា​ក្រិន​ក្រៀម​ស្វិត​នៅក្នុង​វ័យ​ជំទង់​បម្រុង​នឹង​ឈាន​ជើង​ដល់​យុវវ័យ​ ដែល​គួរ​ឱ្យ​ស្តាយ​ជាមុន​ ជា​អនេក​។​ La discipline peut être aussi définie comme branche de connaissance pouvant donner matière à un enseignement : discipline économique, sociale, juridique. Revenons à notre école primaire modèle Ecole Wat Bo à Siem Reap. Les élèves depuis la classe de CM1 au CE2 totalisant 6 000 âmes qui fréquentent cette école chaque jour 3 000 matin et 3 000 autres l'après-midi, commencent par le salut du drapeau et des chants pour finir par gagner leur classe respective en deux rangs bien alignés. La condition d'existence de cette école genre société organisationnelle est la généralisation et le développement de l'action collective formalisée voire formalisée dans un ordre social multi-niveaux. ពេល​គោរព​ទង់​ជាតិ សិស្ស​ទាំ​ង​៣០០០នាក់ ព្រឹក និង៣០០០នាក់​ ទៀត​ វេន​រសៀល​ សិស្ស​ទាំង​នេះ​​ទះ​ដៃ​សកល​ប្រាវៗ​ ៥ដង ​ព្រ​មៗ​គ្នា ​និ​ង​បំពង​សំឡេង​៥លើកព្រម​គ្នា និ​ង​ការ​ទះ​ដៃ​ម្តងៗ​ថា ស្អាត សុភាព របៀប សមាធិ អស្ចារ្យ។ នេះគឺ​ជា​បាវចនា​​របស់​សិស្ស​។ ខ្ញុំ​បា​ន​ទៅ​​ធ្វើ​ទស្សនកិច្ច​នៅ​ថ្ងៃទី​២២​មករា​កន្លងមកនេះ ហើយ​បា​នសំណេះសំណាល​ជាមួយ​លោក​នាយក​ រហូត​ដល់​ម៉ោង​១១ដែល​សិស្ស​និងគ្រូ​ត្រូវ​ធ្វើ​សមាធិ​ ណែនាំ​ដោយលោកនាយក​​​ផ្ទាល់​តាម​ឧឃោសនស័ព្ទ​ ឮ​លាន់​រន្ទឺ​ពេញ​បរិវេណ​សាលា។ មុន​នឹង​ចេញ​ផុត​ពី​សាលា​ សិស្ស​ទាំង​ឡាយ​ឆ្លង​កាត់​ក្លោង​ទ្វារ​ដែល​មាន​សរសេរ​បណ្តាំ​មួយ​ឃ្លាថា «ខ្ញុំ​គោរព​ឪពុកម្តាយពេល​ទៅដល់​ផ្ទះ​»។ លោក​នាយក​បាន​ប្រឈម​មុខ​នឹង​ឧបសគ្គ​គ្រប់​ជំពូក​ ចាប់​ពី​ឆ្នាំ​១៩៩៤ មកដល់​បច្ចុប្បន្ន​ ដែល​ខ្យល់​ព្យុះ​បាន​បន្ថែម​ល្បឿន​ពី​២០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង មកត្រឹម​តែ​២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ប៉ុណ្ណោះ។ កាល​ពី​ដំបូង​ កាលជាង​២០ឆ្នាំ​មុន​នេះ មា​នឪពុក​ម្តាយ​ខ្លះ​ យក​លុយ​មក​ជូន​គាត់ សុំ​ឱ្យ​កូន​ប្រឡង​ជាប់ ឬ​សុំ​ឱ្យ​គាត់​ទទួល​ក្មេង​ជា​សិស្ស​ផង។ ​លោក​នាយក ពឹង គឹមឆេន ពោល​ប្រាប់​ខ្ញុំ​ថា៖ «លុយ​ខ្ញុំ​អាច​រក​បា​ន...

Duration:00:06:02

Ask host to enable sharing for playback control

គរុកោសល្យ​ Pédagogie

4/7/2020
ក្នុង​ជីវិត​យើង​ តើ​មាន​ទ្រព្យ​អ្វី​ដេល​កណ្តៀរ​ក៏​មិន​កោរ​ កណ្តុរ​ក៏​មិន​កាត់​ធ្វើ​ឱ្យ​មិន​ខូត​ខាត​? ឆ្លើយ​ថា គ្មាន​អ្វី​ក្រៅអំពី​ចំណេះ​ដឹង​នោះទេ ដែល​សាស្ត្រាចារ្យ​​ចែក​ផ្ទេរ​តៗ​គ្នា​។ ការ​ចែក​រំលែក​នេះ​ គ្រូ​ត្រូវ​មា​នគរុកោសល្យ​​ ទើប​សិស្សានុសិស្ស​ អាច​ត្រង​ត្រាប់​ស្តាប់​កត់​ត្រា​យក​ជា​គំរូ​បាន​។ ​ព្រឹត្តិបត្រ​ពីរភាសា​ របស់​ ឆាយ ហុកផេង ថ្ងៃនេះ ​ស្តី​អំពី​គរុកោសល្យ។ នៅក្នុង​រឿង​និទាន​ ដែល​សម្តែង​ចេញ​ជា​ល្ខោន​យីកេ ខ្សែភាពយន្ត​ គេ​សង្កេត​ឃើញ​មាន​តួអង្គ​គ្រូ ដែល​មាន​ជំនាញ​ខាងគន់​ដាវ​ វាយ​ដំបង​ ថ្លែងសរ ចេញទឹក​ ពន្លត់​ភ្លើង ឬ​ក៏​លើកជើង​គ្រវី​កង​ចក្រ បង្កើត​ជា​ព្យុះ​សង្ឃរា​ បាក់​ភ្លូក​ទឹក​ភ្លូក​ដី គ្រូ​ទាំងនេះ មាន​ឈ្មោះថា ឥសី​អគ្គិនេត្រ ឬ​ឥសូរ​​ ជួយ​ខាង​អម្បូរ​យក្ស​។ គេ​សន្មត​ថា គ្រូ​ទាំង​ពីរ​ប្រភេទ​នេះ មា​នគរុកោសល្យ​រៀង​ៗ​ខ្លួន​ ដោយ​បាន​ផ្តល់​នូវ​ចំណេះ​ដឹង​ដល់​សិស្ស ​ជាមនុស្ស​ ឬជាយក្ស​។ ក៏​ប៉ុន្តែ​ គេ​ពុំ​អាច​ដឹង​បា​ន​នូវ​គរុ​កោសល​របស់​លោកគ្រូ ​ឥសី ​ឥសូរ​ ក្រៅអំពី​ការ​ទស្សនា​ល្ខោន​បាសាក់​ទេ។ Une définition simple à comprendre de la pédagogie c'est d'abord la réflexion qui oriente l'éducation dans la transmission des valeurs. L'éducation devient dès lors construction. Eduquer c'est construire. En somme, la pédagogie a pour objet de réfléchir sur les systèmes et sur les procédés d'éducation. Il y a la pédagogie cybernétique, expérimentale et la pédagogie curative. Cette dernière consiste à corriger les difficultés d'adaptation scolaire. គរុកោសល្យ​ក្នុង​ការ​បង្ហាត់​បង្ហាញ​ អ្ន​កដែល​មា​នអាជីព​រួច​ហើយ ជា​គរុកោសល្យ​សម្បូរ​បែប​ ដោយ​មា​នការ​ផ្តល់​ចំណេះ​ដឹង​ និង​បទពិសោធ​ពីគ្រូ​ទៅសិស្ស​ផង​ និង​ការ​ទាញ​យក​បទពិសោធ​អំពី​សិស្ស​មក​វិញ​ផង។ ប៉ុន្តែ​សិស្ស​ចំណាស់​ដែ​ល​បាន​ចេះ​ច្បាស់​នូវ​មុខវិជ្ជា​ណាមួយ​ហើយ​មាន​បទពិសោធ​ការងារ​ទៀត​ផងនោះ សិស្ស​ប្រភេទ​នេះ ជា​ត្បូង​ពេជ្រ​ដ៏​មា​នតម្លៃ​ចំពោះ​គ្រូ​ផង ត្បិត​អី ទាំងគ្រូ​ទាំង​សិស្ស​ អាច​បំពេញ​បន្ថែម​គ្នា​ទៅវិញទៅមក ​នូវ​ចក្ខុវិស័យ​ផ្នែក​ច្បាប់ តុលាការ ឬរដ្ឋបាល​ និង​ស​ង្គម ហើយ​ក៏​អាច​ជា​កមរមាស់​ស្អុះ​ស្អាប់​រវាង​គ្នា​និង​គ្នា​ទៀត​ផង ប្រសិន​បើ​សិស្ស​យល់ថា «អញក៏ចេះដែរ» ឬក៏ថា «អញ​ចេះ​ជាងគ្រូ» ហើយ​បាន​ចូល​អង្គុយ​ក្នុង​ថ្នាក់​ទាំងមុខ​ជូរ​ហួញ​ យក​ចង្អុរ​ដៃ​វាស​ដូច​ព្រួញ​លើ​ទូរសព្ទ​ ចូល​មើល​ហ្វេសបុក​ធ្វើ​ព្រងើយ ព្រមទាំង​មិន​ស្តាប់​សម្តី​គ្រូ ហើយ​មិន​អាច​ឆ្លើយ​នឹង​សំណួរ​គ្រូ។ ​នៅពេល​ដែល​ត្រូវ​សរសេរ​វិញ្ញសាខ្លី​ ស្តីពី​សាល​ក្រម​ជាអាទិ៍ សិស្ស​ដ៏​ស្អុះ​ស្អាប់​ទាំងនេះ មិន​ខ្ចី​អើពើ​នឹង​សរសេរ​ផង ឬ​មួយ​ពួក​គាត់​ខ្លាច​អន់​ខ្លាច​ខុស ឬមួយ ពួក​គាត់​ចេះ​វិជ្ជា​ចម្រុះ​ពេញ​ខ្លួន ធ្ងន់​ក្បាល​ស្រេច​ទៅហើយ ក៏​មិន​ដឹង។ Mon expérience à l'Académie Royale des Professions Judiciaires à Phnom-Penh est significative à cet égard. Le délai imparti pour rédiger un projet de jugement étant expiré, les copies déposées devant moi se comptent sur les doigts des deux mains. Changement de tactique pédagogique, j'aborde la question orale forçant les procureurs et juges qui n'ont pas rédigé à parler, à motiver leur jugement, à émettre leur avis en termes de dispositif du jugement. La pédagogie s'adapte à la réalité de la situation telle un escadron de gendarmes rencontrant un foyer d'incendie non prévu dans leur plan de campagne doit contourner l'obstacle pour ne pas être à découvert. គរុកោសល្យ​​ប្រៀប​បាន​នឹង​ស្រមោល​ដែល​អន្ទោល​តាម​ប្រាណ​ ប៉ុន្តែ​ឧបសគ្គ​មួយ​ដែល​គ្រូ​ត្រូវ​ពុះ​ពារ​ គឺ​ប្រសិន​បើ​ពួក​សិស្ស​ដ៏​ចំណាន​អា​ចឈាន​ដើរ​ទៅមុខ​លឿន​ជាង​ក្រុម​សិស្សនិស្សិត​មួយក្រុម​ទៀត តើ​គេ​ត្រូវឱ្យ​ស្រមោល​បែប​ភាគ​ដើរ​តាម​គ្នា​បែក​ចេញ​ជាពីរក្រុម ឬយ៉ាងណា? គេ​មិន​អាច​ធ្វើ​យ៉ាង​ដូច្នេះ​ទេ។ បង្រៀន​ គឺ​បំពង​សំឡេង​តាម​ចង្វាក់​នៃ​កម្មវិធី​សិក្សា​ ដូច​អ្នក​ចម្រៀង​ស្រែក​ច្រៀង​តាម​​ចង្វាក់​ភ្លេង​មិន​ឱ្យ​​យឺត ឬលឿន​ខុស​ចង្វាក់។ ប្រសិន​បើ​គ្មាន​កម្មវិធី​សិក្សា​តម្រូវ​ឱ្យ​បញ្ចប់​​ក្នុង​៣០​ម៉ោង​ គរុកោសល្យ​ដែល​អាច​យោង​សិស្ស​ទាំងពីរ​ប្រភេទ​ឱ្យ​ដល់​ទីដៅ​ គឺ​នៅពេល​និយាយ​ពន្យល់​សិស្ស​ គ្រូ​ត្រូវ​ជម្រុះ​ចោល​នូវ​វគ្គ​ណា​ដែល​ជា​ការ​បរិយាយ​អំពី​ប្រវត្តិ​ដើម​នៃទស្សនៈ​ ឬ​បច្ចេកវិជ្ជា​នោះៗ ​ដោយ​បញ្ជាក់​ប្រាប់​ថា ទាំងអស់​នេះ​មាន​សរសេរ​ក្នុង​មេរៀន​ដែល​ម្នាក់​ៗ​នឹង​មា​នរៀង​ៗ​ខ្លួន​​នៅ​ផ្ទះ​។ អ៊ីចឹង​គ្រូ​បា​នចំណេញ​ពេល​ដើម្បី​ពន្យល់​លម្អិត​មុខ​វិជ្ជា​ឱ្យ​សិស្ស​ទាំងពីរ​ក្រុម​ ពីរប្រភេទនេះ ​ចេះ​ចាំ​វេទមន្ត​នេះដូចៗគ្នា។ C'est cela ma façon d'enseigner le droit pénal spécial aux étudiants de 4ème...

Duration:00:07:11

Ask host to enable sharing for playback control

បទនិទាន​ពី​វត្ត​ Récit de deux pagodes

4/7/2020
ទី​វត្ត​អារាម​ក្តី ព្រះ​សង្ឃ​ក្តី​ ការ​ថែ​ទាំ​ព្រះ​វិហារ​ ឬ​សាលា​ឆាន់​ក្តី ជាសរុប​ គឺការ​គ្រប់​គ្រង​បរិវេណ​វត្តទាំងមូល​ ត្រូវ​ការ​ថវិកា​ដ៏ស្តុក​ស្តម្ភ​ មិន​សម​ស្រប​នឹង​ពុទ្ធ​ឱវាទ ដែល​ព្រះ​សាស្តា​ទ្រង់​បា​នត្រាស់​បង្គាប់​ឱ្យ​យើង​សម្អាត​ចិត្ត​ សម្រួម​កាយ​ កុំ​ភ្លើត​ភ្លើន​នឹង​អច្ឆរិយភាព​ទាំងឡាយ។ ក៏ប៉ុន្តែ​ក៏​គួរ​តែ​កត់​សម្គាល់​ដែរ​ថា ទោះបី​វត្ត​មាន​អគារ​ កុដិ​ និង​ព្រះ​វិហារ​ដ៏​ស្កឹមស្កៃ​ក៏ដោយ ក៏​យើង​អាច​អនុគ្រោះ​ទទួល​បាន​ដែរ​ ពីព្រោះ​ទាំងអស់​នេះ​ជា​និមិត្តរូប​នៃ​អំពើ​ដ៏​ប្រពៃ​ដែល​លេច​ចេញ​មក​ជា​អគារ​ដ៏​ស្កឹម​ស្កៃ​។ រីឯ​វត្ត​អារាម​ដែល​នៅ​ដាច់​ស្រយាល​គ្មាន​ពុទ្ធ​បរិស័ទ​ជា​អ្នក​ឧបត្ថម្ភ ​ព្រះ​សង្ឃ​ទន្ទឹង​រង់ចាំ​តែ​រដូវ​បុណ្យ​ទាន​ ទើប​ឃើញ​មាន​ភោគផល​ចង្ហាន់​វន្ត​ជន្មបូរិបូណ៌។ ព្រឹត្តបត្រ​​នេះ ស្តីពីវត្តពីរ​ គឺវត្ត​សមាធិ​ដែល​ស្ថិត​នៅ​ក្រុង​កែប​ និង​វត្ត​សំពៅ​៥ លើ​ភ្នំបូកគោ ដែល​សុទ្ធ​សឹង​ជា​វត្ត​គ្មាន​ពុទ្ធ​បរិស័ទ​ប្រចាំ​ទៀត​ទាត់។ ពោល​គឺ​គ្មាន​ឧបដ្ឋាក​ និង​ឧបដ្ឋាយិកា​ ដែល​ព្រះ​គ្រូ​ចៅ​អធិការ​អាច​យក​ជា​បង្អែក​ជា​ទី​ពឹង​បា​ននោះឡើយ។​ Le drame qui s'est produit récemment à Kèp touchant un bâtiment de sept étages en cours de construction, lequel s'est écroulé causant des morts et des blessés, ledit bâtiment est situé à une centaine de mètres de la pagode Samathi. Le vénérable maître se prénommant Kong m'a fait part le 27 décembre dernier de ses préoccupations quotidiennes à savoir la difficulté d'assurer aux bonzes un repas quotidien faute de fidèles réguliers. Pas de fidèles point de repas ou d'offrandes... Il en est de même pour la pagode Sam Peuv Pram occupant le point culminant de la montagne Bokor, province de Kampot. Lors de ma visite le 11 décembre dernier, j'ai entendu la même complainte de la part du vénérable maître adjoint Nane. Cependant, intéressons​ nous tout d'abord à l'histoire de Sam Peuv Pram. ​លើ​កំពូល​ភ្នំបូកគោ វត្ត​សំពៅ​៥ ត្រូវ​កសាង​ឡើង​ក្នុង​រជ្ជ​កាល​ព្រះ​បាទ ​ស៊ី​សុវត្តិ​ មុនី​វង្ស​ ដំណាល​គ្នា​នឹង​ព្រះ​រាជ​ដំណាក់​ស្លា​ខ្មៅ ដែល​ស្ថិត​នៅ​លើ​ចង្កេះ​ភ្នំ​ចម្ងាយ​២២គីឡូម៉ែត្រ​ ពី​ជើងភ្នំ​។ ដំណាក់​នេះ ត្រូវ​គេ​សាង​សង់​ឡើង​អំពី​ឥដ្ឋ​និង​ប្រភេទ​ឈើ​ស្លា​ខ្មៅ​ ក្នុង​ឆ្នាំ​១៩៣៦។ Le site de Bokor comprenant entre autres l'hôtel Bokor Palace et le casino, ce site a connu son apogée durant les années 50-60. Toutefois, son déclin a commencé en 1964 après le transfert du casino de Bokor à Kampot. Quant à la pagode Sam Peuv Pram, son histoire n'est guère différente de celle du site de Bokor. Les bonzes bouddhistes vivant des offrandes, le site étant inhabité, les routes d'antan devenant impraticables; les bonzes qui aiment passionnément leur pagode apprennent à se débrouiller en créant des jardins potagers. ព្រះ​គ្រូ​សូត្រ​ ណាន នៅ​វត្ត​សំពៅ​៥​ បា​ននិទាន​ប្រវត្តិ​វត្ត​ដែល​ក្លាយ​ទៅ​ជា​ទី​រហោស្ថាន​កុដិ​លោក​គ្មាន​សង្ឃ​គង់​នៅ​រហូត​ដល់​អំឡុង​ឆ្នាំ​២០០០ គឺ​នៅ​ដើម​សតវត្ស​រ៍​២១ ទើប​មាន​ស្ត្រី​ជាតិ​ជប៉ុន​មួយ​រូប​ឈ្មោះ ម៉ានីកុ ( Maniko) បាន​ផ្តួច​ផ្តើម​គំនិត​ឧបត្ថម្ភ​ព្រះ​សង្ឃ​ពីរ​អង្គ​ព្រះ​នាម​ កុច មួយ​អង្គ និង ហ៊ុយរឹទ្ធ មួយ​អង្គទៀត មក​លើក​ស្ទួយ​ព្រះ​ពុទ្ធ​សាសនា​ឡើងវិញ នៅលើ​កំពូល​ភ្នំបូកគោ​នេះ។ នាកាល​នោះឯង​ ទីធ្លា​ដី​នៃ​វត្ត​សំពៅ​៥ មាន​ទំហំ​ទ្វេ​គុណ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ផ្ទៃ​ក្រឡា​ ដីវត្ត​បច្ចុប្បន្ន​។ នៅ​ចំនៀរ​ដី​ទិសខាង​កើ​ត​ឆៀងខាងជើង​ដែល​ព្រះ​អង្គ ណាន ធ្លាប់​ដាំ​បន្លែ​បង្ការ​ឥឡូវ​នេះ​ក្លាយ​ជា​សម្បត្តិ​ឯកជន​។ គេ​សង់​អគារ​ជា​ផ្ទះ​ល្វែង​លើ​ដីវត្ត។ រីឯ​ទីធ្លា​ដី​ខាង​លិច​ឆៀង​ខាងត្បូង​ គំនូស​ផ្លូវ​ថ្នល់​បាន​ពុះជ្រែក​យក​ដី​ផ្តាច់​ចេញពី​វត្ត​អស់​ចំនួន​ប្រហែល​១ភាគ​៤។​ L'abandon de la pagode avant l'arrivée des casques bleus onusiens dits force de UNTAC était dû à l'insécurité causée par des soldats khmers rouges. Le vénérable maître adjoint Nane m'a dit qu'un dénommé Chhan, simple paysan, avait été assassiné par ces derniers. Quoi qu'il en soit, la ligne de démarcation située à l'ouest de la pagode Sam Peuv Pram, cette ligne est géographiquement et naturellement marquée par un fond abyssal après le dernier rocher dégageant ainsi la vue devenant imprenable jusqu'à Koh Trâl engloutie petit à petit dans les ténèbres après le coucher du soleil. Et, qu'adviendra-t-il à la pagode Samathi la nuit tombante...

Duration:00:06:21

Ask host to enable sharing for playback control

សំណងជំងឺចិត្ត (Réparation des dommages)

1/10/2020
នៅ​ក្នុងនាទី​ខ្ញុំ​និយាយ​ពីរភាសា​របស់​យើង នៅសប្តាហ៍​នេះ លោក ឆាយ ហុកផេង សូម​អត្ថាធិប្បាយ​ ជុំវិញ​ប្រធានបទ​ថ្មី​មួយទៀត ស្តីអំពី "សំណងជំងឺចិត្ត" (Réparation des dommages)។ នៅក្នុង​ករណី​ដែល​គូភាគី​ម្ខាង​ត្រូវ​សងជំងឺ​ចិត្ត​ទៅម្ខាង​ទៀត នេះគេហៅ​ថា​ បណ្តឹង​រដ្ឋ​ប្បវេណី​ តភ្ជាប់​នឹង​បទ​ចោទ​ព្រហ្មទណ្ឌ​។ ឧទាហរណ៍​ មាន​បទល្មើស​លួច​ប្លន់​ កាប់សម្លាប់​ បោកបញ្ឆោត​​ កេងប្រវ័ញ្ច។ល។ ពិរុទ្ធ​ជន​ នៅក្នុង​ករណី​នីមួយៗ​ មិនត្រឹម​តែ​ទទួល​ទណ្ឌកម្ម​ជាប់​ពន្ធនាគារ​ប៉ុណ្ណោះ​ទេ។ គេត្រូវ​ប្រឈម​មុខ​នឹង​ពាក្យ​បណ្ឌឹង​សង​តម្លៃ​វត្ថុ​ដែល​ម្ចាស់​ដើម​បាត់​បង់​ ឬ​ខូច​ខាត ឬ​ក៏​ត្រូវ​សង​ជំងឺ​ចិត្ត​ ជំងឺ​កាយ​ ដែល​ត្រូវ​បា​នឧក្រិដ្ឋ​ជន​ញាំញី​ ព្យាបាល ធ្វើ​ឱ្យ​របួស​ ឬ​ពិការ​។ ក៏ប៉ុន្តែ សូម​កុំ​ភ្លេច​ថា តុលាការ​អាច​វិនិច្ឆ័យ​ឱ្យ​សង​ជំងឺ​ចិត្ត​តែ​ពាក់​កណ្តាល​ថ្លៃ ឬត្រឹម​តែ​៧០ភាគរយ​ប៉ុណ្ណោះ​ ប្រសិន​បើ​ជន​រងគ្រោះ​មាន​ការ​ធ្វេស​ប្រហែស​ ឬ​បា​នប្រព្រឹត្ត​កំហុស​ណាមួយ ដោយ​ផ្ទាល់​ខ្លួន​ រួច​ហើយ​ក៏​ត្រូវ​បាន​ពិរុទ្ធជន​បង្គ្រប់​បន្ថែម​ គ្រោះថ្នាក់​នេះ​ឱ្យ​ពេញ​ទំហឹង​តែម្តង​នោះ។ Sans vouloir faire une chronique juridique voire judiciaire, force est de constater que les cas d'espèce varient en fonction des circonstances du vol, de l'escroquerie, du viol etc., sachant qu'en matière de dédommagement relevant de l'affaire civile pure le principe est le partage de la responsabilité entre l'auteur des faits et la victime. En revanche, en matière pénale s'agissant d'une infraction intentionnelle, la responsabilité incombe entièrement au malfaiteur. នៅ​ក្នុង​រឿង​បុគ្គលិក​ធនាគារ​ Société Générale ដែល​ធ្វើ​ឱ្យ​សហគ្រាស​នេះ​បាត់​បង់​ប្រាក់​រាប់​លាន​ដុល្លារ​ តុលាកា​រ​កំពូល​បារាំង​ បា​នកែតម្រង់​សាលដីកា​នៃ​សាលា​ឧទ្ធរណ៍​ក្រុង​ប៉ារីស៍ ដោយ​លើក​យក​ការ​ធ្វេសប្រហែស​​របស់​អ្នក​ដឹកនាំ​ធនាគារ​នេះ​ ដែល​បាន​បណ្តែត​បណ្តោយ​ឱ្យ​បុគ្គលិក​របស់ខ្លួន​ឈ្មោះ Jérôme Kerviel (អ្នក​ប្រតិបត្តិការ​ទីផ្សារ) ដកលុយ​តាមប្រព័ន្ធ​អ៊ីនធ័រណែត ទៅភ្នាល់​ទិញ​ដូរ​តាម​សេវា​ហិរញ្ញវត្ថុ​ ថ្វី​ត្បិត​គេ​បា​នដឹង​ថា Jérôme Kerviel ធ្លាប់​ភ្នាល់​​ចាញ់​ជាច្រើន​លើក​ច្រើន​គ្រា​រួច​មកហើយ​ក្តី។ ក្នុង​ករណី​នេះ តុលាការ​បាន​វិនិច្ឆ័យ​សេចក្តីថា ធនាគារ​ដែល​ជាអ្នក​ទទួល​រងគ្រោះ​បង់​ខាត​ប្រាក់​ ត្រូវតែ​រ៉ាប់​រង​ «ថ្មបាក់» នេះ​ មួយ​ចំណែក​ផង​ដែរ។ Justement, dans l'exemple ci-dessus cité, l'on ne saurait répondre à la question "à qui profite le crime ?" Quoi qu'il en soit, dans l'affaire Kerviel contre Société Générale l'on relève l'existence des fautes commises par la banque, faute ayant concouru au développement de la fraude et à ses conséquences financières. Il est dès lors logique que lorsque plusieurs fautes ont concouru à la réalisation du dommage, la responsabilité respective de leurs auteurs sera retenue. គេ​អាច​លើក​ជា​សំណួរ​មួយ​សួរ​ថា នៅ​ក្រោម​របប​ខ្មែរក្រហម​ ជន​រងគ្រោះ​ដែល​កម្មាភិបាល​វាយ​សម្លាប់​នឹង​ត្បូង​ចប​ ឬ​ក៏​វះ​ពោះ​ទាំងរស់​ ពីព្រោះ​បាន​«លួច»​បាយ​សមូហភាព ឬក៏​លួច​បេះ​ផ្លែ​ដូង​ ពោត ប៉េងប៉ោះ​របស់​សហករណ៍ គាត់​មាន​ចំណែក​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​ «ចោរ» លួច​អង្គការ​ដែរឬទេ? តុលាការ​ស្រួល​វិនិច្ឆ័យ​សេចក្តី​ក្នុង​ករណី​នេះ។ ទោះបី​ច្បាប់​ដ៏​ព្រៃផ្សៃ​នៃ​របប​ខ្មែរក្រហម​ចែង​មក​ថា ឱ្យ​មាន​ទោស​ប្រហារ​ជីវិត​ក្តី របបណា​ដែល​បង្អត់​អាហារ​ប្រជាជន​ របប​នោះ​បានប្រ​ព្រឹត្តិនូវ​ឧក្រិដ្ឋ​ដែល​ផ្ទុយ​នឹង​ច្បាប់​ធម្មជាតិ។ ម្យ៉ាងវិញទៀត ការ​ចាំបាច់​ដែល​ជា​ភាព​នៃ​អ្វី​ទាំងអស់​ដែល​គេ​ត្រូវ​ការ​ខាន​មិន​បាន​ដើម្បី​ឱ្យ​ជីវិត​រស់ ​ដូច​ក្នុង​ករណី​លួច​ផ្លែ​ឈើ​នេះជាអាទិ៍​ ប្រសិន​បើ​ចាត់ទុក​អង្គការ​ខ្មែរក្រហម​ថា​ជា​ម៉ែឪ​ ឪពុក​ម្តាយ​ណា​ដែល​សម្លាប់​កូន​ឯង​យ៉ាង​ដូច្នេះ​ មាន​ទោស​ធ្ងន់​ ហៅថា​ គរុទោស គឺ​ទោស​ដែល​ខុស​នឹង​គ្រូ​របស់​ខ្លួន​។ គ្រូ​គឺ​​ច្បាប់​ធម្មជាតិ​នេះឯង​។​ En effet, quand bien même aux yeux d'Angkar les gens eurent commis une "faute", elle était en soit révélatrice de la faute des hauts dirigeants. Celle-ci précédait celle-là si l'on se place dans le contexte de l'époque en essayant de comprendre la politique des Khmers rouges. Leur faute est caractérisée par le manquement manifestement délibéré au devoir de protection de la population. Il s'agit du devoir de prudence. L'absence ou la privation volontaire de la nourriture est une imprudence criminelle. ថ្មីៗនេះ កាលពីថ្ងៃទី​២៩ធ្នូ​២០១៩ នៅពេល​ធ្វើ​ដំណើរ​ពីក្រុង​កែប​មក​រាជធានី​វិញ នៅ​ភូមិ​ត្រពាំង​ខ្យង​ ឃុំ​អង្គ​ភ្នំតូច​...

Duration:00:06:11